សម្រាប់ការទទួលបាននូវ ភាពជោគជ័យក្នុងវិស័យជំនួញ មិនថារាល់វិធីណាក៏ដោយ វាជាការចាំ បាច់បំផុត ក្នុងការកសាង និង រក្សានូវទំនាក់ទនងក្នុងវិស័យនេះអោយមានប្រសិទ្ធិភាព គឺរវាង អតិថិជន, អ្នកវិនិយោគ និង មនុស្សដទៃផ្សេងទៀត ដែលចូលរួមដោយផ្ទាល់ ឬ ដោយប្រយោលជាមួយនឹង ក្រុមហ៊ុនរបស់អ្នក។ ភាពបរាជ័យ ក្នុងវិស័យជំនួញ គឺដោយសារតែមូលហេតុជាច្រើន តែផ្នែកដែល សំខាន់ជាងគេ នោះគឺ ការខ្វះនូវសម្តត្ថភាព និង ការព្យាយាមដើម្បីកសាងនូវ ទំនាក់ទំនងអោយបានត្រឹម ត្រូវ ទាំងនៅខាងក្នុង និង ខាងក្រៅក្រុមហ៊ុន។ ដើម្បីបង្កើតបាននូវទំនាក់ទំនងដ៏មានប្រសិទ្ធិភាពមួយ វាមាននូវគន្លឹះសំខាន់ៗមួយចំនួន ដែលគួរប្រតិបត្តិតាមដោយ ផ្នែក ឬ ស្ថាប័ននីមួយៗ, ព្រមទាំង និយោជិកទាំងអស់ផង ដែរ តាមដែលវានឹងបង្កើតជាមូលដ្ឋានគ្រិះមួយ សម្រាប់ក្រុមហ៊ុនទាំងមូល។
ចំណុចដំបូង បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនគួរតែ ធ្វើការបើកចំហរ សម្រាប់ការពិភាក្សាវែកញែក ផ្សេងៗ ដែលទាក់ទងនឹងបញ្ហាអ្វីមួយ ដែលផ្សារភ្ជាប់នឹង ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន និង គួរតែហ៊ាន ប្រឈមនឹង ការរិះគន់ស្ថាបនាផងដែរ ក្នុងឥរិយាបថវិជ្ជមាន ប្រសិនបើមាន ដូច្នេះវានឹងបង្កប្រសិទ្ធិភាព បានជាសកល ចំពោះវិស័យជំនួញនេះ។
បន្ទាប់មក ត្រូវធ្វើការពិចារណាពី ភាពខុសគ្នារវាង កម្រិត និង ឋានៈរបស់បុគ្គលិកម្នាក់ៗ នៅក្នុង ស្ថាប័ន។ ពាក្យបច្ចេកទេស នៅក្នុងវិស័យគ្រប់គ្រង វាត្រូវបានគេអោយឈ្មោះថា ថាមពលនៃគម្លាត ដែលមានន័យថា កម្រិតនៃការប្រាស្រ័យទាក់ទងគ្នារបស់ បុគ្គលិកថ្នាក់ទាប ទៅកាន់ និយោជក ឬ ប្រធាន ផ្នែក ដែលស្ថិតនៅក្នុងឋានានុក្រមការងារខ្ពស់ជាង។ ការជៀសវាងបាននូវគម្លាតនៃការ ប្រាស័យទាក់ទង គ្នា រវាងបុគ្គលិកថ្នាក់ទាប ទៅកាន់បុគ្គលិកជាន់ខ្ពស់ គឺអាចជួយរក្សាបាននូវ ប្រសិទ្ធិ ភាព នៃទំនាក់ទំនង ក្នុងវិស័យជំនួញ អោយកាន់តែមានសក្តានុពល តាមដែលយោបល់ ទាំងឡាយ ត្រូវ បានផ្លាស់ ប្តូរជាចំហរ និង បានយ៉ាងរលូនល្អ ។
ក្នុងនោះផងដែរ ការធ្វើការដោយរក្សានូវ ឥរិយាបថជាវិជ្ជមានទៅកាន់ អតិជនជាគោលដៅ គឺផ្នែកមួយដ៏សំខាន់ ក្នុងការសម្រេចបាននូវ គោលបំណងដ៏ធំរបស់ក្រុមហ៊ុនមួយ។ ទន្ទឹមនឹងនេះ វាក៏រួម ចំណែកក្នុងការ ជួយបង្កើតនូវ បរិយាកាសការងារដ៏សាទរ នៅក្នុងក្រុមហ៊ុន និង ជួយក្នុងការពង្រឹង ទំនាក់ទំនងខាងវិស័យជំនួញនេះ អោយកាន់តែមានប្រសិទ្ធភាពថែមទៀត ។
វាក៏ជាការចាំបាច់ផងដែរ ក្នុងការជួយតម្រង់នូវ គោលដៅជាបុគ្គល សម្រាប់ស្ថាប័ននីមួយៗ ពីព្រោះ ពួកវានឹង អោយជាផ្លែផ្កាផងដែរ ចំពោះការរីកចំរើនរបស់ក្រុមហ៊ុនទាំងមូល។ វាជួយក្នុងការ បង្កើននូវ ប្រាក់ចំណេញបាន តាមដែលទំនាក់ទំនងយ៉ាងមានប្រសិទ្ធិភាពនេះ នឹងមិនចោទជាបញ្ហាអ្វីទៀតនោះ សម្រាប់បុគ្គលិកម្នាក់ៗ នៅក្នុងក្រុមហ៊ុនទេ។
កត្តាទាំងឡាយខាងលើនេះ គឺបានបង្ហាញនូវ ប្រសិទ្ធិភាពជាចំបងចំពោះស្នាដៃរបស់ក្រុមហ៊ុន ហើយ ត្រលប់មកវិញ វាក៏ជះឥទ្ធិពលដល់កម្រិតនៃទំនាក់ទំនងនៅផ្នែកខាងក្នុង នៃវិស័យនេះផងដែរ ។ វាក៏ ជះឥទ្ធិពលផងដែរ ចំពោះការប្រតិបត្តិរបស់បុគ្គលិកម្នាក់ៗ នៅក្នុងក្រុមហ៊ុន។ ត្រូវជៀសវាងនូវ រាល់ជម្លោះផ្សេងៗ ដោយការព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមក នៅក្នុងវិធីដ៏ប្រសើរមួយ និង ជៀស វាងផងដែរនូវ ការខ្វែងយោបល់ និង ការភ័ន្តច្រលំ គឺវាសុទ្ធតែជាកត្តា ដែលអាចពង្រឹងនូវភាពជោគជ័យ ក្នុងវិស័យជំនួញនេះបាន។ ក្រៅពីនេះ អ្នកក៏ត្រូវធ្វើការគោរពអតិថិជន និង យោបល់របស់ពួកគេ និង ផ្តល់នូវសិទ្ធអទិភាពអោយបានត្រឹមត្រូវចំពោះគេ គឺវាសុទ្ធតែអាច ធ្វើអោយទំនាក់ទំនងជំនួញអ្នក សិ្ថតនៅ បានក្នុងរយៈពេលយូរ។ វាក៏បានជួយផងដែរ ក្នុងការសម្រេចបាននូវ ការប្រមូលផ្តុំនូវភាពជោគ ជ័យមួយ ជាក្រុមបាន។ សរុបមក ទំនាក់ទំនងក្នុងវិស័យជំនួញមានប្រសិទ្ធភាព គឺអាចជួយ ជម្រុញ ដល់ភាពជោគជ័យរបស់ក្រុមហ៊ុន និង នាំយកមកនូវទន្សនះវិស័យដ៏ត្រចះត្រចង់ សម្រាប់ក្រុមហ៊ុន នៅក្នុងថ្ងៃអនាគតបាន ៕
No comments:
Post a Comment