គេហទំព័រសុខភាពកម្ពុជា ជួបជាមួយលោកស្រី សាពណ៌ ម៉ូដែនលីង អេជិនស៊ី ប្រាប់អំពីរបៀបជ្រើសរើស កម្រាល ពូក ដើម្បីឱ្យលោកអ្នកនាងកញ្ញា ងាយស្រួលនៅក្នុងការ ជ្រើសរើសកម្រាលពូក។
របៀបជ្រើសរើសកម្រាលពូក
មិត្ដនារីទាំងអស់គួរតែជ្រើសរើសកម្រាលពូកផ្កា និងពណ៌ទៅតាមចំណង់ចំណូលចិត្ដអ្នកនាងកញ្ញា ឬក៏ក្រុម គ្រួសារ របស់ លោកអ្នកផ្ទាល់។ ព្រោះកម្រាលពូកមានច្រើនប្រភេទដែលធ្វើឱ្យស្ដ្រីគ្រប់រូបពិបាកនៅក្នុង ការជ្រើស រើសពណ៌ សឬពណ៌សាច់។ បើ លោកអ្នកនាងកញ្ញាជ្រើសរើសកម្រាលពូកដែលមានផ្កា ឬដែលមានពណ៌ ច្រើន លាយគ្នា នៅពេលដែលបោកគក់ អាចធ្វើឱ្យចេញពណ៌ ប្រឡាក់មើលទៅមិនស្អាត។ ជាពិសេសមិត្ដ នារីត្រូវ ជ្រើសរើសកម្រាលពូក ទៅតាមប្រភេទនៃ គ្រែគេងរបស់ លោកអ្នកនាងកញ្ញាផង ដែរ។ សម្រាប់អ្នកដែលមាន ជីវភាពធូរធារ បន្ទប់គេងគឺធំទូលាយ ចាំបាច់ត្រូវជ្រើសរើសកម្រាលពូក ដែលមានផាសុកភាព និងសោភ័ណ ដូចជាត្រូវប្រើពណ៌ស នៅពេលដែលចូល ទៅសម្រាកធ្វើឱ្យមានអារម្មណ៍បរិសុទ្ធ ស្រស់ថ្លា ស្រឡះមុខមាត់។ តែបើមិត្ដនារី ជ្រើសរើសកម្រាលពូកដែល មានជាផ្កាចម្រុះពណ៌មើលទៅរញ៉េរញ៉ៃរីក ស្គុះស្គាយបន្ដិច តែគឺ តម្រូវទៅតាមចំណង់ចំណូលចិត្ដរបស់ លោកអ្នកនាងកញ្ញាផងដែរ។ បើសិនជាមិត្ដនារីដែលជាមេផ្ទះវ័យចំណាស់ គួរតែជ្រើសរើសកម្រាលពូកដែល ស្រគត់ស្រគំមើលទៅត្រជាក់ភ្នែក។
សារៈប្រយោជន៍ និងផលប៉ះពាល់ក្នុងការជ្រើសរើសកម្រាលពូក
កម្រាលពូកអាចផ្ដល់អត្ថប្រយោជន៍ធ្វើឱ្យលោកអ្នកនាងកញ្ញា បានធូរស្បើយ សប្បាយចិត្ដ មានផាសុកភាពល្អ នៅ ពេល ដែលចូលបន្ទប់គេងមានអារម្មណ៍ស្រស់ថ្លា ត្រជាក់ចិត្ដ។
ប៉ុន្ដែនៅពេលដែលស្ដ្រីមេផ្ទះជ្រើសរើស កម្រាលពូកមិនបានត្រឹមត្រូវ ពណ៌ស្រស់ឆើតឆាយ ធ្វើឱ្យអារម្មណ៍ របស់ លោកអ្នកនាង កញ្ញាមិនបានសម្រាកដូចគ្នា។ តែបើជ្រើសរើសយកពណ៌ស ឬពណ៌សាច់គឺចិត្ដរបស់ លោកអ្នក នាង កញ្ញាបរិសុទ្ធទៅតាមពណ៌ ទាំងនោះ ហើយងាយស្រួលនៅក្នុងការបោកគក់ ព្រោះស្ដ្រីមេផ្ទះសម្អាត អាច មើលឃើញស្នាមប្រឡាក់ដោយភ្នែកទទេបាន។
ដំបូន្មានរបស់អ្នកជំនាញ
ស្ដ្រីមេផ្ទះទាំងអស់ចង់ឱ្យការរស់នៅមានភាពស្រស់ថ្លា។ នៅពេលដែលលោកអ្នកនាងកញ្ញា ដាក់ក្បាលនៅលើ ខ្នើយមាន អារម្មណ៍ល្អ។ ហេតុនេះគួរតែជ្រើសរើស ពណ៌ដែលស្រគត់ស្រគំ មិនឆើតឆាយ ជាពិសេសពណ៌សាច់ និងពណ៌ស គឺមានសារៈសំខាន់បំផុត នៅក្នុងការរស់នៅរបស់មនុស្ស ៕
អត្ថបទ និងរូបភាព រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
No comments:
Post a Comment