ក្នុងរយ:ពេលចុងក្រោយនេះ ប្រពន្ធ័ទំនាក់ទំនងសង្គម និងប្លុក បានក្លាយទៅជាទំព័រកាន់តែអស្ចារ្យនៅក្នុងប្រពន្ធ័អេត្រិចត្រូនិច។ មនុស្សមួយចំនួនប្រើប្រាស់វាសំរាប់ការកំសាន្ត ក្នុងខណ:ពេលដែលអ្នកខ្លះទៀតរកបានប្រាក់ចំនូលក្នុងការបង្កើតប្លុក របស់ពួកគេ។ អ្វីក៏ដោយដែលអ្នកសរសេរក្នុងប្លុករបស់អ្នក អ្នកពិតជាចង់អោយមនុស្សគ្រប់គ្នាចូលទៅអានប្លុករបស់អ្នកដែលអ្នក បានសរសេរ មិនអញ្ចឹង? បើដូចច្នោះអ្នកគួរតែធ្វើការបង្កើនចររាចរណ៍នៃប្លុករបស់អ្នក។ មានចំនុចវ័យឆ្លាតមួយចំនួនដែលអ្នកត្រូវធ្វើ ដែលវានឹងជួយអោយអ្នកបង្កើនប្រជាប្រិយភាពក្នុងប្លុករបស់អ្នក។
១. ការបង្កើតប្រពន្ធ័បន្លឺសំឡេង
ចាប់ផ្តើមដំណើរការប្រពន្ធ័សំឡេងសំរាប់ប្លុករបស់អ្នក។ សេវាកម្មនេះ វានឹងផ្តល់អោយនួវការរាយការណ៍ នៅគ្រាដែលអ្នកធ្វើការបង្ហោះប្លុក។ ទាំងនេះវានឹងជួយអោយអ្នកបង្ហាញទំព័រប្លុករបស់អ្នកទៅលើម៉ាស៊ីន ស្រាវជ្រាវ និងបង្កើនល្បឿននៃដំណើរការរបស់អ្នក។
២. សារអេឡិចត្រូនិចថ្មីៗ
នៅលើប្លុករបស់អ្នក អ្នកគួរតែមានជំរើស ដែលជាកន្លែងសំរាប់អ្នកអាន និងអ្នកបង្កើតប្លុកផ្សេងៅៗទៀតអាចបង្កើត account សំរាប់ប្លុករបស់អ្នក។ តាមរយ:មធ្យោបាយនេះពួកគេនឹងទទួលបាននួវការផ្តល់ដំណឹង និងទទួលបានសារអេត្រិចត្រូនិចនៅពេលដែលអ្នកបានបង្ហោះអត្ថបទ ថ្មីៗ។
៣.ទំព័រចែករំលែកឯកសារ
ដើម្បីបង្កើនចររាចរណ៍សំរាប់ប្លុករបស់អ្នក អ្នកអាច បង្ហោះប្លុករបស់អ្នកចូលទៅក្នុងទំព័រចែករំលែកឯកសារផងដែរ។ អ្នកគ្រាន់តែផ្លាស់ប្តូរឯកសារទាំងនោះទៅជាPDS។ ប៉ុន្តែកុំភ្លេចបន្ថែមប្លុករបស់អ្នក VRF ហើយសង្ខេបជាឯកសារ។
៤.ប្រពន្ធ័ផ្សព្វផ្សាយសង្គម Twitter
អ្នកអាចបង្កើតប្រជាប្រិយប្លុករបស់អ្នក ដោយភ្ជាប់ទៅកាន់ប្រពន្ធ័ Twitter ដូចនេះ អ្នកលេងTwitter ផ្សេងទៀតអាចទទួលបានព័ត៌មានពីការផុសរបស់អ្នក។
៥.ទំព័រ facebook
បើសិនអ្នកមានប្លុកអំពីរូបភាពប្លែកៗ រឺក៏អ្វីថ្មីៗអ្នកអាចបង្កើតទំពរ័Facebook សំរាប់វា។វិធីនេះវាអាចអោយមិត្តភ័ក្តក្នុfacebook របស់អ្នកទទួលបានព័ត៌មាន អំពីការបង្ហោះ ព័ត៌មាន ទាន់ពេលដែលអ្នកបង្ហោះ ព្រមទាំងទាក់ទាញសមាជិកថ្មី សំរាប់ប្លុករបស់អ្នកផងដែរ។
៦.ការផ្តល់នូវយោបល់(comments)
បង្ហោះ comments ទៅលើទំព័ររបស់អ្នកដទែ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយសំរាប់ប្លុករបស់អ្នក។ អ្នកអាច comments ក្នុងប្លុកដែលអ្នកចូល ដែលវាមានការទាក់ទងទៅនឹងគំរោងក្នុងប្លុករបស់អ្នក។
៧.ទំនាក់ទំនងជាសាធារណះ
បើសិនជាអ្នកចង់ជំរុញប្លុករបស់អ្នកតាមរយះប្លុក អ្នកក៏ ត្រូវតែមានព័ត៌មាន សំរាប់បង្ហោះផងដែរ រឺក៏ផ្សព្វផ្សាយតាមរយះការសែត រឺក៏ទស្សនាវដ្តី។
៨. ប្លុកភ្ញៀវ
ប្លុកភ្ញៀវ សំដៅទៅលើប្លុកអ្នកដទៃទៀតដែលអ្នកសរសេរទៅលើទៅលើប្លុករបស់ពួកគេ។ អ្នកអាចជ្រើសរើសប្លុកដែលអ្នកចាប់អារម្មណ៍បន្ទាប់មកសរសេរបង្ហោះ ទៅលើវា ដោយសរសេរទៅលើប្រធានបទដែលគួរអោយចាប់អារម្មណ៍ដែលអ្នកគិតថាអ្នកអាន អាចនឹងចាប់អារម្មណ៍អាន។ ទាំងអស់វានឹងផ្តល់អោយអ្នកនូវអត្ថប្រយ៉ោជន៍ជាច្រើន ដែលនាំអោយគេស្គាល់ប្លុករបស់អ្នកកាន់តែច្រើន ពេលនោះឯងគេនឹងចូលទៅក្នុងប្លុករបស់អ្នកដោយផ្ទាល់តែម្តង។
៩. វេទិកា
វេទិកា ក៍ជាមធ្យោបាយមួយចំបងដែលអ្នកអាចទាញយកផលប្រយោជន៍ពីវាយ៉ាងច្រើន តាមរយះការចែករំលែកព័ត៌មាន រឺក៏ជាការពិភាក្សាដែលអ្នកបានចូលរួម ដែលជាហេតុនាំប្លុករបស់អ្នកកាន់តែមានប្រជាប្រិយភាព។ មិនត្រឹមតែប៉ុនោះបើសិនជាអ្នកអាចជំរុញការcomments របស់អ្នកអានថែមទៀតនោះវាកាន់តែប្រសើរសំរាប់ប្លុករបស់អ្នក។
១០. ធ្វើអោយប្លុករបស់អ្នកមានសភាពទាក់ទាញ
យើងគិតថា យើងមិនចាំបាច់ប្រាប់អ្នកពីចំនុចនេះទេ។ នៅគ្រាដែលអ្នកចាប់ផ្តើមបង្កើតប្លុក អ្នកប្រហែលជាដឹងហើយថាដើម្បីអោយគេស្គាល់ប្លុករបស់អ្នក វាមិនគ្រាន់តែខ្លួនទេ ប៉ុន្តែសំរាប់អ្នកដទៃផងដែរ។ ទោះបីជាយ៉ាងណាក៍ដោយ អ្នកត្រូវគិតនៅក្នុងចិត្តតើប្លុករបស់អ្នកបង្កើតឡើងដើម្បី ផ្សព្វផ្សាយអំពីអ្វី ហើយខ្លឹមសារខាងក្នុងជាចំនុចបន្ទាប់។ ឧទាហរណ៍ បើជាវាប្លុកអំពីរូបភាព អ្នកត្រូវធ្វើអោយវាប្រាកដថារូបភាពរបស់អ្នក មានទំហំ និងរូបភាពច្បាស់គ្រប់គ្រាន់សំរាប់អ្នកអានផងដែរ៕
No comments:
Post a Comment