គេហទំព័រសុខភាពកម្ពុជា សូមបង្ហាញជូនប្រិយមិត្ដ អ្នកអានជាពិសេសសុភាពស្ដ្រីឱ្យ បានស្វែងយល់អំពីធី ថែ រក្សាក្រចក នៅក្នុងទំព័រ តុបតែងខ្លួន សម្ផស្ស និងសម្រស់ តាមរយៈការសម្ភាសន៍ ជាមួយលោកស្រី សាពណ៌នា យិកាសាលាបង្រៀន កែសម្ផស្ស។
ការជ្រើសរើសថ្នាំលាបក្រចក
ការជ្រើសរើសថ្នាំលាបក្រចកហាក់ មានការពិបាកជាង ការជ្រើសរើសពណ៌ សម្លៀកបំពាក់បន្ដិចដើម្បីឱ្យសមទៅ តាមសម្បុរ ស្បែក។ បច្ចុប្បន្ននេះថ្នាំលាបក្រចក មានច្រើនពណ៌ ច្រើនម៉ាកណាស់។
សម្រាប់អ្នកសម្បុរស ៖ ស្ដ្រី សម្បុរសមិនមានការពិបាកជ្រើសរើសឡើយ។ លោកស្រីអ្នកនាងកញ្ញាអាច ប្រើពណ៌ ធម្មជាតិ ដែលគេនិយមប្រើ គឺពណ៌ទឹកប្រាក់ ពណ៌ផ្សែងបារី ពណ៌ផ្កាឈូកចាស់ ពណ៌ដីជាដើម។
សម្រាប់អ្នកសម្បុរខ្មៅស្រអែម ៖ ស្ដ្រីសម្បុរខ្មៅគួរជ្រើសរើសពណ៌ថ្នាំលាបក្រចកឱ្យបានសមរម្យទើប ជាទីគយគន់ ។ លោកស្រីអ្នកនាងកញ្ញាមិនគួរប្រើពណ៌ដិតខ្លាំងពេកទេ។ ពណ៌ដែលសក្ដិសមគឺពណ៌ ដែលមានលក្ខណៈ ស្រាលៗ បំផុត។
ការរចនាក្រចក
នារីសម័យនេះមិនសូវនិយមការលាបក្រចកទេ ភាគច្រើននិយមរចនាម៉ូដក្រចក ដោយឆ្លាក់ជាផ្កាឬក្បាច់ ផ្សេងៗ នៅលើ ក្រចក ដើម្បីលើកសម្រស់ ដៃមួយកម្រិតទៀត។ ស្ដ្រីខ្លះចូលចិត្ដតុបតែងក្រចកនៅ ពេលមានកម្មវិធី អ្វីមួយ ព្រោះ ចង់ឱ្យប្លែក និងឱ្យ សមស្របជាមួយសម្លៀកបំពាក់ដ៏ស្រស់ស្អាតផង។ ការរចនាម៉ូដក្រចកមិន ប៉ះពាល់ដល់សុខភាព ក្រចកទេ។ ផ្ទុយទៅវិញការកាត់ ក្រចក ឬការបិតក្រចកសិប្បនិម្មិតអាច ធ្វើឱ្យប៉ះពាល់ សុខភាពក្រចកព្រោះ អាចធ្វើឱ្យក្រចកខូច នៅពេលបកចេញ។
វិធីថែរក្សាក្រចក
ស្ដ្រីភាគច្រើនចង់បានក្រចកដៃមាន លក្ខណៈមិនរឹងខ្លាំងពេកទេ ព្រោះក្រចកដែលរឹងខ្លំាងអាចស្រួយងាយបាក់ រីឯក្រចក ទន់ក៏នាំឱ្យឆាប់បាក់ដែរ។ ហេតុដូច្នេះហើយ សុភាពស្ដ្រីទាមទារការថែរក្សាក្រចកឱ្យនៅរឹងល្មម។ ដើម្បី ថែក្រចកឱ្យមានសភាពរឹង ដូចដែលចង់បាន សុភាពស្ដ្រីអាចប្រតិបត្ដិនូវប្រការមួយចំនួន។
លាបទឹកថ្នាំម្យ៉ាងពីលើក្រចកដៃជារៀងរាល់ថ្ងៃ ដើម្បីជំនួយមិនឱ្យក្រចកទន់ ឬស្រួយ។
មិនគួរកាត់សាច់ ក្រចកជ្រៅ ពេកទេ ព្រោះនាំឱ្យសាច់ក្រចកដែលនៅកៀនក្រចកមានសភាពជ្រៅ និងអាចកើតជា ត្រចៀកក្រាញ់ដែលបណ្ដាលមកពីស្បែកលូតលាស់មិនទាន់ ក្រចកកាន់តែដុះចាក់ចូលជ្រៅទៅក្នុងសាច់់។ ជាការប្រសើរគួរកាត់ក្រចក រាល់មួយខែម្ដង។
មិនគួរលាបពណ៌ ក្រចកទុកយូរថ្ងៃពេកទេ យ៉ាងយូរមួយសប្ដាហ៍ត្រូវលាងចេញ រួចសឹមលាបជាថ្មីម្ដងទៀត។ មិន គួរទុក រហូតដល់របកថ្នាំអស់នោះទេ ដែលអាចធ្វើឱ្យក្រចករឹងស្រួយខូច ព្រោះថ្នាំលាបក្រចក ខ្លះមិនមានគុណ ភាពល្អទេ។ ជាពិសេសថ្នាំលាប ក្រចកដែលមានពណ៌ដិតខ្លាំង មិនអាចទុកយូរបានឡើយ។ មួយវិញទៀត ប្រសិនបើលោកស្រីអ្នកនាងកញ្ញាក្រលាងក្រចកចេញ អ្នកផងអាចវាយតម្លៃថា អ្នកជាមនុស្សដែល មិនសូវយក ចិត្ដទុកដាក់ចំពោះ អនាម័យខ្លួនប្រាណ។
ការនិយមឈូសសម្អាត ក្រចកញឹកញាប់ ក៏ធ្វើឱ្យក្រចកស្ដើងផងដែរ។
ដំបូន្មានអ្នកប្រឹក្សា
ដើម្បីចៀសវាងក្រចកខូច សូមសុភាពនារីទាំងឡាយព្យាយាមកុំកាត់ ឬតក្រចកញឹកញាប់ពេកទេ ព្រោះអាច នាំឱ្យ ក្រចក ស្រួយ ឬដាច់។ នៅពេលកាត់សាច់កៀន ក្រចក គួរកុំកាត់ច្រើនពេកដែរ។ ទោះបីជាលោកស្រីអ្នក នាង កញ្ញា ទៅកាត់នៅទីផ្សារក៏ដោយ ក៏គួររកមើលកន្លែងណាដែលមានអនាម័យ ដើម្បីចៀសវាងការឆ្លងជម្ងឺ ផ្សេងៗ ដូចជាជម្ងឺតេតាណូស ជម្ងឺអេដស៍៍ ជម្ងឺរលាកថ្លើម ដែល មិនអាចដឹងជាមុនបាន។ ជាការប្រសើរបំផុត សុភាព នារីគួរមានកន្ដ្រៃឬ សម្ភារៈកាត់ក្រចកផ្ទាល់ខ្លួន ៕
អត្ថបទ និងរូបភាព រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
No comments:
Post a Comment