
www.it4ug.net
IT4U គឺជាគេហទំព័រផ្តល់ចំណេះដឹងផ្តោតទៅលើ វិទ្យាសាស្ត្រកុំព្យូទ័រ។ នៅ ទីនោះ អ្នកនឹងឃើញអត្ថបទជាច្រើនស្តីអំពី កម្មវិធីកុំព្យូទ័រ ដំណោះស្រាយផ្សេងៗ គន្លឹះ និងវិធី។ល។ គេហទំព័រនេះធ្វើការផ្សាយជារៀងរាល់ថ្ងៃ លើកលែងតែនៅចុងសប្តាហ៍។ ដូចនេះប្រសិនបើអ្នកចង់បង្កើនចំណេះដឹងផ្នែងវិទ្យាសាស្រ្តកុំព្យូទ័រ គេហទំព័រនេះពិតជាសក្តិសមសម្រាប់អ្នក។
www.evithy.com
eវិធី គឺជាគេហទំព័រភាសាខ្មែរមួយទៀតដែលផ្តល់ចំណេះដឹងចំរុះ។ នៅក្នុងគេហទំព័រនេះ មានអត្ថបទដែលទាក់ទងនឹង កសិកម្ម បច្ចេកវិជ្ជា វប្បធម៌ប្រពៃណី សង្គម សុខភាព ។ល។ ថ្វីត្បិតតែគេហទំព័រនេះ មិនមានធ្វើការផ្សព្វផ្សាយជារៀងរាល់ថ្ងៃមែន ប៉ុន្តែគេហទំព័រនេះក៏ឧស្សាធ្វើការបញ្ចូលអត្ថបទថ្មីៗផងដែរ។
www.ant.com.kh
អាន គឺជាគេហទំព័រដែលបង្កើតឡើងដោយទស្សាវដ្តីពត៌មានវិទ្យាអាន។ គេហទំព័រនេះគឺផ្តោតទៅលើចំណេះដឹងផ្នែកពត៌មានវិទ្យា។ អ្នកអាចរកនៅអត្ថបទដែលទាក់ទងនឹង កម្មវិធីកុំព្យូទ័រថ្មីៗ បច្ចេកវិជ្ជា គន្លឹះក្នុងការប្រើប្រាស់កុំព្យូទ័រ ។ល។
www.km.wikipedia.org
វិគីភីឌា គឺជាសព្វវចនាធិប្បាយសេរី ដែលសម្បូរអត្ថបទចំណេះដឹងជាច្រើនប្រភេទដូចជាវិទ្យាសាស្ត្រ អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ និងអត្ថបទដ៏ទៃទៀតជាច្រើន។ វិគីភីឌាខ្មែរគឺជាគេហទំព័រដែលមានទម្រង់ដូច Wikipedia ជាភាសាអង់គ្លេសដែរ។ វិគីភីឌា មានសមាជិកជាច្រើនដែលចុះឈ្មោះដើម្បីផ្តល់ និងសរសេសអត្ថបទ។ អ្នកក៏អាចក្លាយជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដ៏ទៃទៀតដែរ។
តើអ្នកមានដឹងពីគេហទំព័រល្អៗផ្សេងៗទៀតដែរឬទេ? ប្រសិនបើដឹង សូមកុំភ្លេចចែករំលែកជាមួយគំនិត និងប្រិយមិត្តដ៏ទៃទៀតផង។
No comments:
Post a Comment