Tuesday, August 27, 2013

ការវាយតម្លៃ​លើ​អ្នក​ផ្គត់ផ្គង់​ដោយ​ផ្អែក​លើ C ចំនួន ១០


   

តើ​អ្នក​ធ្លាប់​ប៉ាន់ស្មាន​ទៅ​លើ​ទំនាក់ទំនង​មួយ​ជាមួយនឹង​ អ្នកផ្គត់ផ្គង់​ដើម្បី​អោយដឹងថា​អ្នក​បាន​ជ្រើសរើស​នូវ​ជម្រើស​ដែល​ខុស​ហើយ​ ដែរ​ទេ​?

​ឧទាហរណ៍ អ្នក​ប្រហែលជា​ធ្លាប់​រក​ឃើញ​អ្នក​ផ្គត់ផ្គង់​ម្នាក់​ដែល​ផ្តល់​ជា​ប្រាក់​ សំណង​ដ៏​ល្អ​មួយ​ហើយ ប៉ុន្តែ​ក្រោយមក​ទើប​ដឹងថា ស្តង់ដា​គុណភាព​របស់​វា​គឺ​ចុះ​ទាប​ទៅវិញ ឬ​ការទំនាក់ទំនង​នោះ​គឺ​ចុះខ្សោយ​ដែល​មិន​អាច​ទទួលយកបាន​។

​ការ​ដែល ​គ្មាន​ភាព​សមាមាត្រ​គ្នា​រវាង​តម្រូវការ​របស់​អ្នក និង​ការផ្តល់​អោយ​របស់​អ្នកផ្គត់ផ្គង់​អាច​បន្ថែម​នូវ​តម្លៃ​, ពន្យា​ពេល​, និង​អាច​បំផ្លាញ​ដល់​កត្តិយ​ស​ក្រុមហ៊ុន​របស់​អ្នក​ទៀត​ផង​បើ​សិន​គ្រឿង​ បរិក្ខារ ឬ​ធនធាន​របស់​អ្នក​ផ្តល់​អោយ​មាន​ស្តង់ដារ​។

​ការវាយតម្លៃ ​ទៅលើ​អ្នក​ផ្គត់ផ្គង់​ដោយ​ផ្អែក​ទៅលើ​វិធីសាស្ត្រ C ចំនួន ១០ ជួយ​អោយ​អ្នក​អាច​ចៀសផុត​ពី​បញ្ហា​ទាំងនេះ​បាន​។ តារាង C ទាំង​១០​នេះ ជួយ​អោយ​អ្នក​បង្កើត​បាន​ជា​តម្រូវ​ការ​សម្រាប់​ក្រុមហ៊ុន​របស់​អ្នក​, យល់​ពី​របៀប​ដែល​អ្នក​ផ្គត់ផ្គង់​អាច​ដឹង​, និង​សម្គាល់​ដឹង​ពី​អ្នកផ្គត់ផ្គង់​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក​។

​ លោក រ៉េ ខាត​ធឺ (Ray Carter) នាយក​នៃ​អ្នក​ប្រឹក្សា DPSS ដែល​ជា​អ្នកសរសេរ​អំពី​ការវាយតម្លៃ​ទៅលើ​អ្នក​ផ្គត់ផ្គង់​ដោយ​ផ្អែក​ទៅលើ​ វិធីសាស្ត្រ C ចំនួន ៧​ដំបូង​គេ​ក្នុង​ឆ្នាំ​១៩៩៥​។ ក្រោយមក​ទៀត​គាត់​បន្ថែម​វី​ធី​សាស្ត្រ C ចំនួន ៣​ចូលទៅ​ក្នុង​នោះ​ទៀត ហើយ C ទាំង ១០​នេះ​ដំណាង​អោយ​៖
1.    Competency (​ការប្រកួតប្រជែង​)
2.    Capacity (​សមត្ថភាព​)
3.    Commitment (​ការប្តេជ្ញាចិត្ត​)
4.    Control (​ការគ្រប់គ្រង​)
5.    Cash (​សាច់ប្រាក់​)
6.    Cost (​តម្លៃ​)
7.    Consistency (​ភាព​ដូចៗ​គ្នា​)
8.    Culture (​ទំនៀមទម្លាប់​)
9.    Clean (​ភាព​ស្អាត​)
10.    Communication (​ការទំនាក់ទំនង​)

​ ចូរ​ប្រើ​តារាង C ទាំង ១០ នេះ​ដើម្បី​ជួយ​អោយ​អ្នក​អាច​វាយតម្លៃ​ទៅលើ​សក្តានុភាព​របស់​អ្នកផ្គត់ផ្គង់ ​តាម​មធ្យោបាយ​ជាច្រើន​ប្រភេទ​បាន​។​

​ដំបូង អ្នក​អាច​ប្រើ​វា​ដើម្បី​វាយតម្លៃ​ទៅ​លើ​ទស្សនៈ​ផ្សេងៗ​ពី​គ្នា​នៃ​ ពាណិជ្ជកម្ម​របស់​អ្នកផ្គត់ផ្គង់​ម្នាក់​៖ ការ​ពិនិត្យ​រាល់​ចំនុច​សំខាន់ៗ​ទាំង ១០​ក្នុង​តារាង​នេះ​នឹង​ផ្តល់​អោយ​អ្នក​នូវ​ការយល់ដឹង​យ៉ាង​ល្អ​មួយ​ទៅលើ​ ប្រសិទ្ធិភាព​របស់​អ្នកផ្គត់ផ្គង់ និង​សមត្ថភាព​ក្នុង​ការដឹកជញ្ជូន​ផលិតផល​។

​តារាង​ខាងលើនេះ​ក៏​អាច​ជួយ​អោយ​អ្នក​ធ្វើការ​ចរចារ​ដើម្បី​បញ្ចុះតម្លៃ​ជាមួយ​អ្នកផ្គត់ផ្គង់​ម្នាក់​បាន​ដែរ​។

​ ឧទាហរណ៍ អ្នក​ទំនងជា​មិនអាច​ស្វែងរក​មនុស្ស​ម្នាក់​ដែល​ស្ថិតក្នុង​ចំនុច​ទាំង​១០​ នោះបានទេ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ មនុស្ស​ម្នាក់​ប្រហែលជា​មាន​ភាព​ខ្លាំងក្លា​នៅក្នុង​កន្លែង​មួយ​ចំនួន និង​ជា​ចំនុច​ដែល​មនុស្ស​ជាច្រើន​ទៀត​មិនចេះ​។ អ្នក​អាច​ប្រើ​ទស្សនៈ​មួយ​នេះ​ដើម្បី​តថ្លៃ​គ្នា ជាពិសេស​បើសិនជា​អ្នក​ដឹងថា ភាព​ខ្សោយ​របស់​អ្នកផ្គត់ផ្គង់​មាន​ប្រយោជន៍​ចំពោះ​អ្នក អ្នក​ត្រូវ​តែ​ធ្វើ​សកម្មភាព​នោះ​អោយបាន​ទៅ​។

​ការប្រើប្រាស់​វិធីសាស្ត្រ C ទាំង ១០

1. Competency
​ដំបូង​ឡើង ចូរ​សម្លឹង​មើល​ថា​តើ​សម្តត្ថភាព​របស់​អ្នក​ផ្គត់ផ្គង់​នោះ​ខ្លាំងក្លា​ ប៉ុណ្ណា​។ ចូរ​ចំនាយ​ពេលវេលា​អោយបាន​ច្រើន​ដើម្បី​វាយតម្លៃ​ទៅលើ​សមត្ថភាព​របស់​ អ្នកផ្គត់ផ្គង់ ដើម្បី​វាយតម្លៃ​ប្រឆាំង​គ្នា​នឹង​តម្រូវការ​របស់​អ្នក ប៉ុន្តែ​បន្ទាប់​មក​ក៏​តម្រូវ​សម្លឹង​មើល​នូវ​អ្វី​ដែល​ជា​ការគិត​របស់​ អតិថិជន​ផ្សេងៗ​ទៀត​ដែរ​។ តើ​ពួកគេ​សប្បាយចិត្ត​ប៉ុណ្ណា​នៅ​ពេល​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ អ្នកផ្គត់ផ្គង់​? តើ​ពួកគេ​មាន​ធ្លាប់​ជួបប្រទះ​បញ្ហា​អ្វី​ដែល​ទេ​? តើ​ហេតុអ្វី​បានជា​អតិថិជន​ចាស់ៗ​ផ្លាស់ប្តូរ​អ្នក​ផ្គត់ផ្គង់​?

​ ចូរ​សម្លឹង​រកមើល​អតិថិជន​ដែល​ត្រូវការ និង​អោយ​តម្លៃ​ស្រដៀង​គ្នា​នឹង​អ្នក​ដែរ ដើម្បី​ធានា​ថា ព័ត៌មាន​ដែល​អ្នកទទួលបាន​គឺ​ទាក់ទង​នឹង​ក្រុមហ៊ុន​របស់​អ្នក​។

2. Capacity
​អ្នកផ្គត់ផ្គង់​ត្រូវតែ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួលខុសត្រូវ​ ចំពោះ​ការទាមទារ​របស់​អ្នក​។ ដូច្នេះ​តើ​វា​នឹង​អាច​មាន​ប្រតិកម្ម​ចំពោះ​រឿងនេះ និង​ទីផ្សា​ដទៃទៀត ព្រមទាំង​ផ្តល់​ជា​ជំនួយ​ចុះ​ឡើង​បាន​លឿន​ប៉ុណ្ណា​ទៅ​?

​ចូរ​ សម្លឹងមើល​រាល់​ធនធាន​ទាំងអស់​របស់​អ្នក​ផ្គត់ផ្គង់​ផង​ដែរ​។ តើ​មា​ធនធាន​អ្វីខ្លះ​ដែល​ស៊ីគ្នា​នឹង​តម្រូវការ​របស់​អ្នក ជាពិសេស​នៅពេល​ដែល​ធ្វើ​ការប្តេជ្ញាចិត្ត​ជាមួយនឹង​អតិថិជន​ផ្សេងៗ​ទៀត​។ (​ធនធាន​ទាំងនេះ​មានដូចជា របស់​ប្រើប្រាស់​, គ្រឿង​បរិក្ខារ​, កន្លែង​ស្តុក​ទុក​របស់ និង​របស់របរ​ដែល​អាច​ប្រើប្រាស់​បាន​ផ្សេងៗ​ទៀត​)​។

3.Commitment
​អ្នក​ផ្គត់ផ្គង់​របស់​អ្នក​ត្រូវ​តែ​ផ្តល់​អំណះអំណា​ដែល​វាជាការ​ ប្តេជ្ញា​ចិត្ត​មួយ​ថា​របស់​ដែល​ផ្តល់​អោយ​នោះ​មាន​ស្តង់ដារ​គុណភាព​ខ្ពស់​។ កន្លែង​ដែល​សាក​សម​, ចូរ​រកមើល​សញ្ជាក់​ពី​គុណភាព​ដូច​ជា ISO 9001 និង Six Sigma ជាដើម​។

​អ្នកផ្គត់ផ្គង់​ក៏​ត្រូវតែ​បង្ហាញ​អោយដឹងថា វា​គឺ​ការប្តេជ្ញា​ចិត្ត​សម្រាប់​អ្នក ដូចជា​អតិថិជន​ម្នាក់​ដែរ ដើម្បី​ជា​ពេលវេលា​មួយ​អោយ​អ្នក​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយគ្នា​បាន​។ (​នេះ​គឺជា​រឿង​មួយ​យ៉ាង​សំខាន់​បើ​សិន​ជា​អ្នក​កំពុងតែ​មាន​គម្រោង​ចង់​ចង​ សម្ព័ន្ធមិត្ត​ជាមួយ​អ្នកផ្គត់ផ្គង់​នោះ​អោយ​បាន​យូរ​)​។

4. Control
​សំណួរ​ចង់​សួរថា តើ​អ្នក​ផ្គត់ផ្គង់​ម្នាក់​នេះ​អាច​គ្រប់គ្រង​ទៅលើ​គោលនិយោបាយ​, ដំណើរការ​, និង​ចង្វាក់​នៃ​ការគ្រប់គ្រង​របស់​គេ​បាន​ច្រើន​ប៉ុណ្ណា​ទៅ​? តើ​វា​នឹង​ប្រាកដ​បាន​យ៉ាងដូចម្តេច​ទៅ​ដែលថា វា​មាន​ការដឹកជញ្ជូន​បាន​ជាប់​រហូត និង​អាច​ជឿ​ទុកចិត្តបាន ជាពិសេស​បើសិនជា​វា​ត្រូវ​ពឹងផ្អែក​ទៅលើ​ធន់​ធាន​ដែល​ខ្វះខាត ជា​ពិសេស​របស់​អស់​ទាំងនោះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​ ?

5. Cash
​អ្នក​ផ្គត់ផ្គង់​របស់​អ្នក​គួរតែមាន​អំណោយផល​ល្អ​ខាង​រឿង​លុយកាក់​។ ភាពរឹងមាំ​នៃ​ផល​វិជ្ជមាន​របស់​ទឹកប្រាក់​គឺ​ស្ថិតនៅ​ក្នុង​ដំណែង​មួយ​យ៉ាង​ ល្អ​ដើម្បី​អាច​ធ្វើ​អោយ​ឡើង​ចុះ​នៃ​សេដ្ឋកិច្ច​បាន​។

​ដូច្នេះ​តើ​ អ្នកផ្គត់ផ្គង់​ម្នាក់នេះ​មាន​លុយ​នៅក្នុង​ដៃ​ច្រើន​ដែរ​ទេ ឬ​ត្រូវ​ការចំណាយ​លើ​ការងារ​ដែល​ពាក់ព័ន្ធ​ច្រើនពេក​ដែរ​ទេ​? ហើយ​មាន​ព័ត៌មាន​អ្វីខ្លះ​ដែល​អាច​អោយ​អ្នកផ្គត់ផ្គង់​បញ្ជាក់​ពី​ភាពថិត​ ថេរ​នៃ​ភាពរឹងមាំ​រប​ស់​ហិរញ្ញវត្ថុ​?

6. Cost
​ចូរ​សម្លឹង​មើល​តម្លៃ​នៃ​ផលិតផល​ដែល​អ្នកផ្គត់ផ្គង់​បាន​ផ្តល់​អោយ​ផង​។ តើ​របស់​នោះ​បើ​ប្រៀបធៀប​ទៅ​នឹង​របស់​ផ្សេងៗ​ទៀត​មាន​ភាពខុសគ្នា​ដូច​ ម្តេចទៅ​?

​មនុស្ស​ភាគច្រើន​គិត​អំពី​តម្លៃ​ជា​កត្តា​ដ៏​សំខាន់​មួយ​ នៅ​ពេល​ជ្រើសរើស​យក​អ្នកផ្គត់ផ្គង់​។ ទោះបីជា​យ៉ាង​ណ​ក៏ដោយ​តម្លៃ​គឺ​ស្ថិតនៅ​ក្នុង​ចំនុចកណ្តាល​នៃ​តារាង C ទាំង​១០ សម្រាប់​ជា​ហេតុផល​មួយ​គឺថា​៖ កត្តា​ផ្សេងទៀត​ដូចជា ការប្តេជ្ញា​ដើម្បី​គុណភាព និង​ថវិការ អាច​ជា​អ្វី​ដែល​មាន​សក្តានុពល​ប៉ះពាល់​ដល់​មុខ​ជំនួញ​របស់​អ្នក​ច្រើន​ជាង​ តម្លៃ​ទៅទៀត ជាពិសេស​បើសិនជា​អ្នកឹង​ត្រូវ​ពឹងផ្អែក​ទៅលើ​អ្នកផ្គត់ផ្គង់​នោះ​។

7. Consistency
​តើ​អ្នក​ផ្គត់ផ្គង់​នេះ​នឹង​ប្រាក​ថា​អ្វីៗ​ត្រូវ​អោយមាន​គុណភាព ឬ​សេវា​ល្អ​បាន​ជាប់​រហូត​យ៉ាងដូចម្តេច​ទៅ​?

​ លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកផ្គត់ផ្គង់​គួរតែ​មាន​ដំណើរកា​រណ៍​ជាច្រើន​នៅ​កន្លែង​មួយ​ដើម្បី​ធានា​ អោយបាន​ថា​អ្វីៗ​គឺថិ​ត​ថេរ​។ ចូរ​ស្តើរ​អោយ​អ្នកផ្គត់ផ្គង់​ធ្វើ​រឿងនេះ ព្រមទាំង​ធ្វើ​ការបញ្ជាក់​មួយ និង​តេស្ត​បើសិនជា​អាច​ធ្វើទៅបាន​។

8.Culture
​ទំនាក់ទំនង​មុខ​ជំនួញ​យ៉ាង​ល្អ​បំផុត​គឺ​ផ្អែក​ទៅលើ​ការ​សមាមាត្រ​គ្នា​ យ៉ាង​ល្អ​ចំពោះ​តម្លៃ​នៃ​កន្លែងធ្វើការ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​សម្លឹង​មើល​ទំនៀមទម្លាប់​ជំនួញ​របស់​ អ្នកផ្គត់ផ្គង់​ជា​រឿង​សំខាន់​។ ឧទាហរណ៍ តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិន​ជា​តម្លៃ​ដ៏​សំខាន់​បំផុត​របស់​ក្រុមហ៊ុន​អ្នក ​មាន​គុណភាព ហើយ អ្នកផ្គត់ផ្គង់​ដ៏​សំខាន់​របស់​អ្នក​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​ចំពោះ​ ថ្ងៃ​ផុតកំណត់​នៃ​ការប្រជុំ​? ភាព​មិន​សមាមាត្រ​គ្នា​បែប​នេះ​មានន័យ​ថា វា​នឹង​ត្រូវ​កាត់ចោល​នូវ​ស្ថានភាព​លំបាក់ៗ​ក្នុង​មធ្យោបាយ​មួយ​ដែល​អាច​ បញ្ជាក់​នូវ​អ្វីដែល​មិន​អាច​ទទួលយកបាន​ចំពោះ​អ្នក​តែម្តង​។

9. Clean

​ចំនុច​នេះ​សម្តៅ​ទៅលើ​ការប្តេជ្ញាចិត្ត​របស់​អ្នកផ្គត់ផ្គង់​ចំពោះ​អ្វី ​ដែល​ជា​និរន្ត​ភាព ព្រមទាំង​ធ្វើ​ការផ្សាភ្ជាប់​គ្នា​ជាមួយនឹង​ច្បាប់​ធម្មជាតិ និង​ការអនុវត្តន៍​ដ៏​ល្អ​បំផុត​។ តើ​វា​នឹង​ធ្វើ​អ្វី​ខ្លះ​ទៅ​ដើម្បី​បង្ហាញ​អំពី​ដានជើង​ចំពោះ​បរិដ្ឋាន​ របស់​វា​ទៅ​? ចូរ​ស្នើរ​អោយ​គេ​មើល​អំពី​អំណះអំណាង​នៃ​ការស្វាគមន៍​ដោយ​ភ្លើង​ខៀវ​ទាំងឡាយ ​ដែល​វា​រកបាន​។

​ជាមួយគ្នានេះដែរ តើ​អ្នក​ផ្គត់ផ្គង់​ម្នាក់​នេះ​ធ្វើ​ល្អ​ចំពោះ​មនុស្ស​នៅ​ជុំវិញ​គ្នា​ដែរ​ ទេ ហើយ​តើ​វា​មាន​កតិ្ត​យស់​មួយ​សម្រាប់​ការធ្វើជំនួ​ញ​ដ៏​មាន​សុជីវធម៌​ដែរ​ទេ ​?

10. Communication
​សំណួរ​សួរថា តើ​អ្នក​ផ្គត់ផ្គង់​មាន​គម្រោង​ដូច​ម្តេចទៅ​ទើប​រក្សា​ទំនាក់ទំនង​ជាមួយ​ អ្នក​បាន​។ តើ​មធ្យោបាយ​ធ្វើ​ទំនាក់ទំនង​នោះ​ស៊ីគ្នា​ជាមួយនឹង​យុទ្ធសាស្ត្រ​ដែល​អ្នក​ ត្រៀមខ្លួន​ដែរ​ទេ​? ហើយ​តើ​នរណា​នឹង​ដើរតួ​ជា​សារ​របស់​អ្នក​ក្នុង​ជំនួប​មួយ​នេះ​?

​យក​ ល្អ​គួរតែ​រកអោយឃើញ​ពី​របៀប​ដែល​អ្នក​ផ្គត់ផ្គង់​នឹង​ទទួលខុសត្រូវ​ក្នុងការ ​ធ្វើ​ទំនាក់ទំនង​ក្នុង​ហេតុការណ៍​ណាមួយ​ដែល​មាន​វិបត្តិ​។ ហើយ​តើ​វា​នឹង​មាន​ការ​សម្គាល់​បាន​លឿន​ប៉ុណ្ណា​ទៅ​បើសិនជា​មាន​ ការបំបែកបំបាក់​អ្វី​មួយ​វិញ​? តើ​ការទំនាក់ទំនង​នោះ​ធ្វើឡើង​យ៉ាងដូចម្តេច​ទៅ​? ហើយ​តើ​អ្នក​នឹង​អាច​ឈាន​ដល់​ជា​មនុស្ស​ដែល​មាន​ថា​ខ្ពស់​ដែរ​ទេ​បើសិនជា​ អ្នកត្រូវការ​វា​នោះ​?

No comments: