Friday, August 30, 2013

វិធី6យ៉ាងដើម្បីដើរទៅកាន់​គោល​ដៅ​ទោះ​វា​ហាក់​ដូច​ជា​មិន​អាច​ឈោង​ដល់​ក៏​ដោយ

តើអ្នកនៅតែដើរទៅកាន់គោលដៅរបស់​អ្នកយ៉ាង​ណាប្រសិន​បើគោល​ដៅ​របស់​អ្ន​ក​ហាក់ដូចជា​នៅ​ឆ្ងាយពីអ្នកដូច​ជា​ពិភព​មួយ​ផ្សេង​ទៀតអ៊ីចឹង​?
ការចាប់ផ្តើម និងការបញ្ចប់គឺជាកន្លែង​ដែលថាមពលរបស់អ្នកនៅ។ នៅពេល​ដែល​​អ្នកចាប់​ផ្តើម​អ្វីមួយ​ដែលថ្មី អ្នកនឹងមានភាពមុះមត់ និងរំ​ភើប​ក្នុង​ការ​ដើរ​ទៅ​កាន់​គោលដៅរបស់អ្នក។ អ្វីគ្រប់​យ៉ាង​​ដែលអ្នកធ្វើ​គឺធ្វើអោយ​គោល​ដៅ​របស់​អ្នក​កើតឡើងថ្មី ហើយអ្នកធ្វើវាដោយភាព​សប្បាយ​រីក​រាយ និង​ចំណង់​ដ៏​ខ្លាំង​ខ្លា។ ពេលដែលអ្នកជិតទៅដល់ចំនុចបញ្ចប់ នោះអ្នក​អាច​មាន​អារ​ម្មណ៏​ធូរ​ស្រាល ហើយនៅទីបញ្ចប់ ថាមពលរបស់អ្នកនឹងខ្ជោលឡើង។ ប៉ុន្តែ​ចំនុ​ច​កណ្តាល​គឺជាភាពតាន​តឹង​។ កន្លែងនេះគឺ​ជាកន្លែងដែ​ល​អ្នក​ចាប់​ផ្តើមមាន​អារម្មណ៏ថាហត់នឿយ និងបាត់បង់នូវគោល​បំណង​​ថាតើហេតុអ្វីបានអ្នកជាអ្នកដើរតាមគំនិតរបស់អ្នកនៅពេលដំបូង។ ចំនុចកណ្តាលគឺជាកន្លែងដែលមនុស្សភាគច្រើនចុះចាញ់។
អ្នកមិន ​​ត្រូវចុះ​ចាញ់នោះទេ អ្វីដែលអ្នកត្រូវធ្វើនោះគឺ ដឹងថាអ្នកគួរតែបន្ថយល្បឿនរបស់អ្នក និង​អោយ​ខ្លួនឯង​ស្វែងរក​យុទ្ធ​សាស្ត្រ​ដើម្បីឆ្លងអោយផុតចំនុចនេះ។
ទាំងនេះ​គឺជាវិធី6យ៉ាងដែលអ្នក​អាច​ប្រើប្រាស់ក្នុងការដើរទៅ​កាន់គោលដៅរបស់អ្នក​នៅពេល​ដែល​វាហាក់​បីដូចជាមិន​អាច​​ឈោង​ដល់៖
1) ស្រមៃថាអ្នកទទួលបានជោគជ័យដោយប្រើប្រាស់វិញ្ញាណរបស់អ្នកទាំងអស់៖ ស្រង់ក្លិន​ខ្យល់​ដ៏ត្រជាក់នាពេលព្រឹក, ទទួលយកអារម្មណ៏កំលាំងកន្រ្តាក់ដ៏ខ្លាំងរបស់សាច់ដុំរបស់អ្នក, ស្រមៃ​មើល​រូប​​ភាព​​​ខ្លួនអ្នកកំពុងឆ្លងផុតគោលដៅរបស់អ្នក, ស្តាប់សំលេងមិត្តភក្តិ និងក្រុមគ្រួសាររបស់​អ្នក​ដែលតាមដាន​ដោយ​ប្រ​យោល និងភ្លក់រស​ជាតិ​អាហារ​ពិសេស​ដើម្បីធ្វើការអបអរនៅពេល​ដែលអ្នកបានដើរតាមវា។
2) រំលឹកខ្លួនឯងជារៀងរាល់ថ្ងៃពីហេតុផលនៃគោលដៅរបស់អ្នក៖ តើអ្នក និងជីវិតរបស់អ្នក​នឹង​មាន​ភាព​ប្រសើរយ៉ាង​ ណាបន្ទាប់ពីអ្នកបានសំរេចគោលដៅរបស់អ្នកបានហើយ? ប្រហែលជាអ្នក​នឹងមានសុខភាពល្អជាងមុន មានវិន័យ​ល្អ​ជាង​មុន រឺក៏អាចនិយាយភាសាបារាំង​បានយ៉ាង​ស្ទាត់​ជំនាញ។ ទោះបីជាផលប្រយោជន៏របស់អ្នកយ៉ាងម៉េចក៏ដោយ អ្នក​ត្រូវតែរក្សា​វា​អោយ​ស្ថិត​នៅ​ចំ​ពី​មុខអ្នកជានិច្ច។
3) ស្វែងរកជំនួយ ជាពិសេសពីមនុស្សដែលធ្លាប់ធ្វើអ្វីដែលអ្នកកំពុងតែចង់សំរេច៖ ចូលរួម​ជាមួយ​ក្រុមអ្នករត់ ឬក៏អ្នក​និពន្ធ រឺក៏ស្វែងរកមិត្តដែលគួរអោយពឹងពាក់បាន។ សំភាសន៏នរណា​ម្នាក់​ដែលបានទៅរស់នៅក្រៅប្រទេស។ ចែក​រំ​លែក​ការសង្ស័យរបស់អ្នក ហើយសាកសួររកដំបូន្មាន រឺក៏ស្វែងរកជំនួយ។
4) ធ្វើពុតដូចជាអ្នកមិនបានបាត់បង់និចលភាពរបស់ខ្លួន៖ ប្រាកដណាស់អ្នកកំពុងតែឆេវឆាវ រឺក៏ហត់នឿយ តែអ្នក​ត្រូវ​តែ​ក្លែងបន្លំវា។ ត្រូវតែឆ្ពោះទៅមុខទោះបីជាយ៉ាងណាក៏ដោយ ហើយត្រូវ​ដឹងថា​គ្រប់​ជំហាន​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​អោយ​អ្នក​ កាន់តែខិតទៅជិតគោលដៅរបស់អ្នក។ វិន័យគឺជា​ការ​គោរពខ្លួនឯងដ៏អស្ចារ្យ។ ធ្វើអ្វីដែលធំ ហើយធ្វើ​យ៉ាងណា​អោយ​វាកាន់តែធំ បន្ទាប់មកនៅ​ពេល​ដែល​គំនិតដ៏ធំរបស់អ្នកចេញមកស្របគ្នានោះអ្នកនឹងទទួលបានជោគជ័យ។
5) សំរាកមួយថ្ងៃ៖ សំរាក ហើយចំណាយពេលធ្វើអ្វីលេងៗ, ផ្តល់កំលាំង, និងធ្វើអោយ​ខ្លួនឯង​មាន​កំលាំង​ពលំសារ​ជា​ថ្មី​ ហើយកុំបារម្មណ៏ពីគោលដៅរបស់អ្នក។ រយៈពេលមួយថ្ងៃមិនធ្វើអោយអ្នក​មាន​ការ​យឺតយាវឡើយ ហើយវា​ថែម​ទាំង​អោយ​អ្នកចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងកំលាំងដ៏ពេញលេញ និងទស្សនៈវិស័យដែលច្បាស់លាស់ជាងមុន។
6) អបអរសាទរនៅពេលដែលអ្នកកំពុងតែឆ្ពោះទៅកាន់គោលដៅរបស់អ្នក៖ អ្នកមិន​ចាំបាច់ចាំ​រហូត​​ដល់ពេលចុង​ក្រោយ​បំផុតពេក ដើម្បីទទួលរង្វាន់ដ៏ធំនោះទេ ដូចនេះអ្នកគួរបង្កើតសមិទ្ធិផល​តូចៗ ហើយផ្តល់រង្វាន់​ដល់ខ្លួន​ឯងនៅ​ពេល​ដែលអ្នកសំរេចវាបាន។ ត្រូវចងចាំថាចំនុចកណ្តាលគឺ​ពិបាក​សំរាប់មនុស្សគ្រប់គ្នា ដូច្នេះអ្នក​ត្រូវតែ​ប្រឹង​ប្រែង​បន្ត​ធ្វើវាទោះបីជាយ៉ាងណាក៏ដោយ។

No comments: