Tuesday, August 27, 2013

ការណែនាំអាជីពសម្រាប់និស្សិតជិតបញ្ចប់ មហាវិទ្យាល័យ

សំនួរ​ដ៏​ធំ​មួយ​ថា តើ​និស្សិត​គួរ​រៀប​ចំខ្លួន​យ៉ាង​ដូចម្តេច ​ដើម្បី​ឈាន​ជើង​ចូល​ទៅ​កាន់​ទីផ្សារ​ការងារ​​ប្រកប​ដោយ​ភាព​ជោគជ័យ​?

11845206-portrait-of-georgeus-asian-college-student
គួរ​តែ​ដឹង​អំពី​អ្វី​ដែល​ខ្លួន​ចង់បាន​
ទោះ​បី​ជា​ការ​ដេញ​តាម​បំណង​ប្រាថ្នា​​ ខ្លួន​ឯង ​គឺជា​សមាសធាតុដ៏​ចាំ​បាច់​ម្រាប់​មុខ​អា​ជីព​ដ៏​​ជោគ​ជ័យ​​ក៏​ដោយ​ ក៏​វិសាលភាព​ជោគជ័យ​នេះ​ត្រូវ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅលើ​បុគ្គលិក​លក្ខណៈ​ ដ៏​ប្រសើរ​ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ប្រភេទ​ការងារ​ដែល​អ្នក​កំពុង​ដេញ​តាម​។ សម្រាប់​ហេតុ​ផល​មួយ​នេះ​ លោកអ្នក​គួរ​ប្រើ​នូវ​ការសាក​ល្បង​ពិពណ៌នា​អំពី​បុគ្គលិក​លក្ខណៈ​របស់អ្នក និង​ដើម្បី​​កំណត់​នូវ​កត្តា​ទាំង​ឡាយ​ដែល​នឹង​ជួយ​លោក​អ្នក​ក្នុង​សេចក្តី​ សម្រេច​ចិត្ត​ពី​ប្រភេទ​មុខ​អាជីព​ដែល​លោក​អ្នក​កំពុង​ចាប់​យក​។ ជាក់ស្តែង​សម្រាប់​អ្នក​ដែល​មាន​ភាព​អៀន​ខ្មាស​ច្រើន ​ជា​និច្ចកាល​គួ​រតែ​ធ្វើ​ការ​ងារ​ដែល​​ពិសេស​​ជាង​អ្នក​ដែល​ពុំ​សូវ​មាន​ ភាព​អៀន​ខ្មាស។ ដូចគ្នា​នេះ​ដែរ​ កត្តា​សំខាន់​ផ្សេង​ទៀត​ រួម​មាន​ចំណាប់​អារម្មណ៍​ ​ចំណង់​ចំណូល​ចិត្ត​ និង​មនុស្ស​ដែល​ទទួល​បាន​ការ​តម្រង់​ទិស ​សុទ្ធតែ​ជា​កត្ត​កំណត់​ទៅ​លើ​ប្រភេទ​ការ​ងារ​ផ្សេងៗ​គ្នា​ដែល​ស័ក្តិ​នឹង​ លោក​អ្នក​។  ​សូមចង​ចាំ​ថា គន្លឹះ​មាស​សម្រាប់​អ្នក​ គឺ​មិនត្រូវ​ដេញ​តាម​លុយ​នោះ​ទេ​ ប៉ុន្តែគួរតែ​ដេញតាម​ការ​អភិវឌ្ឍ​នូវ​ជំនាញ​របស់​ខ្លួន​វិញ ពីព្រោះ​នៅ​ពេល​មាន​ជំនាញ​ពិតប្រាកដ ​ប្រាក់នឹង​រត់​តាម​ជាក់​ជា​មិន​ខាន​។​
២​  មិនត្រូវ​​ភ្ជាប់អ្វី​ៗគ្រប់​យ៉ាង ​ទៅតាម​ការសិក្សា​ឡើយ
មនុស្សភាគ​ច្រើន​ជឿថា​ ពួកគេ​​ត្រូវ​ធ្វើ​ការងារ​តាម​ផ្នែក​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​កម្រិត​ វប្បធម៌​ដែល​ខ្លួន​​បាន​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ តែតាមពិត ​និយោជក​ភាគ​ច្រើន​តែង​ធ្វើការ​បត់​បែន​ទៅ​លើ​កម្រិត​វប្បធម៌​ជាក់​ស្តែង​ របស់អ្នក។ និយោជកគ្រប់​រូប​​តែងសម្លឹង​រក​បុគ្គល​ដែល​មាន​សមត្ថភាព​ដឹក​នាំមុខ​ជំនួញ​ ពួក​គឱ្យ​ប្រសើរ​ថែម​មួយកម្រិត​ទៀត។ ដូច្នេះ ​អាច​និយាយ​បានថា ​ចំណេះ​ដឹង​​បច្ចេក​ទេស​មួយ​ចំនួន​អាច​រៀនបាន​ពី​ការ​ងារ​ដោយផ្ទាល់​ ហើយ​ជា​និច្ច​កាល​ និយោជក​តែង​តែផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អត្ត​ចរិត​ផ្ទាល់​ខ្លួន​ របស់​លោក​អ្នក ​ដូចជាគំ​និត​យោបល់​ផ្នែក​អាជីវកម្ម ​ឆន្ទៈ​ក្នុងការ​បំពេញ​ការ​ងារ ​ការ​សម្រប​សម្រួល ​និង​ការ​បត់​បែន ​ហើយ​កាន់​តែសំខាន់ទៀត​នោះ​គឺជំនាញ​ទំនាក់ទំនង​របស់អ្នក។ ចូរចងចាំថា ​ទោះបី​​ជាអ្នក​បាន​បញ្ចប់​មហា​វិទ្យា​ល័យ​ជាមួយ​នឹង​កម្រិត​វប្បធម៌​មួយ​ ដែល​មើល​ទៅ​មិនសូវ​ស័ក្តិ​សម​ក៏​ដោយ​ ក៏​អ្វីទាំង​នេះមិនមែន​ជា​ចុង​បញ្ចប់ទេ​ ពីព្រោះ​ និយោជក​ជាច្រើន​​ជ្រើសរើស​បុគ្គលិក​ដោយ​មិន​ផ្អែក​លើ​កម្រិត​វប្បធម៌​ពួកគេ​ ឡើយ​។​
កត្តាសំខាន់​ផ្សេង​ទៀត​ដែល​ត្រូវ​តែ​ចង​ ចាំ​ នៅ​ពេល​ដែល​អ្នក​ដេញ​តាម​នូវ​កម្រិត​វប្បធម៌​របស់​ខ្លួន​ គួរគប្បី​ដឹង​​ថា​ អ្វី​ដែល​យើង​បាន​រៀន​មិនមែន​សុទ្ធតែ​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​អំពី​សារជាតិ​ ជាក់​ស្តែង​ពី​ការងារ​ក្នុង​ថ្ងៃ​អនាគត​នោះឡើយ​ ហើយ​ក៏មិន​មែន​ដោយ​សារ​តែ​លោក​អ្នក​ពេញ​ចិត្ត​នូវ​មុខ​វិជ្ជា​ណាមួយ​ លោកអ្នក​ត្រូវ​តែ​បំពេញ​ធ្វើ​ជាអាជីព​នោះដែរ​។ ផ្ទុយ​ទៅ​វិញ​ ប្រសិន​មុខ​វិជ្ជា​ខ្លះ​អ្នក​មិន​សូវ​ចូល​ចិត្ត ប៉ុ​ន្តែវា​ជា​ចំណុច​សំខាន់​ដែល​ទាក់​ទង​ទៅនឹ​ង​អាជីព​​ការងារ​​នៅ​ក្នុង​ ថ្ងៃ​អនាគត​ (ឧទាហរណ៍​ប្រសិន​បើ​រៀន​គីមី​វីទ្យា ​លោក​អ្នក​នឹង​ពិចារ​ណា​អំពី​ការ​ក្លាយ​ទៅ​ជា​អ្នក​លក់​ថ្នាំ​ពេទ្យ) ដូច្នេះ​លោកអ្នក​ប្រហែល​ជា​ត្រូវ​ស្វែង​រក​កិច្ច​ការផ្សេង​ទៀត​។​
៣  ធ្វើ​ការក្នុង​រដូវ​​វិស្សមកាល​
ថ្ងៃឈប់សម្រាក​នៅរដូវ​​ វិស្សមកាលជា​និច្ចកាល​ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​សម្រាប់ចេញ​ទៅ​ខាង​ក្រៅ​ ហើយ​ក៏​ជា​ពេល​សប្បាយ​រីក​រាយ​សម្រាប់​និស្សិត​តាម​បណ្តាល​សាកល​វិទ្យា​ល័យ​ ជា​ច្រើនផងដែរ​ ប៉ុន្តែ​ប្រសិន​បើលោក​អ្នក​មាន​បំណង​ចង់​ឈាន​មុខ​គេ​ក្នុង​ជំនាញ​របស់​ខ្លួន ​ គួរ​តែ​ពិ​ចារណា​ស្វែង​រក​បទ​ពិ​សោធន៍​​ទាក់​ទង​ទៅ​នឹងមុខ​វិជ្ជា​ដែល​ខ្លួន ​បាន​សិក្សា។ នាពេល​បច្ចុប្បន្ន​ មាន​ក្រុម​ហ៊ុន​ធំៗ​ជា​ច្រើន​ក្នុង​ទីក្រុង​ភ្នំពេញ​ ​តែងតែ​ផ្តល់កម្ម​វិធី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​រដូវ​ក្តៅ​សម្រាប់​ និស្សិត​សាកលវិទ្យា​ល័យ​ និង​ជួយ​បណ្តុះ​បណ្តាល​ការងារ​​ជា​ផ្លូវ​ការណា​មួយ ហើយ​នេះ​ គឺជា​លក្ខណៈ​ពិសេស​មួយ​ដែល​ជួយ​ឱ្យ​លោក​អ្នក​ អាច​ឈាន​ឆ្ពោះ​ទៅ​កាន់​ការ​ងារ​ក្នុង​ក្តីសុបិន​នៅ​ថ្ងៃ​អនាគត។ ចូរចងចាំ​ក្នុង​ចិត្ត​របស់​ខ្លួន​ថា ​កាលដែល​នៅ​សាកល​​វិទ្យាល័យ​ មិន​មែន​ជា​ពេល​វេលា​​ស្ថិត​ក្នុង​​ភាព​សុខ​ស្រួល​នោះ​ទេ​ ហេតុ​នេះ​លោក​អ្នក​គួរ​តែ​ធ្វើការ​ប្រកួត​ប្រជែង​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ដោយ​ធ្វើការ​ព្យាយាម​រក​តំណែង​តួនាទី​ ក្នុងនាម​ជាអ្នក​ធ្វើការ​ងារ​ស្ម័គ្រ​ចិត្ត​នៅពេល​វិស្សកាល​ដើម្បី​ស្វែង​ យល់​ពី​ចំណេះ​ដឹងនៅ​ក្នុង​ថ្នាក់​រៀន​ ទៅ​នឹង​បរិយាកាស​នៃ​ការងារ​ជាក់​ស្តែង។ បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ក្នុង​ការ​ងារ​ស្ម័គ្រ​ចិត្ត​នោះ​នឹង​ជួយ​ឱ្យ​លោក​ អ្នក​ឈ​រជើង​បាន​រឹង​មាំ ​និង​ផ្តល់​អត្ថ​ប្រយោជន៍​នៅ​ក្នុង​ជ្រុង​មួយទៀត​នៅក្នុង​តំបន់​ការងារ។ អត្ថ​ប្រយោជន៍​នៃ​ការ​ងារ​ស្ម័គ្រចិត្ត​គឺអាចលើស​ពីក្តី​រំពឹង​ទុក​ទាក់​ទង​ ទៅនឹង​​បទ​ពិសោធន៍​ និង​​ទទួល​បាន​នូវ​ផល​ប្រយោជន​៍​ត្រឡប់​មក​វិញ​ នៅ​ពេល​ដែល​បាន​ធ្វើការ​ងារ​ដោយ​ផ្ទាល់។ គុណ​សម្បត្តិ​ផ្សេង​ទៀត​នៃ​ការងារ​ស្ម័គ្រចិត្តនោះ​រួម​មានៈ
+ការ​ផ្ទេរខ្លួន​ទៅ​ក្នុង​ការងារៈ ​ជាទូទៅ​ការងារ​ស្ម័គ្រ​ចិត្ត​ គឺជា​មាគ៌ា​មួយ​សម្រាប់​និយោជក​​ស្វែង​រក​បុគ្គលិក​ដើម្បី​ឱ្យ​ធ្វើការ​សា​ កល្បង​មើល​សិន​មុន​ពេល​ចុះ​កិច្ច​សន្យា​កាងារ​ ថា​តើ​ពួកគេ​អាច​នឹង​សម្រប​ខ្លួន​ទៅ​នឹង​វប្ប​ធម៌ ឬ​ក្រុម​ហ៊ុន​អាច​មាន​លទ្ធ​ភាព​ដើម្បី​ក្លាយ​ជា​បុគ្គលិក​ដែល​ខិត​ខំ​ប្រឹង​ ប្រឹង​ធ្វើការ​ដែរឬទេ?
+សម្រេចចិត្ត​ប្រសិន​ជា​អាជីពត្រឹមត្រូវ​​ សម្រាប់​ខ្លួន​​អ្នកៈ​ ការ​បម្រើ​ការ​ងា​រស្ម័គ្រចិត្ត​នឹង​ផ្តល់​នូវ​គំនិត​យោ​បល់​ផ្ទៃ​ក្នុង​ ទាក់​ទង​ទៅ​នឹង​លក្ខណៈ​ទូទៅ​នៃ​ឧស្សាហកម្ម​ ឬអាជីព​ដែល​យើង​កំពុង​តែ​ដេញ​តាម​នោះ។ ការ​ដែល​ផ្តល់​ការ​ងារ​ស្ម័គ្រ​ចិត្ត​ គឺជា​ពេលវេលា​ខ្លី​មួយ​ដែល​អាច​ឱ្យ​លោកអ្នក​មាន​វិធី​ដ៏​អស្ចារ្យ​ ដើម្បី​សាកល្បង​អំពី​អនាគត​នៃអាជីព​របស់​ខ្លួន​ដោយ​មិន​ទាមទារ​ការ​លះបង់​ រយៈ​ពេល​វែង​ឡើយ​។​
+ឱកាស​នៅ​ក្នុង​ការ​តបណ្តាញៈ ទំនាក់​ទំនង​ដែល​លោកអ្នក​បាន​កសាង​នៅ​ពេល​ដែល​បំពេញ​ការងារ​ស្ម័គ្រ​ចិត្ត​ អាច​នឹង​ជួយ​លោកអ្នក​នៅ​ក្នុង​ការ​ទទួល​បាន​ការងារ​ដ៏​ល្អ​ប្រសើរ​នៅ​ថ្ងៃ​ ក្រោយ​ និង​ផ្តល់​ឱ្យ​លោក​អ្នក​នូវ​លទ្ធភាព​ជ្រៀត​ចូល​ទៅ​​ក្នុង​ឧស្សាហកម្ម​ដែល​ លោក​អ្នក​ចង់បាន​។ ការ​បន្ថែម​ពី​លើ​អំណះ​អំណាង​យោង​ពី​សំណាក់​មនុស្ស​នៅ​ក្នុង​​ឧស្សា​កម្ម​ នោះ​ វានឹងផ្តល់​ឱ្យ​លោក​អ្នក​នូវ​ឱកាស​សម្រាប់​ការងារ​នៅ​ថ្ងៃ​អនាគត​កាន់​តែ​ ប្រសើរ​ទ្វេរ​ឡើង​។​
+បង្កើន​នូ​វ​ភាព​ជឿជាក់ៈ​ ចុង​ក្រោយ​នេះ​ស្តែង​ឱ្យ​ឃើញថា បទ​ពិសោធន៍​ដែល​លោក​អ្នក​បាន​ទទួល​ គឺ​ជា​វិធី​ដែល​អា​ចកសាង​នូវ​ភាព​ជឿ​ជាក់​ជា​មួយ​នឹង​បទ​ពិសោធន៍​ជា​ច្រើន​ ដែល​បាន​បញ្ជាក់​ក្នុង​ប្រវត្តិរូប​ ហើយ​អ្នក​កាន់​តែ​ទទួល​បាន​នូវ​ចំណាប់​អារម្មណ៍ជា​ច្រើន​ផ្សេង​ទៀត​ នៅ​ពេល​ដែល​ទទួល​បាន​បទ​សម្ភាសន៍​និង​​មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​​ការ​ ងារ​។
៤  របាយការណ៍​ពី​សាលា​ គឺជា​កត្តា​សំខាន់
នៅ​ក្នុង​ការ​បន្ថែម​ទៅ​លើ​បទ​ពិសោធន៍​ដែល ​បាន​ប្រមូល​ផ្តុំ​នៅ​ខណៈ​ពេល​ ដែល​​អ្នក​រៀន​នៅ​មហាវិទ្យា​ល័យនោះ​ លោក​អ្នក​គួរ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​បាន​នូវ​របាយ​ការ​ណ៍​នៃការ​ សិក្សាឱ្យ​បាន​ល្អ​​ ពី​ព្រោះនៅ​ពេល​ដែល​​បាន​សម្រេច​ជោគជ័យ​នៅ​មុខវិជ្ជានៃ​ការ​សិក្សា​ វា​នឹង​បង្ហាញ​ឱ្យ​និយោជក​កាន់​តែ​ដឹង​ច្បាស់​ថា អ្នក​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​មាន​សមត្ថភាព​ និង​ប្រាជ្ញា​វាង​វៃ ​ហើយ​ក៏ជា​មនុស្ស​ដែល​មាន​ឱកាស​អាច​ផ្លាស់​ប្តូរ​កម្រិត​មួយ​​ខ្ពស់​ពីសាកល​ វិទ្យាល័យ​ឆ្ពោះទៅ​កាន់​បរិយាកាស​នៃការ​ងារ​ពិត​ប្រាកដ​។​
៥​  យក​គំរូតាម​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត
នៅ​សាលា​ប្រហែល​ជា​លោក​អ្នក​បាន​ទទួល​ការ​ បណ្តុះ​បណ្តាល​ថាៈ កាលណា​ថត​ចម្លងពី​អ្នក​ដទៃ​ គឺជា​សកម្មភាព​មិន​ល្អ​ ហើយ​ជានិច្ច​កាល​តែង​តែ​ទទួលបាន​ការ​ដាក់​ទណ្ឌ​កម្ម​ប្រសិន​បើចាប់​បាន​ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វា​ផ្ទុយ​ស្រឡះ​អំ​ពី​​គោល​ការ​ណ៍ដើម្បី​ឆ្ពោះ​ទៅកាន់ដំ​ណើរ​នៃ​ភាព​ជោគជ័យ​ ដែល​លោក​អ្ន​ក​ត្រូវ​បាន​ផ្តល់អនុសាសន៍​ថា ​អ្នក​គួរ​តែ​ថត​ចម្លង​ឬ យក​គំរូ​ពី​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​។
មនុស្ស​ដែល​អ្នក​សរសើរ ​គឺអាច​ជា​ជំពូក​មនុស្ស​ដែលទទួល​បាន​​ជោគ​ជ័យ​យ៉ាង​មហិមានៅ​ក្នុង​តំបន់​ការ ​ងារ​ដែល​ប្រា​ថ្នា​ចង់បាន​​នូវ​ជំនាញ​នោះ ឬ​ជាអ្នក​ដែល​បាន​ផ្តល់​នូវ​លក្ខណៈ​ល្អ​មួយ​ចំនួន​ដែលលោក​​អ្នក​ ប្រាថ្នាដើម្បី​ធ្វើការ​អភិវឌ្ឍ។ ចូរអាន​អំពី​ជី​វប្រវត្តិ​របស់ពួក​គេ សិក្សា​អំពីសីលធម៌​ការងារ​ សង្កេត​មើល​អំពី​របៀប​ដែល​ពួកគេ​និយាយ​ វិធីធ្វើការ​​នៃការ​​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​​ និង​ជំនាញ​ក្នុង​ការ​ផ្សារភ្ជាប់ការងារ​របស់​ពួក​គេ​ ហើយ​លើស​ពី​នេះ​ត្រូវ​ព្យាយាម​មើល​អំពី​ដំណើរការ​នៃ​ការ​គិត​នៅក្នុង​ផ្នត់​ គំនិត​របស់​ពួក​គេ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​អ្វី​មួយ។ ចូរ​ចង​ចាំថា ​ការ​ថត​ចម្លង​មិន​មែន​ជា​ការ​ព្យាយាម​ធ្វើ​ឱ្យ​ដូច​ដែល​បុគ្គល​ដែល​ខ្លួន​ សរសើរ​ទាំង​ស្រុង​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​កសាង​អត្ត​ចរិតរបស់​ខ្លួន​មួយ​​ និង​ធ្វើឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​។ ជាង​នេះ​ទៅ​ទៀត​ គួរ​​ព្យាយាម​អភិវឌ្ឍ​សមាសភាព​ទាំង​អស់​នោះ​នៅក្នុង​អត្តចរិត​របស់​លោក​អ្នក ​ ដែល​ជឿថា​វាជា​កត្តា​សំខាន់​នោះ​។ តាម​រយៈ​យក​គំរូ​​ពី​មនុស្ស​ម្នាក់​ដែល​អ្នក​សរសើរ លោកអ្នក​នឹង​ទទួល​បាន​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​ទាក់ទាញ​យក​ភាព ​​ជោគជ័យ​ចូល​មក​ក្នុង​ជីវិត មុខ​ជំនួញ​ ការសិក្សា​​ និងការងារ​។​
east-south-asia-student
៦  គួរមាន​ពេល​​សប្បាយរីករាយ​តែត្រូវ​មាន​ដែន​កំណត់​
សាកលវិទ្យាល័យ​ គឺជា​ពេល​វេលា​នៃ​របក​គំហើញ​មួយ​ ព្រោះវា​ជា​ពេល​​កសាង​នូវ​រង្វង់​ទំនាក់​ទំនង​សង្គមរបស់​អ្នក  ​ហើយ​អ្វី​ដែល​សំខាន់​គឺលោក​អ្នក​ត្រូវ​ដាក់​​បញ្ចូលនូវ​ពេល​វេលា​សប្បាយ​ របស់​ខ្លួន​ទៅក្នុង​គម្រោង​ទាំង​មូល​ផងដែរ។ ចូរ​ចងចាំ​ថា លោកអ្នក​ត្រូវ​តែ​មាន​ពេល​វេលា​មួយ​សម្រាប់​ការកំសាន្ត​របស់ខ្លួន​នៅពេល​ដែល ​ស្ថិត​​នៅ​សាកល​វិទ្យាល័យ ​ប៉ុន្តែ​ត្រូវ​ជៀសវាង​នូវ​សកម្មភាព​មួយ​ចំនួន​ដែល​នឹង​នាំ​ខ្លួន​អ្នក​ឱ្យ​ វិនាស​ដូច​ជា​ នាំ​ឱ្យ​ចូល​ពន្ធធនាគារ​ នាំឱ្យ​ចូល​មន្ទីរ​ពេទ្យ ​ឬ​នាំ​ឱ្យ​អ្នក​មាន​ភាព​ប្រថុយ​ប្រថាន​ក្នុង​ទស្សនៈនៃ​អាជីព​​សម្រាប់​ អនាគត​របស់​ខ្លួន៕

No comments: