កម្មវិធីសប្បាយៗត្រូវបាន គេរៀបចំឡើងយ៉ាងច្រើន ទៅតាមប្រទេស នៅទូទាំងពិភពលោក ដើម្បីអបអរពិធីបុណ្យគ្រីស្តស្មាស នៅថ្ងៃទី២៥ ខែធ្នូជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ប្រទេស កូរ៉េខាងជើងវិញ អាជ្ញាធរមិនបានអនុញ្ញាតឲ្យប្រជាជនខ្លួន ធ្វើពិធីនេះឡើងទេ ប្រសិនបើប្រជាជនណាម្នាក់ ហ៊ានល្មើសនឹងច្បាប់នេះ នឹងត្រូវជាប់ពន្ធធនាគារ ឬអាចឈានដល់ការប្រហារជីវិត ថែមទៀតផង។
ប្រភពដដែល បានឲ្យដឹងទៀតថា បានជាប្រទេសកូរ៉េខាងជើង មិនអនុញ្ញាតឲ្យប្រជាជនខ្លួន ប្រារព្ធកម្មវិធីនេះឡើង ព្រោះតែប្រទេស និងអ្នកកាន់សាសនាគ្រឹស្ត ជាអ្នកដែលប្រឆាំង ទៅនឹងរដ្ឋាភិបាល កាន់អំណាចបច្ចុប្បន្នរបស់ខ្លួន ហើយអ្នកដែលកាន់សាសនាគ្រឹស្ត និងប្រារព្ធពិធីបុណ្យគ្រឹស្តស្មាស នៅក្នុងប្រទេសនឹងត្រូវចាប់ខ្លួន។
គួរបញ្ជាក់ផងដែរថា បើទោះបីជាមានការហាមប្រាម ប្រជាជនខ្លួនឯងក៏ដោយក្តី ប៉ុន្តែសម្រាប់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្ត នៅក្នុងប្រទេសនេះ ត្រូវបានអនុញ្ញាតឲ្យប្រារព្ធ ធម្មតាដោយមិនមានការចាប់ខ្លួន ឬជាប់ទោសអ្វីឡើយ៕
No comments:
Post a Comment