Thursday, December 26, 2013

វិធី៦យ៉ាងជួយបង្កើត ចំណង់ផ្លូវភេទតាម បែបធម្មជាតិ

ខាងក្រោមនេះ ជាវិធីងាយៗជួយឲ្យលោកអ្នក ជាងបង្កើតអារម្មណ៍ផ្លូវភេទ ដែលលោកអ្នកគួរតែសាកល្បង ដើម្បីឲ្យជីវិតរបស់អ្នក មានភាពស្រស់បស់។
១- ធ្វើលំហាត់ប្រាណ
 ពិតមែនហើយ ការធ្វើលំហាត់ប្រាណ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការបង្កើតចំណង់ផ្លូវភេទ និងជួយបង្កើនថាមពលសិច។ ការហាត់ប្រាណជាទៀងទាត់នឹងបង្កើតឲ្យ ជីវិតមានសុខភាពល្អ ប៉ុន្តែអ្នកគ្រាន់តែចំនាយពេល ១៥ ទៅ២០នាទីក្នុងមួយថ្ងៃគួរតែទទួលបានប្រយោជន៍ពី ការច្របាច់ឈាម និងបង្កើនលំហូរឈាមទៅសព្វរាងកាយដើម្បីឲ្យមានអារម្មណ៍កាន់តែល្អ បន្តិចដែរ។

២-ញ៉ាំអាហារដែល ជួយបង្កើតហាមពល
 គ្រាប់ល្ពៅ គ្រាប់សណ្តែក និងគ្រាប់ផ្លែអាលម៉ុង សុទ្ធតែសម្បូរទៅដោយសារធាតុ Arginine និងអាស៊ីតអាមីណេខ្ពស់ សម្រាប់ជំនួយដល់ការបង្កើនលំហូរឈាមទៅក្នុងប្រដាប់ភេទ។ អ្នកឯកទេសជាច្រើននាក់បានឲ្យរហ័សនាមអាហារនេះថា ជាថ្នាំសម្រើបធម្មជាតិ ហើយវាគួរតែបង្កើនដល់ចំណង់ផ្លូវភេទរបស់អ្នកបាន។  ដោយឡែកប្រសិន បើអ្នកញ៉ាំស្ករសូកូឡា ដើម្បីបង្កើនចំណង់ផ្លូវភេទមែន យកល្អគួរតែជ្រើសរើស យកផលិតផលណា ដែលមានគុណភាពខ្ពស់ និងសម្បូរជាតិ Cocoa Solid (៦០ទៅ៧០%)។ ព្រោះសូកូឡាប្រភេទនេះ មានផ្ទុកទៅដោយសារធាតុ Phenethylamine ដែលដូចគ្នាទៅនឹង សារធាតុគីមីដែលខួរក្បាលផលិត ចេញមកនៅពេលធ្លាក់ ក្នុងអន្លង់ស្នេហ៍។

៣-ផ្អាកការរួមភេទ
ការធ្វើបែបនេះវានឹងជួយឲ្យ អ្នកមានអារម្មណ៍សិចឡើងវិញ ។ ដូច្នេះចូរដាក់កំហិតដៃគូ របស់អ្នកផ្អាក រួមភេទជាមួយអ្នក ដើម្បីឲ្យបង្កើតសម្ពាធ ចំណង់ផ្លូវភេទក្នុងខ្លួន គេឲ្យកាន់តែខ្លាំង ។
៤-បង្កើតបរិយាកាស រ៉ូម៉ែនទិច
 ស្តាប់មើលទៅដូចជាយ៉ាប់ណាស់ ប៉ុន្តែចូរចំនាយពេលវេលាដើម្បីញ៉ាំអាហារពេលយប់ដ៏រ៉ូម៉ែនទិចមួយ ក្រោមពន្លឺភ្លើងទៀន រួមជាមួយនឹងការក្រេបរស់ជាតិស្រាក្រហមមួយដប់ជាមួយក្នាទៅ។ ការដែលអ្នកអាចចំនាយពេលវេលាធម្មតាៗនៅជាមួយគ្នាដូច្នេះនឹងពង្រឹង ដល់ចំណង់មិត្តភាពរបស់អ្នកទាំងពីរទៀតផង។ ការកាន់ដៃគ្នាក៏ជួយបង្កើនអារម្មណ៍ផ្លូវភេទដែរ។
៥- បង្កើតភាពរីករាយ
ការបាក់ទឹកចិត្តគឺជាដើមហេតុ ៣ក្នុងចំនោម ១០ដែលធ្វើឲ្យចំណង់ផ្លូវភេទថយចុះ ដូច្នេះការបន្ថយរោគ សញ្ញាអាចផ្តល់ប្រយោជន៍វិជ្ជមានបានយ៉ាងល្អចំពោះ អ្នក។ លើសពីនេះទៅទៀត ស្ត្រេសក៏បណ្តាលឲ្យមាន បញ្ហាដល់ចំណង់ផ្លូវភេទដែរ ព្រោះវាធ្វើឲ្យអារម្មណ៍អ្នក ចេញឆ្ងាយពីអ្វីដែលអ្នកចង់មនុស្ស គ្រប់រូបចង់ធ្វើ។ ប៉ុន្តែការប្រើសកម្មភាពធម្មតាៗដូចជាការងូតទឹក ក៏អាចជួយ បន្ធូរបន្ថយអារម្មណ៍អ្នកបានដែរ។
៦- ឈប់ជក់បារី និងផឹកស្រា
 ស្របពេលដែលមានបញ្ហាជា ច្រើនផ្សេងៗទៀតមកជាមួយ ការជក់បារី និងផឹកស្រា ក៏ជួយកាត់បន្ថយលំហូរ ឈាមទៅសព្វរាងកាយបានដែរ។ និយាយឲ្យស្រួលស្តាប់ទៅ គឺវាបណ្តាលឲ្យសរសៃឈាមរួមតូច ជាពិសេសសរសៃឈាម ក្នុងតំបន់ប្រដាប់ភេទ។ អ្វីដែលជាបញ្ហាធំរបស់ការជក់បារី និង ផឹកស្រា គឺធ្វើឲ្យមានក្លិនមាត់មិនល្អ និងឆាប់អស់កម្លាំង៕
Photo by LookingTODAY
Photo by LookingTODAY

No comments: