Monday, August 26, 2013

រាជធានីភ្នំពេញ


I. ប្រភពដើមរបស់ឈ្មោះរាជធានីភ្នំពេញ

ក្នុងកាលកន្លងទៅហើយ (.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ "ពេញ" ជាអ្នកមានភោគ សម្បត្តិ​បរិបូរណ៏ មានលំនៅក្បែរច្រាំងទន្លេបួនមុខ។ ផ្ទះរបស់​​ គាត់សង់នៅលើទួល​ខាងកើតភ្នំតូច​មួយ។ ថ្ងៃមួយទីនោះ​​ មានភ្លៀងធ្លាក់ខ្លាំង​ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹក ស្រាប់​តែ​ឃើញ​ ដើមគគីរមួយធំអណ្តែតមក​ក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះ​ឡើង ដើមគគីរ​នោះ ចេះតែអណ្តែត វិលវល់នៅក្បែរច្រាំងនោះ។ លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវ​ហៅអ្នកជិតខាង ឲ្យមកជួយ ទាញយកដើមគគីរនោះ។​អ្នកជិតខាង ក៏​នាំ​គ្នាយកពួរទៅចងហើយ​អូស​រំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ ច្រាំង។ ពេលនោះដូនពេញយកកំណាត់ឈើទៅ​ កោស​កៀរ​សំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោង ឈើគគីរមានព្រះពុទ្ធរូប ៤អង្គតូចៗធ្វើអំពី​សំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម។ ទេវរូបនោះ ទ្រង់ឈរព្រះ ហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថ​ម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយ មានសេចក្តីត្រេកអរ​ណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះ បដិមាករ​ទាំងនោះមកដល់ផ្ទះ ដូនពេញ​ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ជាបណ្ដោះអាសន្ន។
ថ្ងៃក្រោយមក ដូនពេញអំពាវនាវ ឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់ នោះ ឲ្យទៅជាភ្នំមែន​ទែន។ បន្ទាប់ពីនោះ គាត់អោយគេអារឈើគគីរនោះធ្វើជាសសរវិហារដែល​គាត់​បំរុង សង់ លើភ្នំនោះ។ ក្នុងគ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះ​ស្រួល​បបួល​គ្នាសាងសង់ព្រះវិហារ មួយខ្នងប្រក់ ស្បូវភ្លាំងនៅលើកំពូលភ្នំ នោះ ហើយគាត់នាំ​គ្នាដង្ហែ​ព្រះ​ពុទ្ធរូបសំរឹទ្ធិទាំង៤អង្គ ទៅតំកល់ទុក ក្នុងវិហារនោះ។ ចំណែក​ទេវរូបថ្ម មួយអង្គ គាត់ដង្ហែទៅ​តំកល់ទុក​លើអសនៈមួយនៅជើង ភ្នំខាងកើត ហើយ ដោយគាត់យល់ថាទេវរូបនោះ អណ្តែតទឹក មក​ពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា "អ្នកតាព្រះចៅនាមនោះ​ជាប់ត​រហូតមកដល់សព្វថ្ងៃនេះ។
       
កាលសាងសង់វិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិច​ទើប មានឈ្មោះថា​"វត្តភ្នំដូនពេញ" ​ដែលសព្វថ្ងៃហៅកាត់ថា "វត្តភ្នំតាំងពីពេលនោះមករហូត​មក​ដល់​សព្វថ្ងៃ៕
II. ការបង្កើតរាជធានី
រាជធានីភ្នំពេញត្រូវបានសាងសង់ជាលើកដំបូង នៅក្នុងសតវត្សរ៍ទី១៥ ក្នុង​ អំឡុងរជ្ជកាលព្រះបាទ ស្រីសុរិយោព័រ(ពញាយ៉ាត) នៅពេលដែល​ព្រះ អង្គបានបោះបង់ចោលរាជធានីអង្គរ  ហើយបាន​មកសាងសង់ រាជធានីថ្មីមួយទៀតនៅទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេ​ស្គាល់​ថាជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រះអង្គ បានគង់នៅទីនោះបាន​តែមួយឆ្នាំគត់ ដោយ​សារ​តែមានទឹកជំនន់រាល់រដួវវស្សាព្រះ អង្គបានផ្លាស់ប្តូររាជធានី ហើយ បានមកសាង​សង់រាជធានី​ថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេ មុខបួន)នៅក្នុងឆ្នាំ១៤៣៤ដែលសព្វថ្ងៃ​ជារាជធា​នី​ភ្នំពេញ។
       ការសាងសង់ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញ​មាន២លើក 
        លើកទី១ ៖ក្នុងរជ្ជកាលព្រះបាទពញ្ញាយ៉ាតក្នុងសតវត្សរ៍ទី១៥។
       
លើកទី២ ៖ក្នុងរជ្ជកាលព្រះបាទនរោត្តមក្នុងសតវត្សរ៍ទី១៩ទើបឋិតឋេរ។
       
ការសាង​សង់​ព្រះបរមរាជវាំងនៅរាជធានីភ្នំពេញមាន២លើក ដោយសារតែបន្ទាប់​ពីការសាងសង់ លើក ទី១ (ឆ្នាំ១៤៣៤-១៤៩៧) រាជវាំងត្រូវបានផ្លាស់ទៅ​អង្គរវិញ ក្រោយពីអង្គរ​ទៅពោធិ​សាត់ រួចទៅបរិបូរណ៍ បន្ទាប់មកទៅលង្វែកហើយទៅឧត្តុង្គ។ បន្ទាប់ពីឧដុង្គរាជវាំងត្រូវ​បាន​ត្រឡប់​មកសាងសង់ជាលើកទី២នៅ រាជធានីភ្នំពេញក្នុងឆ្នាំ ១៨៦៥ ហើយ​ទើបបានឋិតឋេរ​មក​ដល់សព្វថ្ងៃ។
III. ភ្នំពេញសម័យប៉ុលពត
ក្នុងកាលដែលពួកខ្មែរក្រហមចូលមកកាន់អំណាច នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រជាជនត្រូវ បានបង្ខំឲ្យ ចាកចេញពី ទីក្រុង។ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុត និយាយ​ជារួមក្នុង រយៈពេល​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ទីក្រុងភ្នំពេញបានក្លាយជាទីក្រុងខ្មោច។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជនបានវិលត្រឡប់មករស់នៅក្នុងស្រុកកំណើតវិញ។ ក្នុង ស្ថានភាពទប់ស្កាត់ ការវិលត្រលប់នៃរបបប្រល័យពូជសាសន៏ផង ស្តារ និង កសាងប្រទេសផង រដ្ឋអំណាច និងប្រជាជនបានរួមគ្នា ពុះពារ ជំនះលើការលំបាកគ្រប់បែបយ៉ាងជាបន្តបន្ទាប់ និង​បានកែប្រែសោភ័ណភាព រាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ បំព្រងគួរជាទីមោទៈ និងស្រប​តាម​និន្នាការរីកចំរើនរបស់សង្គជាតិ។
រាជធានីភ្នំពេញសព្វថ្ងៃ
វាជាផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅកាន់រាជធានីភ្នំពេញដែលមានសុខសន្តិភាព និងរីកចម្រើនដូចសព្វថ្ងៃ។ ដោយបច្ចុប្បន្ននេះ ប្រទេសកំពុងមានស្ថិរភាពភ្នំពេញកំពុងត្រូវបានស្តារនិង​អភិវឌ្ឍន៍ជា​បណ្តើរ​ទៅ​រកភាពរីក ចម្រើនរុងរឿងដូចពីសម័យមុន។
         
សព្វថ្ងៃនេះ រាជធានីភ្នំពេញជាទីក្រុងដែលគួរអោយទាក់ទាញ បង្កអោយមានភាពធូរស្រាល និង ពោរ ពេញដោយភាពសុខដុមរមនា...
         . ទិដ្ឋភាពទូទៅ
ភ្នំពេញជារាជធានីនិងជាទីក្រុងធំជាងគេបំផុតនៃប្រទេសកម្ពុជាជាមជ្ឈមណ្ឌលសន្តិសុខនយោបាយ សេដ្ឋកិច្ច សម្បត្តិវប្បធម៌ និងការទូត ។ រាជធានីនេះមានការការកែសម្រួលដែនដីព្រំប្រទល់ជាបួនដំណាក់ កាលក្រោយរបបប្រល័យពូជ​សាសន៍ប៉ុលពត។ដំណាក់កាលទាំងបួននោះមាន៖
            *
លើកទី១គឺការបញ្ចូលស្រុកដង្កោ
            *
លើកទី២ការបង្កើតខណ្ឌឫស្សីកែវ
            *
លើកទី៣ការបញ្ចូល៤ភូមិរបស់ឃុំកន្ទោកមកក្នុងដែលដីរដ្ឋបាលរាជធានីភ្នំពេញ
​​​​​        *
លើកទី៤ ការបញ្ចូល២០ឃុំ របស់ស្រុក៥(ពញាព្ញ, មុខកំពូល, កៀនស្វាយ, កណ្តាលស្ទឹង, អង្គ ស្នួល) នៃខេត្តកណ្តាល មកក្នុងដែលដីរដ្ឋបាលរាជធានីភ្នំពេញ។
.​​​ ភូមិសាស្រ្ត

ភ្នំពេញស្ថិតនៅក្នុងតំបន់ខាងត្បូង-កណ្តាលនៃប្រទេសកម្ពុជា នៅ​ចំណុច ប្រសព្វ​នៃទន្លេសាប ទន្លេ មេគង្គ និងទន្លេបាសាក់ ។ ទន្លេ​ទាំង​នេះ​ផ្តល់​នូវ ប្រព័ន្ធអេកូឡូស៊ីទឹកសាប និងទន្លេ​ប្រកប​ដោយ​សក្តា​នុពល ជាធនធាន ដ៏សំខាន់សម្រាប់លក្ខខណ្ឌ បរិស្ថាន​ប្រកប​ដោយ​ចិរភាព សោភ័ណភាព ធម្មជាតិ និង​វប្បធម៌​ប្រកប​ដោយភាព​ចម្រុង​ចម្រើន​សម្រាប់​ប្រជាជននៅរាជធានីភ្នំពេញតាំង​ពី​អតីត​កាល​រហូតមកដល់បច្ចុប្បន្ន។
ភ្នំពេញស្ថិតនៅចំពីមុខទន្លេ ​​មេគង្គ ដែលជាទន្លេដ៏សំខាន់នៅអាស៊ី មាន​បណ្តោយប្រវែង ៤.២០០ គីឡូម៉ែត្រ (២៦១០ ម៉ាយ) ។ ប្រភពដើមនៃ ទន្លេនេះ គឺមកពីតំបន់ខ្ពង់រាបទីបេ ប្រទេសចិន ។ ទន្លេនេះហូរកាត់ ប្រទេសកម្ពុជាពីជើងទៅត្បូង មានបណ្តោយ សរុបប្រវែង ៤៨៦ គីឡូម៉ែត្រ (៣០២ ម៉ាយ) ហើយ​កាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដែល​ជា​ចំណុច​ប្រសព្វទន្លេបួនមុខ បង្កើតបាន​នូវ​ប្រព័ន្ធ​​អេកូឡូស៊ី និង​ទឹក​សាប ដ៏គួរអោយទាក់ទាញសម្រាប់ រាជធានីភ្នំពេញ ។
. អាកាសធាតុ
មានអាកាសធាតុក្តៅ ពេញមួយឆ្នាំ ដោយគ្រាន់តែមានការប្រែប្រួលបន្តិចបន្តួចប៉ុណ្ណោះ ។ នៅក្នុងរាជធានីកម្រិតសីតុណ្ហភាពមានចាប់ពី ១៨ អង្សារដល់ ៣៨ អង្សារ សេ (៦៤ ដល់ ១០០អង្សារ ហ្វា​រិន​ហាយ)
​​​​​​        មានរដូវចំនួនពីរ គឺ ៖
  • រដូវប្រាំង ចាប់ពីខែធ្នូ ដល់ខែឧសភា (រយៈពេល៦ ខែ)
  • រដូវវស្សា ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា (រយៈពេល ៦ ខែ)
. ផ្ទៃដី និងប្រជាជន
ផ្ទៃដី
ប្រជាជន
ស្រីចំនួន
ចំនួនគ្រួសារ
ដង់ស៊ីតេ
ខណ្ឌ
សង្កាត់
ភូមិ
678.46គីឡូម៉ែត្រក្រឡា
0.37%នៃផ្ទៃដីសរុបប្រទេស
1,501,725 នាក់
792,926 នាក់
295,358
2,213 នាក់/គម2
8
96
897

ផែនទីភូមិសាស្រ្តរបស់រាជធានីភ្នំពេញឆ្នាំ២០១០
.​ សេដ្ឋកិច្ច
  • ផលិតផលក្នុងស្រុកសរុបសំរាប់ប្រជាជនម្នាក់ ៧៦៩ដុល្លារអាមេរិក (ឆ្នាំ២០០៩) ផលិតផលក្នុងរាជធានីភ្នំពេញសរុបសំរាប់ប្រជាជនម្នាក់ ៨២០ដុល្លារអាមេរិក (ឆ្នាំ២០០៥)
  • ការវិនិយោគ ៖ បីភាគបួននៃការវិនិយោគក្នុងវិស័យឧស្សាហកម្ម នៅក្នុងប្រទេសទាំងមូល
  • ការដឹកជញ្ជូន ៖ បីភាគបួននៃប្រទេសទាំងមូល
  • ទេសចរណ៍ ៖ ៩៥០.០០០ នាក់ ក្នុងមួយឆ្នាំ
.ច្រកទ្វារនៃកំណើនសេដ្ឋកិច្ច
  • លិច-កើត ៖ បាងកក-ភ្នំពេញ-ហូជីមិញ (ផ្លូវគោក ផ្លូវដែក ផ្លូវអាកាស)
  • កើត-ត្បូង ៖ (កំពង់ផែ)ក្រុងព្រះសីហនុ-ភ្នំពេញ-តំបន់ទន្លេមេគង្គលើ (ផ្លូវគោក ផ្លូវដែក មាគ៌ាទស្សនាមេគង្គ ៘)

.​សង្គមកិច្ច

ក្នុងរាជធានីភ្នំពេញ គិតត្រឹមខែមិថុនា ឆ្នាំ២០១១ មានប្រជាពលរដ្ឋជាមន្ត្រីរាជការចំនួន២៤%ជា​បុគ្គ​លិក កម្មករ២៦% អ្នកផ្តល់សេវាកម្ម ៣៦% និងកសិករចំនួន១៤%
បរិយាយ
ឯកតា
ឆ្នាំ២០១០
គួ្រសារមានសមាជិកធ្វើការក្នុងក្របខណ្ឌរដ្ឋ
%
២៣,៤៨
គ្រួសារមានសមាជិកជាបុគ្គលិក កម្មករ ក្នុងក្របខណ្ឌឯកជន
%
២៦,៥៤
គ្រួសារប្រកបមុខរបរសេវាកម្ម
%
៣៥,៦៨
គ្រួសារប្រកបមុខរបរធ្វើកសិកម្ម
%
១៤,៣២
អត្រាកុមារអាយុ៦-១៤ឆ្នាំ មិនបានចូលរៀន
%
,០៤
អត្រាអ្នកមិនចេះអក្សរអាយុពី ១៥-៦០ឆ្នាំ
%
,២១
អត្រាស្រ្តីមិនចេះអក្សរអាយុពី១៥-៦០ឆ្នាំ
%
,២៤
អត្រាគ្រួសារប្រើប្រាស់ទឹកម៉ាស៊ីន
%
៨១,១០
អត្រាគ្រួសារប្រើប្រាស់អណ្តូងទឹកស្អាត
%
,៩៥
សមាមាត្រគ្រួសារមានបង្គន់អនាម័យប្រើប្រាស់
%
៩១,៥៣
អត្រាមរណភាពទារក(-១ខែ) ក្នុង១០០០កំណើត
%
,៥៩

.សំណង់នានា


ស្ថិតិគិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០១១
សំណង់អគារខ្ពស់ៗ
  • អគារចាប់ពី ១០ជាន់ ដល់ ១៩ជាន់ មានចំនួន ៥០អគារ
  • អគារចាប់ពី ២០ជាន់ ដល់ ២៩ជាន់ មានចំនួន ០២ អគារ
  • អគារចាប់ពី ៣០ជាន់ ដល់ ៣៩ជាន់ មានចំនួន ០៣ អគារ
·         អគារចាប់ពី ៤០ជាន់ ដល់ ៤៥ជាន់ មានចំនួន ០២ អគារ
·         សរុបទំាងអស់មានចំនួន ៥៧អគារ ដែលក្នុងនោះមាន ១៣អគារ សាង់សង់រួចជាស្ថាពរ ចំណែក​ឯ ៤៤អគារទៀត កំពុងដំណើរការ។
. បុរីដែលបានសាងសង់ក្នុងរាជធានី
     ចំនួនបុរីដែលបានសាងសង់សរុប មាន ៧៧កន្លែង ក្នុងនោះមានសង់នៅតាមបណ្តាខណ្ឌដូចខាងក្រោម៖
  • ខណ្ឌដង្កោ មានបុរីចំនួន ២៧កន្លែង
  • ខណ្ឌឫស្សីកែវ មានបុរីចំនួន ១៧កន្លែង
  • ខណ្ឌសែនសុខ មានបុរីចំនួន ១៩កន្លែង
  • ខណ្ឌមានជ័យ មានបុរីចំនួន ០៨កន្លែង
  • ខណ្ឌចំការមន មានបុរីចំនួន ០៤កន្លែង
  • ខណ្ឌទួលគោក មានបុរីចំនួន ០២កន្លែង
១០.គមនាគមន៍
រាជធានីភ្នំពេញមានស្ពានសរុបចំនួន ២៧ ដែលមានប្រវែងសរុប ,៤២៩.១៧ម៉ែត្រ។
បរិយាយ
ផ្លូវកៅស៊ូAC
ផ្លូវកៅស៊ូDBST
ផ្លូវបេតុង
សរុប
ភ្នំពេញ
២១៥,២៨៦.០០
២៧៩,៧៥៣.០០
២០៦,៧៣០.០០
,៣៧៩,៤៨៧.០០
ខណ្ឌដូនពេញ
២៩,៨០០.០០
១២,៧៣០.០០
,៦៤៩.០០
៤៣,៨១០.០០
ខណ្ឌចំការមន
២៩,៥២១.០០
៥៣,៦៤៦.០០
២១,៣៧៧.០០
១០៥,៥២៨.០០
ខណ្ឌ៧មករា
២៩,៨០០.០០
១២,៧៣០.០០
,៦៤៩.០០
២២,២៦៤.០០
ខណ្ឌទួលគោក
,៥០០.០០
៦៤,០៦៧.០០
៣២,៤៥៣.០០
១១៧,៩២៤.០០
ខណ្ឌមានជ័យ
១១,៩៨០.០០
១៤,៧២០.០០
៥៧,៩៥៣.០០
១៤៣,៤៩០.០០
ខណ្ឌដង្កោ
-
៣៨,៧៨៨.០០
២២,០៦៧.០០
៤៥១,៧៦៧.០០
ខណ្ឌសែនសុខ
-
,៨៦០.០០
,៧១០.០០
១០៥,៥២៨.០០
ខណ្ឌឫស្សីកែវ
,០២០.០០
១៨,៤០៩.០០
៦២,២៤១.០០
១៨៦,៥២៨.០០
****ប្រវែងផ្លូវគិតជា ម៉ែត្រ (ទិន្នន័យទទួលបានពីមន្ទីរសាធារណៈការ និងដឹកជញ្ជូន)

១១. ស្ថិតិយានយន្ត​ (ខែសីហា ២០០៦ ដល់ ខែសីហា ២០១១)

.
ប្រភេទ
ចំនួនចុះបញ្ជី
រថយន្តធុនតូច
៩៤,៧៨២ គ្រឿង
រថយន្តធុនធំ
,២១៣គ្រឿង
ទោចក្រយានយន្ត
៥៦២,៦២៣ គ្រឿង
ត្រីចក្រយានយន្ត
,១៣៧ គ្រឿង
ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក
,៣៣៦ គ្រឿង

១២.អត្រាប្រជាជនក្រីក្រ(គិតចាប់ពី២០០៥-២០១០) ជា%

ខណ្ឌ
២០០៥
២០០៦
២០០៧
២០០៨
២០០៩
២០១០
ចំការមន
,៨៩
,០៥
,០៣
,០២
,០០
,០០
ដូនពេញ
,៣៦
,៣៩
,០០
,០០
,០០
,០០
៧មករា
,២២
,៧៨
,០០
,០០
,០០
,០០
ទួលគោក
,៩២
,៦៣
,០០
,០០
,០០
,០០
ដង្កោ
,៦៤
,៥៩
,៤១
,៨៣
,២៨
,១៣
មានជ័យ
១១,១១
១០,៩០
,១៣
,៥៤
,២១
,១៣
ឫស្សីកែវ
១២,៦៨
១២,៤៤
,៨១
,៣២
,២៧
,៦៩
សែនសុខ
១២,៨៣
១២,៨៣
,៦៥
,៦១
,៤១
,១២
IV.រតនភណ្ឌនៃភ្នំពេញ
ភ្នំពេញជារាជធានីដែលមានចំណាស់ជិត៦០០ឆ្នាំ ប្រកបដោយវប្បធម៌ អរិយធម៌ ប្រពៃណី និងការរីក ចំរើន មិនចេះចប់មកដល់បច្ចុប្បន្ន។ យើងសូមឧទិ្ទសទំព័រនេះ ដល់ការកសាងទីក្រុងនេះ ពីប្រវត្តិកកើតនៃភ្នំ ដូនពេញរហូតមកដល់ដំណាក់កាលខ្មៅកក្វក់ និងមកដល់ការអភិវឌ្ឍន៍សព្វថ្ងៃដែលរាជធានីមានទីតាំងអគារ ល្បីៗមួយចំនួន ដែលអាចឲ្យចាត់ទុកថាជា រតនភណ្ឌនៃរាជធានី






















 V.អង្គការលេខ
តារាង​រចនាសម្ព័ន្ធចាត់តាំង

VI. ផែនទី

VII.ការរស់នៅក្នុងរាជធានីភ្នំពេញ
.ការបំពេញបែបបទយកទិដ្ឋការចូលប្រទេសកម្ពុជា
(មកកំសាន្ត-មករស់នៅ-មកធ្វើការ-មករកស៊ី.......) ចំពោះជនបរទេសដែលមាន​បំណង​មក​រស់​នៅ ឬស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​សុំទិដ្ឋការ​តាម​លក្ខ ខណ្ឌ​​​ដូច​ខាង​ក្រោម :
  • អាចសុំទិដ្ឋិការរស់នៅបានពី១ខែទៅ៣ខែ ក្នុងអម្លុងពេលនេះអាចប្រកបអាជីវកម្មបាន ។ ក្រោយ​ពី​ផុត​សុពលភាព​អាច​សុំ​បន្តរយៈពេល ១ឆ្នាំ ។
  • ត្រូវបង់ការសុំទិដ្ឋាការចំនួន ១០០ដុល្លារ (រយៈពេល៦ខែ មិនអចិន្ត្រៃយ៍)​​​ និង ១៨០ដុល្លារ (សំរាប់ រយៈពេល១ខែ)
  • សំរាប់ព័ត៌មានពិស្តារសូមទាក់ទងតាមរយៈក្រសួងមហាផ្ទៃ
. ការធានារ៉ាប់រងនានាដូចជា :
  • ជនបរទេសត្រូវធានារ៉ាប់រងខ្លួនឯង ដូចជា: ផ្ទះ ឡាន សុខភាព ( ១ ឆ្នាំបង់ធានារ៉ាប់រងម្តង )
  • ការរកការងារធ្វើ
គ្មានជនបរទេសណាម្នាក់ អាចប្រកបមុខរបរណាមួយ ដោយគ្មានប័ណ្ណការងារ និងសៀវភៅការងារ ដែល​ចេញ​ដោយ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជនបរទេសនោះត្រូវបំពេញ ល័ក្ខ​ខ័ណ្ឌ ផេ្សងៗទៀតដូចតទៅ:
.ត្រូវមានជាមុន នូវប័ណ្ណការងារត្រឹមត្រូវដើម្បីប្រកបមុខរបរ របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា
.ត្រូវបានចូលមកព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមច្បាប់
.ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ
.ត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ
.ត្រូវមានកាយសម្បទាសមស្រប ទៅនិងមុខរបរនោះ ហើយគ្មានកើតជំងឺឆ្លងណាមួយ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចដកហូតប័ណ្ណការងារក្នុងករណីដូចតទៅ:
.កាលណាអ្នកកាន់ប័ណ្ណនេះមិនបំពេញល័ក្ខខណ្ឌណាមួយដែលបានកំណត់ក្នុងចំណុចទាំង៥ខាងលើ។
. កាលណាមុខរបរដែលត្រូវពន្យាររបស់អ្នកកាន់ប័ណ្ណការងារនៅព្រះរាណាចក្រកម្ពុជា ។ ការ​ដក​ហូត​នេះ អនុវត្តនៅពេលផុតកំណត់នៃប័ណ្ណការងារ ដែលអាចចេញអោយ ឫបានពន្យារដល់ ជន បរទេសនេះ។
. កាលណាអ្នកកាន់ប័ណ្ណ គ្មានការងារធ្វើលើសពីរយៈពេលមួយខែ ឫជននោះបានចូលទៅធ្វើការ ជាមួយនិយោជិត​ដទៃ​ទៀត។
. ការកំរិតភាគរយអតិបរមានៃជនបរទេស
ផ្អែកតាមសំណើរបស់ម្ចាស់ ឫនាយកសហគ្រាស គ្រឹះស្ថាននីមួយៗ ជាទូទៅក្រសួងការងារ និង បណ្តុះ បណ្តាល​​វិជ្ជា​ជីវៈ​​នឹង​អនុញ្ញាត​​អោយ​ប្រើប្រាស់​ហត្ថពល​កម្ម​ បរទេសមិនលើសពី ១០ភាគរយ នៃចំនួន កម្មករនិយោជិតខ្មែរសរុប។ អាត្រាអតិបរមា ១០ភាគរយ នេះបែងចែកទៅតាមប្រភេទនៃកម្មករនិយោជិត ដូច ខាងក្រោមៈ
-និយោជិកការិយាល័យ ៣ភាគរយ
-និយោជិក ឬកម្មករឯកទេស ៦ភាគរយ
-និយោជិក ឬកម្មករគ្មានឯកទេស ១ភាគរយ
ក្នុង​ករណីដែលសេចក្តីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសលើសពីអត្រា ១០ភាគរយ ត្រូវបញ្ជាក់​អោយលំអិត និង​ច្បាស់​លាស់​អំពី​មុខងារ មុខវីជ្ជាជីវៈឯកទេស ឬមុខជំនាញវិជ្ជា​ជីវៈនៃជនបរទេស​ម្នាក់​ៗ ដែលត្រូវការជ្រើសរើសចូលមកបំរើការងារ និងមូលហេតុជាក់ស្តែងដែលនាំអោយមាន​សេច​ក្តី​ត្រូវការហត្ថ ពលកម្មបរទេសម្នាក់ៗ ដែលលើពីអាត្រា ១០ភាគរយនោះផង ។
  • ការស្វែងរកកន្លែងស្នាក់នៅ ប្រភេទផ្ទះ តំលៃ ទីតាំង ។ល។
-ភូមិសាស្រ្តទី១ គឺផ្លូវធំ ហើយតំលៃសំណង់ផ្ទះចាស់-ថ្មី ស្ថិតនៅក្នុងចន្លោះប្រហែលពី ២០០ដុល្លារ ដល់៣០០ដុល្លារ/ម២ (ក្នុងបុរីតំលៃ ៦០០ដុល្លារ) និងដី ២.០០០ដុល្លារ/ម២ ។
-
ភូមិសាស្រ្តទី២ គឺផ្លូវតូច តំលៃសំណង់ផ្ទះចាស់-ថ្មី ក្នុងចន្លោះពី ១៥០ដុល្លារ ដល់២៥០ដុល្លារ/ម២ (បុរី ៦០០ដុល្លារ)​និងដី ១.៥០០ដុល្លារ/ម២ ។
-
ភូមិសាស្រ្តទី៣ គឺផ្លូវដី តំលៃដីចន្លោះពី១០០ដុល្លារ ដល់ ៤០០ដុល្លារ/ម២ ។
  • ការជាប់ការតព្វកិច្ចពន្ធនានាក្នុងនាមជាជនបរទេស
+ចំពោះជនបរទេសធ្វើការអោយគេ
-
ជនបរទេសដែលមករស់នៅហើយមកធ្វើអាជីកម្ម(ពន្ធយកតែលើអាជីវកម្ម)
-
ជនបរទេសនៅក្រោម១៨២ថ្ងៃចាត់ទុកថាអនីវេសជន(មិនអចិន្រ្តៃយ៏)
-
ជនបរទេសរស់នៅជា General Manager ត្រូវជាប់ពន្ធលើប្រាក់បៀរវត្សរ៍ធម្មតាតាមតារាងច្បាប់ពន្ធ (បង់តាមបៀវត្សរ៍ដកពន្ធកូនចេញ)
-
បើជនបរទេសជាGeneralManagerធ្វើការបានតែ១៨២ថ្ងៃ ត្រូវជាប់ពន្ធលើប្រាក់បៀវត្សរ៍ធម្មតាតាម
តារាងពន្ធ(អាត្រាពន្ធ២០ភាគរយ)
-
បើជនបរទេសជួលផ្ទះនៅត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម ២០ភាគរយ (ក្រុមហ៊ុនជួល ផ្ទះត្រូវ បង់បន្ថែម២០ភាគរយរីឯជនបរទេសជួលផ្ទះមិនត្រូវបង់បន្ថែម២០ភាគរយទេ)
+
ជនបរទេសរកស៊ីផ្ទាល់ខ្លួន
-
ជនបរទេសរកស៊ីម៉ៅការនៅតាមខណ្ឌឫផ្សារតូចៗ(លក់នៅតាមផ្សារតូច)
-
ជនបរទេសរកស៊ីបើគាត់ចុះបញ្ជីតាមរបបស័្វយប្រកាស(របបពិត)
-
ជនបរទេសរកស៊ីខ្លួនគាត់ត្រូវជាប់ពន្ធបៀវត្សរ៍អត្ថប្រយោជន៍បន្ថែម
-
ជនបរទេសត្រូវបង់ពន្ធលើប្រាក់ចំណេញ(ប្រាក់រដោះពន្ធលើប្រាក់ចំណេញប្រចាំខែ)
-
បើគាត់ចុះបញ្ជីVATត្រូវជាប់ពន្ធអាករ(VATអាករលើតំលៃបន្ថែម)(លើកលែងតែធនាគារនិងក្រុមហ៊ុន ធានារ៉ាប់រងបើករកស៊ី
-ជនបរទេសត្រូវជាប់ពន្ធអប្បបរិមា
-
ជនបរទេសជាប់ពន្ធកាត់ទុក
-
ជនបរទេសជាប់ពន្ធប៉ាតង់(១ឆ្នាំបង់ម្តង១/២ឆ្នាំម្តង)
-
ជនបរទេសជាប់ពន្ធប្រថាប់ត្រា
-
ជនបរទេសជាប់ពន្ធលើផ្លាកយីហោ
-
ជនបរទេសជាប់ពន្ធស្នាក់នៅ(សណ្ឋាគារ)
-
ជនបរទេសជាប់ពន្ធលើមធ្យោបាយដឹកជញ្ជូន(បង់ខ្លួនឯង១ឆ្នាំម្តង)
-
ជនបរទេសជាប់ពន្ធអាករបំភ្លឺ(យកលើស្រាបារី)
-
ជនបរទេសជាប់ពន្ធពិសេស(ជាប់ពន្ធគយនាំចូលមុខទំនិ្ដែលត្រូវជាប់អាករពិសេស បើគាត់ផលិត ស្រាបៀរត្រូវបង់ពន្ធអាករពិសេសដែរ)
-
ជនបរទេសជាប់ពន្ធតែមប្រិ៍(ស្រោមសំបុត្រដែលត្រូវធ្វើក្នុងស្រុក និងក្រៅប្រទេសត្រូវមានបិទតែមប្រិ៍)
-
ជនបរទេសជាប់ពន្ធទិញ Apartment ( បន្ទប់ ) គាត់ត្រូវជាប់ពន្ធប្រថាប់ត្រា ។
  • ប្រព័ន្ធផ្សព្វផ្សាយសំរាប់ជនបរទេស និងទេសចរណ៍
-កន្លងមកក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយតាមរយៈ Website: www.mot.gov.kh E-mail: admin@mot.gov.kh/Guide តាមបណ្តាញទូរទស្សន៍ជាតិ-អន្តរជាតិ-កាសែត តាមទីកន្លែងដែល ភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនា និងកូនសៀវភៅផ្នត់ និងទីភ្នាក់ងារទេសចរណ៍ ។
  • ការទទួលបានការអប់រំនៅក្នុងប្រទេសកម្ពុជាសំរាប់ជនបរទេស :
-សំរាប់ជនបរទេសជាជនជាតិខ្មែរ (អណិកជន) :
  • មធ្យោបាយធ្វើដំណើរ ( ល័ក្ខខ័ណ្ឌសំរាប់សុំប័ណ្ណបើកបរ ) :
-ចំពោះជនបរទេសដែលមករស់នៅប្រទេសកម្ពុជាលើសពី៦ខែមានសិទ្ធិ​ដាក់ពាក្យសុំប្រលងយក ប័ណ្ណបើកបរ​ដូចពលរដ្ឋខែ្មរ​ទូទៅ។
-
ចំពោះជនបរទេសដែលមានប័ណ្ណបើកបរអន្តរជាតិហើយ អាចមានសិទ្ធិសុំប្តូរយកប័ណ្ណបើកបរ​របស់ ប្រទេស​កម្ពុជា​បានហើយ​សុពលភាព​បានតែរយៈពេល១ឆ្នាំ។
-
ចំពោះជនបរទេសដែលមានប័ណ្ណបើកបរអន្តរជាតិសំរាប់រថយន្តប្រភេទធ្ងន់( ធំ )នៅពេលដែល​សុំ​ប្តូរ​យកប័ណ្ណ​បើកបរ​របស់​ប្រទេសកម្ពុជាអាចផ្តល់ជូនតែរថយន្តធុនស្រាល ( តូច )
-ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ៖
-
សារៈមន្ទីរជាតិ    -វត្តអារាម    -វិមានឯករាជ្យ       -វត្តភ្នំ     -មជ្ឈមណ្ឌលប្រល័យពូសាសន៍ជើងឯក
-សារមន្ទីរទួលស្លែង
-
ពិធីបុណ្យច្រត់ព្រះនង្គ័ល - ចូលឆ្នាំថ្មី - ភ្ជុំបិណ្ឌ - បុណ្យអុំទូក
-ទេសចរណ៍ធម្មជាតិ ៖
-
ជិះទូកតាមបឹងទន្លេសាប និងទន្លេមេគង្គ - មើលសកម្មភាពស្ទូចត្រី
-ទេសចរណ៍កីឡា៖
-
វាយកូនគោលនៅទីលានដែលប្រកបដោយស្តង់ដាអន្តរជាតិ ៖
គ្រេនភ្នំពេញ, Royal Cambodia Golf Course
-លំហែកាយ
-
សួននានា ក្នុងរាជធានី ដូចជា សួនសម្តេចហ៊ុនសែន, សួនវិមានឯករាជ្យ, សួនមុខវាំង, សួនមុខCDC។ល។
-
ពេលរាត្រីដើរកំសាន្តតាមមាត់ទន្លេ ទស្សនាផ្សាររាត្រី ។ល។
  • ការស្វែងរកជំនួយផ្នែកសុខភាព ឬសុខាភិបាល
-រាជធានីភ្នំពេញមានមន្ទីរពេទ្យជាតិ ចំនួន ៧កន្លែង គឺ : មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ ព្រះកុសមៈ មន្ទីរពេទ្យមិត្តភពកម្ពុជា-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា មជ្ឈ​មណ្ឌលគាំពារមាតា និងទារក ។
-
សេវាសុខាភិបាលឯកជនមាន ១០៣កន្លែង ។
  • ប្រព័ន្ធធនាគារ និងការផ្ទេរប្រាក់
-ការប្តូរប្រាក់ ការផ្ទេរប្រាក់ និងប្រាក់បញ្ញើ គឺធ្វើទៅតាមរយៈធនាគារដ្ឋ និងឯកជន ។







No comments: