Tuesday, August 27, 2013

វិធីសាស្ត្រ​រៀន​សម្រាប់​អ្នក​មមា​ញឹក​ក្នុង​ការងារ


អ្នក​ដែល​មាន​ការងារ​ធ្វើ​ពុំ​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ សិក្សា​ទេ។ ដូច្នេះ​គេ​គួរ​គប្បី​ប្រើ​ប្រាស់​ពេលរ​វេលា​ខ្លី​ៗ​ឲ្យមាន​ប្រសិទ្ធភាព​ បំផុត។
១. ចូរ​រៀប​ចំបញ្ជី​កិច្ច​ការងារ​​​ដាក់​តាម​ខ្លួន​ជានិច្ច​ ដូចជា​ថ្ងៃ​នេះ​ត្រូវ​ធ្វើ​លំហាត់​គណិតវិទ្យា​៣​លំហាត់ គណនេយ្យ​១​មេរៀន ទិញ​សម្លៀក​បំពាក់​២​សម្រាប់ ជួប​ប្រជុំ​ជាមួយ​ភ្ញៀវ​ម៉ោង​១០​ព្រឹក ។ល។
២. ចូរ​រៀប​ចំ​សម្ភារៈ​សិក្សា​ឲ្យ​មាន​គ្រប់​គ្រាន់​រួច​ជា​ស្រេច​ ដូច​ជា​កត់​ចំនុច​សំខាន់​នៃ​ខ្លឹមសារ​មេរៀន​ដាក់​លើ​ក្រដាស​តូច​ៗ​ដែល​អាច​ ដាក់​តាម​ខ្លួន​បាន ឬ​ថត​សំលេង​មេរៀន​ដាក់​ក្នុង​ទូរស័ព្ទ​ដៃ​ជា​ដើម។
៣. ចូរ​ដាក់​ក្រដាស​មេរៀន​​នៅ​ក្បែរ​ជញ្ជាំង​ ឬ​កន្លែង​ណា​មួយ​ដែល​អ្ន​ក​អាច​មើល​ឃើញ​និង​អាន​បាន​ពេល​កំពុង​សិត​សក់ បោក​ខោ​អាវ ឬ​ធ្វើ​កិច្ច​ការ​ផ្សេង​ទៀត។
៤. ពេល​ធ្វើ​ដំណើរទៅ​ធ្វើ​ការ​​​ ចូរ​ចាក់​មេរៀន​ក្នុង​ទូរស័ព្ទ​ដៃ​ស្តាប់។
៥. ពេល​ដើរ​ពី​កន្លែង​ចត​រថ​យន្ត​ ឬ​ម៉ូតូ​ទៅ​ថ្នាក់​រៀន​ឬ​កន្លែង​ធ្វើ្​ការ​ ចូរ​ទន្ទេញ​មេរៀន​តាម​កំណត់​ត្រា​ ឬ​ស្តាប់​មេរៀន។
៦. អ្នក​អាច​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​បណ្តើរ​ ស្តាប់​មេរៀន​បណ្តើរ​ក៏​បាន។
ការ​ចេះ​ប្រើ​ពេល​វេលា​ខ្លី​ៗ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​និង​គុណ​ប្រយោជន៍​ ជួយ​ឲ្យ​អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់ គ្រួសារ ការងារ និង​ការសិក្សា ដោយ​មិន​ប៉ះ​ពាល់​ដល់​ដំណេក។

No comments: