យុគសម័យដែលមនុស្សភាគច្រើនឲ្យតំលៃលើវត្ថុនិយមច្រើនជាងចិត្តគំនិត ។
ដូចសព្វថ្ងៃនេះមនុស្សភាគច្រើនយល់ឃើញថា “លុយ”
គឺជាវត្ថុដែលមានតំលៃបំផុតក្នុងជីវិត យល់ថា “លុយ”
ជាវត្ថុដែលធ្វើឲ្យខ្លួនមានក្តីសុខ ស្ថិតស្ថេរ គង់វង្ស សប្បាយ មានអំណាច
មានកិតិ្តយស មានអ្នករាប់អានច្រើន ហើយមានឳកាសល្អៗច្រើនជាងអ្នកដទៃ
ដូចនេះអ្នកដែលមាន “លុយច្រើនជាងអ្នកដទៃ” គេទទូលស្គាល់ថា
បុគ្គលនោះប្រសើជាងអ្នកដទៃ ។ គឺជាឋានៈតំណែងដែលមនុស្សជាច្រើនចង់បាន
ចង់កាន់កាប់ ។
គឺមិនប្លែកពីអ្វីដែលមនុស្សគ្រប់គ្នាគឺចង់ “មានបាន” ទាំងអស់ ។
ប៉ុន្តែបើសិនជាគិតថា ខ្លួនយើងនិងអ្នកដទៃ
អាចនឹងជាមនុស្សម្នាក់ដែលមានទស្សនៈគតិទាក់ទងនឹងលុយមិនត្រឹមត្រូវ ។
ព្រោះការពិតទៅយើងរាល់គ្នាប្រើប្រាស់លុយគឺដើម្បីមយ្យោបាយសំរាប់ដោះដូរទំនិញឬសេវាកម្មផ្សេងៗ
ប៉ុណ្ណោះ ។ “លុយ” នឹងមានតំលៃឬអត់ស្ថិតនៅលើអ្នកប្រើប្រាស់លុយអែណោះទៅវិញទេ
គឺថាផ្តល់តំលៃដល់វាតិចឬច្រើនប៉ុណ្ណានោះ ហើយនឹង “ចេះ” ប្រើប្រាស់វាឬក៏អត់?
បើយើងឲ្យតំលៃវាខ្ពស់ពេកគិតថាឮលុយជាព្រះជាម្ចាស់នោះ
យើងអាចនឹងក្លាយជាមនុស្សដែលព្រមធ្វើគ្រប់បែបយ៉ាង
គឺដើម្បីឲ្យបានលុយមកនៅក្នុងហោប៉ៅ
ទោះបីនឹងត្រូវដូរជាមួយនឹងភាពត្រឹមត្រូវ ឬព្រមធ្វើជាមនុស្សឃោឃៅ អមនុស្សធម៌ ឈ្លានពានអ្នកដទៃ ទុរយស ក្បតនឹងភាពស្មោះត្រង់ ។
ប៉ុន្តែបើសិនជាយើងមើលមិនឃើញនូវតំលៃរបស់ “លុយ” គិតថា “លុយ”
គឺជាវត្ថុដែលធ្វើឲ្យកើតនូវភាពលោភលន់នឹងធ្វើឲ្យជីវិតជ្រួលច្របល់
យើងអាចក្លាយជាមនុស្សខ្ចិលច្រអូស មិនចេះរវៀសរវៀងឧស្សាហ៍ធ្វើការងារ
ប្រើប្រាស់លុយដោយមិនគិត រស់នៅមួយថ្ងៃទៅមួយថ្ងៃ ។
បើសង្គមមានតែមនុស្សប្រភេទនេះក៏មិនមានការអភិវឌ្ឍន៍ដោយសមគួរនោះដែរ ។
ព្រោះមនុស្សក្នុងសង្គមមិនគិតនឹងធ្វើអ្វីព្រោះពេញចិត្តនូវអ្វីដែលខ្លួនមានទៅហើយ
។
ហេតុដូចឆ្នេះយើងគួរនឹងកែប្រែទស្សនៈគតិចំពោះ “លុយ” សារជាថ្មី គឺ
កុំផ្តល់តំលៃដល់ “លុយ” ច្រើនពេក តែកុំសំលឹងហួសពីតំលៃរបស់ “លុយ” ឲ្យសោះ
ចូរសំលឹងឃើញនូវ “លុយ” គឺជា “លុយ” ។ ឲ្យតំលៃនឹងក្តីសំខាន់ដល់វា
តែកុំឈ្លក់វង្វេងជាមួយវាឲ្យសោះ ។
ត្រូវមានគោលការណ៍ច្បាស់លាស់ថា យើងត្រូវការ “លុយ” ទៅដើម្បីធ្វើអ្វី
នឹងដើម្បីនរណា? ប្រើប្រាស់លុយតាមតម្រូវការនឹងការចាំបាច់
មិនមែនប្រើប្រាស់វាតាមតែអំពើចិត្តឬផ្គាប់ចិត្តអ្នកណានោះទេ ។
ដូចមនុស្សមួយចំនួនឃើញលុយជាធំមិនគិតពីអារម្មណ៌គេធ្វើតាមតែចិត្តខ្លួនឯងមិនខ្លាចប៉ះពាល់ដល់អ្នកដទៃមនុស្សបែបនេះគឺទៅថ្ងៃមុខ
No comments:
Post a Comment