គណបក្ស
សង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ ប្រកាសឲ្យកម្មករ-កម្មការិនី
មានការប្រុងប្រយ័ត្ន ដោយស្មារតីទទួលខុសត្រូវខ្ពស់
ដើម្បីកុំឲ្យធ្លាក់ក្នុងអន្ទាក់ជនទុច្ចរិតរបស់«ក្រុមជនមានអំណាច
ខិលខូច»។
សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះ
ជាតិ ចេញផ្សាយនៅថ្ងៃទី២៧ខែធ្នូនេះ ឲ្យដឹងថា
អ្នកមានអំណាច«ខិលខូច»មួយចំនួន មានបំណងអាក្រក់ចង់ប្រើល្បិចអុកឡុក
បង្កហិង្សា រួចហើយទម្លាក់កំហុសលើកម្មករ-កម្មការិនី
ដែលកំពុងធ្វើកូដកម្មបាតុកម្មដោយសន្តិវិធី។
គណបក្សបានចាត់ទុកទង្វើនេះជា «ល្បិចស្វាស៊ីបាយ រួចលាបមាត់ពពែ»
ដែលតែងតែត្រូវបានប្រើប្រាស់កន្លងមក
ក្នុងគោលបំណងទម្លាក់កំហុសលើអ្នកណា
ដែលហ៊ានចេញមុខតវ៉ាប្រឆាំងផលប្រយោជន៍របស់ពួកគេ។
គណបក្សសង្គ្រោះជាតិ
ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចតាមដានស៊ើបអង្កេត និងចាប់ជនណា
ដែលមានបំណងអាក្រក់ប្រើល្បិចទម្លាក់កំហុសលើកម្មករកម្មការិនីខ្មែរ
យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានណែនាំឲ្យរោងចក្រ បិទទ្វារបណ្តោះអាសន្ន ដើម្បីបង្កាហានិភ័យមួយចំនួនដែលអាចកើតឡើង៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Tags: បាតុកម្ម - កម្មករ-កម្មការិនី
646
No comments:
Post a Comment