Tuesday, August 27, 2013

កិត្តិយសក្នុង​ភាព​ជា​មនុស្ស


កិត្តិយសរបស់យើង មិនត្រឹម​តែ​ត្រូវ​ការ​ឲ្យ​អ្នកដទៃ​ជួយ​ការ​ពារ​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ការ​តម្រូវ​ឲ្យ​ខ្លួន​ឯង​ត្រូវ​មាន​ទំនុក​
ចិត្ត លើក​តម្កើង​ឲ្យ​ខ្ពស់​ស្មើ​ជីវិត ព្រម​ទាំង​ថែ​រក្សាការពារឲ្យបានខ្លាំងបំផុតផងដែរ
និទាឃរដូវនាឆ្នាំ១៩៩៥ ថៅកែគីម ជនជាតិកូរ៉េ ម្ចាស់របស់ក្រុមហ៊ុនគ្រឿងអគ្គីសនីមួយកន្លែងនៅ ចូហៃ បានបញ្ជា
កម្មករទាំងអស់ឲ្យលុតជង្គង់នៅចំពោះមុខខ្លួន ដោយមិនគិតដល់កិត្តិយសរបស់ជនជាតិចិនសោះឡើយ ព្រោះតែ
ខឹងសម្បាររឿងបន្តិចបន្តួចមួយចំនួន។ តាមការពិត កម្មករទាំងអស់ត្រូវបានអនុញ្ញាតឲ្យឈប់  ១០នាទី ជាករណី
ពិសេស បន្ទាប់ពីបានធ្វើការងារធ្ងន់ រហូតដល់ភ្លេចច្បាប់ទម្លាប់ដែលថៅកែគីម កំណត់ទុកថា ពេលសម្រាក ត្រូវនាំ
គ្នាចូលជួរជារាង ៤ជ្រុង រួចដើរចេញពីម៉ាស៊ីនគ្រឿងចក្រ។ ពួកកម្មករបាននាំគ្នាលុតជង្គង់ចុះក្រោមអំណាចផ្តាច់
ការដែលយកខ្លួនឯងជាធំគួរឲ្យស្អប់ខើ្ពម។ ប៉ុន្តែនៅសល់កំលោះម្នាក់ឈ្មោះ ឈុនទៀនសួយ បែរជាឈរធ្វើមិន
ដឹង។ ថៅកែគីម ខឹងឡើងច្រឡោតតោតតូងស្រែកគំរាមដាក់គេថា បើឯងមិនលុតជង្គង់ទេ ឆាប់ចេញឲ្យផុតពី
រោងចក្រយើង
ភ្លាមទៅ!!!
ឈុនទៀនសួយ គ្មានការកោតក្រែងញញើតអ្វីបន្តិចទេ។ គេបែរខ្នងដាក់ ហើយបានដើរចេញទៅយ៉ាងសឿងជាទី
បំផុត។
កិត្តិយស គឺសំខាន់ជាងជីវិតទៅទៀត! អ្នកនិពន្ធម្នាក់បានសរសេរទុកថា  កិត្តិយសរបស់មនុស្ស គឺជាភាពថ្នៃថ្នូរ
និងគុណតម្លៃម្យ៉ាង
។ មនុស្សយើង ទោះបីជាមានឋានៈតូចទាបយ៉ាងណាក្តី កាលបើមានគុណធម៌ និងគុណតម្លៃ
ប្រភេទនេះ គេនឹងមិនឱនក្បាលចុះញ៉មចំពោះពួកអ្នកល្មោភអំណាចបុណ្យស័ក្តិ គេមិនលោភលន់នឹងទ្រព្យធន
ដែលមិនសុចរិត មិនទ្រាំអត់ធ្មត់ឬខ្លបខ្លាចអំពើអយុត្តិធម៌អ្វីទេ។
បុគ្គលដែលចេះរក្សាកិត្តយសចំពោះខ្លួនឯង គឺប្រៀបបីដូចជាមានបង្គោលសសរដ៏រឹងមាំមួយនៃដួងវិញ្ញាណដែល
​ចាំជួយគាំទ្រទប់ជ្រែងជីវិតរបស់ខ្លួនដូច្នោះដែរ។ មានន័យថា បុគ្គលដែលបាត់បង់កិត្តយសទៅហើយ គឺប្រៀបដូច
ជាបុគ្គលដែលមានត្រឹមតែសង្ខារ រស់នៅមិនខុសអ្វីពីសត្វព្រលាត់នោះឡើយ។
មនុស្សយើងមិនអាចរស់នៅដោយគ្មានកិត្តិយសកេរ្តិ៍ឈ្មោះបានឡើយ គឺប្រៀបបីដូចជាដួងព្រះអាទិត្យគ្មានពន្លឺ
សូរ្យសែង ដូចទឹកទន្លេដ៏ធំគ្មានទឹករលកធំៗអញ្ចឹងដែរ។ ដូច្នេះកិត្តិយសមនុស្សយើង មិនត្រឹមតែត្រូវរក្សាការពារ
ពីអ្នកដទៃទេ តែថែមទាំងត្រូវការភាពជឿជាក់ពីខ្លួនឯងផ្ទាល់ ការផ្តល់ភាពថ្លៃថ្នូរចំពោះខ្លួនឯង និងហ៊ានលះបង់
​ជីវិតខ្លួនឯងដើម្បីការពារវាឲ្យដល់ទីបញ្ចប់ថែមទៀតផង។

No comments: