Wednesday, August 28, 2013

មាគា៍ប្រាំបីប្រកាប្រកបដោយធម៍


  1. ការគិតក្នុងផ្លូវត្រូវ មានន័យថាការគិតមិនមែនចេះគិតដោយគ្មានការពិចារណានោះទេ​គិត​ត្រូវ​គឺត្រូវគិតអោយល្អិតល្អន់ ម៉ត់ចត់និងច្បាស់លាស់។
  2. ការរលឹកក្នុងផ្លូវត្រូវ មានន័យថាត្រូវដឹងពីគុណបុណ្យដល់អ្នកដទៃ​ដែល​បាន​ធ្វើ​ល្អ​មក​លើយើងនិងមិនត្រូវល្មើសគុណដោយការមើលងាយមើលថោកឡើយ។
  3. ការនិយាយក្នុងផ្លូវត្រូវ មានន័យថាបើនិងនិយាយអ្វីត្រូវនិយាយតែពាក្យពិតមិន​ត្រូវនិយាយ​កុហករឺនិយាយពាក្យមួលបង្កាត់ដោយពាក្យសំដីគ្រោតគ្រាតអសះរុះឡើយ។
  4. ការបំពេញការងារក្នុងផ្លូវត្រូវមានន័យថាត្រូវធ្វើការងារណាដែលសុច្ចរិត​ត្រឹមត្រូវ មិន​លួចឆក់ប្លន់រឺកេងប្រវ័ញពីអ្នកដទៃ​ឡើយ។
  5. ការចិញ្ចឹមជីវិតក្នុងផ្លូវត្រូវ មានន័យថាការប្រកបរបររកស៊ីចឹញ្ចឹមជីវិត​ដោយត្រឹម​ត្រូវមិន​ឈ្លោះ​​ប្រកែកមិនទ្រគោះបោះបោកជាមួយអ្នកដទៃជាដើម។
  6. ការព្យាយាមក្នុងផ្លូវត្រូវមានន័យថាត្រូវចេះតស៊ូអត់ធ្មត់ក្នុងភារកិច្ចរឺការងារ​ផ្សេងៗដែល​ខ្លួន​យើងកំពុងធ្វើដោយការតាំងចិត្ត មិនឆេវឆាវ មិនច្រឡោតឡើយដូចពាក្យមួយពោលថា ខឹង​ខុស​ខឹងខូច​ ខឹងខាត ។
  7. ការត្រឹះរឹះក្នុងផ្លូវត្រូវមានន័យថាត្រូវចេះពិចារណាអោយត្រឹមត្រូវមុននឹងសំរេចចិត្តជាមួយនិងបញ្ហារឺរឿង​អ្វីមួយដែលបានកើតឡើង។
  8. ការតម្កល់ចិត្តក្នុងផ្លូវត្រូវមានន័យថាត្រូវមានការតាំងចិត្តអោយនឹងនរ​ មិនលំអៀង​ មិន​ធ្វើ​អោយ​អ្នកដទៃមិនជឿលើ​ខ្លួន​។

No comments: