Thursday, December 26, 2013

ឆ្នេរ​ខ្សាច់​ពណ៌​ស​នៅ​ប្រទេសប្រេ​ស៊ីល​គួរ​ឲ្យចង់ទៅទស្សនា​

​នេះ​ឧទ្យាន​ជាតិ Lencois Maranhenses ដែល​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេសប្រេ​ស៊ីល​ក្នុងរ​ដ្ឋ Maranhao ជិត​ទីក្រុង Barreyrinyas ។​
​វា​ជា​តំបន់​វាលទំនាប​ធំ​ដ៏​ល្វឹងល្វើយ​មាន​ទំហំ ១៥០ គីឡូម៉ែត្រ​ដែល​ភាគច្រើន​គ្រប់​ដណ្តប់​ទៅដោយ​ដីខ្សាច់​ពណ៌​ស បើទោះជា​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​យ៉ាងណាក៏ដោយ ប៉ុន្តែ​តំបន់​នេះ​ស្ទើរតែ​គ្មាន​រុក្ខជាតិ​ដុះ​សោះ​។ ឧទ្យាន​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៨១ ហើយ​វា​ក៏​ធ្លាប់​បាន​ក្លាយទៅជា​ទីតាំង​ស​ដ៏​ល្អ​ម្រាប់​ថត​រឿង House of Sand របស់​ប្រេ​ស៊ីល​ផងដែរ​។ មិនតែប៉ុណ្ណោះ​មាន​ចម្រៀង និង​ខ្សែភាពយន្ត​របស់​ឥណ្ឌា​ក៏​បាន​ថត​នៅ​ទីនោះ​ផងដែរ​៕​














No comments: