Friday, August 30, 2013

ការអភិវឌ្ឍផ្នត់គំនិតនិងការគិត ឲ្យបាន ដូចមហាសេដ្ឋី

តើអ្នកបានដឹងថាសមត្ថភាពនៃការគិតរបស់សេដ្ឋីនិងមហាសេដ្ឋីមានលក្ខណៈខុសគ្នាត្រង់​ណា​​ដែរ​ឬទេ? តើគំរូនៃផ្នត់គំនិតដូចជា Mark Zuckerberg, Richard Branson, Donald Trump, Steve Jobs, Bill Gates, Larry Ellison, Oprah Winfrey, Aliko Dangote, Warren Buffett និងអ្នក​ដទៃទៀត​យ៉ាងណា​ដែរ?​តើអ្នកចង់អភិវឌ្ឍនូវការគិត របស់អ្នកដែរឬទេ?តើអ្នកចង់គិត​ដូច​ជា​មហាសេដ្ឋីដែរឬទេ?តើអ្នក បាន​អង្កេត​ពីសភាវៈនៃការគិតរបស់អ្នកឬក៍ការដឹងរបសើអ្នកមាន ឥទ្ធិ​ពល​ដោយផ្ទាល់អ្វីខ្លះទៅលើ​សភាព​​នៃជីវិតរបស់អ្នក?អ្វីដែល យើងចង់លើកឡើងគឺត្រង់ថាយើង​កំពុងតែព្យាយាមក្នុងការ​និយាយ​ជាលក្ខណៈចាំបាច់ថាប្រសិនបើអ្នកគិតដូចជាសេដ្ឋីអ្នកនឹងក្លាយ​ជាសេដ្ឋីហើយប្រសិន​បើ​អ្នកសម្រេចចិត្តក្នុងការបង្កើនសមត្ថភាពនៃការគិតរបស់អ្នក​ដើម្បីក្លាយ​ជា​មហាសេដ្ឋីជាចុង​ក្រោយ​អ្នកនឹង​ក្លាយ​ជាមហាសេដ្ឋី។

បានតាក់តែងនូវសៀវភៅមួយក្រោមប្រធានបទ«វិធីសាស្ត្រក្នុងការគិតដូច ជាមហាសេដ្ឋី» ដោយ​សារតែគាត់ដឹងថាសារៈសំខាន់នៃគំរូនៃការគិតរបស់មនុស្សទៅនឹងដំណើរ ការនៃការទទួល​បាន​សមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុដែលធ្វើឲ្យមាន ការគាំទ្រទៅនឹងស្នាដៃរបស់គាត់។វិធីសាស្ត្រក្នុងការអភិវឌ្ឍចិត្ត គំនិតរបស់យើងឲ្យដូចមហាសេដ្ឋីបានរួមមានដូចជា៖
១. ត្រូវមានការប្រាថ្នាចង់បានក្នុងការអភិវឌ្ឍផ្នត់គំនិតរបស់អ្នក
ជំហាននេះគឺអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកក្នុងការ ប្រាថ្នាចង់បានជាខ្លាំង។អ្នកច្បាស់​ជាឃើញ​ពីតម្រូវការ ក្នុងការអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកនិងបង្កើនសមត្ថភាពនៃការគិត របស់អ្នក។អ្នក​ត្រូវ​តែ​មានឆន្ទៈក្នុងការឆ្ពោះទៅរកដំណើរការហើយ ដែលដំណើរការទាំងនេះគឺកំណត់ជាភាព​ងាយ​ស្រួល​ពីព្រោះវាតម្រូវឲ្យ មានការផ្លាស់ប្តូរនូវការយល់ដឹងនិងខ្លឹមនៃតម្លៃ។គ្រាន់តែសហគ្រាស ឆ្ពោះ​ទៅរកដំណើរសហគ្រាស។ហេតុនេះអ្នកចាំបាច់ត្រូវតែឆ្ពោះទៅរក ដំណើរការនៃការអភិវឌ្ឍ​ផ្នត់​គំនិត អ្នកនឹងទទួលបានជោគជ័យដើម្បីទៅកាន់ដំណើរការហើយឳកាសនឹងបើកឲ្យ អ្នក។
២. ផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលឆ្ពោះទៅរកភាពបរាជ័យ
ភាពបរាជ័យគឺជាកន្លែងដែលទំនេរ។ វាជាឳកាសសម្រាប់ចាប់ផ្តើមសារ ជាថ្មីម្តងទៀត។នេះគឺជាខ្លឹម​នៃតម្លៃ​ដែលបំបែកបុគ្គលមធ្យមនិងសេ ដ្ឋីពីមហាសេដ្ឋី។
តើអ្នកមានប្រតិកម្មបែ​បណា​ពេល​ជួប​ប្រទះនូវភាពបរាជ័យ?
តើអ្នកក្តាប់ជាប់ភាពបរាជ័យយ៉ាងម៉េច?
តើអ្នកភ័យខ្លាចបរាជ័យឬតើអ្នកទទួលយកភាពបរាជ័យដើម្បិរៀនពីឳកាស?
ដើម្បីអភិវឌ្ឍផ្នត់គំនិតនិងការគិតដូចជាមហាសេដ្ឋីអ្នកត្រូវ តែផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែល​គិត​បែបបរាជ័យ។អ្នកត្រូវតែមើលជា ឳកាសក្នុងការរៀនវិញប្រសើរជាងនូវរឿងរ៉ាវដែល​យើងមិន​បាន​ដឹង។
៣. បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់
បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់គឺមានភាពខុសគ្នា រវាងបុគ្គលមធ្យម សេដ្ឋីនិង​មហា​សេដ្ឋី។ហេតុនេះប្រសិនបើអ្នកអភិវឌ្ឍផ្នត់គំនិតរបស់ មហាសេដ្ឋី អ្នកត្រូវ            បង្កើននូវ​សមត្ថ​​ភាព​នៃអាកប្បកិរិយាដែលគ្រោះថ្នាក់ តើឆន្ទៈយ៉ាងម៉េចដែលអ្នកចង់​ប្រថុយ?
តើអ្នកចៀសវាងគ្រោះថ្នាក់ទេ?
តើអ្នកមានប្រតិកម្មបែបណានៅពេលដែលអ្នកមានវត្តមាននៅក្នុងមុខជំនួញឬក្នុងឳកាសវិនិយោគទុន?
៤.  គំរូនៃការគិតរបស់អ្នកនៅក្រោយពេលមហាសេដ្ឋី
តើអ្នកគិតអ្វីបានវែងឆ្ងាយដែរទេ?
តើអ្នកត្រូវធ្វើបែបណានៅពេលដែលជួបប្រទះនូវគូប្រកួតប្រជែង?
តើអ្នកមានសុទិដ្ឋិនិយមឬទុទិដ្ឋិនិយម?
តើអ្នកមានអ្នកណែនាំឬអ្នកជាគំរូទេ?
ដូចនេះបើសិនជាអ្នកមានចិត្តគំនិតក្នុងកាអភិវឌ្ឍហើយគិតដូចជាមហាសេដ្ឋី ខណៈពេល​នេះ​​អ្នក​ត្រូវ​​តែមានគំរូនៃការគិតនិងសកម្មភាពឲ្យបានដូចមហាសេដ្ឋីទាំងនេះ។
៥. ស្វែងរកដំណោះស្រាយ
តើអ្នកបានដឹងនូវអ្វីដែលដែលកំណត់ពីមហាសេដ្ឋី បុគ្គលឯកជននិងសេដ្ឋីទេ?
ជាទូទៅមនុស្សម្នាក់ៗតែងតែជួបប្រទះនូវបញ្ហា តែអ្វីដែលសំខាន់នោះគឺបុគ្គល​នោះទុកបញ្ហានោះ​ចោល​ឬក៍ចេះចាប់ឳកាស? យើងត្រូវមើលពីឳកាសប្រសើរជាជាងការមើលតែឃើញពីបញ្ហា។ យើង​ត្រូវ​វិភាគមួយករណីម្តងៗទៅលើអង្គហេតុនៃរឿងដែលបានកើតមានឡើង ហើយចាប់ផ្តើមយក​បញ្ហា​​នោះមកពិភាក្សាវែកញែកនិងដោះស្រាយមួយករណីម្តងៗ ពុំនោះទៀតសោតការ ដោះស្រាយ​នោះក៍ត្រូវពឹងផ្អែកទៅលើស្ថានភាពសង្គម ប្រវត្តិសាស្ត្រនិងស្ថានភាពច្បាប់ផ្សេងនៃប្រទេសមួយ​ក្នុង​ចំណោមបណ្តាប្រទេសជាច្រើននៅលើសាកលលោក។កាលបើយើងសិក្សាស្វែងយល់រួច​ហើយ យើងប្រាកដជាអាចរកវិធីសាស្រ្តក្នុងការដោះស្រាយបានដោយជោគជ័យ។

No comments: