សេចក្តីជូនដំណឹងរបស់ក្រសួងការងារ
ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា សហជីពរបស់លោក រ៉ុង ឈុន
ពុំមាននិតិសម្បទាគ្រប់គ្រាន់
ដើម្បីបានការទទួលស្គាល់តាមផ្លូវច្បាប់ពីក្រសួងនោះទេ ដូច្នេះសហ
ជីពនេះមិនស្របច្បាប់ឡើយ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា
សហជីពនេះមិនមែនតំណាងឲ្យសំឡេងរបស់កម្មករនោះទេ។

ការប្រកាសរបស់ក្រសួងនេះធ្វើឡើង
បន្ទាប់ពី ប្រធានសហភាពសហជីពកម្ពុជា(CCU) លោក រ៉ុង ឈុន
កាលពីថ្ងៃទី២៣ខែធ្នូ
បានប្រកាសឲ្យកម្មករទាំងអស់ត្រៀមខ្លួនធ្វើមហាបាតុកម្មជា
ទ្រង់ទ្រាយធំទូទាំងប្រទេស
បើការសម្រេចរបស់ក្រុមប្រឹក្សាការងារលើប្រាក់ឈ្នួលអប្បបរមារ
ផ្ទុយពីសំណើររបស់សហជីពនោះ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិតេយ្យ
កម្មករកាត់ដេរកម្ពុជា (C-CAWDU) លោក អាត់ ធន់ មានប្រសាសន៍ថា សហជីពលោក
រ៉ុង ឈុន គឺស្របច្បាប់
ព្រោះសហជីពទាំងអស់មានភារៈកិច្ចបំពេញការងាររបស់ខ្លួនតាមការស្នើរ
សុំពីកម្មករ
ហើយការតវ៉ាទាំងនោះស្របទៅនឹងអនុសញ្ញាអង្គការពលកម្មអន្តរជាតិ៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈsreyleak@vodhotnews.com
Tags: លោក រ៉ុង ឈុន
No comments:
Post a Comment