Thursday, August 29, 2013

លក្ខណៈសម្បត្តិ​របស់​នា​រី​ដែលមាន​មាន​មន្ត​ស្នេហ៍


គ្រប់​មនុស្ស​ទាំងអស់​ទោះបីជា​ការរៀប​ការ​នោះ​ជាការ​រៀបការ​តាម​ចាស់ទុំ​រៀបចំ​ទុកដាក់​ឱ្យ​ក៏ដោយ ក៏​ពួកគេ​ប្រាថ្នា​ចង់បាន ក្រោយ​រៀបការ​ពួកគេ តែងតែ​ចង់​ទទួលបាន​នូវ​សេចក្ដីសុខ​យូរអង្វែង និង​ប្រកបដោយ​សុភ​មង្គល​​។ ចំពោះ​សេចក្ដីត្រូវការ​របស់ ដៃគូ បាន​ជំរុញ​ឱ្យ​ពួកគេ​ប្រឈមមុខ​នឹង​ការបែកបាក់​។ យុវវ័យ​ត្រូវ​ចាំ​ថា សុភមង្គល​អាច​កើតឡើង​បាន ដោយសារ​តែមាន​កត្តា​ចូលរួម​មួយចំនួន​ដូចជា សេចក្ដីសុខ​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវ​ភេទ​ ​និង​សេដ្ឋកិច្ច​ផងដែរ​។ ដូច្នេះ ដើម្បី​ធ្វើឱ្យ​ជីវិត​អាពាហ៍ពិពាហ៍ ទទួលបាន​នូវ​សុភមង្គល​ជា​និរន្ត គ្រប់​គូ​ស្វាមី ភរិយា ត្រូវ​ចេះ​បំពេញ​សេចក្ដីត្រូវការ​ឱ្យ​គ្នា​ទៅវិញទៅមក ព្រមទាំង​ប្រតិបត្តិ​តាម​ចំណុច​មួយចំនួន​ដែល​ផ​ប​ហ្សូ​ន អាស៊ី​បានបង្ហាញ​ដូចខាងក្រោម​៖
១. គោរព​និង​ឱ្យ​តម្លៃ​គ្នា​
​អ្នក​មិនត្រូវ​ប្រមាថ មើលងាយ និង​មិន​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ឡើយ ទោះជា​ឋិត​នៅក្នុង​កាលៈទេសៈ​បែបណាក៏ដោយ​។ អ្នក​ត្រូវ​ចាំ​ថា បើ​គ្រាន់តែ​ស្រលាញ់គ្នា​តែមួយ​មុខ​មិន​គ្រប់គ្រាន់​នោះទេ ដូច្នេះ​អ្នក​ត្រូវ​ផ្ដល់​តម្លៃ​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក ​ទើប​ធ្វើឱ្យ​ស្នេហា​កាន់តែ​ស៊ីជម្រៅ​។​
២. សាង​អនុស្សាវរីយ៍​
​ការដើរ​កម្សាន្ត​សាង​អនុស្សាវរីយ៍​រួមគ្នា នឹង​ធ្វើឱ្យ​មនុស្ស​កាន់តែ​ស្រលាញ់គ្នា​ឡើង មិនអាច​បំភ្លេច​គ្នា​បាន​។ ពេលខ្លះ​ការខឹង​ក្រោធ​ឬ​កំហុសឆ្គង ត្រូវបាន​រំងាប់​ដោយ​អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម​នេះដែរ​។​
៣. ការសរសើរ​និង​លើកទឹកចិត្ត​
​រាល់​គុណសម្បត្តិ អម​ជាមួយនឹង​ពាក្យ​សរសើរ គឺជា​រឿង​ត្រឹមត្រូវ​។ ម្យ៉ាងទៀត​ពេល​មាន​កំហុស​មិនត្រូវ​ស្ដីបន្ទោស​ធ្ងន់ៗ ពេក​ទេ ត្រូវ​ចេះ​កែ​កំហុស​ដោយ​ភាពទន់ភ្លន់ និង​ផ្ដល់​ការណែនាំ​ល្អ​ជំនួស​វិញ​។​ការសរសើរ​និង​ការ​ផ្ដល់​​កម្លាំងចិត្ត អាចធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ស្រលាញ់គ្នា​ឡើង​ទ្វេដង​។​
៤. ស្រលាញ់គ្នា​ដោយ​ចិត្ត​
​ការរៀប​ការ ឬ​ការរស់នៅ​ជាមួយគ្នា ដោយ​បង្ខំ ឬ​រៀបការ​ដើម្បី​បុព្វហេតុ​អ្វីមួយ គឺជា​ដើមចម​​ដែល​បង្កើតឱ្យមាន​ភាព​មិន​ចុះសម្រុង​នឹង​គ្នា​។ ដូច្នេះ​អាពាហ៍ពិពាហ៍​គួរតែ​កើតឡើង​ដោយ​ការស្ម័គ្រចិត្ត ស្រលាញ់​និង​រស់នៅ​ជាមួយគ្នា​ដោយ​ចិត្ត​និង​ចិត្ត​។​
៥. រួមសុខ រួមទុក្ខ​
​ដើម្បីឱ្យ​ស្នេហា​កាន់តែ​រឹងមាំ និង​មាន​សេចក្ដីសុខ ស្វាមី ភរិយា ត្រូវ​ចេះ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​។​ជាពិសេស​ពេល​មាន ជំងឺ ក្រលំបាក និង​ពេល​មាន​គ្រោះអាសន្ន មិនត្រូវ​ធ្វើ​ព្រងើយ ឬ​រត់ចោល​គ្នា​ឡើយ​។ ការរួម​សុខ រួមទុក្ខ ជាការ​ឆ្លុះបញ្ចាំង​នូវ​គូ​ស្វាមី ភរិយា​ល្អ​។​
 ៦. ភក្ដីភាព​
​ចំណងទាក់ទង​ណា​គ្មាន​ភាពស្មោះត្រង់ ចំណងទាក់ទង​នោះ មិនអាច​ឋិតថេរ​យូរអង្វែង​បានទេ​។​ភក្ដី​ភាពជា​កត្តា​សំខាន់បំផុត ក្នុង​ទំនាក់ទំនង​ប្ដី​ប្រពន្ធ​។​
 ៧. ផ្ដល់​ភាពកក់ក្ដៅ​
​សុភមង្គល​ជា​ធាតុ​ផ្សំ​នៃ​ការ​ថ្នាក់ថ្នម​គ្នា​ទៅវិញទៅមក ទាំង​កាយ​និង​វាចា ចិត្ត​។ មិនត្រូវ​ប្រើស​ម្តី​ទ្រគោះបោះបោក ឬ​ប្រើ​អំពើហិង្សា​ឡើយ​។ ការ​ថ្នាក់ថ្នម​គ្នា គេ​ពេញនិយម​បំផុត​ក្នុងការ​ថែរក្សា​ជីវិត​ស្នេហា​។​
 ៨. មិន​ឈរ​មើល​បញ្ហា​
​ពេល​មាន​បញ្ហា​កើតឡើង មិន​ខ្វល់​ថា​ធំ​ឬ​តូច​នោះទេ ត្រូវ​ដោះស្រាយ​ភ្លាម មិនត្រូវ​ទុក​បញ្ហា​នោះ​ចោល​រហូតដល់​ហួសពេល​ដោះស្រាយ​លែងកើត​នោះឡើយ​។ ពេល​ជួប​បញ្ហា​មួយ ត្រូវ​ដោះស្រាយ​មួយ ម្យ៉ាងទៀត ត្រូវ​ដោះស្រាយ​ដោយ​ប្រើ​ហេតុផល និង​ដោយ​សន្តិវិធី​។​
 ៩. ដឹង​ពី​ទំនួល​ខុសត្រូវ​របស់ខ្លួន​
​ស្វាមី ភរិយា ត្រូវ​ដឹង​ពីអ្វី​ដែល​ខ្លួន​ត្រូវធ្វើ​សម្រាប់​គ្រួសារ​។ ការមិន​បាន​បំពេញ​កាតព្វកិច្ច​ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​ដែលនាំឱ្យ​មានការ បែកបាក់​។ ម្យ៉ាងទៀត ត្រូវ​ជួយ​រំលែក​ការងារ​គ្នា មិនត្រូវ​គិតថា​នេះ​ជា​ភារកិច្ច​របស់​បុរស ឬ​ជា​របស់​ស្ត្រី​ឡើយ​។​
 ១០. មិន​ប្រច័ណ្ឌ​ហួស​
​ការធុញទ្រាន់​និង​បាត់បង់​នូវ​សេចក្ដីស្រលាញ់ កើតឡើង​ដោយសារតែ​ការ​ប្រច័ណ្ឌ​គ្មាន​ហេតុផល​។​តែបើ​ការ​ប្រច័ណ្ឌ​មាន​ហេតុផល​គ្រប់គ្រាន់ ត្រូវ​និយាយ​គ្នា​ដោយ​សម្រួល លើក​ពី​ហេតុផល​ច្បាស់លាស់​និង​ដោយ​សន្តិវិធី​។​

No comments: