 
        
        
        
            កោះសន្តិភាព
            នគរបាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនគណនេយ្យភោជនីយដ្ឋានដាយមិនផាក បញ្ជូនទៅតុលាការ ពីបទរំលោភទំនុកចិត្ត
រាជធានីភ្នំពេញ ៖ 
គណនេយ្យភោជនីយដ្ឋានដាកមិនភាក កាលពីវេលារសៀលថ្ងៃទី២៦ ធ្នូ 
ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យសួរចម្លើយនៃនាយកដ្ឋាននគរបាល
ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជូនទៅតុលាការ ដោយជាប់ពាក់ព័ន្ធ 
ពីបទរំលោភទំនុកចិត្ត លើទឹកប្រាក់៣០.១៦០ដុល្លារអាមេរិក 
របស់ថៅកែភោជនីយដ្ឋាន ។
គណនេយ្យរូបនោះឈ្មោះ ពិន សេដ្ឋវិរៈ ភេទប្រុស 
អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះលេខ2 C2 ផ្លូវលូ៥ ភូមិដំណាក់ធំ 
សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ការណ៍ឃាត់ខ្លួន 
គណនេយ្យភោជនីយដ្ឋានម្នាក់នោះបញ្ជូនទៅតុលាការ 
ត្រូវបានសមត្ថកិច្ចបានឱ្យដឹងថា គឺជាការធ្វើឡើង តាមពាក្យបណ្តឹង 
របស់លោក ឡេង ស៊ាងលី  
ម្ចាស់ភោជនីយដ្ឋានដាកមិផាកដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់
ទន្លេបាសាក់ ខណ្ឌចំការមន ។ 
ពាក្យបណ្តឹងម្ចាស់ភោជនីយដ្ឋានបានបញ្ជាក់ថា កាលពីថ្ងៃទី១០ កក្តដា 
២០១៣ លោក ឡេង ស៊ាងលី បានអនុញ្ញាតឱ្យឈ្មោះ ពិន សេដ្ឋវិរៈ 
ចូលបម្រើការងារនៅភោជនីយដ្ឋានរបស់ខ្លួន និងឱ្យធ្វើជាគណនេយ្យ ។
សមត្ថកិច្ចបានឱ្យដឹងថា ចាប់តាំងបានចូលធ្វើការ 
និងបានតួនាទីជាគណនេយ្យ ឈ្មោះ ពិន សេដ្ឋវិរៈ 
បានប្រើល្បិចគ្រប់បែបយ៉ាង ចេះកែច្នៃលើវិក័យបត្រ ប្រគល់ 
និងទទួលប្រាក់ ថ្លៃទំនិញចេញចូលក្នុងភោជនីយដ្ឋាន 
គៃបន្លំលួចយកប្រាក់ជាហូរហែ សរុប៣ម៉ឺន១៦០ដុល្លារ 
និងបានក្លែងលិខិតឯកជនទៀតផង ៕
 
 
No comments:
Post a Comment