ប្រសិនជាអ្នកប្រើប្រាស់គោលនយោបាយ បើកចំហទ្វារ ដូច្នេះបុគ្គលិករបស់អ្នក មកប្រាប់អ្នកនូវអ្វីគ្រប់ យ៉ាង ដែលជាការយកចិត្តទុកដាក់ដល់ពួកគេ ហើយអ្នកធ្វើការរួមគ្នា ដើម្បីដោះស្រាយវា។ សរុបមក វា គឺជាកន្លែងធ្វើការមួយដ៏ល្អ។ មិនថា អ្នកប្រើ ឬមិនប្រើ នយោបាយបើកចំហទ្វារទេ និយោជិតមិនទំនងជាប្រាប់អ្នកនូវអ្វីៗ គ្រប់យ៉ាង ដែលអ្នកចង់ដឹងនោះទេ។
ខាងក្រោមនេះ គឺជាគំនិតនិយោជិត គិតអំពីអ្នកទាំង ៧ ចំណុច និងអ្វីដែលអ្នកត្រូវធ្វើ ដើម្បីដោះស្រាយវា។
១. អ្នកផ្តល់ប្រាក់បៀវត្សរ៍ តិចពេកដល់ពួកគេ ៖
តើអ្នកប្រាកដទេថា ពាក្យមួយឃ្លានេះ គឺមិនមែនជាការពិត? នៅពេលអ្នកជួលនិយោជិត អ្នកវាយតម្លៃ ប្រាក់បៀវត្សរ៍ ដោយផ្អែកលើជំនាញពួកគេ និងតម្រូវការទីផ្សារ។ វាមានយុត្តិធម៌ សម្រាប់ពេលគាត់ចូលធ្វើដំបូង ប៉ុន្តែវាអាចទំនងជាមិនយុត្តិធម៌ សម្រាប់នាពេលបច្ចុប្បន្ន។
ដំណោះស្រាយ : យកចិត្តទុកដាក់សិក្សា ចំពោះតម្លៃការងារទីផ្សារ។ ប្រសិនបើពួកគេ អាចរកប្រាក់បៀវត្សរ៍ ច្រើនជាងនៅកន្លែងផ្សេង នោះអ្នកពិតជា បានផ្តល់ប្រាក់បៀវត្សរ៍ តិចពេកដល់ពួកគេ។ ប្រសិនបើត្រូវចំណាយទឹកប្រាក់ច្រើនជាង ៥០០ដុល្លារ ដើម្បីផ្លាស់ប្តូរជំនួសបុគ្គលិកម្នាក់នេះ វាបញ្ជាក់បានថា អ្នក កំពុងផ្តល់ប្រាក់ខែ តិចពេកដល់ពួកគេ។
២. អ្នកមិនដែលស្តាប់គំនិតរបស់ពួកគេ ៖
វា គឺជាគំនិតរបស់អ្នក ក្នុងការបង្កើតក្រុមហ៊ុន។ គំនិតក្នុងការជួល ឬជ្រើសរើសបុគ្គលិក។ វាជាគំនិតរបស់ អ្នក ដែលបានធ្វើការងាររបស់ពួកគេអាចធ្វើបាន។ ប៉ុន្តែអ្នកជួលពួកគេ ព្រោះអ្នកត្រូវការពួកគេ និងគំនិត របស់ពួកគេ។ សុំសួរថា អ្នកដែលបានស្តាប់គំនិតយោបល់របស់ពួកគេ ដែរ ឬ ទេ?
ដំណោះស្រាយ : ត្រូវបង្ហាញឱ្យឃើញថា អ្នកពិតជាមានការយកចិត្តទុកដាក់ ដោយការសិក្សាស្វែងយល់ពីគំនិតរបស់ពួកគេ ឬ ដោយសារការសាកសួរពួកគេថា តើមានវិធីសាស្ត្រណា ដែលធ្វើផលចំណេញបានពី ការវិនិយោគ ឱ្យកាន់តែច្រើន? ប្រហែលជា អ្នកនឹងរកឃើញគំនិតមួយចំនួន យ៉ាងល្អ។
៣. អ្នកចាំបាច់ ត្រូវដេញចោលនរណាម្នាក់ចេញ ៖
និយោជិតមិនពេញចិត្តចំពោះចៅហ្វាយ មិនអើពើឥរិយាបទអាក្រក់ ឬ ភាពគ្មានសមត្ថភាពរបស់បុគ្គលិក ។ វាបណ្តាលឱ្យមានសំពាធយ៉ាងខ្លាំង ដល់ការិយាល័យ ផលិតភាពទាប និងជាធម្មតា បង្កើតឱ្យមានការមិនពេញចិត្ត ដល់ការងារកម្លាំងពលកម្ម។
ដំណោះស្រាយ : បញ្ឈប់បុគ្គលិក ដែលគ្មានប្រយោជន៍ទាំងនោះ។
៤. អ្នកត្រូវបោះបង់ចោល ចំពោះអតិថិជនមួយចំនួន ៖
អតិថិជនទាំងអស់ មានការលំបាកក្នុងការស្វែករក ហើយពួកយើងដឹងថា វាជាការងាយស្រួល ក្នុងការរក្សាទំនាក់ទំនងអតិថិជនចាស់ៗ ជាជាងការចេញស្វែងរកអតិថិជនថ្មី ដើម្បីជំនួសឱ្យពួកគេ។ ប៉ុន្តែ ក្នុងមុខជំនួញជាច្រើន យ៉ាងហោចណាស់ មានអតិថិជនម្នាក់ ដែលមានតម្រូវការច្រើនជាងទឹកប្រាក់ ដែលពួកគេបានបង់។ វាបណ្តាលឱ្យឈឺក្បាល ជាងផលចំណេញ ហើយពិបាកក្នុងការបំពេញតម្រូវការ ចំពោះ អតិថិជនល្អៗ។
ដំណោះស្រាយ : សាកសួរនិយោជិតរបស់អ្នកថា តើអតិថិជនណាខ្លះ ដែលពិបាកខ្លាំង ក្នុងការដោះស្រាយជាមួយ ប្រសិនបើមានការយល់ស្រប សិក្សាស្វែងយល់ថា តើវាពិតជាមានតម្លៃ ក្នុងការរក្សាទុក អតិថិជននោះ ដែរ ឬ ទេ?
៥. អ្នក គឺជាអ្នកគ្រប់គ្រងខ្នាតតូច ៖
តើអ្នកស្គាល់រៀងរាល់ទិដ្ឋភាពគ្រប់យ៉ាង ដែលកើតឡើងក្នុងមុខជំនួញរបស់អ្នកឬ? វាដូចជាបង្ហាញថា អ្នក គឺជាមេដឹកនាំដ៏អស្ចារ្យ ពិតមែនទេ? ចម្លើយ គឺ ”ទេ”។ សូមអោយនិយោជិតរបស់អ្នក ដោះស្រាយនូវអ្វីដែលពួកគេត្រូវដោះស្រាយ។ អ្នកគួរតែធ្វើជាមនុស្ស ដែលមើលលើលទ្ធផលជាធំ។
ដំណោះស្រាយ : ជ្រើសរើសបុគ្គលិក ឱ្យត្រូវនឹងផ្នែករបស់ពួកគេ ហើយឱ្យពួកគេ បំពេញកាងាររបស់ពួកគេចុះ។ វាអាចនឹងតម្រូវឱ្យអ្នក មិនចាំបាច់លូកដៃ ក្នុងការងាររបស់ពួកគេ ក្នុងរយៈប៉ុន្មានសប្តាហ៍ រហូតទាល់តែអ្នកយល់ដឹង និងចេះធ្វើការងារទាំងនោះសិន។
៦. អ្នក គឺជាមនុស្សចេះដឹងជ្រុលពេក ៖
អ្នកអាចមិនមែនជាអ្នកគ្រប់គ្រងខ្នាតតូច ប៉ុន្តែវាមិនមានន័យថា អ្នកល្អឥតខ្ចោះនោះទេ។ ប្រសិនបើអ្នក មិនដឹងពីគន្លឹះអ្វីទាល់តែសោះ អ្នកនឹងមិនអាចផ្តល់នូវទិសដៅ យោបល់ និងមិនអាចមើលឃើញពីលទ្ធផលធំនោះទេ ព្រោះអ្នកមិនដឹងពីទីកន្លែងណា ដែលជាបំណែកផ្តុំរូបភាពបញ្ហា។
ដំណោះស្រាយ : ធ្វើកិច្ចប្រជុំ ជាមួយរបាយការណ៍ផ្ទាល់ ជារៀងរាល់សប្តាហ៍។ អ្នកមិនចាំបាច់ព្រួយបារម្ភច្រើនអំពីរបៀប ដែលពួកគេបំពេញកិច្ចការនោះទេ អ្វីដែលសំខាន់ គឺលទ្ធផល ដែលពួកគេបានសម្រេច។
៧. សាច់ញាតិបងប្អូនអ្នក គឺជាជម្ងឺផ្នែកខាងក្រោយខ្នង ៖
ប្តី ឬ ប្រពន្ធអ្នក បានចូលមកលេង ដោយគ្រាន់តែនិយាយថា “សួស្តី!” មួយមាត់ ហើយបន្តនៅរយៈពេល ៣ម៉ោង ដោយមានការទិតៀន ដល់ការងារអ្នកទាំងអស់គ្នា ក្នុងការិយាល័យ និងបំផ្លាញ ទឹកចិត្តបុគ្គលិក។ កូនរបស់អ្នក ដែលអ្នកឱ្យងារជាអនុប្រធាន គឺមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញកិច្ចការនេះ។ ប្រហែលជាកូនរបស់អ្នក អាចនឹងមានសមត្ថភាពនាពេលអនាគត ប៉ុន្តែការតម្លើងតំណែងលឿនពេក ក៏វាមិនមានប្រសិទ្ធភាពដែរ ទោះបីជាមានសាច់ឈាមទាក់ទងគ្នា ក៏ដោយ។
ដំណោះស្រាយ : វាយតម្លៃសមាជិកគ្រួសាររបស់អ្នក តាមវិធីសាស្ត្រដូចគ្នា ទៅនឹងបុគ្គលិកដទៃទៀត ប្រសិនបើពួកគេមិនមានប្រយោជន៍ បង្ខំឱ្យពួកគេចាកចេញពីការិយាល័យនេះ។ ប្រសិនបើសាច់ញាតិអ្នk មិនធ្វើការនៅទីនេះទេ ប៉ុន្តែគ្រាន់តែមកទស្សនកិច្ច នោះអ្នកត្រូវសួរខ្លួនងងថា «តើអ្នកអនុញ្ញាត ឱ្យប្តី ឬ ប្រពន្ធរបស់បុគ្គលិក ធ្វើសកម្មភាពរបៀបនេះដែរ ឬ ទេ? » ប្រសិនជា “ទេ” នោះវាជាពេលវេលា សម្រាប់ប្តី ឬ ប្រពន្ធរបស់អ្នក ចេញពីការិយាល័យ។
ការនិយាយជាមួយបុគ្គលិក អ្នកត្រូវរក្សាគំនិត និងឥរិយាបថផ្ទាល់ខ្លួនរបស់អ្នក ហើយត្រូវដឹងនូវអ្វី ដែលកំពុងកើតឡើងចំពោះមុខ វានឹងអាចធ្វើឱ្យអាជីវកម្មរបស់អ្នក គឺជាកន្លែងធ្វើការមួយ ដែលអ្នករាល់គ្នាចង់ធ្វើការ។ នេះជាការធ្វើឱ្យប្រសើរឡើង ក្នុងអាជីវកម្មរបស់អ្នក៕
No comments:
Post a Comment