Tuesday, August 27, 2013

ដឹង​ថា​​រដ្ឋាភិបាល​ប៉ុន្មាន​ប្រទេស​​​អន្ទង​ចិត្ត​facebookសុំ​ឆែក​​ព័ត៌មាន​​ម្ចាស់​គណនី? ​

​ជា​រៀង​រាល់​ឆ្នាំ​ Facebook ​បាន​ទទួល​​សំណើ​ (request) ​រាប់​ពាន់​ពី​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ផ្សេង​ៗ​ដើម្បី​​ចូល​ឆែកព័ត៌មាន​ ​​ម្ចាស់​គណនី។ ​
​ផ្អែក​តាម​របាយការណ៍​​ថ្មី​មួយ​​ដែល​ទើប​តែ​បញ្ចេញ​​កាល​ពី​ពេល​ថ្មី​ៗ​ ​នេះ​ បាន​ឱ្យ​ដឹង​ថា​ ​ក្រុមហ៊ុន​យក្ស​​ផ្នែក​ខាង​បណ្ដាញ​សង្គម​​មួយ​​នេះ​ ​​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ការពារ​​​ និង​សុំ​បដិសេធ​​រាល់​សំណើ​សុំ​របស់​​​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ៗ​ ជាង​​នៅ​អាមេរិក​ ព្រោះ​ថា​​​នៅ​អាមេរិក​ មាន​​ស្ថាប័ន​​​អនុវត្ត​ច្បាប់​​ជា​ច្រើន​ដាក់​សម្ពាធ​ទៅ​លើ​​ក្រុមហ៊ុន​មួយ ​នេះ។

របាយការណ៍​ដដែល​ក៏​បាន​បន្ត​ទៀត​ថា​ ​គ្រាន់​តែ​ពាក់​កណ្ដាល​​ឆ្នាំ​នេះ​ ​មាន​រដ្ឋាភិបាល​នៅ​ប្រទេស​ចំនួន​ ៧០​ ​ដែល​បាន​សុំ​ក្រុមហ៊ុន​ Facebook ឆែក​មើល​​​​ម្ចាស់​គណនី​ប្រមាណ​ ១៧ ៩៤០ នាក់​។ ក្នុង​ចំណោម​ប្រទេស​​ទាំង ​​៧០​នេះ​ មាន​តែ​អាមេរិក​មួយ​គត់​​ដែល​បាន​​ដាក់​សំណើ​ទៅ​ច្រើន​ជាង​គេ​ គឺ​​ប្រមាណ​ ពី​ ១១ ០០០​ ទៅ​ ១២០០០ ​​សុំ​ឆែក​ព័ត៌មាន​នៅ​លើ​គណនី​ប្រមាណ​ពី​ ២០០០០ ទៅ​ ២១០០០​​ក្នុង​រយៈ​ពេល​​ ៦​​ខែ​ពាក់​កណ្ដាល​ឆ្នាំ​នេះ។
​​​ក្រៅ​ពី​សហរដ្ឋ​អាមេរិក​ មាន​​ឥណ្ឌា​ (៣ ២៤៥​ សំណើ) ​​ចក្រភព​អង់គ្លេស​ (១៩៧៥​ សំណើ) និង​អាល្លឺម៉ង់​ (១៨៨៦ សំណើ)។ សំណើ​ (request) ​សរុប​​ប្រមាណ​ ១៤ ៦០៧​ ​ទទួល​បាន​ពី​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ផ្សេង​​ក្រៅ​ពី​សហរដ្ឋ​អាមេរិក។ ​
​ទោះ​បី​ជា​​មាន​សំណើ​​យ៉ាង​នេះ​ក្ដី​ ក្រុមហ៊ុន​ Facebook ​មិន​បាន​ផ្ដល់​ព័ត៌មាន​​របស់​ម្ចាស់​គណនី​ទាំង​អស់​ដល់​រដ្ឋាភិបាល​នៃ​ បណ្ដា​ប្រទេស​ណា​មួយ​នោះ​ឡើយ​ ជាក់​ស្ដែង​ សម្រាប់​រដ្ឋាភិបាល​អាមេរិក​ ក្រុមហ៊ុន​ Facebook ផ្ដល់​​ជូន​ប្រមាណ​ ៧៩%​ ដែល​ព័ត៌មាន​​ទាំង​នោះ​គឺ​ជា​​កាតព្វកិច្ច​​ស្រប​ច្បាប់​ដែល​ក្រុមហ៊ុន​នេះ​ ត្រូវ​ផ្ដល់​ឱ្យ​រដ្ឋាភិបាល។ ​

​ដោយ​ឡែក ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ៥​ ដែល​បាន​ដាក់​សំណើ​ជាង​ ១០០០​​ ទៅ​ក្រុមហ៊ុន​ FB ដូច​ជា​ ឥណ្ឌា ​ចក្រភព​អង់គ្លេស​ អាល្លឺម៉ង់​ ​បារាំង​ ​និង​អ៊ីតាលី​ FB ​​ផ្ដល់​ព័ត៌មាន​​ម្ចាស់​គណនី​តែ​ ៤៩%​ប៉ុណ្ណោះ៕​

No comments: