ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនតូចសម្រាប់ជួយ អោយអ្នកកាន់តែយល់ច្បាស់ថាការឆាប់រៀបការពេកល្អសម្រាប់មនុស្ស ម្នាក់ៗឬក៏អត់។ ការឆាប់រៀបការពេកអាចមានន័យថា ជាការសម្រេចចិត្តដើម្បីដោះស្រាយអ្វីៗអោយឆាប់រហ័សនៅក្នុងជីវិត។
គុណសម្បត្តិ
- ចិត្តគំនិតដ៏ក្មេងខ្ចីមួយគឺងាយនឹងសម្របខ្លួន ព្រមទាំងអ្វីៗដែលមានបន្ត។ ដល់ពេលចិត្តគំនិតនោះលូតលាស់កាន់តែច្រើនទៅ វានឹងមាននិន្នាការក្លាយទៅជាកាន់តែសាំទៅនឹងភាពសមរម្យក្នុង ការសម្រេចចិត្ត ដូច្នេះនឹងធ្វើអោយគូស្នេហ៍ទាំងពីរនាក់អាចសម្របសម្រួលគ្នាទៅតាម កាលៈទេសៈជាច្រើនបាន។
- សម្រាប់មនុស្សស្រី ការឆាប់រៀបការគឺជារឿងមួយមានសុវត្ថិភាពដល់ការមានផ្ទៃពោះ។ បើយោងទៅតាមគ្រូពេទ្យថែទាំសុខភាពបានអោយដឹងថា មនុស្សស្រីវ័យ ២៥ឆ្នាំគឺសាកសមបំផុតសម្រាប់ការមានផ្ទៃពោះ។ ការក្ររៀបការពេកអាចនឹងមានការផ្លាស់ប្តូរជីវសាស្ត្រ ព្រមទាំងឈានទៅរកជំងឺកូនក្រៅស្បូន និងរលូតបាន។
- ការឆាប់រៀបការផ្តល់នូវពេលវេលាកាន់តែច្រើនសម្រាប់ដៃគូទាំងពីនេះ ប្រកបមុខរបរយ៉ាងមានផាសុខភាព និងគម្រោងយកកូនកាន់តែឆាប់ដែរ។ ការក្ររៀបការច្រើនតែបញ្ហាច្រើនអំពីរឿងនេះខណៈពេលដែលប្តី ឬប្រពន្ធគួរចំណាយពេលយ៉ាងសំខាន់សម្រាប់មុខរបស់ពួកគេ ឬគម្រោងរបស់គ្រួសារ។
- ជាមួយគ្នានេះដែរ ការលង់ស្រឡាញ់ និងសម្រេចចិត្តរៀបការលឿនបែបនេះគឺជាគុណសម្បត្តិដ៏ធំបំផុតក្នុងការ ឆាប់រៀបការដោយសារតែអ្នកត្រូវជ្រើសរើសដៃគូរដោយខ្លួនឯង និងសម្រេចចិត្តថានរណាដែលត្រូវចំណាយពេលវេលារស់នៅជាមួយអ្នករហូត។
គុណវិបត្តិ
- កង្វះសម្តត្ថភាពក្នុងការសម្របសម្រួលចំពោះគ្នានឹងគ្នា
- អត់មានពេលវេលាសម្រាប់ការមានផ្ទៃពោះ និងការប្រឈមមុខរបស់វា។ ដោយសារតែការរលូតកូនច្រើនដងពេក ស្ត្រីភាគច្រើននឹងលែងមានកូនបានទៀត។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងដូចៗគ្នាសម្រាប់ស្ត្រីទាំងអស់នោះឡើយ។
- ការរៀបការលឿនពេកធ្វើអោយមានការផ្លាស់ប្តូរជាច្រើនដូចជាស្ថេរភាពលុយកាក និងគម្រោងផែនការគ្រួសារ។
- ក្នុងករណីរៀបចំអោយរៀបការលឿនពេក ទំនាក់ទំនងផ្លូវភេទអាចជារឿងត្រូវខិតខំប្រឹងប្រែងបន្តិច៕
No comments:
Post a Comment