Tuesday, August 27, 2013

ការងារ​ដែល​ធ្វើ​អោយ​មាន​អារម្មណ៍​តានតឹង​ទាំង​៧

ការ​ងារ​ភាគ​ច្រើន​ធ្វើ​អោយ​យើង​មាន​ អារម្មណ៍​តប់ប្រមល់​ នៅ​ពេល​ដែល​យើង​ធ្វើ​វា​យូរ​និង​ប្រើ​ខួរ​ក្បាល​ខ្លាំង។តែ​សំណាង​ល្អ​ដែរ មាន​វិធី​ជា​ច្រើន​ដែល​អាច​បន្ធូរ​អារម្មណ៍​តាន​តឹង​នៅ​កន្លែង​ការងារ​បាន​។ ​វិធី​ដ៏​ប្រសើរ​មួយ​គឺ​អ្នក​គ្រាន់​តែ​ដាក់​ស្ថានភាព​នោះ​ទៅ​ក្នុង​ ក្តីរំពឹង​នា​ពេល​អនាគត​ទៅ​បាន​ហើយ។ខាង​ក្រោម​នេះ​ជា​ការងារ​ទាំង​៧ដែល​ ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង៖
១. ពេទ្យ​វះកាត់
ពេទ្យ​វះ​កាត់​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ មនុស្ស​ ហើយ​ជា​ទូទៅ​អាច​មាន​ការ​វះកាត់​២៤ម៉ោង​ ដូច្នេះ​ អារម្មណ៍​តានតឹង​ងាយ​នឹង​កើត​ខ្លាំង​ណាស់។
២.អគ្គនាយក​ក្រុមហ៊ុន
ភាព​ជោគជ័យ​និង​បរាជ័យ​របស់​ក្រុមហ៊ុន​ ត្រូវ​បាន​កំណត់​ដោយ​ក្រុមហ៊ុន។រាល់​លទ្ធផល​អវិជ្ជមាន​របស់​ក្រុមហ៊ុន​ គឺ​អគ្គនាយក​ជា​អ្នក​ទទួល​នូវ​ការ​ស្ដី​បន្ទោស​និង​រិះគន់ ហើយ​ជា​ធម្មតា​អគ្គនាយក​ត្រូវ​ធ្វើ​ដំណើរ​ច្រើន​និង​ធ្វើ​ការ​ដោយ​គ្មាន​ ថ្ងៃ​សៅរ៍​ អាទិត្យ​ទេ។
៣. មេធាវី
មេធាវី​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​ និយាយ​ជា​សាធារណៈ និង​ធ្វើ​ការ​ក្រោម​សំពាធ​ ដើម្បី​យក​ឈ្នះ​រឿង​ក្ដី​របស់​អតិថិជន។
៤. ប្រធាន​ផ្នែក​គ្រប់​គ្រង​ប្រព័ន្ធ​កុំព្យូទ័រ
បច្ចុប្បន្ន​ក្រុមហ៊ុន​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​បច្ចេកវិទ្យា​​ ហើយ​ អ្នក​គ្រប់​គ្រង​ផ្នែក​នេះ​ត្រូវ​ធានា​ថា​ ប្រព័ន្ធ​ដំណើរ​ការ​យ៉ាង​រលូន​និង​មាន​ប្រសិទ្ធ​ភាព។
៥. អ្នក​បើកបរ​យន្ត​ហោះ
ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​​ណាស់​ដោយ​ចំណាយ​ពេល​ជា​មធ្យម​៩០ម៉ោង​ក្នុង​មួយ​ សប្ដាហ៍​ ហើយ​ត្រូវ​ផ្តល់​សេវា​​ធ្វើ​ដំណើរ​អោយ​ទាន់​ម៉ោង​និង​ប្រកប​ដោយ​សុវត្ថិ​ភាព ​។
៦. ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ
ជា​បុគ្គល​ដែល​ឆ្លាត​ ចេះ​ច្នៃ​ប្រឌិត​ និង​ចេះ​បង្កើត​ប្រាក់​ មាន​ន័យ​ថា​ត្រូវ​វិនិយោគ​និង​ប្រើប្រាស់​ធនធាន​ដែល​ក្រុមហ៊ុន​មាន​ ប្រកប​ដោយ​ផ្លែផ្កា។ខាត់​បង់​ក្នុង​ការ​វិនិយោគ​ ក្រុម​ហ៊ុន​អាច​ប្រឈម​មុខនឹង​ភាព​ក្ស័យ​ធន​។
៧. អ្នក​គ្រប់​គ្រង​ផ្នែក​ទំនាក់ទំនង​សាធារណៈ
ត្រូវ​ដឹង​ច្បាស់​ពី​ស្ថាន​ភាព​ក្រុមហ៊ុន​និង​មជ្ឈដ្ឋាន​ខាង​ក្រៅ។ឆ្លើយ​នូវ ​សំនួរ​ពិបាកៗ​និង​សម្របសម្រួល​រាល់​រឿង​អាស្រូវ​របស់​ក្រុមហ៊ុន​ចំពោះ​មុខ​ សាធារណៈ​ជន។

No comments: