ក្នុងនាមជាអ្នកលក់ម្នាក់ ឬជាអ្នកដែលកំពុងតែផ្សព្វផ្សាយអំពីមុខជំនួញរបស់ខ្លួន នោះជំនាញក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធិភាពគឺជារឿងដ៏សំខាន់ មួយដែលត្រូវធ្វើ។ ការបង្កើតនូវទំនាក់ទំនងយ៉ាងល្អ និងការបង្កើនការទុកចិត្ត ខណៈពេលដែលមានការគោរពយ៉ាងពេញលេញ និងមានទំនុកចិត្តលើខ្លួនឯងអាចអះអាងជាផ្នែកមួយដ៏សំខាន់សម្រាប់ ដោះស្រាយបញ្ហា។
ខាងក្រោមនេះគឺជារបៀបពង្រឹងជំនាញទំនាក់ទំនងរបស់អ្នកនៅពេលកំពុងតែធ្វើការលក់ដូរ៖
មើលការចាប់ដៃរបស់អ្នក
មនុស្សមួយចំនួនអាចនឹងចងចាំមនុស្សម្នាក់ដែលផ្តល់អោយគេនូវ ការចាប់ដៃយ៉ាងល្អមួយ ប៉ុន្តែភាគច្រើនពួកគេទំនងជាចាំច្រើនលើអ្វីដែលវាជាការអាក្រក់នោះ ។ ចូរប្រាកដថា អ្នកមិនចងចាំនូវអ្វីដែលខុសឆ្គងនោះទេ។ ការចាប់ដៃដ៏អាក្រក់ ឬមិនល្អដូចជា ការចាប់ដៃប្រកបដោយភាពឃោរឃៅ និងទន់ខ្សោយ, មិនចង់ចាប់ដៃគ្នា, ចាប់ដៃដោយដៃបែកញើស ឬ ចាប់ដៃប្រភេទអ្នកនយោបាយ ជាដើម។ គ្រាន់តែលាដៃរបស់អ្នកចេញ ហើយសម្លឹងមើលភ្នែករបស់ពួកគេជាមួយនឹងស្នាមញញឹម និងផ្តល់ការទុកចិត្តគឺជាអ្វីដែលគួរតែធ្វើ។
យល់ចិត្តគេសិន
អ្វីដែលអ្នកត្រូវធ្វើនោះគឺការស្តាប់ការចង់បានរបស់អតិថិជន។ តើពួកគេបារម្ភអំពីអ្វី? តើបញ្ហាអ្វីខ្លះដែលធ្វើពួកគេមានដើម្បីអោយអ្នកជួយដោះស្រាយ? ភាគច្រើន បើសិនជាអ្នកត្រូវការយកចិត្តទុកដាក់យ៉ាងដឹតដល់ទៅលើអ្វីដែលអតិថិជន របស់អ្នកកំពុងតែនិយាយប្រាប់ មានន័យថាអ្នកមិនមែនត្រូវការដើម្បីលក់ផលិតផលនោះទេ។
ការពិភាក្សាដោយខ្លួនឯង
ក្រោយពីស្តាប់ការចង់បានរបស់អ្នក ចូរព្យាយាមនិយាយទៅលើបញ្ហារបស់ពួកគេ។ រឿងនេះនឹងផ្តល់អោយមានផលពីរដូចជា ១, វានឹងធ្វើអោយអ្នកផ្សេងចូលចិត្តអ្នកព្រោះតែជាមនុស្សពិតជាយកចិត្ត ទុកដាក់ទៅលើតម្រូវការរបស់ពួកគេ។ រឿងនេះនឹងបង្កើនការពេញចិត្តរបស់អញនក និងពង្រឹងដល់ឱកាសនៃការលក់របស់អ្នកថែមទៀត។ ២, វានឹងកាត់បន្ថយឱកាសនៃការព្យាយាមលក់ផលិតផល ឬដោយប្រើគំនិតខុស ដែលវាអាចនឹងបំបាត់ការទុកចិត្តរបស់អតិថិជនសំខាន់ៗរបស់អ្នកបាន។
កំណត់គោលដៅនៅចំនុចណាមួយ
ចូរប្រាកដថា អ្នកបានបញ្ចប់ការលក់របស់អ្នក ឬការធ្វើបទបង្ហាញជាមួយនឹងជំហ៊ានតាមដានដែលអ្នកអាចធ្វើលើកក្រោយ បាន។ ប្រហែលជាការទូរស័ព្ទទៅម្តងទៀតនៅថ្ងៃខាងស្អែកក្រោយពីអតិថិជនរបស់ អ្នកជួបប្រធាន ឬផ្តល់ជាផលិតផលបណ្តោះអាសន្នសិន។
ត្រូវបញ្ចប់ការជួបមុខគ្នាដំបូងជានិច្ច
គ្មាននរណាម្នាក់ចូលចិត្តមនុស្សដែលចេះតែនិយាយជាប់យូររាប់ ម៉ោងនោះទេ ដូច្នេះមិនត្រូវធ្វើខ្លួនអោយទៅជាមនុស្សបែបនេះឡើយ។ ក្រោយពីអ្នកបានធ្វើបទបង្ហាញរបស់អ្នក និងច្បាស់នូវអ្វីដែលនឹងកើតឡើងបន្ទាប់ ចូរបញ្ចប់ការជួបគ្នាររបស់អ្នកទៅ ព្រមទាំងអរគុណចំពោះការចំណាយពេលវេលារបស់អតិថិជនអ្នក និង ត្រូវចេះប្រើប្រាស់ស្នាមញញឹមជាមួយនឹងការចាប់ដៃយ៉ាងល្អមួយសម្រាប់ ការបែកគ្នា៕
No comments:
Post a Comment