មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា
កម្មករប្រមាណជា៥ម៉ឺននាក់
នឹងចូលរួមជាមួយគណបក្សប្រឆាំងនៅរសៀលថ្ងៃពុធនេះ
ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួលរហូតដល់១៦០ដុល្លារ។
កម្មករ
កំពុងតែប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រ និងទីលានប្រជាធិបតេយ្យ
ដើម្បីជំរុញរដ្ឋាភិបាលក្នុងការដំឡើងប្រាក់ឈ្នួល។ការតវ៉ានេះ
កើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការងារ
បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈ១
ឆ្នាំៗ ចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ
ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។
សេចក្ដីសម្រេចនេះបានបូកជាមួយប្រាក់ខែគោលមានស្រាប់ចំនួន៨០ដុល្លារ
នៅឆ្នាំ២០១៤នេះ
ដែលធ្វើឲ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ
ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លារ។
ប៉ុន្តែសេចក្ដីសម្រេចនេះ
បានធ្វើឲ្យមេដឹកនាំសហជីពមួយចំនួនសម្ដែងការខកចិត្ត
ហើយព្រមានធ្វើការតវ៉ា។
អនុប្រធានគណៈកម្មាធិការវិន័យគណបក្ស
សង្គ្រោះជាតិ លោក ហូរ វ៉ាន់
ប្រកាសប្រាប់កម្មករនៅទីលានប្រជាធិបតេយ្យថា កម្មករជិត៥ម៉ឺននាក់
នឹងចូលរួមដង្ហែជាមួយគណបក្សសង្គ្រោះជាតិ។ លោកបន្តថា កម្មករ
កំពុងដង្ហែមកកាន់ទីលានប្រជាធិបតេយ្យ។
យោងសេចក្ដីជូនដំណឺងរបស់គណបក្ស
សង្គ្រោះជាតិ ដែលមានការបង្ហាញផែនទីតម្រាយផ្លូវហែក្បួន
សម្រាប់ថ្ងៃពុធនេះ ឲ្យដឹងថា ក្បួននឹងហែចេញពីទីលានប្រជាធិបតេយ្យ
តាមផ្លូវ៦១ រហូតដល់ផ្លូវ៤៧ បត់ឆ្វេងឆ្ពោះទៅរង្វង់មូលស្តាតចាស់
(គល់ស្ពាន់ជ្រោយចង្វា) រួចបត់ឡើងស្ពានជ្រោយចង្វារ តាមផ្លូវជាតិលេខ
៦អា រហូតដល់វត្តគៀនឃ្លាំង បត់ស្តាំដល់ផ្លូវលំ
បត់ឆ្វេងតាមផ្លូវមាត់ទន្លេ រហូតដល់វត្តវារិន្ទ (វត្តព្រែកលៀប)
បត់ឆ្វេងដល់ផ្លូវជាតិលេខ៦អា បត់ឆ្វេង រហូតល់ស្ពានជ្រោយចង្វាវិញ
បត់តាមរង្វង់មូលស្តាតចាស់ ចូលមហាវិថីព្រះមុនីវង្ស ដល់កែងផ្លូវ
១០៨ បត់ឆ្វេងចូលទីលានប្រជាធិបតេយ្យវិញ៕
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com
No comments:
Post a Comment