Wednesday, December 25, 2013

បទសម្ភាសន៍​ជាមួយ​ប្រធាន​និយតករ​ទូរគមនាគមន៍​ស្តីពី​ការ​និរាករណ៍​ប្រកាស​អន្តរ​ក្រសួង​លើ​តម្លៃ​ទូរស័ព្ទ​​

កាលពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ដក​សេចក្តីប្រកាស​លើ​ប្រព័ន្ធ​ទូរស័ព្ទ ដែល​បាន​កំណត់​តម្លៃ​ក្នុង​ការហៅ​ចេញ​ជា​នាទី ដែល​នាំ​ឲ្យ​អត្រា​ការហៅ​ចេញ​ក្នុង​ប្រព័ន្ធ​តិចជាង​៤.៥​សេន​/​ដុល្លារ ក្នុង​មួយ​នាទី និង​តម្លៃ​ហៅ​ចេញ​ក្រៅ​ប្រព័ន្ធ​ទាប​បំផុត​៥.៩៥​សេន​ដុល្លារ ក្នុង​មួយ​នាទី​។
​ការប្រកាស​ដក​នេះ ធ្វើឡើង​បន្ទាប់​ពី​មជ្ឈដ្ឋាន​ប្រើប្រាស់ ចាប់ផ្តើម​រិះគន់​ជា​បន្តបន្ទាប់​ថា ការកំណត់​នេះ​ខុស​ពី​ទីផ្សារសេរី និង​យុវជន​មួយក្រុម ព្រមាន​ដាក់​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទៅ​ក្រសួង និង​តវ៉ា​រហូត​មានការ​និរាករណ៍​ប្រកាស​កំណត់​តម្លៃ​ទូរស័ព្ទ​នេះ​។
VOD បាន​ធ្វើ​បទសម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយ​ប្រធាន​និយតករ​ទូរគមនាគមន៍​កម្ពុជា​ នៃ​ក្រសួង​ប្រៃប្រៃស​ណីយ៍ លោក ម៉ូ​វ ចរិយា នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពន្យល់​បន្ថែម​ពី​មូលហេតុ​នេះ​ការដក​សេចក្តីប្រកាស​នេះ​។
VOD៖ ហេតុអ្វី​បាន​ជា​ថ្មីៗ​នេះ ក្រសួង​បាន​សម្រេច​និរាករណ៍​សេចក្តីប្រកាស​២៣២​វិញ​?
​លោក ម៉ូ​វ ចរិយា​៖ ការ ​លុប​នេះ​គឺថា ផ្អែក​លើ​ការ​ជឿន​លើ​ន​ក្នុង​ការពិគ្រោះ​យោបល់​គ្នា​រវាង​បញ្ញតិ្ត​ករ​ ទូរគមនាគម​ន៍​កម្ពុជា និង​គ្រប់​ប្រតិ​បត្តិ​ករ​ទូរស័ព្ទ​ចល័ត ព្រមទាំង​អចល័ត​ទាំង​៩ គឺ​បាន​ប្រជុំគ្នា ហើយ​ឈាន​ទៅ​ធ្វើការ​បង្កើត​នូវ​លក្ខខណ្ឌ​សមស្រប បាន​ឯកភាព​គ្នា​ទទួលស្គាល់ថា​នឹង​ពិនិត្យ​លើ Cost Base​។ ចឹង​បាន​រាជរដ្ឋាភិបាលលុប​អា​ហ្នឹង​ចោល​ចេញ​។ សំដៅ​គឺថា​ទី​១​ពិនិត្យ​ទៅលើ​តម្លៃ​ដើម Cost Base​ឲ្យ​គាត់​ផ្តល់​Cost Base​។ ថ្លៃដើម​បានសេចក្តីថា គាត់​ដូរ​ផលិត​អ្វី​មួយចឹង  ថ្លៃដើម​គឺពាក់ព័ន្ធ​ផលិតផល​របស់​គាត់​ដែល​គាត់​បាន​សាងសង់ បាន​បង្កើតឡើង​នោះ ដែល​បាន​ផលិត​ហ្នឹង គឺ​វា​មាន​ថ្លៃ​ដើម​របស់​វា​។ ហើយ​នៅក្នុង ITU(​អង្គការ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​) គេ​ប្រាប់ថា ត្រូវ​មាន​កំណត់​ថ្លៃដើម ដែល​ថ្លៃដើម​នោះ​គិត​ទៅ​តាម​ការណែនាំ​របស់​ITU ហើយ​ដំណោះស្រាយ​ធំ​បំផុត​គឺថា មិន​ឲ្យ​គាត់​ទម្លាក់​តម្លៃ​ទាប​ជាង​ថ្លៃដើម​របស់គាត់ កាលណា​យើង​ទ​ម្លក់​ទាប​វា​ត្រូវ​មាន​អី​យកមក​ប៉ះប៉ូវ​ដើម្បី​បំពេញ​នូវ​ តម្លៃ​មួយ​ដែល​សមស្រប បាន​សេចក្តី​ថា​ក្រុមហ៊ុន (​ក​) គាត់​មាន​នៅ​ក្រៅ​ប្រទេស​មួយ  ហើយ​គាត់​មាន​ក្រុមហ៊ុន​នៅក្នុង​ស្រុក​មួយទៀត  ចឹង​គាត់​ចំណេញ​នៅ​ស្រុក​គេ​គាត់​យក​លុយ​ហ្នឹង​មក​ប៉ះប៉ូវ​ក្នុង​ក្រុមហ៊ុន​ ក្នុងស្រុក ដើម្បី​បន្ទាបឲ្យថោក ហើយ​ប្រមូល​អតិថិជន​ពី​គេ ផ្តួលរំលំ​ក្រុមហ៊ុន​មួយទៀត​។ ចឹង​រដ្ឋាភិបាល​ស្វែងយល់ថា ត្រូវ​បង្ហាញ​ឲ្យមាន​ភាពស្មោះត្រង់ កុំ​កេងប្រវ័ញ ឬ​បោកប្រាស់​ប្រជារាស្ត្រ​ដោយ​ប្រើ​ការឃោសនា​មិន​សមរម្យ វាយប្រហា​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្រុមហ៊ុន​ដទៃទៀត​នៅ​ក្នុងស្រុក​។​
 VOD៖ តើ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ជៀសវាង​ការ បន្ទាប​តម្លៃ​ហួសហេតុ​?
​លោក ម៉ូ​វ ចរិយា​៖ ដើម្បី​ជៀសវាង​បញ្ហា​នេះ​បាន  យើង​ត្រូវ​ឲ្យ​គាត់​ផ្តល់ Cost Base មក​ឲ្យ​ប​ញ្ញ​តិ្តក​រ​TRC ដើម្បី​TRC តាមដាន​បញ្ហា​ទីផ្សារ​ហ្នឹង​។ ហើយ​បើ​អ្នកអែង​ហ៊ាន​បញ្វុះតម្លៃ គឺ​យើង​លែង​កំណត់ Cost Base ថ្លៃដើម​ដូច​មុន​ហើយ​ទុកឲ្យ ទុកឲ្យ​គាត់​កំណត់​ខ្លូនគា​ត់​ចុះ ប៉ុន្តែ​សុំ​ឲ្យ​គាត់ Offer តម្លៃ​កុំ​ឲ្យទាប​ជាង​ថ្លៃដើម​របស់គាត់ ហើយ​ដើម្បី​ឈានទៅរក​ការផ្តល់សេវា និង​ការប្រកួតប្រជែង ឲ្យមាន​តម្លាភាព និង​ស្មោះត្រង់​រវាង​គ្នា​នេះ​ជា​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល​។​
VOD៖ តើ​និរាករណ៍​ប្រកាស​អន្តរក្រសួង ២៣២ មានន័យ​ថា​គ្រប់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ទាំងអស់​អាច Promotion ដូចដើម​ឬ​យ៉ាងណា​?
​លោក ម៉ូ​វ ចរិយា​៖ ការ ​និរាករណ៍​ប្រកាស​អន្តរក្រសួង ២៣២​នេះ គឺ​មានន័យ​ថា​គ្រប់​ប្រតិបត្តិ​ករ​ទាំងអស់​អាច​កំណត់​តម្លៃ​ខ្លួនឯងបាន ប៉ុន្តែ​មិន​ត្រូវ​ឲ្យទាប​ជាង​តម្លៃ​ដើមទេ​(Cost Base) ចំពោះ​ការហៅ​ក្នុង​ប្រព័ន្ធ ប៉ុន្តែ​ក្រៅ​ប្រព័ន្ធ​នៅ​កំណត់​តាម​គោលការណ៍​ក្រសួង​ដដែល​។​ប្រតិបត្តិ​ករ​ ទាំងអស់ ត្រូវ​ជូន​ផ្តល់​ជូន​បញ្ញតិ្ត​ករ​ទូរគ​មនាគ​មន​ន៍​កម្ពុជា នូវ​ការ​គណនា​តម្លៃ​ដើម​ជា​រៀងរាល់​៦​ខែម្តង គិត​ចាប់ពី​ខែ មករា ឆ្នាំ ២០១៤ ដើម្បី​ឲ្យ​ប្រតិបតិ្តក​រ​ទូរគម​នាគម​ន៍​កម្ពុជា មាន​មូលដ្ឋាន​ក្នុង​ការតាមដាន​ត្រួតពិនិត្យ​អំពី​ភាពស្មោះត្រង់​ក្នុង​ ការប្រកួតប្រជែង​។ [​ក្រសួង​ប្រៃសណីយ៍​] ស្នើឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ទាំងអស់​ផ្តល់​សេវាល្អ និង​មាន​គុណភាព​ខ្ពស់ ដល់​ប្រជាពលរដ្ឋ​។​
VOD ៖ តើ​ហេតុអ្វី​បាន​ជា​ក្រសួង ចេញ​សេចក្តីប្រកាស​២៣២​កំណត់​តម្លៃ​ទូរស័ព្វ​?
​លោក ម៉ូ​វ ចរិយា​៖ ហេតុអ្វី ​បានជា​ចេញ​សេចក្តីប្រកាស ២៣២ គឹ​ដោយ​សារ​គាត់​ធ្វើ Promotion របស់​គាត់​ហយ​សហេតុ ហើយ​ព​លេ​នោះ​គឺ​​ថា​​រដ្ឋ​​មិន​ទាន់​បាន​គិត​ពី Cost Base បាន​ជា​រដ្ឋ​ធ្វើ​ការកំណត់ ព្រោះ​ក្រុមហ៊ុន​នោះ​គាត់​សុំ ឲ្យធ្វើ​ការដោះស្រាយ​ជូន​គាត់ ហើយ​ក្រោយមក​ដោះស្រាយ​ហើយ គាត់​នៅ​យក​ជំហរ​មួយ គាត់​ថា​ក្រុមហ៊ុន​មួយចំនួន​គឺ​តម្លៃ​របស់​គាត់​គឺ​គាត់ Offer ហ្នឹង​អត់​ក្រោម Cost Base​ទេ ប៉ុន្តែ​ការ​ដែល​គាត់​និយាយ​នោះ រដ្ឋ​មើលឃើញថា កាលណា​ដាក់​ហួយ​សហេតុ​ចឹង វា​អាច​ប៉ះពាល់​ដល់​វិបត្តិ​នៅក្នុង​ទីផ្សារ ចឹង​ទេ​បាន​ជា​យើង​ឲ្យ​មាន​២៣២ ហ្នឹង​។ ហើយ ២៣២​ហ្នឹង មិនមែន​សម្រាប់​រៀបចំ​បាន​រហូត​ទេ គឺ​សម្រាប់​ដោះស្រាយ​មួយ​ពេល ដែល​យើង​ត្រូវ​បា​រៀប​ចំ​ឲ្យ​គ្នា​ស្រួលបួល​ហើយ​គឺ​លុប​វិញ​ហើយ  ៕
កែតម្រូវ៖ ឈ្មោះប្រធាន​និយតករ​ទូរគមនាគមន៍​កម្ពុជា​នៃ​ក្រសួង​ប្រៃប្រៃស​ណីយ៍ គឺលោក ម៉ូ​វ ចរិយា មិនមែនលោក ម៉ៅ ចរិយា ដូច​ដែល​បានចុះផ្សាយក្នុងអត្ថបទមុនៗទេ។
​សរសេរ​មកកាន់ លោក ឡាយ សា​មាន តាមរយៈ laysamean168@yahoo.com

No comments: