បាងកក៖ មេដឹកនាំបាតុករមកពីគណបក្សប្រជា ធិបតេយ្យ លោក ស៊ូថេប
រួមនិងក្រុមបក្ខពួករបស់ខ្លួន ដែលកំពុង ធ្វើបាតុកម្មបង្កចលាចល
នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានអាម៉េរិក ដាក់ចូលក្នុងបញ្ជីខ្មៅ ហើយ
ហាមមិនឲ្យចូលក្នុងទឹកដីអាម៉េរិកនោះឡើយ។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០១៣ បានចេញផ្សាយថា ស្ថានទូតអាម៉េរិក ប្រចាំក្រុងបាងកក បានដាក់ឈ្មោះ លោក ស៊ូថេប ថងស៊ូបាន អតីតឧបនាយករដ្ឋមន្រ្តី និង មេដឹកនាំចលានាប្រជា ជន ដើម្បីប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខ និងបក្ខពួក ១៤នាក់ផេ្សងទៀត ទៅក្នុងមិនបញ្ជីខ្មៅ របស់អាម៉េរិក និងហាមមិនឲ្យធ្វើដំណើរចួលក្នុងទឹកដីសហរដ្ឋអាម៉េរិកប្រទេសមួយចំនួនទៀត ដែលមានបញ្ជាក់ នៅក្នុងបញ្ជីខ្មៅនោះ។
បើតាម INN បានឲ្យដឹងដែរថា ការដាក់ឈ្មោះ លោក ស៊ូថេប និងបក្ខពួក១៤នាក់ចូលក្នុងបញ្ជីខ្មៅនេះ ត្រូវបាន ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំក្រុងបាងកក បានដាក់លិខិតស្នើឲ្យក្រសួងការបរទេសអាម៉េរិក ពិចារណា និង សម្រេចចិត្តទៅលើបញ្ហានេះផងដែរ។
មូលហេតុដែលនាំ ទូតអាម៉េរិកមានចំណាត់ការដូចខាងលើនេះ ដោយសារតែក្រុមបាតុករបានលើកគ្នាមកតវ៉ា និង មានអាកប្បកិរិយាគំរាមកំហែងសម្រុកចូល ក្នុងស្ថានទូតអាម៉េរិកប្រចាំក្រុងបាងកក កាលពីសប្ពាហ៍មុន៕

No comments:
Post a Comment