កោះសន្តិភាព
រាជធានីភ្នំពេញ ៖
តបតាមការអញ្ជើញរបស់លោកង្វៀន តាន់យុង
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកទី២៦
ធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា
ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀត
ណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ធ្នូ ។
លោកស្រុី ថាមរុង្គ
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ឱ្យដឹងថា
គណៈប្រតិភូអមដំណើរមាន លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកអង្គ វង្សវឌ្ឍានា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកអូន ព័ន្ធមុនីរ័ត្ន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកហង់
ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា
និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមមានលោក
សុខចិន្តា លោកកៅ គឹមហួន និងរូបលោក(ស្រីុ ថាមរុង្គ)
ព្រមទាំងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត ។
តាមកម្មវិធី លោកស្រុី ថាមរុង្គ
បានបញ្ជាក់ថា ពេលទៅដល់ភ្លាមសម្តេចតេជោនាយករដ្ឋមន្ត្រី
និងគណៈប្រតិភូអញ្ជើញទៅកាន់វិមានប្រធានរដ្ឋ
ដើម្បីគោរពពិធីស្វាគមន៍ផ្លូវការពីភាគីវៀតណាម
បន្ទាប់មកនឹងមានការចរចាទ្វេភាគីជាផ្លូវការជាមួយលោកនាយក
រដ្ឋមន្ត្រីវៀតណាម នៅវិមានរដ្ឋាភិបាល ។ នៅពេលរសៀល
សម្តេចតេជោនាយករដ្ឋមន្ត្រី
ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយលោកប្រធាន
រដ្ឋសភាវៀតណាម ជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋ
ជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ។
នៅពេលយប់
លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
រៀបចំពិធីជប់លៀងផ្លូវការមួយជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី
និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូកម្ពុជា ។
នៅថ្ងៃទី២៧ ធ្នូ
សម្តេចតេជោនាយករដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូកម្ពុជាចូលជួប
សម្តែងការគួរសមជាមួយលោកអតីតអគ្គលេខាធិការបក្សកុម្មុយនី
ស្តវៀតណាម
ចូលជួបសម្តែងការគួរសមជាមួយលោកអតីតប្រធានរដ្ឋវៀតណាម ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណ
រដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រី
មានកម្មវិធីជួបសំណេះសំណាលជាមួយអតីតយុទ្ធជនស្ម័គ្រចិត្តវៀត
ណាមដែលបានមកជួយរំដោះកម្ពុជានៅថ្ងៃ៧មករាឆ្នាំ១៩៧៩ ។
នៅថ្ងៃដដែលនោះផងដែរ
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ជួបជាមួយសមាគមអ្នកវិនិយោគវៀត
ណាម ដែលមករកស៊ីនៅកម្ពុជា
និងទទួលជួបជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា
ដែលខាងភាគីកម្ពុជាដឹកនាំដោយលោកជំទាវឧបនាយករដ្ឋមន្ត្រី
ម៉ែន សំអន ខាងវៀតណាមដឹកនាំដោយលោកវូ ម៉ៅ ។
បន្ទាប់ពីកិច្ចចរចាទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី
និងលោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រម
ព្រៀងចំនួន៩គឺ ៖
១-កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរទំនិញវៀតណាម-កម្ពុជា ។
២- កិច្ចសម្របសម្រួលពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ដែលទាក់ទងទៅនឹងទំហំពាណិជ្ជកម្មរវាងកម្ពុជាមានជាង៣ពាន់លា នដុល្លារ ហើយប្តេជ្ញាជំរុញឱ្យមានទំហំ៥ពាន់លានដុល្លារនៅឆ្នាំ២០១៥ ។
៣-សន្ធិសញ្ញាស្តីពីបត្យាប័នផ្លាស់ប្តូរ ។
៤-ផែនការសហប្រតិបត្តិការស្តីពីព័ត៌មានសម្រាប់ឆ្នាំ២០១៤-២០១៥ ។
៥ -កិច្ចព្រមព្រៀងឥណទានសម្រាប់សាងសង់ស្ពានជ្រៃធំ ភ្នំពេញ ដែលចាប់ស្ថាបនានៅដើមឆ្នាំ២០១៤ នៅស្រុកកោះធំ ខេត្តកណ្តាល ។
៦-ផែនការសកម្មភាពលើវិស័យអប់រំ
៧-ផែនការសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលវៀតណាម
៨- ផែនការសហប្រតិបត្តិការរវាងបណ្ណសារ ដ្ឋាន វិទ្យាស្ថានជាតិ សាកលវិទ្យាល័យកិច្ចការផ្ទៃក្នុងហាណូយ និងទីស្តីការគណៈរដ្ឋមន្ត្រី ។
៩-កិច្ចព្រមព្រៀងទិញជីកសិកម្ម ។
២- កិច្ចសម្របសម្រួលពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ដែលទាក់ទងទៅនឹងទំហំពាណិជ្ជកម្មរវាងកម្ពុជាមានជាង៣ពាន់លា នដុល្លារ ហើយប្តេជ្ញាជំរុញឱ្យមានទំហំ៥ពាន់លានដុល្លារនៅឆ្នាំ២០១៥ ។
៣-សន្ធិសញ្ញាស្តីពីបត្យាប័នផ្លាស់ប្តូរ ។
៤-ផែនការសហប្រតិបត្តិការស្តីពីព័ត៌មានសម្រាប់ឆ្នាំ២០១៤-២០១៥ ។
៥ -កិច្ចព្រមព្រៀងឥណទានសម្រាប់សាងសង់ស្ពានជ្រៃធំ ភ្នំពេញ ដែលចាប់ស្ថាបនានៅដើមឆ្នាំ២០១៤ នៅស្រុកកោះធំ ខេត្តកណ្តាល ។
៦-ផែនការសកម្មភាពលើវិស័យអប់រំ
៧-ផែនការសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលវៀតណាម
៨- ផែនការសហប្រតិបត្តិការរវាងបណ្ណសារ ដ្ឋាន វិទ្យាស្ថានជាតិ សាកលវិទ្យាល័យកិច្ចការផ្ទៃក្នុងហាណូយ និងទីស្តីការគណៈរដ្ឋមន្ត្រី ។
៩-កិច្ចព្រមព្រៀងទិញជីកសិកម្ម ។
នៅល្ងាចថ្ងៃទី២៧ ធ្នូ
សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
និងគណៈប្រតិភូជាតិ អញ្ជើញទស្សនកិច្ចនៅទីក្រុងដាណាង ។
លោកអភិបាលខេត្តដាណាង ទទួលបដិសណ្ឋារកិច្ច
និងរៀបចំពិធីជប់លៀងជូនជាកិត្តិយសចំពោះសម្តេចតេជោនាយក
រដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូកម្ពុជា ។
នៅថ្ងៃទី២៨ ធ្នូ
សម្តេចតេជោនាយករដ្ឋមន្ត្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
និងគណៈប្រតិភូកម្ពុជា អញ្ជើញទស្សនាទីក្រុងតាមរថយន្ត
បន្ទាប់មកអញ្ជើញទៅកាន់ព្រលានយន្តហោះធ្វើមាតុភូមិនិវត្តន៍មក
កាន់ព្រះរាជាណាចក្រកម្ពុជាវិញ ៕
No comments:
Post a Comment