បានចុះផ្សាយលើ ខែសីហា 18, 2011 ដោយ Sambath
មានក្រុមហ៊ុនមួយចំនួនយកវិធីពីរាមីតមកបោកប្រាសខ្មែរស្ទើរតែគ្រប់គ្នា ។ ពួកគេប្រើទៅលើការលក់ជាបណ្ដាញ អាចក្លាយជាសមាជិកជាបណ្ដាញបានទាល់តែទិញផលិតផលរបស់គេមួយ ឬច្រើន សូមបញ្ជាក់ថាផលិតផលនោះលក់ក្នុងតម្លៃខ្ពស់ណាស់ ហើយភាគច្រើនក្រុមហ៊ុនរកផលិតផលណាដែលមិនទាន់មាននៅក្នុងស្រុកទៀត ។ ចំពោះអ្នកដែលបានទិញផលិតផលវិញតម្រូវឲ្យរកអ្នកទិញបានពីរនាក់ទៀតសម្រាប់ដាក់ក្រោមបណ្ដាញរបស់ខ្លួន ដោយដាក់ឆ្វេងមួយ និងស្ដាំមួយ ហើយអ្នកដែលបានទិញទៀតសោដក៏ត្រូវក៏ធ្វើដូចអ្នកមុនៗអញ្ចឹងដែរជារៀងរហូតទៅ ។ អ្នកដែលជាសមាជិកពេលដែលមានបណ្ដាញខាងក្រោមច្រើន និងទទួលបានកម្រៃ ទៅតាមការកំណត់របស់ក្រុមហ៊ុន ។ ត្រង់នេះជាចំណុចទាក់ទាញ មនុស្សចូលរួមជាច្រើន ។ តែអ្នកទាំងនោះមិនបានគិតទេថាជាការបោកប្រាសមួយយ៉ាងស៊ីជម្រៅ ដែលស្មានមិនដល់ ។
សួរថាបោកនៅកន្លែងណា ៖
លក់ផលិតផលក្នុងតម្លៃខ្ពស់ (ពាក្យខ្មែរថាលក់កោរ) ហេតុអីបានលក់ដូច្នេះ? ព្រោះត្រូវដកលុយនោះទុកឲ្យតម្លៃជើងសារបកមកសមាជិកខ្លះវិញ និងក្រុមហ៊ុនចំណេញខ្លះ ។
គេប្រើសមាជិកឲ្យរកអ្នកទិញឲ្យគេបន្តទៀត ។ សួរថាអ្នករកបានមនុស្សពីណា? មានតែមិត្តភ័ក្ដិ បងប្អូន អ្នកស្គាល់គ្នា និងក្រុមគ្រួសារ។
ចុះមនុស្សដែលអ្នកខំរកបាននោះអាចមានលទ្ធភាពរកមនុស្សបានដែរទេ? កាលណាមិនបានគាត់មិនត្រូវចំណាយលុយដែលលើសពីតម្លៃធម្មតានោះចោលទទេៗទៅហើយ ។ បើគិតពីចំនួនលុយវិញ បើមនុស្សម្នាក់ដូចជាមិនច្រើនទេ តែមនុស្សកាន់តែច្រើនវិញវាមិនរឹតតែច្រើនហើយទេ ។
អ្នកដែលជាសមាជិកស្ថិតនៅក្រោមជើងសារក្រោមគេ បង្អស់ ឬអ្នកដែលរកសមាជិកមិនបាន មិនសុទ្ធតែជាអ្នកចំណាយលុយចោលទទេ ៗ ទៅហើយ ។ ព្រោះមនុស្សនៅក្នុងស្រុកមានចំនួនកំណត់ច្បាស់លាស់ ហើយអ្នកដែលអាចមានលទ្ធភាពទិញក៏មានចំនួនកំណត់ដែរ ។ ក្រុមគាត់សុទ្ធតែចាញ់បោកគេ ។
អ្នកទទួលផលមានចំនួនតិចជាងអ្នកត្រូវចាញ់បោកគេ ហើយរឿងអកុសលនោះអ្នកក៏បានចូលរួមបោកប្រាស ឲ្យគេដែរដោយមិនដឹងខ្លួន ដោយគ្រាន់តែទទួលបានប្រាក់លើកទឹកចិត្តបន្តិចបន្ទួចតែប៉ុណ្ណោះ ។

No comments:
Post a Comment