Friday, December 27, 2013

ម្តាយ​លះបង់​គ្រប់យ៉ាង​ដើម្បី​កូន...



ដើម្បី​កូន    ម៉ែ​ស៊ូ​សូន្យ ក្ស័យសង្ខារ
ដើម្បី​កូន    ហត់​យ៉ាងណា មិន​ហា​ស្តី
ដើម្បី​កូន    ទោះ​លំបាក ឥត​ពោល​ស្តី
ដើម្បី​កូន    ការងារ​អ្វី ក៏​ធ្វើ​ដែរ។

ដើម្បី​កូន    ទោះ​ស្លាប់​ខ្លួន ម៉ែ​មិន​ខ្វល់
ដើម្បី​កូន    ស្ងួន​និមល អំពល់​រេ
ដើម្បី​កូន    ម៉ែ​មិន​ខ្លាច ឡើយ​មាសមេ
ដើម្បី​កូន    ស្ងួន​ដឹង​ទេ ម៉ែ​ទុក្ខា។

ដើម្បី​កូន    ម៉ែ​យក​ខ្លួន រង​ការពារ
ដើម្បី​កូន    ក្តៅ​រងា ជាធម្មតា
ដើម្បី​កូន    ទោះ​ឧបសគ្គ ច្រើន​យ៉ាងណា
ដើម្បី​កូន    គ្មាន​ពាក្យ​ថា នឿយហត់​ឡើយ។

ដើម្បី​កូន    ធ្វើជា​ក្បូន អោយ​កូន​ឆ្លង
ដើម្បី​កូន    សោកសៅ​ហ្មង ឥត​ល្ហែល្ហើយ
ដើម្បី​កូន    ម៉ែ​រង​ទុក្ខ គ្មាន​ពេល​ស្បើយ
ដើម្បី​កូន    ស្ងួន​ដល់ត្រើយ ម៉ែ​លែង​គិត។

ដើម្បី​កូន    ដឹង​ទេ​ស្ងួន ម៉ែ​ថ្នាក់ថ្នម
ដើម្បី​កូន    ប្រឹង​បីបម លោម​ប្រណិត
ដើម្បី​កូន    ម៉ែ​លះបង់ ដល់​ជីវិត
ដើម្បី​កូន    ម៉ែ​ដេក​គិត រាល់​យប់​ថ្ងៃ។

ដើម្បី​កូន    បុត្រ​មាសស្ងួន បាន​ក្តី​សុខ
ដើម្បី​កូន    ម្តាយ​ឪពុក ទុក្ខ​រីងរៃ
ដើម្បី​កូន    ប្រឹង​ធ្វើការ គ្មាន​សំចៃ
ដើម្បី​កូន    ម៉ែ​ស្ទើរ​ក្ស័យ សូន្យ​សង្ខារ៕

(ឯកសារ​ដកស្រង់​ចេញពី​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក)

No comments: