ស្របពេលដែលវិស័យអប់រំនៅលើពិភពលោកកំពុងតែមានការរីកចម្រើនជាលំដាប់ នៅពេលថ្មីៗនេះ ស្ថាប័នមួយដែលមានឈ្មោះ Times Higher Education មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានធ្វើចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលៗ ប្រចាំឆ្នាំ២០១៣នេះ ។
ការរៀបចំចំណាត់ថ្នាក់ដែលហៅថា Academic Ranking of World Universities 2013 បានធ្វើឡើងលើសាកលវិទ្យាល័យល្បីៗចំនួនប្រមាណ ៥០០នៅទូទាំងពិភពលោក ដែលត្រូវបានគេទទួលស្គាល់ថា មានកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិលើការបណ្ដុះបណ្ដាលដល់និស្សិត គ្រប់ទិសទីប្រកបដោយគុណភាពខ្ពស់។
ល័យលំដាប់កំពូលៗទាំង១០ គេសង្កេតឃើញថា សាកលវិទ្យាល័យល្បីៗរបស់អាមេរិកចំនួន ៨បានជាប់ឈ្មោះក្នុងបញ្ជីនេះរួចទៅហើយ ដែលក្នុងនោះសាកលវិទ្យាល័យ Harvard និង Stanford ទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ និងបន្តជាប់ចំណាត់ថ្នាក់រហូតដល់លេខ៩ លើកលែងតែសាកលវិទ្យាល័យ Cambridge និង Oxford របស់អង់គ្លេស ដែលទទួលបានចំណាត់ថ្នាក់លេខ ៥ និងលេខ១០។
ការធ្វើចំណាត់ថ្នាក់នេះត្រូវបានគេវាយតម្លៃថា សាកលវិទ្យាល័យកំពូលៗរបស់អាមេរិក និងអង់គ្លេសបានជាប់ឈ្មោះជាសាកលវិទ្យាល័យដែលមានចំណាត់ថ្នាក់ល្អ និងមានឈ្មោះច្រើនជាងគេ នៅក្នុងលំដាប់សាកលវិទ្យាល័យកំពូលៗទាំង១០០។
គ្មានសាកលវិទ្យាល័យនៅតំបន់អាស៊ីណាមួយទទួលបានចំណាត់ក្នុងចំណោម Top-20 នោះទេ។ កាលពីមុនសាកលវិទ្យាល័យ Tokyo ឈរលេខ ២០ តែបច្ចុប្បន្នបានជំនួសដោយសាកលវិទ្យាល័យ Federal Institute of Technology Zurich របស់ប្រទេសស្វីស។
សម្រាប់អាស៊ីក្នុងចំណោម សាកលវិទ្យាល័យល្បីៗទាំង ៥០០លើលោក ចិនមានចំនួន ២៨ តៃវ៉ាន់ ៩ ហុងកុង ៥ សិង្ហបុរី ២ ឥណ្ឌា ១ និងម៉ាឡេស៊ី ១ នៅអាចរក្សាចំណាត់ដូចកាលពីឆ្នាំមុន ខណៈជប៉ុនថយចុះមួយ (២០សាកលវិទ្យាល័យ) កូរ៉េខាងត្បូង កើនឡើង១ (១១ សាកលវិទ្យាល័យ)។
ផ្អែកលើចំណាត់ថ្នាក់នេះ គេអាចធ្វើការសន្និដ្ឋានបានថា សាកលវិទ្យាល័យដែលស្ថិតនៅទ្វីបអាមេរិកខាងជើង និងទ្វីបអឺរ៉ុបបានជាប់ចំណាត់ថ្នាក់ល្អច្រើនជាងគេ ខណៈដែលប្រទេសសេដ្ឋកិច្ចជឿនលឿននៅទ្វីបអាស៊ីបូព៌ាមួយចំនួនរួមមាន ជប៉ុន កូរ៉េខាងត្បូង និងចិន បានជាប់ចំណាត់ថ្នាក់តិចនៅឡើយ៕
No comments:
Post a Comment