Tuesday, August 27, 2013

ការ​បំពេញ​ចិត្ត​អតិថិជន​​



បំពេញ​ចិត្ត​អតិថិជនតើ​​ដល់​ពេល​គិត​ពី​ការបំពេញ​ចិត្ត​អតិថិជន​​សម្រាប់​អាជីវកម្ម​ធុនតូច​និង​មធ្យម​នៅកម្ពុជា​ហើយ​ឬ​នៅ?
មានពាក្យ​មួយ​និយាយ​ថា “​អតិថិជន​អាច​បញ្ឈប់​ការងារ​បុគ្គលិក​ក្រុមហ៊ុន​ទាំង​អស់​រាប់​ចាប់​តាំង​ ពី​ប្រធាន​នាយក​ប្រតិបត្តិ​ដល់​អ្នក​បោស​សំអាត​ ដោយ​ឈប់​ទិញ​ផលិតផល​ឬ​សេវាកម្ម​របស់​ក្រុម​ហ៊ុន” ។ បើ​យើង​ពិចារណា​លើ​ពាក្យ​មួយ​ឃ្លា​នេះ​ យើង​នឹង​ដឹង​ថា​ការ​បំពេញ​ចិត្ត​អតិថិជន​ជា​ប្រការ​ដ៏​សំខាន់​សម្រាប់​ អាជីវកម្ម​នីមួយៗ។ ជាការ​ពិត​ គេ​មិន​អាច​បំពេញ​ចិត្ត​​អតិថិជន​ឲ្យ​បាន​គ្រប់​ៗ​គ្នា​ទេ ព្រោះ​ពួក​គេ​មាន​តម្រូវ​ការ​និង​ចរិត​ខុស​ៗគ្នា ក្នុង​ការប្រើ​ប្រាស់​ឬ​ទិញ​ផលិត​ផលនិង​សេវាកម្ម។ តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ គេ​ត្រូវ​ខិត​ខំ​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

ការស្រាវជ្រាវទីផ្សារសម្រាប់អាជីវកម្មធុនតូច


អាជីវកម្ម​ធុន​តូច​គឺ​ជា​បេះ​ដូង​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជា​អាជីវកម្ម​ដែល​​ងាយ​ស្រួល​ចាប់​ផ្តើម​ ប៉ុន្តែ​ពិបាក​រក្សា​ឲ្យ​ស្ថិតស្ថេរ​រឹង​មាំ​លើ​ទី​ផ្សារ​ ប្រសិន​បើ​គេ​មិន​បាន​គិត​ឲ្យ​​បាន​ត្រឹម​ត្រូវ​អំពី​យុទ្ធ​សាស្ត្រ​ទី​ ផ្សារ​និង​ហិរញ្ញវត្ថុ​ដ៏​ច្បាស់​​លាស់​មួយ​នោះ​ទេ។ តាម​បទ​ពិសោធន៍​របស់​យើង​ដែល​​ស្ថិត​ក្នុង​អាជីវកម្ម​ធុន​តូច និង​តាម​រយៈ​ការ​ពិភាក្សា​ជាមួយ​ម្ចាស់​អាជីវកម្ម​ជា​ច្រើន យើងបាន​​រក​ឃើញ​កត្តា​ប្រឈម​ជា​ច្រើន​ដែល​អាជីវកម្ម​ធុន​តូច​ជួប​ប្រទះទាក់​ ទង​នឹង​រឿង​ទី​ផ្សារ​ ដែល​ទាម​ទារ​​នូវ​យុទ្ធ​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​អភិវឌ្ឍន៍​ ​ផលិត​ផល​/​សេវាកម្ម​ និង​អាជីវកម្ម​ និង​ដែល​ជយយ​ដល់​ការ​​ទាញ​យក​ចំណែក​ទី​ផ្សារ​ក្នុង​ព្រះ​រាជាណាចក្រ​ កម្ពុជា។

No comments: