Tuesday, August 27, 2013

ធ្វើ​ការងារ​ស្ម័គ្រចិត្ត​អាចជួយ​អោយ​មនុស្ស​មាន​ភាពសប្បាយ​រីករាយ

ការស្រាវជ្រាវ ​ថ្មី​មួយ​បាន​បង្ហាញថា ធ្វើ​ការងារ​ស្ម័គ្រចិត្ត​អាច​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​សុខភាព​ផ្លូវចិត្ត​ របស់​អ្នក និង​ជួយ​អ្នក​អោយ​រស់នៅ​បាន​យូរ​។​
​អ្នកស្រាវជ្រាវ​បាន​វិភាគ​លើ​ការស្រាវជ្រាវ​៤០ និង​បាន​រកឃើញថា អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​មាន​ការថយចុះ​ហានិភ័យ​នៃ​ការស្លាប់​២០%​បើ​ធៀប ​ទៅ​នឹង​អ្នក​ដែល​មិន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​។ បន្ថែម​ពីលើ​នេះ​, អ្នកធ្វើការងារ​ស្ម័គ្រចិត្ត​មាន​ការថយចុះ​កម្រិត​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ , បង្កើន​ភាព​រីករាយ​ក្នុង​ជីវិត និង​មាន​សុខភាព​ល្អ​។​

អ្នកស្រាវជ្រាវ​បាន​និយាយ​បន្ថែម​ថា ការស្រាវជ្រាវ​ថ្ងៃក្រោយ​គឺ​ចាំបាច់​ដើម្បី​យល់​ពី​ការផ្សារភ្ជាប់​គ្នា​ រវាង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត និង​សុខភាព​។​

វេជ្ជបណ្ឌិត ស៊ូ​សាន រី​ឆាដ (Suzanne Richards) ដែល​មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Exeter បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​បានបង្ហាញ​ថា ការងារ​ស្ម័គ្រចិត្ត​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ភាពប្រសើរឡើង​នៃ​សុខភាព​ ផ្លូវចិត្ត ប៉ុន្តែ​ការស្រាវជ្រាវ​បន្ថែម​គឺ​ចាំបាច់​ដើម្បី​កំណត់​ថា​តើ​ការងារ​ ស្ម័គ្រ​ពិត​ជា​មូលហេតុ​ឬ​យ៉ាងណា​។​
​វា​នៅតែ​មិន​ទាន់​ច្បាស់​ថា​តើ កត្តា​ជីវសាស្ត្រ និង​កត្តា​វប្បធម៌​, ប្រភព​សង្គម​ដែល​ជារឿយៗ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​សុខ​ភាព​ប្រសើរ និង​ការរស់នៅ​នោះ ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ឆន្ទះ​នៃ​ការធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឬ​ យ៉ាងណា​។ គាត់​បាន​ពន្យល់ថា សព្វថ្ងៃ​ការប្រកួតប្រជែង​គឺ​ជម្រុញ​អោយ​មនុស្ស​មាន​ភាព​សកម្ម​ក្នុង​ ការធ្វើ​ការងារ​ស្ម័គ្រចិត្ត ហើយ​បន្ទាប់​មក​វាស់​មើលថា​តើ​ភាព​ល្អ​ប្រសើរ​បាន​កើន​ឡើង​ចំពោះ​ពួកគាត់​ ប៉ុណ្ណា​។​
ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត BMC Public Health​។​
ដោយយោង​តាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា នៅលើ​ពិភពលោក​, ចំនួន​នៃ​អ្នក​ធ្វើ​ការស្ម័គ្រចិត្ត​មាន​ការប្រែប្រួល ដែល​មាន​ប្រហែល​២៣%​ក្នុង​អឺរ៉ុប​, ២៧%​ក្នុង​សហរដ្ឋអាមេរិក និង​៣៦%​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​​
ហេតុផល​ទូទៅ​ដែល​មនុស្ស​ធ្វើ​ការស្ម័គ្រចិត្ត​រួមមាន មាន​ការគាំទ្រ​ពី​អង្គការ ឬ​កុមារកំព្រា​ដែល​គាំទ្រ​ពួគគេ​។ មនុស្ស​មួយចំនួន​ទៀត​ក៏​ធ្វើ​ការស្ម័គ្រចិត្ត​ដើម្បី​ទទួលបាន​បទពិសោធន៍​ ការងារ​ផង​ដែរ​៕

No comments: