តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា​រូប​នេះ​បាន​បញ្ជាក់​ថា នេះ​ជា​រឿង​មួយ​គួរ​ឲ្យ​ពិបាក​ចិត្ត​សម្រាប់​លោក​ ដែល​មាន​ជីវិត​អភ័ព្វ​រហូត​មក។ លោក​និយាយ​ទាំង​អួល​ដើម​ក​ថា ” តាំង​ពី​ខ្ញុំ​កើត​មក​មិន​ដែល​បាន​ឃើញ​មុខ​ឪពុក​នោះ​ទេ សូម្បី​តែ​រូប​ថត​ក៏​គ្មាន​មួយ​សន្លឹក​ដែរ”។ លោក​ថា ជីវិត​បាន​កើត​មក​គឺ​ដោយ​សារ​តែ​ឪពុក​ម្ដាយ​របស់​ខ្ញុំ រហូត​មក​ដល់​ពេល​នេះ​ម្ដាយ​ធ្វើ​ជា​ឪពុក​ផង​ម្ដាយ​ផង ដែល​ហ៊ាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​តែ​លោក​ម្នាក់។
តើ​ចម្រៀង​ទាំង​ពីរ​បទ​របស់ ​លោក ព្រាប សុវត្ថិ បង្ហាញ​ពី​មនោសញ្ចេតនា​ពិត​នោះ​មាន​អត្ថន័យ និង​ពីរោះ​យ៉ាង​ណា​ សូម​ទស្សនា​ទាំង​អស់​គ្នា៕
-បទៈ ខ្សែ​ជីវិត នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៥
-បទៈ លោក​ឪពុក នៅ​អំឡុង​ឆ្នាំ​២០០៦