|
||||||||||||
| មុខជំនាញច្បាប់ |

ពេល និយាយដល់ជំនាញច្បាប់ ម្នាក់ៗមុខតែនឹងឃើញដល់ការងារជាមេធាវី។ ជំនាញច្បាប់សិក្សាយ៉ាងទូលាយអំពីទ្រឹស្តីនិងដំណើរការប្រព័ន្ធ ច្បាប់។ និស្សិតនឹងសិក្សាអំពីច្បាប់រដ្ឋប្បវេណី និងព្រហ្មទណ្ឌ។ ដោយសារតែពិភពលោកមានការប្រែប្រួលឆាប់រហ័ស ហេតុនេះក៏ត្រូវមានច្បាប់ថ្មីៗដើម្បីគ្រប់គ្រងលើបម្រែបម្រួល ទាំងនោះដែរ។ និស្សិតច្បាប់នៅទូទាំងពិភពលោកនឹងសិក្សាផ្តោតសំខាន់លើផ្នែកឯកទេស ណាមួយអាស្រ័យទៅតាមតម្រូវជាក់ស្តែងក្នុងប្រទេសនីមួយៗ ឧទាហរណ៍ប្រទេសក្នុងតំបន់អាស៊ានអាចនឹងផ្តោតជាសំខាន់លើច្បាប់ ពាក់ព័ន្ធនឹងអាស៊ាន។ មុខវិជ្ជាសំខាន់ៗដែលត្រូវសិក្សារួមមាន៖
ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ពាណិជ្ជកម្ម ច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស ច្បាប់ការងារ ច្បាប់កិច្ចសន្យា ច្បាប់ធនាគារ ច្បាប់រៀបចំដែនដីនិងនគរូបនីយកម្ម ។ល។
| មុខជំនាញចិត្តវិទ្យា |
មុខ
ជំនាញចិត្តវិទ្យាជាមុខជំនាញដ៏ពេញនិយមមួយនៅបណ្តាប្រទេស
អភិវឌ្ឍន៍និងប្រទេសមហាអំណាចរួមមានសហរដ្ឋអាមេរិចជាដើម។
នៅកម្ពុជា គេហាក់មិនទាន់ចាប់អារម្មណ៍ច្រើននៅឡើយ។
ចិត្តវិទ្យាជាវិទ្យាសាស្ត្រមួយសិក្សាអំពីចិត្តនិងទង្វើរបស់
មនុស្ស។
ដើម្បីចូលរៀនមុខជំនាញនេះបានសិស្សានុស្សិសត្រូវត្រៀមលក្ខណៈ
ចំណេះដឹងមូលដ្ឋានលើមុខវិជ្ជា គណិតវិទ្យានិងជីវិវិទ្យា។
និស្សិតដែលសិក្សាជំនាញចិត្តវិទ្យា
នឹងបានយល់ដឹងអំពីដំណើរអភិវឌ្ឍន៍របស់ចិត្ត
របៀបជំរុញលើកទឹកចិត្តរបៀបប្រើប្រាស់ស្ថិតិ
និងវិធីធ្វើតេស្តសាកល្បងបែបវិទ្យាសាស្ត្រលើទង្វើ
ឬចរិតរបស់មនុស្ស ឬក្រុមមនុស្ស។
ចិត្តវិទ្យាសិក្សាអំពីទំនាក់ទំនងរវាងមនុស្សនិងមនុស្ស
មនុស្សនិងឧបករណ៍នៅកន្លែងដើម្បីបង្កើនប្រសិទ្ធភាពការងារ។ការងារដែលសមស្របបំផុតសម្រាប់និស្សិតចិត្តវិទ្យា គឺការងារសហគមន៍ អង្គការ សមាគមដែលជាប់ទាក់ទងនឹងការស្រាវជ្រាវសង្គម ឬទឹកចិត្តឬទង្វើរបស់ក្រុមមនុស្ស ឬសង្គមមនុស្ស និងអាចធ្វើជាគ្រូបង្រៀននៅតាមមហាវិទ្យាល័យ។ ក្រៅពីនេះ ជំនាញចិត្តវិទ្យាអាចយកទៅបម្រើការសម្រាប់ស្រាវជ្រាវទីផ្សារអំពី ទឹកចិត្តអតិថិជនមកលើផលិតផលក្រុមហ៊ុន ឬប្រើក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការរៀបចំប្រព័ន្ធលើកទឹកចិត្តនិងទូរទាត់សំណងក្នុងក្រុមហ៊ុន។ សម្រាប់អ្នកដែលមានធនធានហិរញ្ញវត្ថុនិងធនធានមនុស្សគ្រប់គ្រាន់ អាចចងក្រងគ្នាជាក្រុមបើកជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្លូវចិត្ត បាន។
| ជំនាញសង្គមវិជ្ជា |
មុខ
ជំនាញសង្គមវិជ្ជា សិក្សាអំពីមនុស្សនិងសង្គមមនុស្ស
អំពីកម្លាំងវប្បធម៌និងកម្លាំងសង្គមមកលើចិត្តគំនិតនិងទង្វើរបស់
មនុស្ស។ សង្គមវិជ្ជា
ព្យាយាមស្វែងយល់អំពីកត្តាដែលធ្វើឲ្យសង្គមនិងពិភពលោកប្រែប្រួល
ហើយក៏យកចិត្តទុកដាក់ផងដែរអំពីវិសមភាពសង្គម។
និស្សិតដែលជ្រើសរើសយកជំនាញសង្គមវិជ្ជា
នឹងសិក្សាផ្តោតជាសំខាន់ទៅលើការស្រាវជ្រាវសង្គម
អំពីបុព្វហេតុនានាដែលធ្វើឲ្យចរិតនិងទង្វើរបស់មនុស្សប្រែប្រួល។
មុខវិជ្ជាដែលត្រូវសិក្សារួមមាន ទ្រឹស្តីសង្គមវិជ្ជា
វិធីសាស្ត្រស្រាវជ្រាវ ស្ថិតិ ចិត្តសាស្ត្រសង្គម
និងវិទ្យាសាស្ត្រនយោបាយជាដើម។ក្រោយពីបញ្ចប់ការសិក្សា និស្សិតនឹងធ្វើការទាក់ទងនឹងកិច្ចការសហគមន៍ អង្គការក្រៅរដ្ឋាភិបាល ការសម្របសម្រួលនិងដោះស្រាយវិវាទ ការស្រាវជ្រាវសង្គម ការស្រាវជ្រាវទីផ្សារ ការប្រឹក្សាយោបល់ គ្រូបង្រៀន ។ល។
| ជំនាញសំណង់ស៊ីវិល |
ជំនាញ
សំណង់ស៊ីវិល ជាជំនាញដ៏ទូលាយមួយសិក្សាទាក់ទិននឹង
ការរៀបចំផែនការ ការរចនា ការសាងសាង់ និងការថែរក្សាជួសជុល ផ្លូវ
អគារ ស្ពាន ទំនប់ទឹក ។ល។ និស្សិតដែលសិក្សាជំនាញសំណង់ស៊ីវិល
នឹងទទួលបានចំណេះបច្ចេកទេស សេដ្ឋកិច្ច ច្បាប់
និងចំណេះដឹងអំពីសម្ភារៈ។ ជំនាញសំណង់ស៊ីវិល
ជាជំនាញមួយដ៏សមស្របក្នុងបរិបទប្រទេសកំពុងអភិវឌ្ឍន៍ដែលទាមទារ
នូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងអគារលំនៅដ្ឋាន។
មុខវិជ្ជាសំខាន់ៗដែលត្រូវសិក្សារួមមាន៖
គំនូសវិស្វកម្មនិងធរណីមាត្រ មេកានិចវិសម្រាប់វិស្វិកម្ម
អគ្គិសនីក្នុងអគារ សម្ភារៈសំណង់ មេកានិចដី ជលវិទ្យា បច្ចេកវិទ្យាសំណង់
ការធ្វើគម្រោងនិងការរៀបចំការងារសាងសង់
ការប៉ាន់ប្រមាណតម្លៃសាងសង់ Auto CAD, Math CAD។ល។ក្រោយពីបញ្ចប់ការសិក្សានិស្សិតអាចមានសមត្ថភាពធ្វើការ៖ អ្នកម៉ៅការសំណង់ វិស្វករសំណង់ស៊ីវិល អ្នកគ្រប់គ្រងការសាងសង់ អ្នកត្រួតពិនិត្យអគារនិងការសាងសង់ អ្នកប៉ានតម្លៃសំណង់ អ្នកស្ទង់ស្រាវជ្រាវ កុងស៊ុលតង់សំណង់ ។ល។
| ជំនាញសេដ្ឋកិច្ច |
ជំនាញ
សេដ្ឋកិច្ចសិក្សាអំពីតម្រូវការនិងការផ្គត់ផ្គង់
និងនិន្នាកាសេដ្ឋកិច្ចជារួម។ ជំនាញនេះសិក្សាអំពីផលិតកម្ម
និងការបែងចែកផលិតផល
ហើយវិភាគលើធនធានទាំងឡាយដែលចាំបាច់សម្រាប់ផលិតឲ្យចេញជាផលិតផល
ឬសេវាកម្ម។
ជំនាញសេដ្ឋកិច្ចសិក្សាទូលាយទៅលើម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសឬ
តំបន់ទាំងមូល និងមីក្រូសេដ្ឋកិច្ចទៅលើក្រុមហ៊ុននៅលើទីផ្សារ
ហើយវិភាគដោយប្រើប្រាស់គណិតវិទ្យា។
ជាទូទៅនិស្សិតនឹងបានសិក្សាមុខវិជ្ជាសំខាន់មួយចំនួនដូចតទៅ៖
សេដ្ឋកិច្ច គណនេយ្យ ហិរញ្ញវត្ថុ រូបិយបណ្ណនិងធនាគារ ស្ថិតិ
ការអភិវឌ្ឍន៍សេដ្ឋកិច្ច ។ល។ក្រោយពីបញ្ចប់ការសិក្សានិស្សិតអាចមានសមត្ថភាពធ្វើការនៅតាម បណ្តាស្ថាប័ននានា ទាក់ទងនឹងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវិនិយោគ រួមមានដូចជា អ្នកវិភាគគម្រោងថវិកា អ្នកសេដ្ឋកិច្ច អ្នកវិភាគហិរញ្ញវត្ថុ អ្នកវិភាគស្រាវជ្រាវទីផ្សារ ភ្នាក់ងារលក់មូលបត្រ អ្នកស្ថិតិ អ្នកវិភាគឥណទាន គ្រូបង្រៀនតាមមហាវិទ្យាល័យ ។ល។
| ជំនាញព័ត៌មានវិទ្យា |
មុខ
ជំនាញព័ត៌មានវិទ្យាជាមុខជំនាញមួយដ៏ពេញនិយមនៅកម្ពុជា។
មុខជំនាញនេះផ្តល់នូវចំណេះដឹងទូលាយអំពីបច្ចេកវិទ្យាព័ត៌មានវិទ្យា
hardware, software និង networking
រាប់បញ្ចូលទាំងប្រព័ន្ធប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ
ការបង្កើតគេហទំព័រ និងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន។មុខវិជ្ជាសំខាន់ៗដែលនិស្សិតត្រូវសិក្សារួមមាន៖ C++ Programming, Algorithms & Data Structure, Data Communication, Computer Architecture, Multimedia Technology, Database Management Systems, Java Programming, Web Development, Network Management
ក្រោយពីបញ្ចប់ការសិក្សានិស្សិតអាចមានសមត្ថភាពបំពេញការងារនៅ តាមក្រុមហ៊ុន អង្គការ និងស្ថាប័នរដ្ឋ ទៅតាមជំនាញរៀងៗខ្លួន រួមមានដូចជា អ្នកបង្កើតគេហទំព័រ អ្នកគ្រប់គ្រងបណ្តាញកុំព្យូទ័រ អ្នកគ្រប់គ្រងព័ត៌មានវិទ្យា អ្នកគ្រប់គ្រងទិន្នន័យ អ្នកសរសេរកម្មវិធីកុំព្យូទ័រ ជាដើម។ ក្រៅពីនោះ និស្សិតអាចមានឱកាសបើកអាជីវកម្មដោយខ្លួនឯងផងដែរ តាមរយៈការចងក្រងជាក្រុមឯកទេសបង្កើតវិបសាយ ឬសរសេរកម្មវិធីសម្រាប់អាជីវកម្មខ្នាតតូច ឬសរសេរកម្មវិធីហ្គេម។
| ជំនាញហិរញ្ញវត្ថុ |
មុខវិជ្ជាសំខាន់ៗដែលត្រូវសិក្សារួមមាន ហិរញ្ញវត្ថុសាជីវកម្ម ស្ថិតិអាជីវកម្ម សហគ្រិនភាព ការគ្រប់គ្រងហិរញ្ញវត្ថុ ហិរញ្ញវត្ថុអន្តរជាតិ គណនេយ្យថ្លៃដើម ទីផ្សារមូលធន ការគ្រប់គ្រងហានិភ័យ ការវិនិយោគ ។ល។
ក្រោយពីបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានចំណេះដឹងគ្រឹះអំពីរបៀបប្រើប្រាស់ហិរញ្ញវត្ថុ និងការប្រមូលទុនបន្ថែម។ ការងារដែលសមស្របសម្រាប់មុខជំនាញហិរញ្ញវត្ថុរួមមាន៖
ការងារនៅតាមធនាគានិងគ្រឹះស្ថានហិរញ្ញវត្ថុ
- អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ
- គណនេយ្យករ ឬសវនករ
- បេឡាករ
- ហេរញ្ញិក
- អ្នកប្រមូលប្រាក់
- អ្នកលក់មូលប័ត្រ
- អ្នកវិភាគគម្រោងថវិកា
- អ្នកវិភាគឥណទាន
- អ្នកផ្តល់ប្រឹក្សាយោបល់ហិរញ្ញវត្ថុ
- មន្ត្រីឥណទាន
- អ្នកពិនិត្យពន្ធ
- អ្នករៀបចំជម្រះបញ្ជីពន្ធ
- អ្នកគ្រប់គ្រងផ្នែកទិញ
- អ្នកគ្រប់គ្រងហិរញ្ញវត្ថុ ។ល។
| មុខជំនាញធនាគារ |
ធនាគារ
ជាមុខជំនាញដ៏ពេញនិយមមួយនៅកម្ពុជាជាពិសេសក្នុងចំណោមនិស្សិត
ស្រី។ អ្នកសិក្សាតែងរំពឹងថាក្រោយបញ្ចប់ការសិក្សា
ពួកគេនឹងអាចរកការងារធ្វើនៅតាមធនាគារ
ឬគ្រឹះស្ថានហិរញ្ញវត្ថុនានា។
ការងារនៅធនាគារជាការងារមួយដែលគេនិយមចូលចិត្តព្រោះមានពេលម៉ោង
ធ្វើការច្បាស់លាស់និងមើលទៅថ្លៃថ្នូរ។
ការសិក្សាមុខជំនាញធនាគារ
ក៏សមស្របផងដែរសម្រាប់ក្រុមហ៊ុនធនារ៉ាប់រង
ក្រុមហ៊ុនផ្សារភាគហ៊ុន ក្រុមហ៊ុនសវនកម្ម
និងការងារជាអ្នកវិភាគហិរញ្ញវត្ថុ។មុខជំនាញធនាគារសិក្សាផ្តោតជាសំខាន់លើ ហិរញ្ញវត្ថុ រូបិយវត្ថុ គោលនយោបាយរូបិយវត្ថុ ធនាគារ ទីផ្សារមូលធន ការវិភាគអាជីវកម្ម គណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ សេដ្ឋកិច្ច។ល។
សិស្សនិស្សិតដែលប្រាថ្នាចង់ធ្វើការនៅធនាគារ គប្បីពង្រីក ចំណេះដឹងឲ្យបានទូលាយអំពីស្ថានភាពទូទៅរបស់របររកស៊ីនីមួយៗ ត្បិត អីការងារនៅ ធានាគារត្រូវប្រាស័យទាក់ទងជាមួយអ្នករកស៊ី។ អ្នកត្រូវចេះ ទំនាក់ទំនងនិងជួយពួកគេឲ្យទទួលបានប្រាក់កំចីនិងជួយផ្តល់ យោបល់ឲ្យពួកគេវិនិយោគត្រូវតាមឆន្ទៈរបស់ខ្លួន។ ជំនាញអន្តរ បុគ្គលជាជំនាញសំខាន់និងចំាបាច់មិនអាចខ្វះបានសម្រាប់មុខតំណែង ភាគច្រើននៅធនាគារ។ ជំនាញសំខាន់ៗដែលសិស្សនិស្សិតត្រូវយកចិត្តទុក ដាក់កសាងឲ្យប៉ិនប្រសប់ឡើង គឺជំនាញទំនាក់ទំនងមនុស្ស ជំនាញបញ្ចុះបញ្ចូលលក់ផលិតផល និងជំនាញប្រាស្រ័យទាក់ទងទូទៅ។ ក្រៅពីនេះ ត្រូវមានភាពស្មោះត្រង់ និងយកចិត្តទុកដាក់លើការស្លៀកពាក់តុបតែង និងអនាម័យខ្លួនប្រាណ។
| ជំនាញទេសចរណ៍ |
មុខ
ជំនាញទេសចរណ៍សិក្សាផ្តោតជាសំខាន់លើមុខវិជ្ជាទាំងឡាយដែល
បម្រើឲ្យកិច្ចការទេសចរណ៍ រួមមានការធ្វើបដិសណ្ឋាកិច្ច
ការគ្រប់គ្រងសណ្ឋាគារនិងភោជនីយដ្ឋាន សេវាកម្មម្ហូបអាហារ
ការស្នាក់នៅ ការធ្វើដំណើរ
និងការគ្រប់គ្រងរួមលើប្រតិបត្តិការទេសចរណ៍។
និស្សិតដែលសិក្សាជំនាញទេសចរណ៍
នឹងបានយល់ដឹងអំពីទេសចរណ៍តាមភូមិសាស្ត្រ
ប្រភេទផ្សេងៗនៃកញ្ចប់សេវាកម្មទេសចរណ៍ ការទាក់ទាញទេសចរណ៍
ចំណេះមូលដ្ឋានអំពីកិច្ចការអាជីវកម្មរួមមានដូចជា ម៉ាឃេធីង
ហិរញ្ញវត្ថុ និងការគ្រប់គ្រងជាដើម។ក្រោយពីបញ្ចប់ការសិក្សា និស្សិតអាចមានសមត្ថភាពធ្វើការងារ៖
- មគ្គុទ្ទេសន៍ទេសចរណ៍
- ភ្នាក់ងារទេសចរណ៍
- ភ្នាក់ងារដឹកជញ្ជូន
- អ្នកទទួលភ្ញៀវ
- អ្នកគ្រប់គ្រងកិច្ចប្រជុំនិងសន្និសីទ
- អ្នកគ្រប់គ្រងសណ្ឋាគារ
- អ្នកគ្រប់គ្រងភោជនីយដ្ឋាន និង
- ការងារផ្សេងទៀតពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ច។
| ជំនាញម៉ាឃីតធីង |
ជំនាញ
ម៉ាឃេធីង ជាជំនាញសិក្សាអំពីរបៀបផ្សព្វផ្សាយ
និងលក់ផលិតផលនិងសេវាកម្ម។ និស្សិត
នឹងសិក្សាអំពីការស្រាវជ្រាវទីផ្សារ
និងវិភាគមើលនិន្នាការឧស្សាហកម្មនីមួយ។ ជំនាញនេះ
សិក្សាផ្តោតជាសំខាន់ទៅលើការបំពេញចិត្តអតិថិជន
និងការកសាងទំនុកចិត្តរបស់អតិថិជនមកលើម៉ាកសញ្ញារបស់ក្រុមហ៊ុន។
និស្សិតនឹងបានយល់ដឹងអំពី វិធីសាស្ត្រវិភាគលើតម្រូវការអតិថិជន
ការរៀបចំផលិតផលនិងសេវាកម្មឲ្យត្រូវទៅតាមប្រភេទអិតិជនគោលដៅ
ការជ្រើសរើសមធ្យោបាយផ្សព្វផ្សាយ ការកំណត់ថ្លៃលក់
ការគ្រប់គ្រងលើការលក់ចេញទិញចូល
ការវិភាគនិងរៀបចំយុទ្ធសាស្ត្រប្រកួតប្រជែង ។ល។ក្រោយពេលបញ្ចប់ការសិក្សាជំនាញម៉ាឃេធីង និស្សិតអាចនឹងមានសមត្ថភាពធ្វើការងារ៖ បុគ្គលិកផ្នែកលក់និងទីផ្សារ បុគ្គលិកផ្នែកអភិវឌ្ឍន៍អាជីវកម្ម បុគ្គលិកផ្នែកម៉ាកសញ្ញាពាណិជ្ជកម្ម អ្នកចែកចាយផលិតផល អ្នកសម្របសម្រួលម៉ាឃេធីង មន្ត្រីម៉ាឃេធីង អ្នកគ្រប់គ្រងផ្នែកទិញចូល អ្នកគ្រប់គ្រងម៉ាឃេធីង អ្នកគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម អ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈ អ្នកគ្រប់គ្រងភោជនីយដ្ឋាន ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារដឹកជញ្ជូន ។ល។
ម៉ាឃេធីង ជាកិច្ចការមួយដែលត្រូវធ្វើជាចាំបាច់សម្រាប់គ្រប់អង្គភាព ពាណិជ្ជកម្ម។ ទីផ្សារកាន់តែប្រកួតប្រជែង កាន់តែត្រូវការម៉ាឃេធីង៕
| ជំនាញគ្រប់គ្រង |
មុខ
ជំនាញគ្រប់គ្រង
ជាមុខជំនាញមួយបង្រៀនអំពីរបៀបគ្រប់គ្រងដឹកនាំអាជីវកម្ម
អំពីមូលដ្ឋានគ្រឹះនានារបស់អាជីវកម្ម រួមមានដូចជា គណនេយ្យ
ការគ្រប់គ្រងធនធានមនុស្ស និងការរកទីផ្សារជាដើម។ មុខជំនាញគ្រប់គ្រង
ជាមុខជំនាញដ៏ទូលាយមួយ
សិក្សាលើច្រើនផ្នែកនៃការងារគ្រប់គ្រងអាជីវកម្ម រួមមានដូចជា៖
ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ
និងការគ្រប់គ្រងទីផ្សារ។ និស្សិត
នឹងបានរៀនអំពីជំនាញបច្ចេកទេសជាមូលដ្ឋានលើការជ្រើសរើសបុគ្គលិក
ការបណ្តុះបណ្តាល ការលើកទឹកចិត្ត
ការចុះបញ្ជីប្រតិបត្តិការគណនេយ្យ ការវិភាគថ្លៃដើមទំនិញ
ការធ្វើផែនហិរញ្ញវត្ថុ ការវិភាគចំណូលចំណាយក្រុមហ៊ុន
ការវិភាគលើប្រសិទ្ធភាពផ្សព្វផ្សាយផលិតផល
និងការរៀបចំយុទ្ធសាស្ត្រទីផ្សារជាដើម។ក្រោយពីបញ្ចប់ការសិក្សាបូកផ្សំនិងភាពឆ្លាតវៃ រួមនិងបទពិសោធន៍ និស្សិតអាចនឹងមានសមត្ថភាពធ្វើការងារជា៖
- ជំនួយការគ្រប់គ្រងធនធានមនុស្ស
- មន្ត្រីបណ្តុះបណ្តាលនិងអភិវឌ្ឍន៍
- អ្នកអភិវឌ្ឍន៍អាជីវកម្ម
- មន្រ្តីឥណទាន
- ភ្នាក់ងារអចលនទ្រព្យ
- គ្រូបង្រៀនមហាវិទ្យាល័យ
- ភ្នាក់ងារលក់
- អ្នកសម្ភាសន៍បុគ្គលិក
- អ្នកវិភាគហិរញ្ញវត្ថុ
- អ្នកគ្រប់គ្រងធនធានមនុស្ស
- អ្នកគ្រប់គ្រងគម្រោង
- អ្នកគ្រប់គ្រងម៉ាឃេធីង
- អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង
- ការងារសមស្របមួយចំនួនទៀត នៅគ្រឹះស្ថានធានាគារ ហិរញ្ញវត្ថុ អប់រំ ក្រុមហ៊ុនឯកជននិងអង្គការមិនមែនរដ្ឋាភិបាល។
| ជំនាញគណនេយ្យ |
ជំនាញ
គណនេយ្យ
ជាជំនាញមួយសិក្សាទាក់ទិននឹងការតាមដានលើចំណូលចំណាយ
និងទ្រព្យសម្បត្តិរបស់អង្គភាព។ និស្សិត
នឹងត្រូវសិក្សាលើជំនាញសំខាន់ៗរូមមានដូចជា
គណនេយ្យទាំងកម្រិតមូលដ្ឋាននិងកម្រិតខ្ពស់
ច្បាប់ពាណិជ្ជកម្មនិងច្បាប់ពន្ធដា ស្តង់ដាគណនេយ្យជាតិនិងអន្តរជាតិ
ធនាគារនិងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាដើម។
ក្រៅពីនេះនិស្សិតត្រូវរៀនកម្មវិធីកុំព្យូរទ័រមួយចំនួនទៀត
សម្រាប់ប្រើប្រាស់គួបជាមួយជំនាញ មានដូចជា Quickbooks ជាដើម។
ការងារគណនេយ្យ ជាប់ទាក់ទិនយ៉ាងស្អិតរមួតនឹងតួលេខ
ហើយអ្នកកាន់ការនេះត្រូវចេះប្រើប្រាស់តួលេខទាំងនេះដើម្បី
ស្វែងរកដំណោះស្រាយបញ្ហារបស់អាជីវកម្ម។
អ្នកកាន់ការគណនេយ្យត្រូវចេះវិភាគលំហូរសាច់ប្រាក់
ទ្រព្យសម្បត្តិក្រុមហ៊ុន និងរាយការណ៍ទៅថ្នាក់លើ។ពេលបញ្ចប់ការសិក្សានិស្សិត នឹងអាចមានលទ្ធភាពធ្វើការងារ៖ គណនេយ្យករ បេឡាករ ហេរញ្ញិក
អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ អ្នកកាន់សន្និធិ អ្នករៀបចំជម្រះបញ្ជីពន្ធដា អ្នកវិភាគហិរញ្ញវត្ថុ មន្ត្រីទទួលបន្ទុកកិច្ចការប្រាក់ខែ មន្ត្រីហិរញ្ញវត្ថុ អ្នកគ្រប់គ្រងគណនេយ្យ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង ការងារនៅតាមបណ្តាស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការមិនមែនរដ្ឋាភិបាល។ ស្ថាប័នទាំងអស់ សុទ្ធតែត្រូវការគណនេយ្យជាចាំបាច់។
| រើសជំនាញតាមទេពកោសល្យ |
• ប្រសិនបើអ្នកពូកែខាងគណិតវិទ្យា អ្នកអាចចាប់យកអាជីពជាវិស្វករអគ្គិសនី វិស្វករសំណង់ស៊ីវិល វិស្វករឧស្សាហកម្ម វិស្វករមេកានិច វិស្វករកុំព្យូទ័រ
• ប្រសិនបើអ្នកចូលចិត្តអានៈ អ្នកអាចចាប់យកអាជីពជាអ្នកនិពន្ធ អ្នកបកប្រែ អ្នកទំនាក់ទំនងសាធារណៈ គ្រូបង្រៀន អ្នកច្នៃម៉ូដ សិល្បករ លេខាធិការ អ្នកទទួលនិងផ្តល់ព័ត៌មានទៅភ្ញៀវ បណ្ណារក្ស អ្នកត្រួតពិនិត្យការបោះពុម្ពផ្សាយ
• ប្រសិនបើអ្នកចូលចិត្តវិទ្យាសាស្ត្រ អ្នកអាចក្លាយជាវិស្វករគីមី ឳសថការី អ្នកបើកយន្តហោះ អ្នកឯកទេសបរិស្ថាន
• ប្រសិនបើអ្នកពូកែខាងសិក្សាសង្គម អ្នកអាចក្លាយជាអ្នកសេដ្ឋកិច្ច ជំនួយការធនធានមនុស្ស អ្នកនយោបាយ អ្នកចិត្តសាស្រ្ត អ្នកធ្វើផែនការអភិវឌ្ឍន៍ក្រុង
• ប្រសិនបើអ្នកចូលចិត្តឬពូកែខាងតន្ត្រីនិងសិល្បៈ អ្នកអាចចាប់យកអាជីពជាតារាភាពយន្ត អ្នកថតរូប សិល្បករ ឌីជេ អ្នកច្នៃម៉ូដ តន្ត្រីករ
• ប្រសិនបើអ្នកចូលចិត្តសាងសង់និងជួសជុលអ្នកអាចក្លាយជាជាងឈើ ជាងមេកានិចរថយន្ត ស្ថាបត្យករ វិស្វករសំណង់ស៊ីវិល ជាងអគ្គិសនី
• ប្រសិនបើអ្នកចូលចិត្តជួយមនុស្សអ្នកគួរជ្រើរើសយយកអាជីពជា គ្រូបង្រៀន អ្នកថែរក្សាក្មេង ពេទ្យ បុគ្គលិកអង្គការមនុស្សធម៌
• ប្រសិនបើអ្នកចូលចិត្តឬពូកែខាងកុំព្យូទ័រអ្នកអាចក្លាយជាអ្នកគ្រប់គ្រងទិន្នន័យគោល វិស្វករកុំព្យូទ័រ អ្នកគ្រប់គ្រងបណ្តាញវិបសាយ អ្នកវិភាគប្រព័ន្ធ
• ប្រសិនបើអ្នកចូលចិត្តច្បាប់ អ្នកអាចចាប់អាជីពជានគរបាល មេធាវី ចៅក្រម
• ប្រសិនបើអ្នកចូលចិត្តរឿងលុយកាក់ អ្នកអាចរើសយកអាជីពជាគណនេយ្យករ អ្នកវិភាគហិរញ្ញវត្ថុ មន្រ្តីឥណទាន ភ្នាក់ងារអលនាទ្រព្យ
• ប្រសិនបើអ្នកពូកែខាងកីឡា អ្នកអាចក្លាយជា អត្តពលលិក គ្រូបង្វឹកកីឡា អ្នករបាំ
• ប្រសិនបើអ្នកចូលចិត្តធម្មជាតិ អ្នកអាចចាប់អាជីពជា ពេទ្យសត្វ អ្នកឯកទេស ចំណីអាហារ និង កសិកម្ម អ្នកគ្រប់គ្រងសួនសត្វ។

No comments:
Post a Comment