Tuesday, August 27, 2013

ដើម្បី​យកឈ្នះ​គូរ​ប្រជែង​គួរតែ​ធ្វើ​ដូចម្តេចខ្លះ​?


     

តើ​អ្នក​ចង់​បំបាក់​គូរ​ប្រជែង និង​ទទួលបាន​អតិថិជន​ច្រើន​ដើម្បី​ជ្រើសរើស​យក​ជំនួញ​របស់​អ្នក​ទេ​? ខាងក្រោម​នេះ​គឺជា​វិធី​បី​ចំនុច​ដែល​អ្នក​អាច​ធ្វើអោយ​មុខ​ជំនួញ​របស់​អ្នក ​លេចធ្លោ​ជាង​គូរ​ប្រជែង​របស់​អ្នក​។

​តើ​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា​ ហេតុអ្វី​បាន​គេ​ជ្រើសរើស​យក​ផលិតផល ឬ​សេវាកម្ម​ជំនួញ​របស់​អ្នក​ដោយ​មើលរំលង​គូរ​ប្រជែង​អ្នក​ទៅវិញ​? ឬ​បើសិនជា​អ្នក​មិន​ទាន់​ឈាន​ដល់​ចំនុច​សំខាន់​នៅក្នុង​សហគ្រាស​របស់​អ្នកផង អ្នក​ប្រហែលជា​មាន​ការងឿងឆ្ងល់​ថា​ធ្វើ​ដូចម្តេច​ទើប​ទាក់ទាញ​អតិថិជន​ដ៏​ សំខាន់​មក​ជ្រើសរើស​យក​អ្នក​ជំនួស​គូរ​ប្រជែង​វិញ​។ អ្វី​ដែល​ខ្លី ការផ្តល់​នូវ​អ្វីៗ​ដោយ​មិន​គិតថ្លៃ​នៅតែ​មិន​អាច​ធានាបាន​ថា​ពួកគេ​នឹង​ ជ្រើស​យក​អ្នក​ឡើយ ហើយ​វា​ពិតជា​គ្មាន​មធ្យោបាយ​ណាមួយ​ដើម្បី​អោយ​ប្រាកដថា​អតិថិជន​ម្នាក់​នឹង ​មិន​រត់ចេញ​ពី​អ្នក​ទៅរក​គូប្រជែង​វិញ​នោះ​ដែរ​។

​ទោះបីជា​យ៉ាងណា​ ក៏ដោយ មាន​រឿង​មួយ​ចំនួន​តូច​ដែល​អ្នក​អាច​ធ្វើអោយ​ខ្លួន​, ក្រុមហ៊ុន និង​ផលិតផល​របស់​អ្នក​ឈានមុខ​គេ​ខ្លាំង​ជាង​ការផ្តល់​របស់​គូរ​ប្រជែង​ទៅទៀត ​។ ខ្ញុំ​មាន​មធ្យោបាយ​បី​ប្រភេទ​ដែល​ខ្ញុំ​នៅ​តែ​រក្សា​អោយ​វា​មក​ក្រោយ​វិញ​ នៅ​ពេល​ខ្ញុំ​កំពុងតែ​ព្យាយាម​ធ្វើ​ខ្លួនឯង​អោយ​លេចធ្លោ​ជាង​គូរ​ប្រជែង ហើយ​ភាគច្រើន​គឺ​វា​មាន​ប្រសិទ្ធភាព​ចំពោះ​ខ្ញុំ​។ គ្មាន​ការធានា​ណាមួយ​ដែល​ថា​វា​នឹង​មាន​ប្រសិទ្ធិភាព​នោះទេ ប៉ុន្តែ​វា​ទំនងជា​អាច​ជួយ​អោយ​អ្នក​បង្កើត​ឈ្មោះ​មួយ​សម្រាប់​ខ្លួនឯង និង​ការចាប់អារម្មណ៍​មួយ​ជាមួយ​អតិថិជន​នាពេល​បច្ចុប្បន្ន និង​អតិថិជន​ដែល​មាន​សក្តានុភាព​។

ធ្វើការ​ញែក​អោយដាច់​ពីអ្វី​ដែល​ជា​ការផ្តល់​អោយ​របស់​អ្នក និង​គូប្រជែង​
​ចូរ​ធ្វើ​ខ្លួនឯង​អោយមាន​លក្ខណៈ​ខុស​ពី​គូប្រជែង​។ បើសិន​ជា​អ្នក​រកស៊ី​បោក​អ៊ុត ចូរ​ធ្វើការ​បើកទ្វា​រក​អតិថិជន​អោយបាន​យូរ​ជាង​គូប្រជែង​មួយ​ម៉ោង​។ បើសិន​ជា​អ្នក​ចាប់ផ្តើម​សេវាកម្ម​មួយ​ឡើងវិញ ចូរ​ធ្វើ​ការដឹកជញ្ជូន​ទៅ​កន្លែង​បី​ខុសៗ​គ្នា​តាម​ការបញ្ជា​របស់​អតិថិជន​។
បើសិន​ជា​អ្នក​ជា​អ្នក​ថតរូប​គំនូរ ចូរ​ធ្វើអោយ​មាន​ការ​ផ្តិតរូប​ដែល​ល្អៗ​បំផុត​។ ពេលនោះ​អាច​នឹង​មាន​ពាក្យសម្តី​មួយចំនួន​កើតឡើង​ហើយ​។ មិន​យូរ​ទេ​អ្នក​នឹង​ត្រូវបាន​គេ​ជ្រើសរើស​ដោយសារតែ​អតិថិជន​របស់​អ្នក​ចង់​ បាន​នូវ​អ្វី​ដែល​អ្នក​អោយ​បន្ថែម​នោះ​។ ហើយ​អ្នកនឹង​អាច​ផ្តល់​ជា​សេវាកម្ម​បន្ថែម​ទៀត​បាន​ដោយសារ​តែ​វា​មិន​ ធ្វើអោយ​អ្នក​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ​ជា​ការផ្តល់​តម្លៃ​យ៉ាងច្រើន​ដល់​អតិថិជន​របស់​អ្នក​ទៅ​វិញ​ទេ​។ អ្វី​ដែល​សំខាន់​ក្នុង​រឿង​នេះ​គឺ​ធ្វើ​អ្វីៗ​ដែល​ខុស​គេ​។

ធ្វើអោយ​សេវាកម្ម​របស់​អ្នក​មាន​លក្ខណៈ​ថ្លៃ​ជាង​គេ​បន្តិច​
​រឿង​នេះ​ស្តាប់​មើលទៅ​ហាក់បីដូចជា​ខុស​ទទេ​តែម្តង ប៉ុន្តែ​ជឿ​ខ្ញុំ​ចុះ វា​ជា​វិធី​មួយ​ដ៏​ត្រឹមត្រូវ​។ បើសិន​ជា​អ្នក​មិន​អោយ​តម្លៃ​ដល់​សេវាកម្ម​, ការខិតខំ​ប្រឹងប្រែង​, បទពិសោធន៍​, និង​ផលិតផល​ចុងក្រោយ​របស់​អ្នក​ទេ នោះ​វា​ក៏​គ្មាន​នរណា​ទៀត​នឹង​អោយ​តម្លៃ​ដល់​រឿង​អស់​ទាំងនោះ​ដែរ​។ អ្នក​អាច​បន្ថែមល្បោយ​ថា​គូរ​ប្រជែង​នោះ​មិន​ធ្វើ​វា​ទេ ឬ​គ្មាន​លទ្ធភាព​ធ្វើ​វា ប៉ុន្តែ​ចូរ​អោយ​តម្លៃ​ដល់​សេវាកម្ម​របស់​អ្នក​វិញ​ដោយ​គ្រាន់តែ​បង្កើន​ ការលក់​របស់​អ្នក​តែប៉ុណ្ណោះ​បើសិនជា​អាច​ធ្វើទៅបាន​។
ចូរ​ដាក់​តម្លៃ​ដោយ​ខ្លួនឯង​ដូច​ដែល​អ្នក​បាន​ដឹង​នូវ​អ្វី​ដែល​ថា​វា​ នោះ​គួរតែ​អោយ​តម្លៃ​ហើយ​។ ជឿ​ខ្ញុំ​ចុះ អតិថិជន​ដែល​នឹង​អោយ​តម្លៃ​អ្នក និង​អ្វី​ដែល​អ្នក​គួរតែ​ផ្តល់​អោយ ហើយ​ចង់​ចំណាយ​ដើម្បី​វា​ទៀត​នោះ វា​នឹង​ក្លាយទៅជា​អតិថិជន​របស់​អ្នក​រហូត​ជាមិនខាន​។ ចំពោះ​អ្នក​ដែល​រក​មើល​របស់​ដែល​ថោក​បំផុត គេ​មិនមែន​ជា​មនុស្ស​ដែល​អ្នក​ចង់​បាន ឬ​ខំធ្វើការ​ដើម្បី​នោះទេ ហើយ​ពួកគេ​ក៏​នឹង​មិន​នៅ​សហកា​រណ៍​ជាមួយ​អ្នក​បាន​យូរ​ដែរ​។

ចូរ​ធ្វើខ្លួន​អោយ​ស្រួល​ធ្វើ​ទំនាក់ទំនង​តាម​តែ​អាច​ធ្វើទៅបាន​
​ជា​ចុងក្រោយ នេះ​គឺជា​វិធីសាស្ត្រ​ដ៏​ធំ​មួយ​ដែល​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ម្នាក់​ដែល ​ងាយ​នឹង​អាច​ទំនាក់ទំនង​បាន​ស្រួល​បំផុត​។ ខ្ញុំ​ធ្លាប់​រក​ឃើញ​ថា អតិថិជន​ដ៏​ឆ្លាតៗ​ចូល​ចិត្ត​មនុស្ស​របៀបនេះ​នៅ ជាពិសេស​នៅពេល​ដែល​អ្នក​អាច​ធ្វើ​អ្វី​ក៏បាន និង​ទទួលខុសត្រូវ​រាល់​សំណួរ និង​តម្រូវការ​របស់​ពួកគេ​។
នៅ​ពេល​អ្នក​កំពុងតែ​ព្យាយាម​ទាក់ទាញ​អតិថិជន​ថ្មី​ម្នាក់ ហើយ​អ្នក​ជួប​គេ​ដោយ​ការនិយាយ​ទូរស័ព្ទ​, អ៊ី​ម៉ែ​ល ឬ​ដោយ​ការប្រើ​កម្លាំង​អ្វី​មួយ​យ៉ាង​លឿន​ទៅកាន់​សំណួរ​តាម​អ៊ី​ម៉ែ​ល​មួយ​ ដែល​ដូចគ្នា​នូវ​អ្វី​ដែល​ពួកគេ​មាន​នោះ មានន័យ​ថា​អ្នក​បាន​ចាប់ផ្តើម​រួច​ជា​ស្ត្រាច​លើ​ដំណើ​ការណ៍នៃ​ការ​យក​ឈ្នះ​ ពួកគេ​រួច​ទៅ​ហើយ​។ វា​មិន​ត្រូវ​ការចំណាយ​កម្លាំង​ច្រើន​នោះ​ទេ ប៉ុន្តែ​មាន​វា​មាន​អត្ថន័យ​យ៉ាង​ច្រើន​ចំពោះ​អតិថិជន​ម្នាក់​ដែល​កំពុងតែ​ ព្យាយាម​បង្កើត​ជម្រើស​មួយ​។ វា​ផ្ញើរ​នូវ​សារ​មួយ​ដែល​វា​មាន​សារៈសំខាន់​ចំពោះ​អ្នក​, អ្នកផ្តល់​នូវ​ចម្លើយ​បាន​យ៉ាង​លឿន​, ហើយ​អ្នក​ក៏​នឹង​អាច​ទទួល​ទីនោះ​ព្រមទាំង​អាច​ធ្វើ​អ្វី​ក៏​បាន​នៅ​ពេល​ ពួកគេ​ត្រូវ​ការទាក់ទង​មក​អ្នក​៕

No comments: