និស្សិតមួយចំនួនងាកមកចាប់
អារម្មណ៍ការងារជាអ្នកស្ម័គ្រចិត្ត ទោះបីជាការងារនេះគ្មាន
ផ្ដល់ប្រាក់បៀវត្សរ៍ក៏ដោយ។
ក៏ប៉ុន្តែនៅមានយុវវ័យមួយចំនួនទៀត
មិនទាន់ឲ្យតម្លៃការងារនេះនៅឡើយ ដោយគិតថា
ការងារមិនមានប្រាក់បៀវត្សរ៍ ជាការងារដែលគ្មានប្រយោជន៍។
តើការងារជាអ្នកស្ម័គ្រចិត្តផ្ដល់អ្វីខ្លះដល់យុវជន?
Sabay បានសម្ភាសន៍យុវជនមួយក្រុម ដែលបានចូលបម្រើការងារ ធ្វើជាអ្នកស្ម័គ្រចិត្ត នៅសភា យុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia)។
កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ និស្សិតឆ្នាំទី៤
ជំនាញទំនាក់ទំនងនៅវិទ្យាស្ថានភាសាបរទេស
ដែលបានធ្វើការងារជាអ្នកស្ម័គ្រចិត្ត នៅ JCI Cambodia
អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ បានឲ្យដឹងថា
អ្វីដែលកញ្ញាទទួលបាន គឺចំណេះធ្វើពីការងារទាំងនោះ
ព្រោះបានអនុវត្តការងារជាច្រើនជាក់ស្ដែង។
កញ្ញា បានរៀបរាប់ថា ៖”ពេលកន្លងទៅ ខ្ញុំបានសាកល្បងគម្រោងថ្មីមួយរបស់JCI ដែល ខ្ញុំមិនដែលមានបទពិសោធន៍ទាល់តែសោះ ប៉ុន្តែខ្ញុំអាចធ្វើវាបានប្រកបដោយជោគជ័យ ក៏ព្រោះតែមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់អ្នកដឹកនាំរបស់ស្ថាប័ននេះ”។
ស្រដៀងគ្នានេះដែរ យុវជន ពេញ ហេងអ៊ុន សិក្សាពីរសាកលវិទ្យាល័យ ក្នុងពេលតែមួយ ជានិស្សិតឆ្នាំទី៣ ជំនាញភាសាអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស និង ជានិស្សិតឆ្នាំ៣ដូចគ្នា ជំនាញគណនេយ្យ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយឆ្លៀតធ្វើការជាអ្នកស្ម័គ្រចិត្តនៅ សភា យុវពាណិជ្ជករអន្តរជាតិកម្ពុជា បានឲ្យដឹងថា អ្វីដែលប្អូនទទួលបានពីអង្គការមួយនេះ មិនមែនជាលុយកាក់នោះទេ ប៉ុន្តែជាចំណេះដឹង ជួយដល់ការងារសង្គម ដូចជាការរួមចំណែកជួយការលំបាករបស់កុមារកំព្រា ដែលខ្ញុំមិនដែលបានធ្វើពីមុនមកទាល់តែសោះ។ រឿងមួយទៀត គឺការធ្វើការងារជាក្រុម ដែលធ្វើឲ្យប្អូនចេះយោគយល់អធ្យាស្រ័យ ជួយគ្នាទៅវិញទៅមក ពិសេសនេះ ជាឱកាសហាត់ពត់លត់ដំខ្លួនជាមួយសង្គមពិត។
កញ្ញា រ័ត្ន ច័ន្ទចំណាប់ ដែលសិក្សាពីរសាកលវិទ្យាល័យ ក្នុងពេលតែមួយដែរ ហើយឆ្លៀតធ្វើការជាស្ម័គ្រចិត្តដែរនោះ បានឲ្យដឹងថា ការងារនេះ បានផ្ដល់ឲ្យកញ្ញានូវ ឱកាសសាកល្បងជាមួយការងារថ្មីៗ ដើម្បីសង្គមទាំងមូល ទោះបីជា កញ្ញាមិនមានធនធានជាដុំកំភួនក៏ដោយ ជាក់ស្ដែងដូចការងារជួយកុមារកំព្រាជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការងារនៅក្នុងអង្គការមួយនេះ ក៏អាចឲ្យកញ្ញា បានជួបប្រាស្រ័យទាក់ទងជាមួយសហគ្រិនវ័យក្មេង ដោយបានទទួលការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងជំនួញថែមទៀត ផង។
ក្នុងមួយឆ្នាំៗ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានទទួលយុវជនឲ្យធ្វើការងារជាអ្នកស្ម័គ្រចិត្ត យ៉ាងតិច ៣០នាក់ ជាប្រចាំដើម្បីផ្ដល់ឱកាសឲ្យពួកគេ អាចចូលរួមជួយសង្គម និងហាត់ការងារជាដើម៕

No comments:
Post a Comment