គូស្នេហ៍ថ្មោងថ្មីនេះ កូនកំលោះឈ្មោះ Ashlee Reddy អាយុ ៣០ឆ្នាំ និងកូនក្រមុំឈ្មោះ Deepika Reddy អាយុ ២៧ឆ្នាំ មកពីទីក្រុង Durban ប្រទេសអាហ្រ្វិកខាងត្បូង បានបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅពេលដែលពួកគេធ្វើដំណើរតាមផ្លូវ ទៅក្រេបទឹកឃ្មុំ នៅសណ្ឋាគារ San Lameer ។
បងថ្លៃប្រុសរបស់កូនកំលោះ បាននិយាយប្រាប់ឲ្យដឹងថា «បន្ទាប់ពីរៀបការរួច បានប៉ុន្មានម៉ោង គូស្នេហ៍មួយនេះ និងក្រុមគ្រួសារ បានរួមគ្នាធ្វើដំណើរទៅកាន់ សណ្ឋាគារ ដើម្បីក្រេបទឹកឃ្មុំ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យកូនកំលោះ និងកូនក្រមុំ ព្រមទាំងសាច់ញ្ញាត្តិម្នាក់ទៀត មានអាយុ ១៥ឆ្នាំ បានស្លាប់នៅនឹងកន្លែងតែម្តង»៕
No comments:
Post a Comment