Tuesday, August 27, 2013

យក Facebook ធ្វើ​ជា​ជំនួញ​រកស៊ី​របស់​អ្នក​


   

​វា​គឺជា​រឿង​មួយ​នៃ​ការ​ខ្វល់ខ្វាយ​ខាង​យុទ្ធសាស្ត្រ​ ទីផ្សា​សម័យ​ទំនើប​រាល់​ក្រុមហ៊ុន​ទាំងអស់ ខណៈពេល​ដែល​ក្រុមហ៊ុន​ទាំងនេះ​ប្រកប​ជំនួញ​មាន​មនុស្ស​តែ​ម្នាក់ ឬ​មាន​បុគ្គលិក​លូតលាស់​តែ ១០០​នាក់ ព្រមទាំង​បារម្ភ​អំពី​ការិយាល័យ​ទាំងឡាយ​ដែល​នៅ​គ្រប់​ទីកន្លែង​ក្នុង​ សហរដ្ឋអាមេរិក ហើយ​សួរថា ធ្វើ​ដូចម្តេច​ទើប​អ្នក​អាច​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​ សង្គម Facebook អោយក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​របស់​អ្នក​បាន​ទៅ​?

​ ចំពោះ​ចម្លើយ​វិញ​ហាក់បីដូចជា អ្នក​គឺជា​អ្នក​ដាក់​ផ្លាក​សម្គាល់​ដោយ​ខ្លួនឯង​អញ្ជឹង ដូច្នេះ​ហើយ​អ្នក​គួរតែ​ក្លាយខ្លួន​ជា​សមាជិក​មួយ​ក្នុង Facebook ព្រមទាំង​នាំ Friends ទាំងអស់​ដែល​ចូលចិត្ត​ជំនួញ​របស់​អ្នក​អោយ​ស្គាល់​គ្នា​កាន់តែ​ស្អិតរ​មួ​ តទៅ​។ ចូរ​គិតថា​នោះ​គឺជា​យុទ្ធសាស្ត្រ​ដែល​មាន​គុណវិបត្តិ​មួយ ព្រោះ​តាម​ពិត​អ្នក​ជា​មិន​ចង់​ក្លាយទៅជា​មិត្តភក្តិ​តាម​ប្រព័ន្ធ​ឌីជីថល​ ជាមួយនឹង​អតិថិជន​អ្នកនោះ​ទេ​។ ចំពោះ​ហេតុផល​គឺ​មាន​ពីរ​ប្រភេទ ទី​១, វា​ជា​ការ​ពិពណ៌នា​ពី​លក្ខណៈ​មិន​ត្រឹមត្រូវ​ចំពោះ​ទំនាក់ទំនង​របស់​អ្នក ហើយ​ទី​២, ដោយសារ​តែ​វា​មានន័យ​ថា បុគ្គលិកលក្ខណៈ​ផ្ទាល់ខ្លួន ឬ​គ្រួសារ​, រូបភាព​, ការសរសេ​រលើ Status ថ្មី និង​ការ Likes ជាច្រើន​សុទ្ធតែ​ជា​ការចែករំលែក​ពី​មនុស្ស​គ្រប់គ្នា​តែប៉ុណ្ណោះ​។ វា​មិន​ល្អ​ទេ អ្វី​ដែល​ពិសេស​ឥឡូវនេះ​គឺ​យើង​កាន់តែ​ស្និទ្ធស្នាល​ទៅនឹង​ពេលវេលា​ដែល​ បានកំណត់​។

​រឿង​នេះ​អាច​ជា​ការតុបតែង​រូបភាព​យ៉ាង​ល្អ​បំផុត​ ជាមួយ​នឹង​រឿង​រាវ​នៃ​មិត្តភក្តិ​របស់​អ្នក​ម្នាក់​។ យើង​ហៅ​គេ​ថា ស្តា​ន (Stan)​។ គាត់​បាន​ធ្វើ​ការតុបតែង និង​រូបភាព​ផ្សេងៗ​ទៀត​ដល់​ក្រុមហ៊ុន​ជាច្រើន ហើយក៏​ជា​ការដូរ​ដ៏​ស្ងប់ស្ងាត់ និង​ពេញនិយម​ផងដែរ​។ នៅ​ពេល​គាត់​ចូលរួម​ជា​លើក​ដំបូង​ក្នុង Facebook កាលពី​ពីរ​បី​ឆ្នាំ​មុន គាត់​ពិតជា​សប្បាយរីករាយ​នឹង​មិត្តភក្តិ​ទាំងឡាយ​របស់​អ្នក​ដែល​គាត់​បាន​រក ​គាត់​ឃើញ​នៅក្នុង​នោះ ហើយ​ក្រោយមក​ទៀត​ក៏​មាន​ប្រិយមិត្ត​រាប់រយ​នាក់​បន្ថែម​ទៀត​ដែរ​។ បន្ទាប់មក ឪពុក​របស់​គាត់​មាន​បញ្ហា​សុខភាព​ដែលជា​មូលហេតុ​មួយ​ធ្វើអោយ​គាត់​ចង់​ ចែករំលែក​រឿង​នេះ​ទៅ​កាន់​មិត្តភក្តិ​របស់​គាត់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដូច្នេះ​គាត់​អាច​ទទួលបាន​នូវ​អារម្មណ៍​គាំទ្រ​មួយចំនួន​ពី​ពួកគេ ប៉ុន្តែ​ភ្លាមៗ​នោះ​គាត់​ក៏​នឹង​ឃើញថា មិត្តភក្តិ ឬ​ប្រិយមិត្ត​ទាំងអស់​នោះ​នឹង​អាច​មើលឃើញ​ទុក្ខ​កង្វល់​របស់​គាត់​ដែរ​។

​ ដំណោះស្រាយ​របស់​គាត់​គឺ​រឿង​មួយ​ដែល​ខ្ញុំ​ធ្លាប់​និយាយ​ម្តង​ហើយ​ម្តងទៀត​ ថា ដើម្បី​កែសម្រួល​បញ្ហា គាត់​ក៏​បាន​បង្កើត​ភាព​ច្បាស់លាស់​មួយ​ថា “Stan the Artist” ដែលជា Page របស់​ប្រិយមិត្ត​លើ Facebook សម្រាប់​សរសេរ​អ្វីៗ​នៅក្នុង​នោះ​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ ដើម្បី​ជា​ការអញ្ជើញ​មិត្តភក្តិ​របស់​គាត់​អោយ​ចូលរួម​ជា​ប្រិយមិត្ត​ក្នុង​ ការបង្កើត​របស់គាត់ ហើយក៏​មាន​ការគូសបញ្ជាក់​ខ្លីៗ​ថា គាត់​កំពុងតែ​លុបឈ្មោះ Friends របស់​គាត់​ដែល​មិន​ដែល​ស្គាល់​គ្នា​សោះ​ចោល​វិញ​។

​គាត់​បាន​មើល​ តារាង​មិត្តភក្តិ​ក្នុង Facebook រាប់​គាត់​ឃើញ​ជាង ១០០​នាក់ ដែល​សុទ្ធតែ​គាត់​ស្គាល់ ហើយ​អ្នក​ផ្សេងៗ​ទៀត​ក៏​ត្រូវបាន​ដក​ចេញ​ដែរ​ដោយសារតែ​មាន​ការ​ត្អូញត្អែរ​ មួយចំនួន​។ ចំណែកឯ Page ប្រិយមិត្ត​របស់​អ្នក​ក៏​រីក​ចម្រើន​រហូត​ដល់​មាន​មនុស្ស​ជាង ២០០​នាក់​ដែរ ហើយ​ឥឡូវនេះ​គាត់​មាន​សហគមន៍​ប្រិយមិត្ត​យ៉ាង​ធំ​មួយ​ជាមួយ​អ្នក​ដែល​គាត់​ អាច​ចែករំលែក​គម្រោងការ​, ស្នាដៃ​និពន្ធ​ការងារ​ខ្លី និង​សិល្បៈ​ផ្ទាល់ខ្លួន​ចុង​ក្រោយ​សម្រាប់​ដាក់​លក់​នៅ​ក្នុងនោះ​។ ចំពោះ Page Facebook ផ្ទាល់ខ្លួន​របស់​គាត់​បា​ន​បន្សល់​នូវ​កន្លែង​ដ៏​មាន​សុវត្ថិភាព​មួយ​ សម្រាប់​គាត់​ដើម្បី​ចែករំលែក​នូវ​អ្វី​ដែល​កំពុងតែ​កើត​ឡើង​ជាមួយ​ការងារ​ ផ្ទាល់ខ្លួន​របស់​គាត់ និង​រឿង​ផ្សេងៗ​ទៀត​ដែល​មិន​សមរម្យ​សម្រាប់​ទីសាធារណៈ​។

​ចុះ​អ្វី ​ទៅជា Facebook Group? ធ្លាប់​គិតថា ម្ចាស់​បង្កើត​ក្រុម​ម្នាក់​អាច​អ៊ី​ម៉ែ​ល​ទៅ​មនុស្ស​គ្រប់គ្នា​ក្នុង​ក្រុម Facebook បាន ប៉ុន្តែ​នៅពេល​សម្តត្ថភាព​មួយនេះ​ត្រូវបាន​ដក​ចេញ​ដោយសា​រ​តែ Spam ផ្ញើរ​ចេញ​ច្រើនពេក វា​ក៏​ផ្លាស់ប្តូរ​ទៅ​ជា​មាន​លក្ខណៈ​ខុសគ្នារ​វាង Groups និង Fan Pages ទៅ​ជា​មាន​លក្ខណៈ​តិចតួច​ទៅវិញ​។ បើសិន​ជា​អ្នក​មាន​ជំនួញ​មួយ​ដែល​មាន​ប្រិយមិត្ត ឬ​អតិថិជន​ច្រើន បន្ទាប់​មក​អ្នក​គួរតែមាន Fan Page ក្នុង Facebook តាម​អ៊ី​ន​ធើ​ណេតមួយ​។ បើសិនជា​ជំនួញ​របស់​អ្នក​មាន​ការប្រមូលផ្តុំ​កាន់តែច្រើន​, ក្រុម ឬ​ត្រូវ​ការចែករំលែក​របស់​ដែល​ចាប់អារម្មណ៍ ឬ​កំពុង​តែ​បង្កើន​អ្វីមួយ​ដែលមាន​ចំណាប់​អារម្មណ៍​ជាពិសេស អ្នក​គួរតែ​ផ្សព្វផ្សាយ​វា​នៅក្នុង Facebook Group ទៅ​។

​ការធ្វើ​ ជា​មិត្ត​ជាមួយ​មនុស្ស​ដែល​មិនមែន​ជា​មិត្តភក្តិ​របស់​អ្នក​ពិត​ប្រាក (​ដែល​ជា​គំនិត​ដ៏​អាក្រក់​មួយ ហើយ​អ្នក​ប្រហែលជា​មិន​យកចិត្តទុកដាក់​ចំពោះ​ការរស់នៅ​របស់​ពួកគេ​ច្រើន និង​ចង់​ដឹង​អំពី​ការរីកចម្រើន​របស់​គេ​ដែរ​)​។ ចូរ​បង្កើត​ជា​ក្រុម​មួយ​ក្នុង Facebook ដើម្បី​អោយ​មាន​ការជួប​ជុំ ឬ​ចាប់អារម្មណ៍​អ្វីមួយ ឬ​បង្កើតជា Fan Page ដែល​វា​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​មុខ​ជំនួញ​តូចៗ​ភាគ​ច្រើន​ដើម្បី​ រក្សា​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អតិថិជន​, ប្រិយមិត្ត និង​អ្នកគាំទ្រ​បន្តទៀត​៕

No comments: