វាគឺជាគំនិតដ៏ល្អមួយដែលអ្នកត្រូវដឹងអំពីតម្លៃ ជំនួញដែលអ្នកធ្វើ ទោះបីជាអ្នកមិនមានគម្រោងភ្លាមៗក្នុងការលក់ក៏ដោយ។ ខាងក្រោមនេះគឺជាមធ្យោបាយបីប្រភេទដែលអ្នកអាចប៉ាន់ស្មានទៅលើតម្លៃ នៃអាជីវកម្មតូចតាចរបស់អ្នកបាន។
ទោះបីជាអ្នកមិនមាន គម្រោងដើម្បីលក់អាជីវកម្មរបស់អ្នកក៏ដោយ ក៏អ្នកត្រូវតែដឹងអំពីតម្លៃរបស់វាដែរ។ តើអ្នកនឹងប្រាប់អ្វីខ្លះទៅខាងធានាគារដែលកំពុងតែពិចារណាទៅលើ សំណើរឥណទានរបស់អ្នក ឬអ្នកវិនិយោគទុន ដែលមានលុយក្នុងដៃដើម្បីជាការសម្គាល់សម្រាប់អ្នក? ការស្គាល់ថាអ្វីទៅជាជំនួញរបស់អ្នកគឺមានតម្លៃ និងសំខាន់ដូចជអ្វីដែលអ្នកបានដឹងអំពីតម្លៃរបស់ផ្ទះអ្នកអញ្ចឹង ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការអោយតម្លៃទៅលើជំនួញអាជីវកម្មរបស់អ្នកគឺជាការបកស្រាយបែបចំហរ។ និយាយអោយខ្លីទៅ ជំនួញគឺជារបស់មានតម្លៃដែលមនុស្សនឹងត្រូវចំណាយអោយវា។ ការផ្តល់តម្លៃត្រូវមានការចូលរួមនូវរឿងរ៉ាវជាច្រើន។ ខ្លះអាចនឹងមានសម្ពាធរបស់វាធ្ងន់ ឬខ្សោយទៅតាមធម្មជាតិនៃជំនួញរបស់អ្នក។
សម្រាប់តម្លៃដ៏ សុក្រិតមួយក្នុងការពិភាក្សាលើជំនួញជាផ្លូវការ ត្រូវតែពិចារណាអោយល្អិតល្អន់អំពីរឿងនេះ ប៉ុន្តែសម្រាប់គំនិតទូទៅនៃតម្លៃ ខាងក្រោមនេះគឺជាអ្វីដែលអ្នកត្រូវដឹង។
តើត្រូវជ្រើសរើសយកយុទ្ធសាស្ត្រមួយណា?
មានយុទ្ធសាស្ត្របីយ៉ាងដែលត្រូវការយកមកអោយតម្លៃ
១. វិធីសាស្ត្រមូលដ្ឋានដែលមានប្រយោជន៍៖ តើវាមានតម្លៃប៉ុណ្ណាក្នុងការជំនួសមនុស្សដ៏មានប្រយោជន៍ទាំងអស់ របស់អ្នកជាមួយនឹងសម្ភារៈបរិក្ខាក្នុងស្ថានភាពដែលដូចគ្នា? សម្រាប់ជំនួញទាំងឡាយណាដែលគ្មានការរកមើលតម្លៃនៃការអត្ថប្រយោជន៍ របស់វា រឿងនេះគឺជាមធ្យោបាយដ៏សាមញ្ញបំផុតក្នុងការផ្លាស់ប្តូរតម្លៃហើយ។
២. វិធីសាស្ត្រទីផ្សា៖ បើសិនជាអ្នកជាម្ចាស់ផ្ទះមួយ អ្នកនឹងដឹងអំពីតម្លៃរបស់វាតាមរយៈការប្រៀបធៀបវាជាមួយនឹងផ្ទះ ស្រដៀងរបស់អ្នកជិតខាង។ តាមរយៈការសម្លឹងមើលមុខជំនួញផ្សេងៗក្នុងទីផ្សាជាមួយនឹងអត្ថប្រយោជន៍ ស្រដៀងគ្នា ទាំងអាចដឹងដោយមើលឃើញ និងមិនមើលឃើញ អ្នកអាចកំណត់បាននូវតម្លៃតាមមធ្យោបាយដូចគ្នាដែរ។ វិធីសាស្ត្រមួយនេះអាចមិនស៊ីគ្នានឹងអ្នកឡើយ បើសិនជាជំនួញរបស់អ្នកមិនដំណើរការដូចជាក្រុមហ៊ុនដែលបានប្រៀបធៀប។
៣.វិធីសាស្ត្ររកប្រាក់ចំនូល៖ ជាចុងក្រោយ អ្នកអាចកែប្រែតម្លៃតាមរយៈការមើលពីពន្ធមុន និងក្រោយធ្វើអាជីវកម្ម ឬការប្រើប្រាស់ប្រាកចំនូលផ្សេងៗទៀត។ ដើម្បីធ្វើបែបនេះបាន ចូរបន្ថែមតម្លៃនៃការមើលឃើញអត្ថប្រយោជន៍របស់អ្នក និងកំណត់ទៅលើបង្កើនគណនីទ្វេដងសម្រាប់ការលូតលាស់នាពេលអនាគត។
របៀបនៃការគណនា
វិធីសាស្ត្រនេះ គឺមានអត្ថប្រយោជន៍ និងឆ្ពោះទៅមុខ ប៉ុន្តែការប្រើប្រាស់វិធីសាស្ត្រប្រាក់ចំនូលមានការចូលរួមតិចតួចជាង។ នេះគឺជារបៀបដែលអ្នកត្រូវធ្វើ។
ជំហ៊ានទី១ កំណត់ទៅលើការរកស៊ីនាពេលអនាគត៖ អ្នកអាចសម្លឹងមើលជាច្រើនឆ្នាំមុន ឬបើសិនជាជំនួញរបស់អ្នកពីមុនមានភាពតឹងតែងខ្លាំង ចូរប្រើរបៀបរកស៊ីដែលសម្រេចទៅតាមការវិនិច្ឆ័យរបស់បុគ្គលិក (Discretionary Earning) កាលពីឆ្នាំមុនមក។ ការសម្លឹងមើលរបៀបរកស៊ីកាលពីមុនផ្តល់អោយអ្នកនូវការព្យាករណ៍ដ៏ល្អ បំផុតដូចការរកស៊ីដែលត្រឹមសម្រាប់អនាគត់ដែរ។
ជំហ៊ានទី២ បង្កើនការចំណាយ៖ បើសិនជាក្រុមហ៊ុនរបស់អ្នកកំពុងតែលូតលាស់ អ្នកទិញ ឬអ្នកវិនិយោគសំខាន់ៗនឹងចំណាយអោយអ្នកច្រើនជាងជាមុនទៅទៀត។ បើសិនជាអ្នកប្រើរបៀបរកស៊ី Discretionary Earning ១០០០០០ដុល្លា ហើយអ្នកជឿថា អ្នកសាកសមនឹងបង្កើនវា ចូរធ្វើអោយដល់ ១៥០០០០តែម្តងទៅ។
ជំហ៊ានទី៣ បន្ថែមបណ្តាញអត្ថប្រយោជន៍៖ តើជំនួញរបស់អ្នកបន្សល់អ្វីខ្លះទៅបន្ទាប់ការបង់រាល់បំណុលទាំង អស់រួច? រឿងនេះរួមបញ្ចូលទាំងលុយកាក់, ហាង, ទំនាក់ទំនង ទ្រព្យសម្បត្តិពិតប្រាកដ និងសម្ភារៈ។ ចូរបន្ថែមតម្លៃសរុបនៃអត្ថប្រយោជន៍បណ្តាញរបស់អ្នកទៅក្នុងចំនុច សំខាន់ដែលអ្នកគណនាក្នុងជំហ៊ានទី២។ បើសិនជាអ្នកមានបណ្តាញអត្ថប្រយោជន៍ ៧៥០០០ដុល្លា តម្លៃសរុបជំនួញរបស់អ្នកគួរតែ ២២៥០០០ដុល្លា៕
No comments:
Post a Comment