តើអ្នកធ្លាប់ឃើញខ្លួនឯងស្ថិតនៅក្នុង
ស្ថានភាពមួយដែលអ្នកមិនដឹងច្បាស់ថានរណាម្នាក់ចូលចិត្តអ្នករឺ
ក៏អត់ដែរទេ?
អ្នកគិតថាវាមានភាពដែលអាចទៅរួចដែលទំនាក់ទំនងមួយកើតឡើង
ប៉ុន្តែអ្នកមិនមានពត៌មានគ្រប់គ្រាន់សំរាប់ប្រាប់ខ្លួនឯងទេ។
នៅទីបញ្ចប់អ្នកបាននិយាយជាមួយមិត្តភក្តិអ្នកជាច្រើនម៉ោង
ដើម្បីព្យាយាមកំនត់អត្ថន័យនៃការមើលចំភ្នែកគ្នាដែលផ្ទុះ
ឡើងដ៏តូចមួយ រឺក៏នៃសំនួរជាច្រើនដ៏សាមញ្ញបំផុត។
ការពិតនោះគឺទោះបីជាអ្នកសង្ឃឹមទទួលបានលទ្ធផលល្អបំផុតក៏ដោយ
តែអ្នកពិតជាមិនដឹងថាមនុស្សម្នាក់នោះគិតពីអ្នកយ៉ាង
ម៉េចដែរ។
មិនថាយោបល់របស់អ្នកយ៉ាងម៉េចនោះទេ
ភាពដែលអាចទៅរួចដែលអ្នកកំពុងបោកប្រាស់ខ្លួនឯងនៅតែមានដដែល។ ជានិច្ចកាលការបោកប្រាស់នេះគឺឈឺចាប់
ហើយវាពិតជាប្រសើរសំរាប់អ្នកក្នុងការដឹងការពិត។
នៅក្នុងអត្ថបទនេះWGOនឹងចែករំលែកវិធី3យ៉ាងដែលអាចជួយអ្នក
កាត់បន្ថយភាពដែលអាចទៅរួចនៃការបោក ប្រាស់ខ្លួនឯងនៅក្នុងស្ថានភាពណាក៏ដោយ
ដែលដកស្រង់ចេញពីPickthebrain។
ជំហានទីមួយ៖ ស្វែងរកពត៌មានបន្ថែម- កំនត់ពត៌មានណាដែលអ្នកត្រូវការក្នុងការកាត់បន្ថយភាពស្រពិចស្រពឹល ហើយស្វែងរកវា ពីព្រោះភាគច្រើនការគំរាមកំហែងនៃការបោកប្រាស់ខ្លួនឯងបានកើនឡើងដោយសារ តែយើងមិនមានពត៌មានគ្រប់គ្រាន់ដើម្បីដឹងអោយបានច្បាស់ពីស្ថានភាពពិត ប្រាកដ។

ជំហានទីពីរ៖ Update ជំនឿរបស់អ្នកសន្មត់ថាអ្នកបានស្វែងរកពត៌មានបន្ថែមមកហើយ ជំហានបន្ទាប់នោះគឺព្យាយាមវាយតំលៃថា តើពត៌មានថ្មីទាំងនោះមានន័យយ៉ាងណា។ តើស្ថិតក្នុងផ្លូវណាដែលអ្នកត្រូវការupdateជំនឿរបស់ខ្លួន? ប្រសិនបើពត៌មានថ្មីទាំងនោះប្រឆាំងនឹងអ្វីដែលអ្នកបានគិតពីមុនមកនោះ អ្នកត្រូវមានភាពស្មោះត្រង់ចំពោះខ្លួនឯង ហើយupdateជំនឿរបស់អ្នកដើម្បីឆ្លើយតបទៅនឹងពត៌មានថ្មីទាំងនោះ។
ជំហានទីបី៖
ធ្វើអ្វីៗសារជាថ្មីប្រសិនបើចាំបាច់
គ្រប់ពេលដែលអ្នកឆ្លងកាត់ជំហានទាំងពីរខាងលើនេះអ្នកបានកាត់បន្ថយ
ឪកាសដែលអ្នកបោកប្រាស់ខ្លួនឯង ពីព្រោះកំរិតនៃភាពស្រពិចស្រពឹលបានធ្លាក់ចុះ។
គោលដៅចំបងនោះគឺដើម្បីរក្សាដំណើរការនេះឡើងវិញសារជាថ្មីរហូតដល់
ពេលដែលអ្នកមានអារម្មណ៍ថាអ្នកបានប្រមូលផ្តុំទិន្នន័យគ្រប់គ្រាន់
ដើម្បីធ្វើអោយគ្រោះថ្នាក់នៃការបោកប្រាស់ខ្លួនឯងកាន់តែថយចុះ។
ទោះបីជាវាមិន អាចកំចាត់ភាពស្រពិចស្រពឹលបានទាំងស្រុងក៏ដោយ តែវាប្រាកដជាអាចកាត់បន្ថយវាបាន។ ពេលខ្លះការពិតអាចលំបាកក្នុងការទទួលយក ប៉ុន្តែនៅក្នុងដំណើជីវិតដ៏វែងឆ្ងាយដែលមិនមានការបោកប្រាស់ខ្លួនឯងតាមដែលអាចធ្វើទៅបាននឹងអាចផ្តល់អោយអ្នកនូវលំហយ៉ាងច្រើនសន្ធឹកសន្ធាប់សំរាប់អោយអ្នកលូតលាស់ទៅមុខ។

No comments:
Post a Comment