ភ្នំពេញៈ អ្នកស្រី
ឧកញ៉ា ឈិន សុគុន្ឋារី ហៅយាយក្រពើ អាយុ ៥៨ ឆ្នាំជាប្រធាន
ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិចហូលឌីងគ្រុប (LAYIMEX HOLDINGS
GROUP) មានទីស្នាក់ការស្ថិតនៅលើដី លេខ ០៤៦ លប ផ្លូវលេខ ១៩២៨
ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនបានស្នើសុំឲ្យ លោក ប៉ា
សុជាតិវង្ស ចៅហ្វាយក្រុងភ្នំពេញថ្មី និង
ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សុំពិនិត្យមើល
និងសើរើឡើងវិញនូវភាពមិនប្រក្រតីទាក់ទង និងអនុក្រឹត្យលេខ ១០១
អនក្រចុះថ្ងៃទី១០ ខែកក្កដាឆ្នាំ ២០១២ និង
វិវាទដីធ្លីនៅតំបន់បឹងពោងពាយពាក់ព័ន្ធនឹងដីស្របច្បាប់អ្នក
ស្រីទំហំជាង ៣៤ហិកតា ដែលមានតម្លៃជាង ១០០ លានដុល្លាអាមេរិក
ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
រាជធានីភ្នំពេញ និង សុំឲ្យប្រគល់កដីស្របច្បាប់ ដែលសាលារាជធានី
ក្រោមការដឹកនាំដោយលោកកែប ជុតិមា
បានធ្វើរបាយការណ៍ភូតកុហកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង
បានកាត់យកដីអ្នកស្រី ដាក់ក្នុងអនុក្រឹត្យ ទាំងរំលោភបំពាននោះ
ប្រគល់មកឲ្យអ្នកស្រីវិញ។
នៅក្នុងលិខិតមួយច្បាប់ផ្ញើរជូន លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទទី ២៥ វិច្ឆិកា ២០១៣ នេះដែលកាសែតភ្នំពេញប៉ុស្តិ៍ទើបនឹងទទួលបានច្បាប់ចម្លងចំនួន ១ ច្បាប់ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ វិច្ឆិកានេះ អ្នកស្រីឧកញ៉ា ឈិន សុគុន្ឋារី បានជម្រាបជូន លោកចៅហ្វាយក្រុងភ្នំពេញថ្មី ប៉ា សុជាតិវង្ស មានខ្លឹមសារដូចតទៅ៖
២- នាងខ្ញុំបានបង់ពន្ធជូនរដ្ឋរួចទៅហើយ នៅលើដីជាង ៣៤ ហិកតានេះ។
៣- តាំងពីនាងខ្ញុំកាន់កាប់ដីនេះអស់រយៈពេលជាង ១៣ ឆ្នាំ (១៩៩៩-២០១២) មកទល់នឹងពេលដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ១០១ អនក្រ ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២ ពុំដែលមានការជំទាស់តវ៉ាទាមទារសិទ្ធិកម្មសិទ្ធិ ឬសិទ្ធិផ្សេង ទៀត ពីតតិយជនណាម្នាក់ ហើយក៏ពុំដែលមានការរារាំងហាមឃាត់ឬជូនដំណឹងពីអាជ្ញាធរសាធារណៈឡើយ។
៤- កាលពីថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០០៥ នាងខ្ញុំបានធ្វើលិខិតស្នើសុំចេញប័ណ្ណសំគាល់សិទ្ធិ ទៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។
៥- នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០០៥ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានធ្វើលិខិតលេខ ១០៨៥ ដនសស.សុដ ជូនអភិបាលក្រុង ដោយបានរៀបរាប់ថា «ដីដែលបានស្នើសុំធ្វើប័ណ្ណខាងលើនេះ ម្ចាស់សំណើបានចាក់ដីបំពេញរួច ០២ ឆ្នាំកន្លងមកហើយ ហើយដីនោះសោតមានខ្លះស្ថិតនៅក្នុងគម្រោង ១៥៧ ហិកតា ដែលពាក់ព័ន្ធទៅនឹងលិខិតលេខ ៦២៨សជណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ កន្លងមកក៏មានចេញប័ណ្ណកម្មសិទ្ធិចំនួនពីរ ឬបីប័ណ្ណប៉ុណ្ណោះ ដែលដីស្ថិតនៅជាប់គម្រោងផ្លូវ ៣០ ម»
៦- នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០៥ អភិបាលក្រុង ឯកឧត្ដម កែប ជុតិមា បានចេញលិខិតលេខ១៣៨ឆ.ត.សម ឆ្លើយតបមកវិញថា «ខ្ញុំសូមជំរាបលោកថា ចំពោះការស្នើសុំចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដីប្រមាណ ២០៤.០៩៤ម២ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី របស់អ្នកស្រី ឈិន សុគន្ធារី នោះ សាលាក្រុង សូមលោករង់ចាំការកំណត់ព្រំបឹង១៥៧ហិកតា និងការសិក្សាប្លង់ប្រឡាយឲ្យបានបញ្ចប់ជាផ្លូវការសិន »
តាមរយៈលិខិតសុរិយោដីនិងលិខិតឆ្លើយតបរបស់ឯកឧត្ដម កែប ជុតិមា ទាំងពីរនេះសរបញ្ជាក់ឲ្យឃើញថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្ដម កែប ជុតិមា ពិតជាបានដឹងយ៉ាងច្បាស់ហើយថា ដីខាងលើជាដីកម្មសិទ្ធិរបស់នាងខ្ញុំ ព្រមទាំងបានទទួលស្គាល់ទៀតថា នាងខ្ញុំបានធ្វើការចាត់ចែង អភិវឌ្ឍន៍ តាមរយៈការចាក់ដីបំពេញ តាំងពី០២ឆ្នាំមុនឆ្នាំ២០០៥ មកម្ល៉េះ និងរាល់សកម្មភាពរបស់ក្រុមហ៊ុននៅលើដីកម្មសិទ្ធិសុទ្ធតែបានការ អនុញ្ញាតិច្បាប់ពីអាជ្ញាធរ។
បើតាមចម្លើយរបស់ឯកឧត្ដម កែប ជុតិមា ឆ្លើយតបទៅលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សាលារាជធានីភ្នំពេញ ឯកឧត្ដម កែប ជុតិមា បានទទួលស្គាល់ថា នាងខ្ញុំបានកាន់កាប់ដីខាងលើនេះ ដោយសន្តិវិធី ព្រោះក្នុងលិខិតឆ្លើយតបនេះគ្រាន់តែឲ្យរង់ចាំការកំណត់របស់ គណៈកម្មាធិការកំណត់ផ្ទៃទីតាំងបឹងបួរក្នុងព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ ឯកឧត្ដម កែប ជុតិមា មិនយល់ទាស់នឹងសំណើ ស្នើសុំធ្វើប័ណ្ណកម្មសិទិ្ធដីរបស់នាងខ្ញុំទេ ព្រមទាំងបានឆ្លើយតបជាលាយលក្ខណ៍អក្សរឲ្យរង់ចាំសិន ដូច្នេះ ឯកឧត្ដម កែប ជុតិមា មិនអាចប្រកែកឬឆ្លើយថាមិនដឹងមិនឮនោះទេ ថែមទាំងមិនអាចចោទនាងខ្ញុំថារំលោភយកដីសាធារណៈរបស់រដ្ឋនោះទេ ព្រោះលិខិតឆ្លើយតបឯកឧត្ដម កែប ជុតិមា មិនបានបដិសេធ និងមិនមានឃ្លាត្រង់ណាបញ្ជាក់ប្រាប់ថា ជាដីបឹងសាធារណៈរបស់រដ្ឋឡើយ ។
២. អនុក្រឹត្យលេខ១០១អនក្រ ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២ ស្ដីពីការកំណត់ផ្ទៃបឹងពោងពាយខាងជើងនិងបឹងពោងពាយខាងត្បូង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
ដោយយោងលើការសិក្សាខាងលើ អង្គប្រជុំសូមលើកជាយោបល់គោរពជូន សម្ដេចនាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ថាៈ បឹងពោងពាយខាងជើង គួររក្សាទុកត្រឹម២០ha ដើម្បីធ្វើអាងស្ដុកទឹក ។ ប៉ុន្តែដើម្បីរក្សាទុកបឹងពោងពាយខាងជើងត្រឹមតែ២០haនេះបាន លុះត្រាតែមានការកំណត់ នឹងរៀបចំជាមុនឲ្យបានរួចរាល់ជាស្ថាពរនូវ៖
- កំណត់ទុកផ្ទៃបឹងពោងពាយខាងត្បូងទំហំ៧,៥១ha ជាអាងស្ដុកទឹក និងជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
- ត្រូវរៀបចំបន្ថែមនូវប្រព័ន្ធដោះទឹកនៅផ្នែកខាងលើផ្លូវហាណូយ រួមមានៈ
១- រៀបចំស្ដារប្រព័ន្ធប្រឡាយមេ ដោះទឹក បឹងតាបែន-ទួលសំពៅ
២- រៀបចំជាស្ថានីយបូមទឹក ដើម្បីបូមទឹកពីប្រឡាយមេនេះទម្លាក់ចូលទៅបឹងតាមោក
៣- រៀបចំប្រព័ន្ធប្រឡាយរង ដើម្បីនាំទឹកចូលទៅកាន់ប្រឡាយមេ បឹងតាបែន-ទួលសំពៅ
៤- ជីកប្រឡាយមេ០១ខ្សែទៀត ស្របនឹងផ្លូវទំនប់កប់ស្រូវដើម្បីនាំទឹកចូលទៅក្នុងបឹងតាមោក
- ការរៀបចំប្រព័ន្ធដោះទឹក និងការរក្សាទុកផ្ទៃបឹង ត្រូវតែអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម និងសាលារាជធានីភ្នំពេញ ។
ជាសរុបមក តំបន់បឹងពោងពាយ នៅសល់ផ្ទៃអាងស្ដុកទឹកសរុបចំនួន៥៣,៥១ha ដែលក្នុងនោះមាន៖
១- ផ្ទៃបឹងពោងពាយខាងត្បូងទំហំ ៧,៥១ha
២- ប្រឡាយមេនាំទឹកដែលមានស្រាប់ មានផ្ទៃក្រឡា ២៦ha
៣- បឹងពោងពាយខាងជើង ដែលត្រូវរក្សាទុក ២០ha (ជាចំណុច ដូចដែល សម្ដេច ធ្លាប់បានលើកឡើងកន្លងមកថា ជាតំបន់ជ្រៅ និងលិចទឹកជាប្រចាំ) ។
ដោយមានចំណារឯកភាពពី សម្ដេចនាយករដ្ឋមន្ត្រី ចុះថ្ងៃទី ០៩-០៤-២០១២ ។
នាងខ្ញុំសូមបញ្ជាក់ជូនថា ដីក្រុមហ៊ុននាងខ្ញុំមិនស្ថិតនៅចំដី ៥៣,៥១ហិកតា ដែលជាកន្លែងតម្រូវការចាំបាច់សំរាប់ធ្វើអាងស្ដុកទឹកនោះទេ ។
ឯកឧត្ដម លឹម គានហោ និងឯកឧត្ដម កែប ជុតិមា បានធ្វើសំណើជូន សម្ដេច ដើម្បីសុំចេញអនុក្រឹត្យកំណត់ផ្ទៃបឹងរហូតដល់ ១៤០,៣២ហិកតា រំលោភយកដីកម្មសិទ្ធិនាងខ្ញុំដាក់បញ្ជូលក្នុងអនុក្រឹត្យ លើសពីការកំណត់ទុក ៥៣,៥១ហិកតា របស់ជំនាញនិងអ្នកបច្ចេកទេស ព្រមទាំងរំលោភលើចំណារឯកភាពរបស់សម្តេចចុះថ្ងៃទី០៩.០៤.២០១២ ទៀតផង ។ ទង្វើខាងលើនេះអាចបញ្ជាក់ឲ្យដឹងថា ឯកឧត្តមទាំងពីរនាក់នេះ អាចមានផលប្រយោជន៍ជាមួយ ឧកញ៉ា លី យ៉ុងផាត់ ជាពិសេសប្រាក់ចំណេញជាង៥០០លានដុល្លាអាមេរិក ដែលបានមកពីហត្ថលេខារបស់ សម្ដេចនាយករដ្ឋមន្ត្រី ក្នុងការចេញអនុក្រឹត្យមិនប្រក្រតី ក៏ដូចជាការបញ្ជាឲ្យចាប់ខ្លួននាងខ្ញុំ ដោយមិនឆ្លងកាត់តុលាការជាមុន ។
ក៏ប៉ុន្តែរឿងរ៉ាវដែលនឹកស្មានមិនដល់នោះគឺក្រោយពេលគណៈកម្មាធិការ ដែលមានអ្នកជំនាញនិងអ្នកបច្ចេកទេសនៃលេខាធិការដ្ឋានរបស់គណៈកម្មាធិ ការនិងមន្ត្រីជំនាញសាលាក្រុងផង បានរាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រី ថា តំបន់បឹងពោងពាយគួរកំណត់ទុកសំរាប់អាងស្ដុកទឹកត្រឹមតែ៥៣,៥១ha ហើយសម្ដេច ក៏បានឯកភាពតាមចំណារ ចុះថ្ងៃទី ០៩-០៤-២០១២ រួចទៅហើយទៀត ក៏ឯកឧត្ដម លឹម គានហោ និងឯកឧត្ដម កែប ជុតិមា នៅតែរកមធ្យោបាយរាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រី ជាលើកទី២ តាមរយៈលិខិតលេខ១៣៩៩ធទឧ ចុះថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១២ ថា “ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង ឬការចាត់ចែងបន្ដនាថ្ងៃអនាគត ខ្ញុំបាទនិងឯកឧត្ដមអភិបាលរាជធានីភ្នំពេញ (ឯកឧត្ដម កែប ជុតិមា) យល់ឃើញថា ផ្ទៃបឹងដែលនៅសល់សរុបចំនួន ១៤០,៣២ha នេះ គួរត្រូវបានកំណត់ដោយអនុក្រឹត្យជាសម្បតិ្តសាធារណៈរបស់រដ្ឋ ជាមុនសិន ”
ឯកឧត្ដម លឹម គានហោ និងឯកឧត្ដម កែប ជុតិមា បានកុហក់ សម្ដេចនាយករដ្ឋមន្ត្រី ថា ផ្ទៃបឹងដែលនៅសល់ចំនួន ១៤០,៣២ha គឺគាត់បានដាក់បញ្ចូលយកដីនាងខ្ញុំ និងអ្នកជិតខាងមួយចំនួនទៀត ចំណែកដីនាងខ្ញុំនៅជាប់ផ្លូវថ្នល់កៅស៊ូ ហើយមិនមានជាប់ពាក់ព័ន្ធនិងប្រឡាយដែលជំនាញបានកំណត់៥៣,៥១ha នោះសោះ ។
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់!
សាលាដំបូងរបស់ឯកឧត្ដម ជីវ កេង អយុត្តិធម៌ខ្លាំងណាស់សម្រេចសេចក្តីឲ្យនាងខ្ញុំដែលជាម្ចាស់ដី ស្របច្បាប់ជាប់ពន្ធនាគារ៤ឆ្នាំ៦ខែ ក្នុងពេលដែលមនុស្សខិលខូចរំលោភដីនាងខ្ញុំយកទៅលក់បានរាប់រយលាន ដុល្លាចែកគ្នាចាយយ៉ាងរំភើយ។ តុលាការបានសំអាងតែលើអនុក្រឹត្យដែលលើកឡើងដោយភាពមិនប្រក្រតីយកមកជា មូលដ្ឋាននៃការសម្រេចសេចក្តីដោយមិនពិចារណាលើផ្លូវច្បាប់និង ភស្តុតាងបន្តិចណាសោះឡើយ។
- ក្នុងករណីមានការជំទាស់ដល់ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្ថាពរនេះអ្នក តវ៉ាត្រូវយកភស្ដុតាងមកបញ្ជាក់ថាខ្លួនឯងផ្ទាល់បានបំពេញលក្ខខណ្ឌនៃ ភោគៈដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី៥ឆ្នាំ នៅលើអចលនវត្ថុ ដែលមានទំនាស់ឬយកភស្តុតាងដែលថាខ្លួនបានទិញអចលនៈវត្ថុនោះពីភោគី ដើម ឬពីសិទ្ធិវន្តស្របច្បាប់ ឬអ្នកទទួលផ្ទេរកម្មសិទ្ធិ ឬពីសន្តតិជនរបស់ខ្លួន ”
២.ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៤៤៖ “ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ។ មានតែរូបវន្តបុគ្គល ឬនិតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី ។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ។ ដែលនឹងដកហូតកម្មសិទ្ធិ អំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើក្នុងករណីដែលច្បាប់បាន បញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យនិងយុត្តិធម៌ ”
៣.ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៨៖ “ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបកាយបុគ្គលណាមួយឡើយ ។
ច្បាប់ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។
ការចោទប្រកាន់ ការចាប់ខ្លួន ការលាក់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។
ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយ ដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារ ត្រូវហាមឃាត់មិនឲ្យធ្វើឡើយ ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់ ។ ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំ តាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកថាភស្ដុតាងនៃពិរុទ្ធភាពទេ ។
ជនជាប់ចោទណាក៏ដោយ ត្រូវទុកថាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។
ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ”
៤.ច្បាប់អស្សាមិករណ៍ មាត្រា៩៖ “អចលនវត្ថុដែលត្រូវបានដកហូត នេះ ត្រូវប្រើប្រាស់សម្រាប់តែក្នុងគោលដៅដែលបានគ្រោងទុកនៅក្នុងប្រកាស ស្ដីពីគម្រោងអស្សាមិករណ៍ ដើម្បីប្រយោជន៍សាធារណៈ ឬតម្រូវការនៃផលប្រយោជន៍ជាតិប៉ុណ្ណោះ និងមិនអាចឲ្យទុកនៅចោលទំនេរដោយគ្មានហេតុផលសមស្រប ឬផ្ទេរឲ្យតតិយជនណាម្នាក់ក្នុងគោលដៅបម្រើផលប្រយោជន៍ឯកជនបានឡើយ ។
អចលនវត្ថុដែលនៅសល់ពីតម្រូវការប្រើប្រាស់ ត្រូវផ្ដល់អាទិភាពលក់ជូនម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់សិទ្ធិ តាមអត្រាតម្លៃនៃការទូទាត់សំណង ។ ក្នុងករណីដែលម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់សិទ្ធិមិនព្រមទទួលយកអចលនវត្ថុដែលសល់ពីតម្រូវការប្រើប្រាស់ វិញទេ ត្រូវរក្សាទុកអចលនវត្ថុនោះជាទ្រព្យសម្បត្តិរបស់រដ្ឋ ”
“១-ត្រូវចាត់ទុកថាការកាន់កាប់ដីរដ្ឋដោយខុសច្បាប់នូវ៖
- រាល់ការចូលកាន់កាប់ដីរដ្ឋ (ដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ) ជាភោគៈក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន
- រាល់ការកាន់កាប់ដីរដ្ឋជាភោគៈនៅលើដី ដែលត្រូវបានកំណត់រួចហើយ ជាដីសាធារណៈរបស់រដ្ឋ ទោះជាមុនឬក្រោយច្បាប់ភូមិបាលចូលជាធរមានក៏ដោយ
- រាល់ការបន្តកាន់កាប់ដីរដ្ឋក្រោយពេលលិខិតអនុញ្ញាត ឬកិច្ចសន្យាឲ្យប្រើប្រាស់ដីរដ្ឋអស់សុពលភាព ហើយអ្នកកាន់កាប់មិនបានសុំបន្តសុពលភាពត្រឹមត្រូវតាមនិតិវិធីជា ធរមាន
- រាល់ការកាន់កាប់ដីរដ្ឋលើសពីទំហំ ឬខុសទីតាំង ដែលកំណត់ក្នុងលិខិតអនុញ្ញាត ឬកិច្ចសន្យាឲ្យប្រើប្រាស់
- រាល់ការផ្ទេរសិទ្ធិប្រើប្រាស់ដីរដ្ឋដោយបំពានលក្ខខណ្ឌ ក្នុងលិខិតអនុញ្ញាត ឬកិច្ចសន្យា
- រាល់ការបំប្លែងការកាន់កាប់ដីរដ្ឋទៅជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ មានជាអាទិ៍ ការបន្លំធ្វើប័ណ្ណកម្មសិទ្ធិលើដីសម្បទានសេដ្ឋកិច្ច ឬលើដី ដែលទទួលបានត្រឹមតែការអនុញ្ញាតឲ្យប្រើប្រាស់ ឬធ្វើអាជីវកម្ម ឬការបំប្លែងដី ដែលត្រូវបានកំណត់ជាដីសាធារណៈរបស់រដ្ឋ ”
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់!
ចំពោះរឿងក្ដីរបស់នាងខ្ញុំ គឺមានការឃុបឃិតពីសំណាក់ឧកញ៉ាមានឥទ្ធិពល មន្ត្រីជាន់ខ្ពស់ដែលនៅជិតសម្តេចនាយករដ្ឋមន្ត្រីនិងមេតុលាការក្រុង ។
- នៅថ្ងៃទី ០១.០៨.២០១២ អាជ្ញាធរ សង្កាត់ភ្នំពេញថ្មី បានចេញលិខិត អនុញ្ញាត ច្បាប់ឈូសឆាយដីលេខ ៤៦១ លប ។
- នៅថ្ងៃទី០៧.០៨.២០១២ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី បានយល់ព្រមឯកភាពឲ្យក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុប របស់នាងខ្ញុំ សាងសង់ទីស្នាក់ការ ក្រុមហ៊ុននៅលើដីនេះ តាមរយៈលិខិតលេខ ២៩៣ លប។
- នៅថ្ងៃទី ២៩.០៨.២០១២ នាងខ្ញុំ បានជួលគ្រឿងចក្រចំនួនពីរគ្រឿងឲ្យឈូសឆាយដីពីរថ្ងៃ សំរាប់ធ្វើទីស្នាក់ការ ក្រុមហ៊ុនថ្មី ។
- នៅថ្ងៃទី ៣០.០៨.២០១២ ឯកឧត្តម កែប ជុតិមា បានបញ្ជាឲ្យអាជ្ញាធរ ខណ្ឌ សែនសុខ ចុះទៅចាប់ខ្លួនកម្មករ ០៥ នាក់ និង ឃាត់គ្រឿងចក្រដោយមិនមានការ ជូនដំណឹងជាមុនមកនាងខ្ញុំឡើយ សូម្បីតែ អាជ្ញាធរ សង្កាត់ក៏ ឯកឧត្តម កែប ជុតិមា មិនឲ្យដឹងដែរ។
- នៅថ្ងៃទី ០៥ និងថ្ងៃទី ០៦.០៩.២០១២ ឯកឧត្តម កែប ជុតិមា បានធ្វើលិខិតផ្ទួនៗគ្នា គឺ លិខិតលេខ ៩៨ និង លិខិតលេខ ៩៩ គោរពជូន សម្តេចនាយករដ្ឋមន្ត្រី ដោយកុហក់ សម្តេចនាយករដ្ឋមន្ត្រី ថានាងខ្ញុំ បានរំលោភកាន់កាប់ដីសាធារណៈរបស់រដ្ឋ និង សុំគោលការណ៍នាំខ្លួននាងខ្ញុំ ដោយមិនឆ្លងកាត់តុលាការជាមុន ។ លិខិតរបស់ ឯកឧត្តម កែប ជុតិមា ត្រូវបានដាក់ជូន សម្តេច ភ្លាមៗហើយ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចំណារឯកភាព នៅថ្ងៃទី ០៦.០៩.២០១២ ។
ចំពោះវិធានការណ៍លឿនដូចផ្លេកបន្ទោរនេះគឺ៖
- នៅថ្ងៃទី ០៧.០៩.២០១២ តែមួយថ្ងៃគត់ វិធានការណ៍ គឺ លឿនដូចផ្លេក បន្ទោរ ត្រូវបាន ឯកឧត្តម កែប ជុតិមា និង ទីស្តីការគណៈរដ្ឋមន្ត្រី ព្រះរាជអាជ្ញា និង ចៅក្រមស៊ើបសួរ យកមកអនុវត្តន៍ចំពោះនាងខ្ញុំ ដែលគ្រាន់តែជា ប្រជារាស្ត្រសាមញ្ញ និង ជាស្រី្តម្នាក់ដែលមិនបានធ្វើអ្វីខុសច្បាប់សោះ។
- ក្នុងថ្ងៃទី ០៧.០៩.២០១២ ដដែល នេះទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិត ស.ជ.ណ ពីរច្បាប់ដើម្បីនាំខ្លួននាងខ្ញុំ ទៅតុលាការ គឺ លិខិតលេខ ៩៨៩ ស.ជ.ណ និងលិខិតលេខ ៩៩០ ស.ជ.ណ ។
- ក្នុងថ្ងៃទី ០៧.០៩.២០១២ ដដែល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ១៥៩៣ ។
- ក្នុងថ្ងៃទី ០៧.០៩.២០១២ ដដែល ចៅក្រម ស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ របស់ឯកឧត្ដម ជីវ កេង បានចេញដីការបង្គាប់ឲ្យនាំខ្លួន លេខ ៤២១ តព្រ ប្រហែលជាចៅក្រមស៊ើបសួរមិនទាន់បានមើលសំណុំរឿងផងក៏មិនដឹង ។
- នៅថ្ងៃទី ២០.១២.២០១២ សាលាដំបូងរាជធានីភ្នំពេញរបស់ឯកឧត្ដម ជីវ កេង បានយកមាត្រា២៥៩ នៃច្បាប់ភូមិបាលមកបំភ័ន្តកាត់ទោសនាងខ្ញុំឲ្យ ជាប់ពន្ធនាគារ៤ឆ្នាំ៦ខែ យ៉ាងអយុត្តិធម៌ជាទីបំផុត ។
ច្បាប់ភូមិបាលមាត្រា២៥៩៖ “ការប៉ះពាល់កម្មសិទ្ធិនៃ ទ្រព្យសម្បត្តិសាធារណៈត្រូវផ្តន្ទាទោស ពិន័យជាទឹកប្រាក់ ៥,០០០,០០០ (ប្រាំលានរៀល) ដល់ ៥០,០០០,០០០ (ហាសិបលានរៀល) ឬ និង ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយឆ្នាំ) ដល់ ៥ (ប្រាំឆ្នាំ) ។
ចារីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះ ជាបន្ទាន់។ ចារីគ្មានសិទ្ធិទារកំរៃអំពីពលកម្ម ឬការរៀបចំដែលបានធ្វើលើទ្រព្យនោះឡើយ។
ក្នុងករណី ដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈមុនច្បាប់នេះចូលជា ធរមានហើយមានឯកសារសំអាង និងបញ្ជាក់ជាក់លាក់ថាខ្លួនបានទិញពីជនណាម្នាក់អាចរាយការណ៍ជូន អាជ្ញាធរមានសមត្ថកិច្ចដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គល ដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់ និងដើម្បីជាប្រយោជន៍របស់ខ្លួន ដែលបានរងគ្រោះដោយសារទង្វើនេះ ។ ទោះជាយ៉ាងណាក៏ដោយក៏ជនរងគ្រោះនេះ ពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ ”
តាមពិតមាត្រា២៥៩នេះ តុលាការមិនអាចផ្ដន្ទាទោសនាងខ្ញុំបានទេ ព្រោះមាត្រានេះបើតុលាការអនុវត្តឲ្យបានត្រឹមត្រូវ គឺជាមាត្រាដែលត្រូវការពារនាងខ្ញុំដែលជាម្ចាស់ដីរងគ្រោះ ព្រោះនាងខ្ញុំមិនមែនជាអ្នករំលោភកាន់កាប់ដីសាធារណៈរបស់រដ្ឋឡើយ ក៏ប៉ុន្តែឯកឧត្ដម កែប ជុតិមា និងគូកនបានរាយការណ៍កុហក់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីសុំហត្ថលេខាសម្ដេចបញ្ជាឲ្យនាំខ្លួននាងខ្ញុំមុនទៅតុលាការ និងយកហត្ថលេខាសម្ដេចទៅបញ្ជាឲ្យចៅក្រមសម្រេចសេចក្ដីទាំងបំពានច្បា ប់យកមាត្រា២៥៩មកបំភ័ន្តភ្នែកមហាជនដែលធ្វើឲ្យក្រុមអ្នកច្បាប់ មានការហួសចិត្តយ៉ាងក្រៃលែង ។ ដូច្នេះ បើច្បាប់អាចផ្ដន្ទាទោសនាងខ្ញុំបានមែន ឯកឧត្ដម កែប ជុតិមា និងគូកនមិនចាំបាច់សុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីឡើយ ព្រោះនាងខ្ញុំជាប្រជាពលរដ្ឋធម្មតា បើនាងខ្ញុំធ្វើកំហុសអ្វីមួយមែននោះ សូម្បីតែនគរបាលធម្មតាម្នាក់ក៏អាចនាំខ្លួននាងខ្ញុំបញ្ជូនទៅតុលាការ បានដែរ ។
- ក្នុងតួនាទីជាអភិបាលក្រុង ឯកឧត្តម កែប ជុតិមា គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយមិនយកចិត្តទុកដាក់នឹងសុខទុក្ខរបស់ ប្រជាពលរដ្ឋឡើយ។ ក្រៅពីប្រើអំណាចក្នុងផ្លូវខុស រំលោភសិទិ្ធប្រជាពលរដ្ឋ ឯកឧត្តម កែប ជុតិមា ធ្វើការសំរេចចិត្ត ដោយមិនឈរលើគោលការណ៍យុត្តិធម៌ និងសមធម៌ឡើយ ឧទាហរណ៍ករណីដីរបស់ឧកញ៉ា ម៉ក់ គឹមហុង, ក្រុមហ៊ុន World City, ដីវត្ត និងឧកញ៉ា ឃុន សៀ ដែលនៅតំបន់ជាប់នឹងដីជាង ៣៤ ហិកតារបស់នាងខ្ញុំ ត្រូវបានឯកឧត្ដម កែប ជុតិមា ចេញប័ណ្ណកម្មសិទ្ធិឲ្យរួចរាល់អស់ហើយ ចំណែកដីនាងខ្ញុំគាត់ឲ្យរង់ចាំ។ នាងខ្ញុំសូមរំលឹកជំរាបជូនឯកឧត្តមមេត្តាជ្រាបថា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១២ សាលារាជធានីភ្នំពេញជំនាន់ឯកឧត្ដម កែប ជុតិមា បានចេញលិខិតលេខ៣២៥ឆត ឆ្លើយតបទៅសំណើចុះថ្ងៃទី ២៣-០៣-២០១២ របស់ឧកញ៉ា ឃុន សៀ ថា ”ខ្ញុំសូមជំរាបលោកឧកញ៉ា ជ្រាបថា ចំពោះសំណើសុំធ្វើការពិនិត្យពិភាក្សា និងផ្តល់មតិស្តីពីការអភិវឌ្ឍន៍ និងសិទ្ធិកាន់កាប់ដីទំហំជាង៧ហិកតា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនោះ សាលារាជធានីភ្នំពេញពុំមានយោបល់ទាស់ទេ។ ប៉ុន្តែដោយទីតាំងនេះកន្លងមកត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាងស្តុក ទឹកស្ថិតក្រោមសមត្ថកិច្ចផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយមនោះ ស្នើលោកឧកញ៉ាសុំមតិសំរេចពីក្រសួងវិញ” បច្ចុប្បន្នដីជាង៧ហិកតារបស់ឧកញ៉ា ឃុន សៀ ដែលស្ថិតនៅតំបន់ជាមួយនឹងដីនាងខ្ញុំត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ រួចទៅហើយ។ ចំពោះសំណើនាងខ្ញុំដែលស្នើសុំដូចគ្នានឹងសំណើរបស់ឧកញ៉ា ឃុន សៀ ដែរ បែរជាត្រូវឯកឧត្តម កែប ជុតិមា មិនឯកភាពព្រមទាំងស្នើសុំគោលការណ៍ពី សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំខ្លួននាងខ្ញុំទៅតុលាការថែមទៀត ដោយមិនឆ្លងកាត់តុលាការជាមុន ដែលតាមការពិតនាងខ្ញុំ គ្រាន់តែជាជនរងគ្រោះ ដែលឯកឧត្ដម កែប ជុតិមា និងបក្សពួក គូកន លាបពណ៌ឲ្យទៅជាជនល្មើសទៅវិញ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម កែប ជុតិមា និងបក្សពួក គូកន បានប្រកាសជូន រង្វាន់ជាទីគាប់ចិត្តដល់អ្នកដែលបានផ្ដល់ព័ត៌មាននិងសមត្ថកិច្ច អនុវត្តបញ្ជា ដែលឈានដល់ការចាប់ខ្លួននាងខ្ញុំទៅវិញ។ ឯកឧត្តម កែប ជុតិមា មិនត្រឹមតែមិនគោរព ថែមទាំងប្រមាទដល់ជំនាញធនធានទឹក ដែលបានកំណត់ទុកអាងស្តុកទឹក៥៣,៥១ហិកតា ហើយសម្ដេចនាយករដ្ឋមន្ត្រីក៏បានឯកភាពដែរ តែឯកឧត្ដម កែប ជុតិមា បែរជារក្សាទុកអាងស្តុកទឹកតែ៣៤.៣២ហិកតា (ខុស១៩,១៩ហិកតា) ដូច្នេះបើភ្លៀងលិចក្រុង គឺអតីតចៅហ្វាយក្រុងឯកឧត្ដម កែប ជុតិមា នេះហើយជាអ្នកទទួលខុសត្រូវធំបំផុត។
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់!
ទាក់ទងនឹងវិវាទដីធ្លីនៅតំបន់បឹងពោងពាយនេះដែរ ឯកឧត្ដម កែប ជុតិមា, កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានធ្វើលិខិតលេខ ២២២ សស.ដសម ចុះថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៣ ក្នុងនាមសាលារាជធានីភ្នំពេញ ឆ្លើយតបទៅកាសែតភ្នំពេញប៉ុស្ដិ៍ ។ ក្នុងលិខិតនោះ ក្រៅពីលើកយកលិខិតសជណរបស់រាជរដ្ឋាភិបាលមួយចំនួនមកបំភ័ន្តមតិសាធារណៈ ជនលិខិតនោះក៏បានស្ដែងឲ្យឃើញនូវទង្វើអាក្រក់របស់ឯកឧត្ដម កែប ជុតិមា ខ្លួនឯងទៅវិញ។ ដូចជាលិខិតលេខ១១៤០ស.ជ.ណ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៥ និងលិខិតសជណមួយចំនួនទៀត ដែលមានកម្មវត្ថុផ្សេង មិនមានកម្មវត្ថុទាក់ទងនឹងការរំលោភដីធ្លីសាធារណៈរបស់រដ្ឋសោះ។ នាងខ្ញុំសូមលើកយកខ្លឹមសារខ្លះក្នុងលិខិតលោក កើត ឆែ, កែប ជុតិមា ដូចតទៅ៖
ចំណុចទី១៖ សាលារាជធានីភ្នំពេញ សូមស្នើឲ្យកាសែតភ្នំពេញប៉ុស្ដិ៍ ចុះផ្សាយសេចក្ដីកែតម្រូវព័ត៌មាននេះទាំងស្រុងលើទំព័រកាសែត របស់ខ្លួន ។
ចំណុចទី២៖ សាលារាជធានីភ្នំពេញ សូមបញ្ជាក់ចំពោះសាធារណមតិថា បឹងពោងពាយជាសម្បត្តិរបស់រដ្ឋដែលប្រើប្រាស់សម្រាប់រងទឹកភ្លៀងនៅ រដូវវស្សា ។ នៅឆ្នាំ២០០៥ដោយមានសកម្មភាពរំលោភលើផ្ទៃដីបឹងពោងពាយ មានសកម្មភាពកាន់តែខ្លាំងក្លាឡើងៗនោះរាជរដ្ឋាភិបាលបានចេញលិខិតជា បន្ដបន្ទាប់ ក្នុងនោះបានចេញលិខិតលេខ ១១៤០ សជណ ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០០៥ បង្គាប់ឲ្យសាលាក្រុងភ្នំពេញសហការជាមួយក្រសួងការពារជាតិ ដើម្បីចាត់វិធានការជាបន្ទាន់បញ្ឈប់សកម្មភាពរំលោភលើផ្ទៃដីបឹង ដែលបានកំណត់ទុកជា «បឹងធម្មជាតិ» ទំហំ១៥៧ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ តាមលិខិតលេខ ៦២៨ សជណ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ របស់ទីស្តីការគណរដ្ឋមន្ត្រី ។ ដោយឡែក នៅឆ្នាំ២០០៧ រាជរដ្ឋាភិបាលបានចេញលិខិតលេខ ១៣១៩ សជណ ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០៧ ចាត់ក្រសួងធនធានទឹកនិងឧតុនិយមពិភាក្សាជាមួយគណកម្មការរៀបចំ អនុក្រឹត្យដាក់ផ្ទៃបឹងពោងពាយ ១៥៧ ហិកតា ស្ថិតនៅសង្កាត់ភ្នំពេញថ្មីនិងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយមានផែនទីភ្ជាប់មកជាមួយ ។ ក្រោយមក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១០១ អនក្រ.បក កំណត់ផ្ទៃបឹងពោងពាយខាងជើង និងខាងត្បូងមានទំហំសរុប ១៤០.៣២ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។ ដោយឡែក សាលារាជធានីភ្នំពេញ បានដោះដូរទីតាំងបឹងពោងពាយទំហំ ១០៦ ហិកតា ឲ្យទៅក្រុមហ៊ុន អិល វាយ ភី គ្រុប ក្រៅពីនេះត្រូវរក្សាទុកជាប្រព័ន្ធបង្ហូរទឹកដើម្បីធានានិរន្តភាព តំបន់នោះ ដោយសារបឹងទាំងមូលលែងមានមុខងារជាអាងស្តុកទឹកទៀតហើយព្រោះមាន ស្ថានីយ៍បូមទឹកមួយកន្លែងដែលអាចរំដោះទឹកបាននៅរដូវវស្សា។ ការដោះដូរនេះអាជ្ញាធរបានទទួលមកវិញជាថ្នូរនៅដីទំហំ៨៥,៥០ហិកតា ក្នុងខណ្ឌឫស្សីកែវ ព្រមជាមួយសំណង់ពហុកីឡាដ្ឋានជាតិមរតកតេជោដ៏ទំនើប ដែលមានសមត្ថភាពអាចផ្ទុកមនុស្សបានជាង១០ម៉ឺននាក់ទៀតផង។ ក្នុងនាមអាជ្ញាធរសាធារណៈ សាលារាជធានីភ្នំពេញ មានកាតព្វកិច្ចការពារទ្រព្យសម្បត្តិរដ្ឋ ការពារផលប្រយោជន៍រួមរបស់រដ្ឋ។
ចំណុច៣៖ សាលារាជធានីភ្នំពេញ រីករាយទទួលស្វាគមន៍ចំពោះការតតាំងតាមផ្លូវច្បាប់ទោះក្នុងរូបភាពណាមួយក៏ដោយ ។
សាលារាជធានីភ្នំពេញជំនាន់ឯកឧត្ដម កែប ជុតិមា និងបក្សពួក
គូកន បានប្រកាសជាសាធារណៈថា
រីករាយទទួលស្វាគមន៍ចំពោះការតតាំងតាមផ្លូវច្បាប់
ស្ដាប់ទៅដូចជាពិរោះណាស់បង្ហាញថាគាត់ជាអ្នកគោរពច្បាប់ណាស់
ហៅនាងខ្ញុំឲ្យតតាំងតាមផ្លូវច្បាប់ តែឯកឧត្ដម កែប ជុតិមា និងបក្សពួក
គូកន បែរជាប្រើកលល្បិចទុច្ចរឹតប្រព្រឹត្តផ្ទុយនឹងច្បាប់ទៅវិញ
ឯកឧត្ដម កែប ជុតិមា និងបក្សពួក គូកន មិនត្រឹមតែភូតកុហក់
សម្ដេចនាយករដ្ឋមន្ត្រី ទេ ពួកគាត់ថែមទាំងបានរំលោភយ៉ាងកម្រោល
បំពានលើសិទ្ធិនាងខ្ញុំ រំលោភយកដីដែលជាកម្មសិទ្ធិនាងខ្ញុំអស់ហើយ
តាមចាប់ម្ចាស់ដាក់គុក បំបិទមាត់ ដើម្បីបំបាត់ភស្តុតាង បំបាក់ស្មារតី
និងមិនឲ្យតវ៉ាបានថែមទៀត
គឺចំណាត់ការរបស់ពួកគាត់មិនពឹងផ្អែកលើមូលដ្ឋានច្បាប់បន្តិចណាឡើយ
ពួកគាត់ថែមទាំងបានគំរាម កំហែង បំភិត បំភ័យ ថា
«នឹងមិនលើកលែងឲ្យលោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ
ដែលជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប
ឲ្យរួចខ្លួននោះទេ ហើយទុកពេលឲ្យពីរថ្ងៃ បើមិនឆាប់បញ្ចប់បញ្ហានោះទេ
មន្ត្រីជាន់ខ្ពស់ដដែល និយាយថា
សាលារាជធានីរង់ចាំបើកទ្វារក្នុងការដោះស្រាយដែលជម្រើសរបស់លោកស្រី
ក្នុងការដោះស្រាយមានពីរចំណុច គឺទី១ លោកស្រី បានកម្មសិទ្ធិដី និងទី២
ឬលោកស្រីត្រូវប្រឈមមុខជាមួយពន្ធនាគារ គឺជាប់គុកតែម្ដង
ទំនងបែបមិនហ៊ានចូលទៅដោះស្រាយទេ
ព្រោះសង្ស័យទ្វារគុកបើកធំជាងទ្វារសាលាក្រុង » ចំពោះការគំរាមនេះ
ឯកឧត្ដម កែប ជុតិមា និងបក្សពួក គូកន ពិតជាមានជំហរយ៉ាងដូច្នោះមែន
បើនាងខ្ញុំរំលោភដីសាធារណៈរបស់រដ្ឋមែន ឯកឧត្ដម កែប ជុតិមា
ត្រូវប្ដឹងនាងខ្ញុំទៅតុលាការ មិនមែនទៅសុំហត្ថលេខា
សម្ដេចនាយករដ្ឋមន្ត្រី ចេញគោលការណ៍
ចាប់ខ្លួននាងខ្ញុំមុនឆ្លងកាត់តុលាការនោះទេ ។
នេះសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ឯកឧត្ដម កែប ជុតិមា ខ្លួនឯង
មិនត្រឹមតែមិនគោរពច្បាប់ទេ ថែមទាំងរំលោភច្បាប់
ហើយប្រើអំណាចរំលោភបំពាន
លើសិទ្ធិនាងខ្ញុំដែលជាពលរដ្ឋគោរពច្បាប់ទៅវិញ
ដោយគាត់រំលោភយកដីកម្មសិទ្ធិឯកជនរបស់នាងខ្ញុំ
ដែលបានកំណត់ជាគោលគ្រឹះក្នុងរដ្ឋធម្មនុញ្ញស្ដីពីការគាំពារ
កម្មសិទ្ធិឯកជន។
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់! តាមរយៈលិខិតនេះមតិសាធាណជនវាយតម្លៃដូចតទៅ៖
១-ពេលរំលោភយកដីនាងខ្ញុំ ថាទុកធ្វើអាងស្ដុកទឹករបស់រដ្ឋ ពេលរំលោភយកដីនាងខ្ញុំបានហើយ មិនទាន់ស្ងួតទឹកប៊ិចផង ឯកឧត្តម កែប ជុតិមា ថាលែងមានមុខងារជាអាងស្ដុកទឹកទៀតហើយ ឯកឧត្តម កែប ជុតិមានិងបក្សពួក គូកន រាយការណ៍កុហក់ទៅ សម្ដេច សុំចេញអនុក្រឹត្យកំណត់ជាដីសាធារណៈរបស់រដ្ឋដល់ទៅ១៤០,៣៤ហិកតា ដើម្បីស្រួលគ្រប់គ្រង និងងាយស្រួលចាត់ចែង ដោយគាត់ដាក់បញ្ចូលដីនាងខ្ញុំ ដើម្បីសុំចេញអនុក្រឹត្យ ក្នុងពេលដែល សម្ដេចនាយករដ្ឋមន្ត្រី បានឯកភាពតាមយោបល់ជំនាញ គឺរក្សាអាងស្ដុកទឹកត្រឹមតែ៥៣,៥១ហិកតា ។
២-ក្រោយបានអនុក្រឹត្យភ្លាម សាលារាជធានីភ្នំពេញជំនាន់ឯកឧត្តម កែប ជុតិមា ហ៊ានយកដី ១០៦ ហិកតា ទៅដោះដូរដោយគា្មនតម្លាភាពជាមួយឧញ៉ា លី យ៉ុងផាត់ ដែលធ្វើឲ្យផ្ទៃអាងស្តុកទឹកនៅសល់ត្រឹមតែ ៣៤,៣២ ហិកតា ទំហំផ្ទៃអាងតូចជាងជំនាញកំណត់ទុក៥៣,៥១ហិកតា ហើយលោក កើត ឆែ និងឯកឧត្ដម កែប ជុតិមា អះអាងថាផ្ទៃបឹងទាំងមូលលែងមានមុខងារជាអាងស្ដុកទឹកទៀតហើយ។
លិខិតលេខ ៦២៨ សជណ ចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រង់ចំនុចលេខ ៤ ត្រូវតាមចាត់ទុកជានិរាការណ៍ តាមទិដ្ឋភាពច្បាប់ ដោយមូលហេតុដូចខាងក្រោម៖
ក‑នៅក្នុងសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម លេខ ១៣៩៩ ធទឧ ថ្ងៃទី ០៣ ខែ០៤ ឆ្នាំ២០១២ បានស្នើសុំ សម្តេច ពិនិត្យ និងសម្រេចជាគោលការណ៍លើលទ្ធផលនៃកិច្ចការប្រជុំទាក់ទងនឹងការកំណត់ ផ្ទៃដីបឹងពោងពាយ ពុំមាននិយាយពាក់ព័ន្ធ ឬយោងត្រង់ណាបន្តិចសោះអំពីលិខិតលេខ ៦២៨ សជណ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានកំណត់ទុកផ្ទៃដីបឹងពោងពាយទំហំ ១៥៧ ហិកតា។
ខ‑ផ្ទៃដីបឹងក៏ត្រូវបានសំណើខាងលើផ្តល់យោបល់ ដោយសូមផ្តល់ប័ណ្ណកម្មសិទ្ធិជូន ឧកញ៉ា ឃុន សៀ និងទុកដីវត្ត ដែលនាំឲ្យខ្លឹមសារនៃលិខិតលេខ ៦២៨ សជណ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រង់ចំនុចលេខ ៤ ត្រូវបាត់បង់អានុភាពអនុវត្តន៍ ដោយតណ្ហីភាព។ ឯកឧត្ដម កែប ជុតិមា និងឯកឧត្ដម លឹម គានហោ ស្នើទៅសម្តេចនាយករដ្ឋមន្ត្រីសុំចេញអនុក្រឹត្យ ខុសពីជំនាញកំណត់ទុក៥៣,៥១ហិកតា រំលោភលើចំណារឯកភាពរបស់សម្ដេច ចុះថ្ងៃទី០៩ ខែ០៤ ឆ្នាំ២០១២ តាមពិតឯកឧត្តម ទាំងពីរ ត្រូវស្នើសុំអនុក្រឹត្យត្រឹម៥៣,៥១ហិកតា ដែលជំនាញកំណត់ទុក៥៣,៥១ហិកតា ដែលមានចំណារឯកភាពរបស់នាយករដ្ឋមន្ត្រី ០៩-០៤-២០១២ ទើបត្រឹមត្រូវតាមច្បាប់ ។
៣-ដោយសារឥទ្ធិពល កើត ឆែ, កែប ជុតិមា, ឧកញ៉ា លី យ៉ុងផាត់ ទើបប្រជាពលរដ្ឋដែលមានដីនៅជិតដីក្រុមហ៊ុននាងខ្ញុំ មានការ ភិតភ័យ ព្រោះឃើញនាងខ្ញុំត្រូវបាន នាយករដ្ឋមន្ត្រី បញ្ជាឲ្យចាប់ខ្លួន ទោះជានាងខ្ញុំកាន់កាប់ស្របច្បាប់រហូតបានបង់ពន្ធជូនរដ្ឋទៅទៀត ក៏នៅតែរងគ្រោះ ហេតុនេះ ឧកញ៉ា លី យ៉ុងផាត់ អាចប្រមូលទិញដីពីប្រជាពលរដ្ឋដែលភិតភ័យបានប្រមាណជាង១០០ហិកតា ថែមទៀត ដូច្នេះដីសរុបជាង២០០ហិកតាទាំងទិញថោកៗ និងបានទទេពីអនុក្រឹត្យខាងលើ គាត់លក់បានចំណេញប្រហែលជាង៥០០លានដុល្លាអាមេរិក ឧកញ៉ា លី យ៉ុងផាត់ លក់ដីនេះ បានតំលៃជិត៣០០ដុល្លាក្នុងមួយម៉ែត្រក្រឡា ដោយឡែកដីក្រុមហ៊ុននាងខ្ញុំស្ថិតនៅជាប់ផ្លូវកៅស៊ូនៅខាងមុខ មានតំលៃដល់ទៅ ៥០០ដុល្លាក្នុងមួយម៉ែត្រក្រឡា ។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានមកដោយមិនបាច់ប្រឹងនេះ មិនដឹងជាគាត់យកប៉ុន្មានមកដាក់ជាប្រយោជន៍ជាតិទេ ព្រោះអ្វីៗប្រព្រឹត្តទៅដោយគ្មានតម្លាភាពសោះ ។
ការដកហូតយកដីក្រុមហ៊ុននាងខ្ញុំនេះ គឺគ្មានតម្រូវការដើម្បីប្រយោជន៍សាធារណៈឡើយ គឺដកហូតយកពីក្រុមហ៊ុនមួយទៅឲ្យក្រុមហ៊ុនមួយទៀត គឺដកហូតយកដីរបស់ក្រុមហ៊ុននាងខ្ញុំដែលបានកាន់កាប់ស្របច្បាប់យកទៅ ឲ្យក្រុមហ៊ុនផ្សេងទៀតសំរាប់លក់យកចំណេញយ៉ាងកប់ក្ដោង បច្ចុប្បន្នដីដែលអនុក្រឹត្យខាងលើបានដកហូតនេះ ឧកញ៉ា លី យ៉ុងផាត់ បានលក់បន្ដឲ្យក្រុមហ៊ុនបុរីពិភពថ្មី ហើយក្រុមហ៊ុនបុរីពិភពថ្មីកំពុងសាងសង់ផ្ទះល្វែង វីឡា ផ្សារទំនើប ជាប្រយោជន៍ឯកជនតែប៉ុណ្ណោះ ។
៤-ឧកញ៉ា លី យ៉ុងផាត់ ត្រូវចំណេញយ៉ាងកប់ក្តោង ក្នុងការដោះដូរដីរបស់ គាត់នៅខាងកើតស្ពានព្រែកភ្នៅ ទំហំ ៨៥,៥០ហិកតា (មានតម្លៃមិនលើស៨លានដុល្លា) សំរាប់សាងសង់ ពហុកីឡាដ្ឋានមរតកតេជោ (តំលៃប្រមាណ៤០លានដុល្លា) ។ ក្រៅពីចំណេញប្រាក់ដែលបានមកពីដីនៅតំបន់បឹងពោងពាយប្រមាណជាង៥០០លាន ដុល្លា ក្រោយពេលសាងសង់ ពហុកីឡាដ្ឋានមរតកតេជោ រួចហើយ ដីដែលជារបស់ ឧកញ៉ា លី យ៉ុងផាត់ ដែលនៅជុំវិញ ពហុកីឡាដ្ឋាននោះនឹងឡើងថ្លៃ ធ្វើឲ្យគាត់បានចំណេញមួយសារថែមទៀត ។ ដោយសារមានផលប្រយោជន៍ផ្ទាល់ខ្លួន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចនេះហើយទើប ឯកឧត្តម កែប ជុតិមា និងបក្សពួក គូកន របស់គាត់បានខិតខំរំលោភបំពានម្តងហើយម្តងទៀត ព្រមទាំងហ៊ាននាំគ្នាភូតកុហក់ សម្តេចនាយករដ្ឋមន្ត្រី ដោយគ្មានកោតក្រែងឡើយ ។
៥-នេះគឺជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់ប្រទេសជាតិ ដែលមន្ត្រីថ្នាក់ខ្ពស់និងឧកញ៉ាមានឥទ្ធិពលនៅក្បែរ សម្ដេចនាយករដ្ឋមន្ត្រី រួមគ្នាកុហក់សម្ដេចនាយករដ្ឋមន្ត្រីឲ្យធ្វើការសម្រេចខុស ហើយពួកគេបានទទួលលាភសក្ការៈដ៏មហាសាលពីហត្ថលេខារបស់ សម្ដេចនាយករដ្ឋមន្ត្រី យកទៅចែកគ្នាជាប្រយោជន៍បុគ្គលទៅវិញ ។
ដោយសារអនុក្រឹត្យមិនប្រក្រតីនេះហើយ ទើបធ្វើឲ្យនាងខ្ញុំរងគ្រោះដល់សព្វថ្ងៃបាត់បង់ដីកម្មសិទ្ធិអស់ហើយ ត្រូវគេតាមដេញចាប់ម្ចាស់ដាក់គុកព្រាត់ប្រាសកូនចៅយ៉ាងខ្លោចផ្សា ជាទីបំផុត ។
ទី២- ក្នុងករណីដែល ឯកឧត្តម ពិនិត្យឃើញថា កំណត់ហេតុនេះមានភាពមិនប្រក្រតីហើយ សូម ឯកឧត្តម មេត្តាដកកំណត់ហេតុនេះចេញពីសំណុំរឿងខាងលើដោយអនុគ្រោះ នាងខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយទេ ព្រោះនាងខ្ញុំគិតថាសមត្ថកិច្ចទាំងអស់នេះប្រហែលជាធ្វើនូវទង្វើមិន ប្រក្រតីខាងលើតាមបញ្ជារបស់ឯកឧត្តម កែប ជុតិមា។
ទី៣- ក្រោយពេលដែល ឯកឧត្តម សិក្សាឃើញការពិតហើយ សូម ឯកឧត្តម មេត្តារាយការណ៍ជូន សម្តេចនាយករដ្ឋមន្ត្រី ដើម្បីលោកបានជ្រាបការពិត និងផ្តល់យុត្តិធម៌មកនាងខ្ញុំដោយក្តីមេត្តាដ៏ខ្ពង់ខ្ពស់។
សេចក្តីដូចបានជំរាបខាងលើនាងខ្ញុំសង្ឈឹមថាសាលាក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តមនឹងប្រកាន់យុត្តិធម៌ និងគោរពសារាចរ លេខ០២សរ ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាល ព្រមទាំងគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់អស្សាមិករណ៍ ជាពិសេសច្បាប់ភូមិបាល មាត្រា២៥៩ ដែលបានយកមកកាត់ទោសនាងខ្ញុំនោះ នាងខ្ញុំពិតជាមិនមានទោសពៃអ្វីឡើយ នាងខ្ញុំសង្ឃឹមថាតុលាការជាន់ខ្ពស់នឹងពិចារណារឿងនេះឡើងវិញ ដើម្បីឲ្យស្របនឹងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអណ្ណ ត្តិទី៥ ជាពុំខាន៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
នៅក្នុងលិខិតមួយច្បាប់ផ្ញើរជូន លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះកាលបរិច្ឆេទទី ២៥ វិច្ឆិកា ២០១៣ នេះដែលកាសែតភ្នំពេញប៉ុស្តិ៍ទើបនឹងទទួលបានច្បាប់ចម្លងចំនួន ១ ច្បាប់ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ វិច្ឆិកានេះ អ្នកស្រីឧកញ៉ា ឈិន សុគុន្ឋារី បានជម្រាបជូន លោកចៅហ្វាយក្រុងភ្នំពេញថ្មី ប៉ា សុជាតិវង្ស មានខ្លឹមសារដូចតទៅ៖
- I. ភាពស្របច្បាប់របស់នាងខ្ញុំក្នុងការកាន់កាប់ដីខាងលើ
២- នាងខ្ញុំបានបង់ពន្ធជូនរដ្ឋរួចទៅហើយ នៅលើដីជាង ៣៤ ហិកតានេះ។
៣- តាំងពីនាងខ្ញុំកាន់កាប់ដីនេះអស់រយៈពេលជាង ១៣ ឆ្នាំ (១៩៩៩-២០១២) មកទល់នឹងពេលដែលរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ១០១ អនក្រ ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២ ពុំដែលមានការជំទាស់តវ៉ាទាមទារសិទ្ធិកម្មសិទ្ធិ ឬសិទ្ធិផ្សេង ទៀត ពីតតិយជនណាម្នាក់ ហើយក៏ពុំដែលមានការរារាំងហាមឃាត់ឬជូនដំណឹងពីអាជ្ញាធរសាធារណៈឡើយ។
៤- កាលពីថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០០៥ នាងខ្ញុំបានធ្វើលិខិតស្នើសុំចេញប័ណ្ណសំគាល់សិទ្ធិ ទៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។
៥- នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០០៥ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានធ្វើលិខិតលេខ ១០៨៥ ដនសស.សុដ ជូនអភិបាលក្រុង ដោយបានរៀបរាប់ថា «ដីដែលបានស្នើសុំធ្វើប័ណ្ណខាងលើនេះ ម្ចាស់សំណើបានចាក់ដីបំពេញរួច ០២ ឆ្នាំកន្លងមកហើយ ហើយដីនោះសោតមានខ្លះស្ថិតនៅក្នុងគម្រោង ១៥៧ ហិកតា ដែលពាក់ព័ន្ធទៅនឹងលិខិតលេខ ៦២៨សជណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។ កន្លងមកក៏មានចេញប័ណ្ណកម្មសិទ្ធិចំនួនពីរ ឬបីប័ណ្ណប៉ុណ្ណោះ ដែលដីស្ថិតនៅជាប់គម្រោងផ្លូវ ៣០ ម»
៦- នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០៥ អភិបាលក្រុង ឯកឧត្ដម កែប ជុតិមា បានចេញលិខិតលេខ១៣៨ឆ.ត.សម ឆ្លើយតបមកវិញថា «ខ្ញុំសូមជំរាបលោកថា ចំពោះការស្នើសុំចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុដីប្រមាណ ២០៤.០៩៤ម២ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី របស់អ្នកស្រី ឈិន សុគន្ធារី នោះ សាលាក្រុង សូមលោករង់ចាំការកំណត់ព្រំបឹង១៥៧ហិកតា និងការសិក្សាប្លង់ប្រឡាយឲ្យបានបញ្ចប់ជាផ្លូវការសិន »
តាមរយៈលិខិតសុរិយោដីនិងលិខិតឆ្លើយតបរបស់ឯកឧត្ដម កែប ជុតិមា ទាំងពីរនេះសរបញ្ជាក់ឲ្យឃើញថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសឯកឧត្ដម កែប ជុតិមា ពិតជាបានដឹងយ៉ាងច្បាស់ហើយថា ដីខាងលើជាដីកម្មសិទ្ធិរបស់នាងខ្ញុំ ព្រមទាំងបានទទួលស្គាល់ទៀតថា នាងខ្ញុំបានធ្វើការចាត់ចែង អភិវឌ្ឍន៍ តាមរយៈការចាក់ដីបំពេញ តាំងពី០២ឆ្នាំមុនឆ្នាំ២០០៥ មកម្ល៉េះ និងរាល់សកម្មភាពរបស់ក្រុមហ៊ុននៅលើដីកម្មសិទ្ធិសុទ្ធតែបានការ អនុញ្ញាតិច្បាប់ពីអាជ្ញាធរ។
បើតាមចម្លើយរបស់ឯកឧត្ដម កែប ជុតិមា ឆ្លើយតបទៅលោកប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សាលារាជធានីភ្នំពេញ ឯកឧត្ដម កែប ជុតិមា បានទទួលស្គាល់ថា នាងខ្ញុំបានកាន់កាប់ដីខាងលើនេះ ដោយសន្តិវិធី ព្រោះក្នុងលិខិតឆ្លើយតបនេះគ្រាន់តែឲ្យរង់ចាំការកំណត់របស់ គណៈកម្មាធិការកំណត់ផ្ទៃទីតាំងបឹងបួរក្នុងព្រះរាជាណាចក្រកម្ពុជា តែប៉ុណ្ណោះ ឯកឧត្ដម កែប ជុតិមា មិនយល់ទាស់នឹងសំណើ ស្នើសុំធ្វើប័ណ្ណកម្មសិទិ្ធដីរបស់នាងខ្ញុំទេ ព្រមទាំងបានឆ្លើយតបជាលាយលក្ខណ៍អក្សរឲ្យរង់ចាំសិន ដូច្នេះ ឯកឧត្ដម កែប ជុតិមា មិនអាចប្រកែកឬឆ្លើយថាមិនដឹងមិនឮនោះទេ ថែមទាំងមិនអាចចោទនាងខ្ញុំថារំលោភយកដីសាធារណៈរបស់រដ្ឋនោះទេ ព្រោះលិខិតឆ្លើយតបឯកឧត្ដម កែប ជុតិមា មិនបានបដិសេធ និងមិនមានឃ្លាត្រង់ណាបញ្ជាក់ប្រាប់ថា ជាដីបឹងសាធារណៈរបស់រដ្ឋឡើយ ។
- II. អនុក្រឹត្យលេខ ១០១ អនក្រ មានពីរគឺ៖
២. អនុក្រឹត្យលេខ១០១អនក្រ ចុះថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១២ ស្ដីពីការកំណត់ផ្ទៃបឹងពោងពាយខាងជើងនិងបឹងពោងពាយខាងត្បូង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
- III. សកម្មភាពរបស់គណៈកម្មាធិការកំណត់ផ្ទៃទីតាំងបឹងបួរក្នុងព្រះរាជាណាចក្រកម្ពុជា
ដោយយោងលើការសិក្សាខាងលើ អង្គប្រជុំសូមលើកជាយោបល់គោរពជូន សម្ដេចនាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់ថាៈ បឹងពោងពាយខាងជើង គួររក្សាទុកត្រឹម២០ha ដើម្បីធ្វើអាងស្ដុកទឹក ។ ប៉ុន្តែដើម្បីរក្សាទុកបឹងពោងពាយខាងជើងត្រឹមតែ២០haនេះបាន លុះត្រាតែមានការកំណត់ នឹងរៀបចំជាមុនឲ្យបានរួចរាល់ជាស្ថាពរនូវ៖
- កំណត់ទុកផ្ទៃបឹងពោងពាយខាងត្បូងទំហំ៧,៥១ha ជាអាងស្ដុកទឹក និងជាសម្បត្តិសាធារណៈរបស់រដ្ឋ ។
- ត្រូវរៀបចំបន្ថែមនូវប្រព័ន្ធដោះទឹកនៅផ្នែកខាងលើផ្លូវហាណូយ រួមមានៈ
១- រៀបចំស្ដារប្រព័ន្ធប្រឡាយមេ ដោះទឹក បឹងតាបែន-ទួលសំពៅ
២- រៀបចំជាស្ថានីយបូមទឹក ដើម្បីបូមទឹកពីប្រឡាយមេនេះទម្លាក់ចូលទៅបឹងតាមោក
៣- រៀបចំប្រព័ន្ធប្រឡាយរង ដើម្បីនាំទឹកចូលទៅកាន់ប្រឡាយមេ បឹងតាបែន-ទួលសំពៅ
៤- ជីកប្រឡាយមេ០១ខ្សែទៀត ស្របនឹងផ្លូវទំនប់កប់ស្រូវដើម្បីនាំទឹកចូលទៅក្នុងបឹងតាមោក
- ការរៀបចំប្រព័ន្ធដោះទឹក និងការរក្សាទុកផ្ទៃបឹង ត្រូវតែអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម និងសាលារាជធានីភ្នំពេញ ។
ជាសរុបមក តំបន់បឹងពោងពាយ នៅសល់ផ្ទៃអាងស្ដុកទឹកសរុបចំនួន៥៣,៥១ha ដែលក្នុងនោះមាន៖
១- ផ្ទៃបឹងពោងពាយខាងត្បូងទំហំ ៧,៥១ha
២- ប្រឡាយមេនាំទឹកដែលមានស្រាប់ មានផ្ទៃក្រឡា ២៦ha
៣- បឹងពោងពាយខាងជើង ដែលត្រូវរក្សាទុក ២០ha (ជាចំណុច ដូចដែល សម្ដេច ធ្លាប់បានលើកឡើងកន្លងមកថា ជាតំបន់ជ្រៅ និងលិចទឹកជាប្រចាំ) ។
ដោយមានចំណារឯកភាពពី សម្ដេចនាយករដ្ឋមន្ត្រី ចុះថ្ងៃទី ០៩-០៤-២០១២ ។
នាងខ្ញុំសូមបញ្ជាក់ជូនថា ដីក្រុមហ៊ុននាងខ្ញុំមិនស្ថិតនៅចំដី ៥៣,៥១ហិកតា ដែលជាកន្លែងតម្រូវការចាំបាច់សំរាប់ធ្វើអាងស្ដុកទឹកនោះទេ ។
ឯកឧត្ដម លឹម គានហោ និងឯកឧត្ដម កែប ជុតិមា បានធ្វើសំណើជូន សម្ដេច ដើម្បីសុំចេញអនុក្រឹត្យកំណត់ផ្ទៃបឹងរហូតដល់ ១៤០,៣២ហិកតា រំលោភយកដីកម្មសិទ្ធិនាងខ្ញុំដាក់បញ្ជូលក្នុងអនុក្រឹត្យ លើសពីការកំណត់ទុក ៥៣,៥១ហិកតា របស់ជំនាញនិងអ្នកបច្ចេកទេស ព្រមទាំងរំលោភលើចំណារឯកភាពរបស់សម្តេចចុះថ្ងៃទី០៩.០៤.២០១២ ទៀតផង ។ ទង្វើខាងលើនេះអាចបញ្ជាក់ឲ្យដឹងថា ឯកឧត្តមទាំងពីរនាក់នេះ អាចមានផលប្រយោជន៍ជាមួយ ឧកញ៉ា លី យ៉ុងផាត់ ជាពិសេសប្រាក់ចំណេញជាង៥០០លានដុល្លាអាមេរិក ដែលបានមកពីហត្ថលេខារបស់ សម្ដេចនាយករដ្ឋមន្ត្រី ក្នុងការចេញអនុក្រឹត្យមិនប្រក្រតី ក៏ដូចជាការបញ្ជាឲ្យចាប់ខ្លួននាងខ្ញុំ ដោយមិនឆ្លងកាត់តុលាការជាមុន ។
ក៏ប៉ុន្តែរឿងរ៉ាវដែលនឹកស្មានមិនដល់នោះគឺក្រោយពេលគណៈកម្មាធិការ ដែលមានអ្នកជំនាញនិងអ្នកបច្ចេកទេសនៃលេខាធិការដ្ឋានរបស់គណៈកម្មាធិ ការនិងមន្ត្រីជំនាញសាលាក្រុងផង បានរាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រី ថា តំបន់បឹងពោងពាយគួរកំណត់ទុកសំរាប់អាងស្ដុកទឹកត្រឹមតែ៥៣,៥១ha ហើយសម្ដេច ក៏បានឯកភាពតាមចំណារ ចុះថ្ងៃទី ០៩-០៤-២០១២ រួចទៅហើយទៀត ក៏ឯកឧត្ដម លឹម គានហោ និងឯកឧត្ដម កែប ជុតិមា នៅតែរកមធ្យោបាយរាយការណ៍ជូន សម្ដេចនាយករដ្ឋមន្ត្រី ជាលើកទី២ តាមរយៈលិខិតលេខ១៣៩៩ធទឧ ចុះថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១២ ថា “ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង ឬការចាត់ចែងបន្ដនាថ្ងៃអនាគត ខ្ញុំបាទនិងឯកឧត្ដមអភិបាលរាជធានីភ្នំពេញ (ឯកឧត្ដម កែប ជុតិមា) យល់ឃើញថា ផ្ទៃបឹងដែលនៅសល់សរុបចំនួន ១៤០,៣២ha នេះ គួរត្រូវបានកំណត់ដោយអនុក្រឹត្យជាសម្បតិ្តសាធារណៈរបស់រដ្ឋ ជាមុនសិន ”
ឯកឧត្ដម លឹម គានហោ និងឯកឧត្ដម កែប ជុតិមា បានកុហក់ សម្ដេចនាយករដ្ឋមន្ត្រី ថា ផ្ទៃបឹងដែលនៅសល់ចំនួន ១៤០,៣២ha គឺគាត់បានដាក់បញ្ចូលយកដីនាងខ្ញុំ និងអ្នកជិតខាងមួយចំនួនទៀត ចំណែកដីនាងខ្ញុំនៅជាប់ផ្លូវថ្នល់កៅស៊ូ ហើយមិនមានជាប់ពាក់ព័ន្ធនិងប្រឡាយដែលជំនាញបានកំណត់៥៣,៥១ha នោះសោះ ។
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់!
សាលាដំបូងរបស់ឯកឧត្ដម ជីវ កេង អយុត្តិធម៌ខ្លាំងណាស់សម្រេចសេចក្តីឲ្យនាងខ្ញុំដែលជាម្ចាស់ដី ស្របច្បាប់ជាប់ពន្ធនាគារ៤ឆ្នាំ៦ខែ ក្នុងពេលដែលមនុស្សខិលខូចរំលោភដីនាងខ្ញុំយកទៅលក់បានរាប់រយលាន ដុល្លាចែកគ្នាចាយយ៉ាងរំភើយ។ តុលាការបានសំអាងតែលើអនុក្រឹត្យដែលលើកឡើងដោយភាពមិនប្រក្រតីយកមកជា មូលដ្ឋាននៃការសម្រេចសេចក្តីដោយមិនពិចារណាលើផ្លូវច្បាប់និង ភស្តុតាងបន្តិចណាសោះឡើយ។
- IV. សាលក្រមសាលាដំបូងរបស់ឯកឧត្ដម ជីវ កេង បានរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ៖
- ក្នុងករណីមានការជំទាស់ដល់ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្ថាពរនេះអ្នក តវ៉ាត្រូវយកភស្ដុតាងមកបញ្ជាក់ថាខ្លួនឯងផ្ទាល់បានបំពេញលក្ខខណ្ឌនៃ ភោគៈដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី៥ឆ្នាំ នៅលើអចលនវត្ថុ ដែលមានទំនាស់ឬយកភស្តុតាងដែលថាខ្លួនបានទិញអចលនៈវត្ថុនោះពីភោគី ដើម ឬពីសិទ្ធិវន្តស្របច្បាប់ ឬអ្នកទទួលផ្ទេរកម្មសិទ្ធិ ឬពីសន្តតិជនរបស់ខ្លួន ”
២.ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៤៤៖ “ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ ។ មានតែរូបវន្តបុគ្គល ឬនិតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី ។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ។ ដែលនឹងដកហូតកម្មសិទ្ធិ អំពីជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវឲ្យធ្វើក្នុងករណីដែលច្បាប់បាន បញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុន ដោយសមរម្យនិងយុត្តិធម៌ ”
៣.ច្បាប់រដ្ឋធម្មនុញ្ញ មាត្រា៣៨៖ “ច្បាប់រ៉ាប់រងមិនឲ្យមានការរំលោភបំពានលើរូបកាយបុគ្គលណាមួយឡើយ ។
ច្បាប់ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។
ការចោទប្រកាន់ ការចាប់ខ្លួន ការលាក់ខ្លួន ឬការឃុំខ្លួនជនណាមួយ នឹងអាចធ្វើទៅកើត លុះត្រាតែអនុវត្តត្រឹមត្រូវតាមបញ្ញត្តិច្បាប់ ។
ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តិកម្មណាមួយ ដែលបន្ថែមទម្ងន់ ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ឃុំឃាំង ឬជាប់ពន្ធនាគារ ត្រូវហាមឃាត់មិនឲ្យធ្វើឡើយ ។ អ្នកដៃដល់ អ្នករួមប្រព្រឹត្ត និងអ្នកសមគំនិតត្រូវទទួលទោសតាមច្បាប់ ។ ការទទួលសារភាព ដែលកើតឡើងពីការបង្ខិតបង្ខំ តាមផ្លូវកាយក្ដី តាមផ្លូវចិត្តក្ដី មិនត្រូវទុកថាភស្ដុតាងនៃពិរុទ្ធភាពទេ ។
ជនជាប់ចោទណាក៏ដោយ ត្រូវទុកថាមនុស្សឥតទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ ។
ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ”
៤.ច្បាប់អស្សាមិករណ៍ មាត្រា៩៖ “អចលនវត្ថុដែលត្រូវបានដកហូត នេះ ត្រូវប្រើប្រាស់សម្រាប់តែក្នុងគោលដៅដែលបានគ្រោងទុកនៅក្នុងប្រកាស ស្ដីពីគម្រោងអស្សាមិករណ៍ ដើម្បីប្រយោជន៍សាធារណៈ ឬតម្រូវការនៃផលប្រយោជន៍ជាតិប៉ុណ្ណោះ និងមិនអាចឲ្យទុកនៅចោលទំនេរដោយគ្មានហេតុផលសមស្រប ឬផ្ទេរឲ្យតតិយជនណាម្នាក់ក្នុងគោលដៅបម្រើផលប្រយោជន៍ឯកជនបានឡើយ ។
អចលនវត្ថុដែលនៅសល់ពីតម្រូវការប្រើប្រាស់ ត្រូវផ្ដល់អាទិភាពលក់ជូនម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់សិទ្ធិ តាមអត្រាតម្លៃនៃការទូទាត់សំណង ។ ក្នុងករណីដែលម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់សិទ្ធិមិនព្រមទទួលយកអចលនវត្ថុដែលសល់ពីតម្រូវការប្រើប្រាស់ វិញទេ ត្រូវរក្សាទុកអចលនវត្ថុនោះជាទ្រព្យសម្បត្តិរបស់រដ្ឋ ”
- V. អនុក្រឹត្យលេខ១០១អនក្រ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ ត្រូវបានគេយកមកប្រើប្រាស់ផ្តន្ទាទោសនាងខ្ញុំ ដោយរំលោភសារាចរលេខ០២សរ ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០០៧ ស្ដីពីការកាន់កាប់ដីរដ្ឋដោយខុសច្បាប់
“១-ត្រូវចាត់ទុកថាការកាន់កាប់ដីរដ្ឋដោយខុសច្បាប់នូវ៖
- រាល់ការចូលកាន់កាប់ដីរដ្ឋ (ដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋ) ជាភោគៈក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន
- រាល់ការកាន់កាប់ដីរដ្ឋជាភោគៈនៅលើដី ដែលត្រូវបានកំណត់រួចហើយ ជាដីសាធារណៈរបស់រដ្ឋ ទោះជាមុនឬក្រោយច្បាប់ភូមិបាលចូលជាធរមានក៏ដោយ
- រាល់ការបន្តកាន់កាប់ដីរដ្ឋក្រោយពេលលិខិតអនុញ្ញាត ឬកិច្ចសន្យាឲ្យប្រើប្រាស់ដីរដ្ឋអស់សុពលភាព ហើយអ្នកកាន់កាប់មិនបានសុំបន្តសុពលភាពត្រឹមត្រូវតាមនិតិវិធីជា ធរមាន
- រាល់ការកាន់កាប់ដីរដ្ឋលើសពីទំហំ ឬខុសទីតាំង ដែលកំណត់ក្នុងលិខិតអនុញ្ញាត ឬកិច្ចសន្យាឲ្យប្រើប្រាស់
- រាល់ការផ្ទេរសិទ្ធិប្រើប្រាស់ដីរដ្ឋដោយបំពានលក្ខខណ្ឌ ក្នុងលិខិតអនុញ្ញាត ឬកិច្ចសន្យា
- រាល់ការបំប្លែងការកាន់កាប់ដីរដ្ឋទៅជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ មានជាអាទិ៍ ការបន្លំធ្វើប័ណ្ណកម្មសិទ្ធិលើដីសម្បទានសេដ្ឋកិច្ច ឬលើដី ដែលទទួលបានត្រឹមតែការអនុញ្ញាតឲ្យប្រើប្រាស់ ឬធ្វើអាជីវកម្ម ឬការបំប្លែងដី ដែលត្រូវបានកំណត់ជាដីសាធារណៈរបស់រដ្ឋ ”
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់!
ចំពោះរឿងក្ដីរបស់នាងខ្ញុំ គឺមានការឃុបឃិតពីសំណាក់ឧកញ៉ាមានឥទ្ធិពល មន្ត្រីជាន់ខ្ពស់ដែលនៅជិតសម្តេចនាយករដ្ឋមន្ត្រីនិងមេតុលាការក្រុង ។
- VI. ការឃុបឃិត និងការប្រើអំណាចរំលោភច្បាប់និងរំលោភសិទ្ធិមកលើនាងខ្ញុំ
- នៅថ្ងៃទី ០១.០៨.២០១២ អាជ្ញាធរ សង្កាត់ភ្នំពេញថ្មី បានចេញលិខិត អនុញ្ញាត ច្បាប់ឈូសឆាយដីលេខ ៤៦១ លប ។
- នៅថ្ងៃទី០៧.០៨.២០១២ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី បានយល់ព្រមឯកភាពឲ្យក្រុមហ៊ុនឡាយីម៉ិចហូលឌីងគ្រុប របស់នាងខ្ញុំ សាងសង់ទីស្នាក់ការ ក្រុមហ៊ុននៅលើដីនេះ តាមរយៈលិខិតលេខ ២៩៣ លប។
- នៅថ្ងៃទី ២៩.០៨.២០១២ នាងខ្ញុំ បានជួលគ្រឿងចក្រចំនួនពីរគ្រឿងឲ្យឈូសឆាយដីពីរថ្ងៃ សំរាប់ធ្វើទីស្នាក់ការ ក្រុមហ៊ុនថ្មី ។
- នៅថ្ងៃទី ៣០.០៨.២០១២ ឯកឧត្តម កែប ជុតិមា បានបញ្ជាឲ្យអាជ្ញាធរ ខណ្ឌ សែនសុខ ចុះទៅចាប់ខ្លួនកម្មករ ០៥ នាក់ និង ឃាត់គ្រឿងចក្រដោយមិនមានការ ជូនដំណឹងជាមុនមកនាងខ្ញុំឡើយ សូម្បីតែ អាជ្ញាធរ សង្កាត់ក៏ ឯកឧត្តម កែប ជុតិមា មិនឲ្យដឹងដែរ។
- នៅថ្ងៃទី ០៥ និងថ្ងៃទី ០៦.០៩.២០១២ ឯកឧត្តម កែប ជុតិមា បានធ្វើលិខិតផ្ទួនៗគ្នា គឺ លិខិតលេខ ៩៨ និង លិខិតលេខ ៩៩ គោរពជូន សម្តេចនាយករដ្ឋមន្ត្រី ដោយកុហក់ សម្តេចនាយករដ្ឋមន្ត្រី ថានាងខ្ញុំ បានរំលោភកាន់កាប់ដីសាធារណៈរបស់រដ្ឋ និង សុំគោលការណ៍នាំខ្លួននាងខ្ញុំ ដោយមិនឆ្លងកាត់តុលាការជាមុន ។ លិខិតរបស់ ឯកឧត្តម កែប ជុតិមា ត្រូវបានដាក់ជូន សម្តេច ភ្លាមៗហើយ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចំណារឯកភាព នៅថ្ងៃទី ០៦.០៩.២០១២ ។
ចំពោះវិធានការណ៍លឿនដូចផ្លេកបន្ទោរនេះគឺ៖
- នៅថ្ងៃទី ០៧.០៩.២០១២ តែមួយថ្ងៃគត់ វិធានការណ៍ គឺ លឿនដូចផ្លេក បន្ទោរ ត្រូវបាន ឯកឧត្តម កែប ជុតិមា និង ទីស្តីការគណៈរដ្ឋមន្ត្រី ព្រះរាជអាជ្ញា និង ចៅក្រមស៊ើបសួរ យកមកអនុវត្តន៍ចំពោះនាងខ្ញុំ ដែលគ្រាន់តែជា ប្រជារាស្ត្រសាមញ្ញ និង ជាស្រី្តម្នាក់ដែលមិនបានធ្វើអ្វីខុសច្បាប់សោះ។
- ក្នុងថ្ងៃទី ០៧.០៩.២០១២ ដដែល នេះទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិត ស.ជ.ណ ពីរច្បាប់ដើម្បីនាំខ្លួននាងខ្ញុំ ទៅតុលាការ គឺ លិខិតលេខ ៩៨៩ ស.ជ.ណ និងលិខិតលេខ ៩៩០ ស.ជ.ណ ។
- ក្នុងថ្ងៃទី ០៧.០៩.២០១២ ដដែល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ១៥៩៣ ។
- ក្នុងថ្ងៃទី ០៧.០៩.២០១២ ដដែល ចៅក្រម ស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ របស់ឯកឧត្ដម ជីវ កេង បានចេញដីការបង្គាប់ឲ្យនាំខ្លួន លេខ ៤២១ តព្រ ប្រហែលជាចៅក្រមស៊ើបសួរមិនទាន់បានមើលសំណុំរឿងផងក៏មិនដឹង ។
- នៅថ្ងៃទី ២០.១២.២០១២ សាលាដំបូងរាជធានីភ្នំពេញរបស់ឯកឧត្ដម ជីវ កេង បានយកមាត្រា២៥៩ នៃច្បាប់ភូមិបាលមកបំភ័ន្តកាត់ទោសនាងខ្ញុំឲ្យ ជាប់ពន្ធនាគារ៤ឆ្នាំ៦ខែ យ៉ាងអយុត្តិធម៌ជាទីបំផុត ។
ច្បាប់ភូមិបាលមាត្រា២៥៩៖ “ការប៉ះពាល់កម្មសិទ្ធិនៃ ទ្រព្យសម្បត្តិសាធារណៈត្រូវផ្តន្ទាទោស ពិន័យជាទឹកប្រាក់ ៥,០០០,០០០ (ប្រាំលានរៀល) ដល់ ៥០,០០០,០០០ (ហាសិបលានរៀល) ឬ និង ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយឆ្នាំ) ដល់ ៥ (ប្រាំឆ្នាំ) ។
ចារីត្រូវមានកាតព្វកិច្ចចាកចេញពីទ្រព្យសម្បត្តិសាធារណៈនោះ ជាបន្ទាន់។ ចារីគ្មានសិទ្ធិទារកំរៃអំពីពលកម្ម ឬការរៀបចំដែលបានធ្វើលើទ្រព្យនោះឡើយ។
ក្នុងករណី ដែលអ្នកកំពុងកាន់កាប់ទ្រព្យសម្បត្តិសាធារណៈមុនច្បាប់នេះចូលជា ធរមានហើយមានឯកសារសំអាង និងបញ្ជាក់ជាក់លាក់ថាខ្លួនបានទិញពីជនណាម្នាក់អាចរាយការណ៍ជូន អាជ្ញាធរមានសមត្ថកិច្ចដើម្បីអនុវត្តតាមវិធានច្បាប់ចំពោះបុគ្គល ដែលបានលក់ទ្រព្យសម្បត្តិសាធារណៈនេះដោយខុសច្បាប់ និងដើម្បីជាប្រយោជន៍របស់ខ្លួន ដែលបានរងគ្រោះដោយសារទង្វើនេះ ។ ទោះជាយ៉ាងណាក៏ដោយក៏ជនរងគ្រោះនេះ ពុំមានសិទ្ធិកាន់កាប់បន្តលើទ្រព្យសម្បត្តិសាធារណៈបានឡើយ ”
តាមពិតមាត្រា២៥៩នេះ តុលាការមិនអាចផ្ដន្ទាទោសនាងខ្ញុំបានទេ ព្រោះមាត្រានេះបើតុលាការអនុវត្តឲ្យបានត្រឹមត្រូវ គឺជាមាត្រាដែលត្រូវការពារនាងខ្ញុំដែលជាម្ចាស់ដីរងគ្រោះ ព្រោះនាងខ្ញុំមិនមែនជាអ្នករំលោភកាន់កាប់ដីសាធារណៈរបស់រដ្ឋឡើយ ក៏ប៉ុន្តែឯកឧត្ដម កែប ជុតិមា និងគូកនបានរាយការណ៍កុហក់សម្ដេចនាយករដ្ឋមន្ត្រី ដើម្បីសុំហត្ថលេខាសម្ដេចបញ្ជាឲ្យនាំខ្លួននាងខ្ញុំមុនទៅតុលាការ និងយកហត្ថលេខាសម្ដេចទៅបញ្ជាឲ្យចៅក្រមសម្រេចសេចក្ដីទាំងបំពានច្បា ប់យកមាត្រា២៥៩មកបំភ័ន្តភ្នែកមហាជនដែលធ្វើឲ្យក្រុមអ្នកច្បាប់ មានការហួសចិត្តយ៉ាងក្រៃលែង ។ ដូច្នេះ បើច្បាប់អាចផ្ដន្ទាទោសនាងខ្ញុំបានមែន ឯកឧត្ដម កែប ជុតិមា និងគូកនមិនចាំបាច់សុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីឡើយ ព្រោះនាងខ្ញុំជាប្រជាពលរដ្ឋធម្មតា បើនាងខ្ញុំធ្វើកំហុសអ្វីមួយមែននោះ សូម្បីតែនគរបាលធម្មតាម្នាក់ក៏អាចនាំខ្លួននាងខ្ញុំបញ្ជូនទៅតុលាការ បានដែរ ។
- VII. សន្និដ្ឋាន
- កុហក់លើកទី១ រាយការណ៍កុហក់សម្ដេចថានាងខ្ញុំរំលោភ កាន់កាប់ដីសាធាណៈរបស់រដ្ឋ រួចស្នើសុំហត្ថលេខាពីសម្ដេចដើម្បីចាប់ខ្លួននាងខ្ញុំមុនចំណាត់ការ របស់តុលាការទៅទៀត។
- កុហក់លើកទី២
- កុហក់លើកទី៣
- ក្នុងតួនាទីជាអភិបាលក្រុង ឯកឧត្តម កែប ជុតិមា គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយមិនយកចិត្តទុកដាក់នឹងសុខទុក្ខរបស់ ប្រជាពលរដ្ឋឡើយ។ ក្រៅពីប្រើអំណាចក្នុងផ្លូវខុស រំលោភសិទិ្ធប្រជាពលរដ្ឋ ឯកឧត្តម កែប ជុតិមា ធ្វើការសំរេចចិត្ត ដោយមិនឈរលើគោលការណ៍យុត្តិធម៌ និងសមធម៌ឡើយ ឧទាហរណ៍ករណីដីរបស់ឧកញ៉ា ម៉ក់ គឹមហុង, ក្រុមហ៊ុន World City, ដីវត្ត និងឧកញ៉ា ឃុន សៀ ដែលនៅតំបន់ជាប់នឹងដីជាង ៣៤ ហិកតារបស់នាងខ្ញុំ ត្រូវបានឯកឧត្ដម កែប ជុតិមា ចេញប័ណ្ណកម្មសិទ្ធិឲ្យរួចរាល់អស់ហើយ ចំណែកដីនាងខ្ញុំគាត់ឲ្យរង់ចាំ។ នាងខ្ញុំសូមរំលឹកជំរាបជូនឯកឧត្តមមេត្តាជ្រាបថា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១២ សាលារាជធានីភ្នំពេញជំនាន់ឯកឧត្ដម កែប ជុតិមា បានចេញលិខិតលេខ៣២៥ឆត ឆ្លើយតបទៅសំណើចុះថ្ងៃទី ២៣-០៣-២០១២ របស់ឧកញ៉ា ឃុន សៀ ថា ”ខ្ញុំសូមជំរាបលោកឧកញ៉ា ជ្រាបថា ចំពោះសំណើសុំធ្វើការពិនិត្យពិភាក្សា និងផ្តល់មតិស្តីពីការអភិវឌ្ឍន៍ និងសិទ្ធិកាន់កាប់ដីទំហំជាង៧ហិកតា ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនោះ សាលារាជធានីភ្នំពេញពុំមានយោបល់ទាស់ទេ។ ប៉ុន្តែដោយទីតាំងនេះកន្លងមកត្រូវបានរាជរដ្ឋាភិបាលកំណត់ជាអាងស្តុក ទឹកស្ថិតក្រោមសមត្ថកិច្ចផ្នែកបច្ចេកទេសពីក្រសួងធនធានទឹក និងឧតុនិយមនោះ ស្នើលោកឧកញ៉ាសុំមតិសំរេចពីក្រសួងវិញ” បច្ចុប្បន្នដីជាង៧ហិកតារបស់ឧកញ៉ា ឃុន សៀ ដែលស្ថិតនៅតំបន់ជាមួយនឹងដីនាងខ្ញុំត្រូវបានទទួលប័ណ្ណកម្មសិទ្ធិ រួចទៅហើយ។ ចំពោះសំណើនាងខ្ញុំដែលស្នើសុំដូចគ្នានឹងសំណើរបស់ឧកញ៉ា ឃុន សៀ ដែរ បែរជាត្រូវឯកឧត្តម កែប ជុតិមា មិនឯកភាពព្រមទាំងស្នើសុំគោលការណ៍ពី សម្តេចនាយករដ្ឋមន្ត្រី ដើម្បីនាំខ្លួននាងខ្ញុំទៅតុលាការថែមទៀត ដោយមិនឆ្លងកាត់តុលាការជាមុន ដែលតាមការពិតនាងខ្ញុំ គ្រាន់តែជាជនរងគ្រោះ ដែលឯកឧត្ដម កែប ជុតិមា និងបក្សពួក គូកន លាបពណ៌ឲ្យទៅជាជនល្មើសទៅវិញ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម កែប ជុតិមា និងបក្សពួក គូកន បានប្រកាសជូន រង្វាន់ជាទីគាប់ចិត្តដល់អ្នកដែលបានផ្ដល់ព័ត៌មាននិងសមត្ថកិច្ច អនុវត្តបញ្ជា ដែលឈានដល់ការចាប់ខ្លួននាងខ្ញុំទៅវិញ។ ឯកឧត្តម កែប ជុតិមា មិនត្រឹមតែមិនគោរព ថែមទាំងប្រមាទដល់ជំនាញធនធានទឹក ដែលបានកំណត់ទុកអាងស្តុកទឹក៥៣,៥១ហិកតា ហើយសម្ដេចនាយករដ្ឋមន្ត្រីក៏បានឯកភាពដែរ តែឯកឧត្ដម កែប ជុតិមា បែរជារក្សាទុកអាងស្តុកទឹកតែ៣៤.៣២ហិកតា (ខុស១៩,១៩ហិកតា) ដូច្នេះបើភ្លៀងលិចក្រុង គឺអតីតចៅហ្វាយក្រុងឯកឧត្ដម កែប ជុតិមា នេះហើយជាអ្នកទទួលខុសត្រូវធំបំផុត។
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់!
ទាក់ទងនឹងវិវាទដីធ្លីនៅតំបន់បឹងពោងពាយនេះដែរ ឯកឧត្ដម កែប ជុតិមា, កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានធ្វើលិខិតលេខ ២២២ សស.ដសម ចុះថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៣ ក្នុងនាមសាលារាជធានីភ្នំពេញ ឆ្លើយតបទៅកាសែតភ្នំពេញប៉ុស្ដិ៍ ។ ក្នុងលិខិតនោះ ក្រៅពីលើកយកលិខិតសជណរបស់រាជរដ្ឋាភិបាលមួយចំនួនមកបំភ័ន្តមតិសាធារណៈ ជនលិខិតនោះក៏បានស្ដែងឲ្យឃើញនូវទង្វើអាក្រក់របស់ឯកឧត្ដម កែប ជុតិមា ខ្លួនឯងទៅវិញ។ ដូចជាលិខិតលេខ១១៤០ស.ជ.ណ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៥ និងលិខិតសជណមួយចំនួនទៀត ដែលមានកម្មវត្ថុផ្សេង មិនមានកម្មវត្ថុទាក់ទងនឹងការរំលោភដីធ្លីសាធារណៈរបស់រដ្ឋសោះ។ នាងខ្ញុំសូមលើកយកខ្លឹមសារខ្លះក្នុងលិខិតលោក កើត ឆែ, កែប ជុតិមា ដូចតទៅ៖
ចំណុចទី១៖ សាលារាជធានីភ្នំពេញ សូមស្នើឲ្យកាសែតភ្នំពេញប៉ុស្ដិ៍ ចុះផ្សាយសេចក្ដីកែតម្រូវព័ត៌មាននេះទាំងស្រុងលើទំព័រកាសែត របស់ខ្លួន ។
ចំណុចទី២៖ សាលារាជធានីភ្នំពេញ សូមបញ្ជាក់ចំពោះសាធារណមតិថា បឹងពោងពាយជាសម្បត្តិរបស់រដ្ឋដែលប្រើប្រាស់សម្រាប់រងទឹកភ្លៀងនៅ រដូវវស្សា ។ នៅឆ្នាំ២០០៥ដោយមានសកម្មភាពរំលោភលើផ្ទៃដីបឹងពោងពាយ មានសកម្មភាពកាន់តែខ្លាំងក្លាឡើងៗនោះរាជរដ្ឋាភិបាលបានចេញលិខិតជា បន្ដបន្ទាប់ ក្នុងនោះបានចេញលិខិតលេខ ១១៤០ សជណ ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០០៥ បង្គាប់ឲ្យសាលាក្រុងភ្នំពេញសហការជាមួយក្រសួងការពារជាតិ ដើម្បីចាត់វិធានការជាបន្ទាន់បញ្ឈប់សកម្មភាពរំលោភលើផ្ទៃដីបឹង ដែលបានកំណត់ទុកជា «បឹងធម្មជាតិ» ទំហំ១៥៧ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ តាមលិខិតលេខ ៦២៨ សជណ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ របស់ទីស្តីការគណរដ្ឋមន្ត្រី ។ ដោយឡែក នៅឆ្នាំ២០០៧ រាជរដ្ឋាភិបាលបានចេញលិខិតលេខ ១៣១៩ សជណ ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០០៧ ចាត់ក្រសួងធនធានទឹកនិងឧតុនិយមពិភាក្សាជាមួយគណកម្មការរៀបចំ អនុក្រឹត្យដាក់ផ្ទៃបឹងពោងពាយ ១៥៧ ហិកតា ស្ថិតនៅសង្កាត់ភ្នំពេញថ្មីនិងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដោយមានផែនទីភ្ជាប់មកជាមួយ ។ ក្រោយមក នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១០១ អនក្រ.បក កំណត់ផ្ទៃបឹងពោងពាយខាងជើង និងខាងត្បូងមានទំហំសរុប ១៤០.៣២ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ ។ ដោយឡែក សាលារាជធានីភ្នំពេញ បានដោះដូរទីតាំងបឹងពោងពាយទំហំ ១០៦ ហិកតា ឲ្យទៅក្រុមហ៊ុន អិល វាយ ភី គ្រុប ក្រៅពីនេះត្រូវរក្សាទុកជាប្រព័ន្ធបង្ហូរទឹកដើម្បីធានានិរន្តភាព តំបន់នោះ ដោយសារបឹងទាំងមូលលែងមានមុខងារជាអាងស្តុកទឹកទៀតហើយព្រោះមាន ស្ថានីយ៍បូមទឹកមួយកន្លែងដែលអាចរំដោះទឹកបាននៅរដូវវស្សា។ ការដោះដូរនេះអាជ្ញាធរបានទទួលមកវិញជាថ្នូរនៅដីទំហំ៨៥,៥០ហិកតា ក្នុងខណ្ឌឫស្សីកែវ ព្រមជាមួយសំណង់ពហុកីឡាដ្ឋានជាតិមរតកតេជោដ៏ទំនើប ដែលមានសមត្ថភាពអាចផ្ទុកមនុស្សបានជាង១០ម៉ឺននាក់ទៀតផង។ ក្នុងនាមអាជ្ញាធរសាធារណៈ សាលារាជធានីភ្នំពេញ មានកាតព្វកិច្ចការពារទ្រព្យសម្បត្តិរដ្ឋ ការពារផលប្រយោជន៍រួមរបស់រដ្ឋ។
ចំណុច៣៖ សាលារាជធានីភ្នំពេញ រីករាយទទួលស្វាគមន៍ចំពោះការតតាំងតាមផ្លូវច្បាប់ទោះក្នុងរូបភាពណាមួយក៏ដោយ ។
កម្មកររុះរើសំណង់ផ្ទះយាយក្រពើក្នុងដីលោកស្រី។ រូបថត សហការី
ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់! តាមរយៈលិខិតនេះមតិសាធាណជនវាយតម្លៃដូចតទៅ៖
១-ពេលរំលោភយកដីនាងខ្ញុំ ថាទុកធ្វើអាងស្ដុកទឹករបស់រដ្ឋ ពេលរំលោភយកដីនាងខ្ញុំបានហើយ មិនទាន់ស្ងួតទឹកប៊ិចផង ឯកឧត្តម កែប ជុតិមា ថាលែងមានមុខងារជាអាងស្ដុកទឹកទៀតហើយ ឯកឧត្តម កែប ជុតិមានិងបក្សពួក គូកន រាយការណ៍កុហក់ទៅ សម្ដេច សុំចេញអនុក្រឹត្យកំណត់ជាដីសាធារណៈរបស់រដ្ឋដល់ទៅ១៤០,៣៤ហិកតា ដើម្បីស្រួលគ្រប់គ្រង និងងាយស្រួលចាត់ចែង ដោយគាត់ដាក់បញ្ចូលដីនាងខ្ញុំ ដើម្បីសុំចេញអនុក្រឹត្យ ក្នុងពេលដែល សម្ដេចនាយករដ្ឋមន្ត្រី បានឯកភាពតាមយោបល់ជំនាញ គឺរក្សាអាងស្ដុកទឹកត្រឹមតែ៥៣,៥១ហិកតា ។
២-ក្រោយបានអនុក្រឹត្យភ្លាម សាលារាជធានីភ្នំពេញជំនាន់ឯកឧត្តម កែប ជុតិមា ហ៊ានយកដី ១០៦ ហិកតា ទៅដោះដូរដោយគា្មនតម្លាភាពជាមួយឧញ៉ា លី យ៉ុងផាត់ ដែលធ្វើឲ្យផ្ទៃអាងស្តុកទឹកនៅសល់ត្រឹមតែ ៣៤,៣២ ហិកតា ទំហំផ្ទៃអាងតូចជាងជំនាញកំណត់ទុក៥៣,៥១ហិកតា ហើយលោក កើត ឆែ និងឯកឧត្ដម កែប ជុតិមា អះអាងថាផ្ទៃបឹងទាំងមូលលែងមានមុខងារជាអាងស្ដុកទឹកទៀតហើយ។
លិខិតលេខ ៦២៨ សជណ ចុះថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រង់ចំនុចលេខ ៤ ត្រូវតាមចាត់ទុកជានិរាការណ៍ តាមទិដ្ឋភាពច្បាប់ ដោយមូលហេតុដូចខាងក្រោម៖
ក‑នៅក្នុងសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម លេខ ១៣៩៩ ធទឧ ថ្ងៃទី ០៣ ខែ០៤ ឆ្នាំ២០១២ បានស្នើសុំ សម្តេច ពិនិត្យ និងសម្រេចជាគោលការណ៍លើលទ្ធផលនៃកិច្ចការប្រជុំទាក់ទងនឹងការកំណត់ ផ្ទៃដីបឹងពោងពាយ ពុំមាននិយាយពាក់ព័ន្ធ ឬយោងត្រង់ណាបន្តិចសោះអំពីលិខិតលេខ ៦២៨ សជណ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានកំណត់ទុកផ្ទៃដីបឹងពោងពាយទំហំ ១៥៧ ហិកតា។
ខ‑ផ្ទៃដីបឹងក៏ត្រូវបានសំណើខាងលើផ្តល់យោបល់ ដោយសូមផ្តល់ប័ណ្ណកម្មសិទ្ធិជូន ឧកញ៉ា ឃុន សៀ និងទុកដីវត្ត ដែលនាំឲ្យខ្លឹមសារនៃលិខិតលេខ ៦២៨ សជណ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ត្រង់ចំនុចលេខ ៤ ត្រូវបាត់បង់អានុភាពអនុវត្តន៍ ដោយតណ្ហីភាព។ ឯកឧត្ដម កែប ជុតិមា និងឯកឧត្ដម លឹម គានហោ ស្នើទៅសម្តេចនាយករដ្ឋមន្ត្រីសុំចេញអនុក្រឹត្យ ខុសពីជំនាញកំណត់ទុក៥៣,៥១ហិកតា រំលោភលើចំណារឯកភាពរបស់សម្ដេច ចុះថ្ងៃទី០៩ ខែ០៤ ឆ្នាំ២០១២ តាមពិតឯកឧត្តម ទាំងពីរ ត្រូវស្នើសុំអនុក្រឹត្យត្រឹម៥៣,៥១ហិកតា ដែលជំនាញកំណត់ទុក៥៣,៥១ហិកតា ដែលមានចំណារឯកភាពរបស់នាយករដ្ឋមន្ត្រី ០៩-០៤-២០១២ ទើបត្រឹមត្រូវតាមច្បាប់ ។
៣-ដោយសារឥទ្ធិពល កើត ឆែ, កែប ជុតិមា, ឧកញ៉ា លី យ៉ុងផាត់ ទើបប្រជាពលរដ្ឋដែលមានដីនៅជិតដីក្រុមហ៊ុននាងខ្ញុំ មានការ ភិតភ័យ ព្រោះឃើញនាងខ្ញុំត្រូវបាន នាយករដ្ឋមន្ត្រី បញ្ជាឲ្យចាប់ខ្លួន ទោះជានាងខ្ញុំកាន់កាប់ស្របច្បាប់រហូតបានបង់ពន្ធជូនរដ្ឋទៅទៀត ក៏នៅតែរងគ្រោះ ហេតុនេះ ឧកញ៉ា លី យ៉ុងផាត់ អាចប្រមូលទិញដីពីប្រជាពលរដ្ឋដែលភិតភ័យបានប្រមាណជាង១០០ហិកតា ថែមទៀត ដូច្នេះដីសរុបជាង២០០ហិកតាទាំងទិញថោកៗ និងបានទទេពីអនុក្រឹត្យខាងលើ គាត់លក់បានចំណេញប្រហែលជាង៥០០លានដុល្លាអាមេរិក ឧកញ៉ា លី យ៉ុងផាត់ លក់ដីនេះ បានតំលៃជិត៣០០ដុល្លាក្នុងមួយម៉ែត្រក្រឡា ដោយឡែកដីក្រុមហ៊ុននាងខ្ញុំស្ថិតនៅជាប់ផ្លូវកៅស៊ូនៅខាងមុខ មានតំលៃដល់ទៅ ៥០០ដុល្លាក្នុងមួយម៉ែត្រក្រឡា ។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានមកដោយមិនបាច់ប្រឹងនេះ មិនដឹងជាគាត់យកប៉ុន្មានមកដាក់ជាប្រយោជន៍ជាតិទេ ព្រោះអ្វីៗប្រព្រឹត្តទៅដោយគ្មានតម្លាភាពសោះ ។
ការដកហូតយកដីក្រុមហ៊ុននាងខ្ញុំនេះ គឺគ្មានតម្រូវការដើម្បីប្រយោជន៍សាធារណៈឡើយ គឺដកហូតយកពីក្រុមហ៊ុនមួយទៅឲ្យក្រុមហ៊ុនមួយទៀត គឺដកហូតយកដីរបស់ក្រុមហ៊ុននាងខ្ញុំដែលបានកាន់កាប់ស្របច្បាប់យកទៅ ឲ្យក្រុមហ៊ុនផ្សេងទៀតសំរាប់លក់យកចំណេញយ៉ាងកប់ក្ដោង បច្ចុប្បន្នដីដែលអនុក្រឹត្យខាងលើបានដកហូតនេះ ឧកញ៉ា លី យ៉ុងផាត់ បានលក់បន្ដឲ្យក្រុមហ៊ុនបុរីពិភពថ្មី ហើយក្រុមហ៊ុនបុរីពិភពថ្មីកំពុងសាងសង់ផ្ទះល្វែង វីឡា ផ្សារទំនើប ជាប្រយោជន៍ឯកជនតែប៉ុណ្ណោះ ។
៤-ឧកញ៉ា លី យ៉ុងផាត់ ត្រូវចំណេញយ៉ាងកប់ក្តោង ក្នុងការដោះដូរដីរបស់ គាត់នៅខាងកើតស្ពានព្រែកភ្នៅ ទំហំ ៨៥,៥០ហិកតា (មានតម្លៃមិនលើស៨លានដុល្លា) សំរាប់សាងសង់ ពហុកីឡាដ្ឋានមរតកតេជោ (តំលៃប្រមាណ៤០លានដុល្លា) ។ ក្រៅពីចំណេញប្រាក់ដែលបានមកពីដីនៅតំបន់បឹងពោងពាយប្រមាណជាង៥០០លាន ដុល្លា ក្រោយពេលសាងសង់ ពហុកីឡាដ្ឋានមរតកតេជោ រួចហើយ ដីដែលជារបស់ ឧកញ៉ា លី យ៉ុងផាត់ ដែលនៅជុំវិញ ពហុកីឡាដ្ឋាននោះនឹងឡើងថ្លៃ ធ្វើឲ្យគាត់បានចំណេញមួយសារថែមទៀត ។ ដោយសារមានផលប្រយោជន៍ផ្ទាល់ខ្លួន ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចនេះហើយទើប ឯកឧត្តម កែប ជុតិមា និងបក្សពួក គូកន របស់គាត់បានខិតខំរំលោភបំពានម្តងហើយម្តងទៀត ព្រមទាំងហ៊ាននាំគ្នាភូតកុហក់ សម្តេចនាយករដ្ឋមន្ត្រី ដោយគ្មានកោតក្រែងឡើយ ។
៥-នេះគឺជាគ្រោះថ្នាក់ដ៏ធំបំផុតសម្រាប់ប្រទេសជាតិ ដែលមន្ត្រីថ្នាក់ខ្ពស់និងឧកញ៉ាមានឥទ្ធិពលនៅក្បែរ សម្ដេចនាយករដ្ឋមន្ត្រី រួមគ្នាកុហក់សម្ដេចនាយករដ្ឋមន្ត្រីឲ្យធ្វើការសម្រេចខុស ហើយពួកគេបានទទួលលាភសក្ការៈដ៏មហាសាលពីហត្ថលេខារបស់ សម្ដេចនាយករដ្ឋមន្ត្រី យកទៅចែកគ្នាជាប្រយោជន៍បុគ្គលទៅវិញ ។
ដោយសារអនុក្រឹត្យមិនប្រក្រតីនេះហើយ ទើបធ្វើឲ្យនាងខ្ញុំរងគ្រោះដល់សព្វថ្ងៃបាត់បង់ដីកម្មសិទ្ធិអស់ហើយ ត្រូវគេតាមដេញចាប់ម្ចាស់ដាក់គុកព្រាត់ប្រាសកូនចៅយ៉ាងខ្លោចផ្សា ជាទីបំផុត ។
- សំណូមពរ
ទី២- ក្នុងករណីដែល ឯកឧត្តម ពិនិត្យឃើញថា កំណត់ហេតុនេះមានភាពមិនប្រក្រតីហើយ សូម ឯកឧត្តម មេត្តាដកកំណត់ហេតុនេះចេញពីសំណុំរឿងខាងលើដោយអនុគ្រោះ នាងខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយទេ ព្រោះនាងខ្ញុំគិតថាសមត្ថកិច្ចទាំងអស់នេះប្រហែលជាធ្វើនូវទង្វើមិន ប្រក្រតីខាងលើតាមបញ្ជារបស់ឯកឧត្តម កែប ជុតិមា។
ទី៣- ក្រោយពេលដែល ឯកឧត្តម សិក្សាឃើញការពិតហើយ សូម ឯកឧត្តម មេត្តារាយការណ៍ជូន សម្តេចនាយករដ្ឋមន្ត្រី ដើម្បីលោកបានជ្រាបការពិត និងផ្តល់យុត្តិធម៌មកនាងខ្ញុំដោយក្តីមេត្តាដ៏ខ្ពង់ខ្ពស់។
សេចក្តីដូចបានជំរាបខាងលើនាងខ្ញុំសង្ឈឹមថាសាលាក្រុងភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តមនឹងប្រកាន់យុត្តិធម៌ និងគោរពសារាចរ លេខ០២សរ ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាល ព្រមទាំងគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់អស្សាមិករណ៍ ជាពិសេសច្បាប់ភូមិបាល មាត្រា២៥៩ ដែលបានយកមកកាត់ទោសនាងខ្ញុំនោះ នាងខ្ញុំពិតជាមិនមានទោសពៃអ្វីឡើយ នាងខ្ញុំសង្ឃឹមថាតុលាការជាន់ខ្ពស់នឹងពិចារណារឿងនេះឡើងវិញ ដើម្បីឲ្យស្របនឹងគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអណ្ណ ត្តិទី៥ ជាពុំខាន៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
Read more: http://www.cambodiapage.info/?p=5816#ixzz2oXt4dboE
No comments:
Post a Comment