បន្ទាប់ពី សារាយ សក្ខណា បានរៀបការ ប្រុងនឹងលាលែង ពីពិភព សិល្បៈទៀត នាំឲ្យទីផ្សារ នី មុនីនាថ កើនឡើងជា លំដាប់ ។ នី មុនីនាថ ជាប់រវល់ យ៉ាងខ្លាំង ក្នុងអាជីពជា តារាសម្ដែង និងពិធីការិនី របស់នាង ស្របពេល ថ្មីៗនេះ នាងបាន លាភធំមួយ គឺ បានសំភាសន៍ជាប់ នឹងបាន ចេញទៅ សម្ដែង នាទឹកដី សហរដ្ឋ អាមេរិកហើយ ។
ម្ដាយនាង នី មុនីនាថ បាននិយាយ ប្រាប់ LookingTODAY ថា កូនស្រី របស់គាត់ បានសំភាសន៍ជាប់ ប្រុងចាកចេញ ថ្ងៃទី២៥ខែមករា ខាងមុខ នេះហើយ ។ អ្វីដែលសំខាន់ នី មុនីនាថ នឹងចាកចេញ ព្រមជាមួយ សារាយ សក្ខណា មិត្តសំណព្វចិត្ត ក៏នឹងចាក ចេញនៅ ថ្ងៃនោះដែរ ។ ថ្ងៃមង្គលការ សក្ខណា នៅអាមេរិក ជាលើកទី២ ក៏មានវត្តមាន នី មុនីនាថ ដែរ ។ ម្ដាយ នី មុនីនាថ បានបន្តថា តែមុននឹងចាកចេញ ត្រូវ បង្ហើយ កិច្ចការ ក្នុងស្រុក ឲ្យអស់សិន ដូចជាថតរឿង ភាគមួយចំនួន និងបទចម្រៀង កាយវិការខ្លះ។ ចំណែកឯ អាជីពពិធីការិនី ត្រូវផ្អាកសិនហើយ ។ ចំណែកឯ ការចេញ ទៅសម្ដែងនោះ មានរយៈពេល ២ខែកន្លះ ។
ថ្វីដ្បិតតែ នី មុនីនាថ ពុំបានទទួល ពានរង្វាន់អ្វី ពីអាណាចក្រតារា ២ឆ្នាំហើយ តែនាងកាន់តែ លេចធ្លោរទ្វេដង តាមរយៈ ស្នាដៃថ្មីៗ ពិសេស នាងនឹង កើបប្រាក់ យ៉ាងក្រាស់ ក្រែល ពីបងប្អូនខ្មែរ នៅក្រៅប្រទេស។ នាងមិនទាន់ដឹងថា អាចរកគូគាប់ ទ្រនាប់ចិត្ត បានដូច សារាយ សក្ខណា ឬយ៉ាងណាទេ ខណៈដែលនាង ហាក់មិនទាន់គិតគូរ រឿងរ៉ាវ ស្នេហាឡើយ ។ មិត្តអ្នកសិល្បៈ មួយចំនួន បាននិយាយថា សារាយ សក្ខណា និង នី មុនីនាថ កំពុងដើរ តាមគន្លង កែវ ពេជ្រពិសី និង ដាញ់ ម៉ូនីកា ដែលនាង ជាមិត្តភក្តិនឹងគ្នា តែម្នាក់បានសុខ លើគំនរសុភមង្កល រីឯម្នាក់ទៀត នៅតែប្រឡូកសិល្បៈ ទាំងមិនដឹង កោះត្រើយ នៅឯណា៕
No comments:
Post a Comment