ការចាប់
ផ្តើមពាណិជ្ជកម្មមួយ គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ
ប៉ុន្តែក៏ជាការជ្រើសរើសដ៏ប្រថុយប្រថានផងដែរ ។
ចុចអានចំនុចនេះបន្ថែមទៀត ដើម្បីទទួលបាននូវជំនួយ
ដល់អ្នកឲ្យយល់ដឹងថា
តើការចាប់ផ្តើមធ្វើជំនួញមួយមានទាមទារឲ្យមានអ្វីខ្លះ ។
1. តើអ្នកមានភាពជាសហគ្រិនដែរឬទេ?
ដើម្បីក្លាយខ្លួនជាសហគ្រិន
តើអ្នកត្រូវមានចរិកលក្ខណៈបែបណា? ដើម្បីចាប់ផ្តើម
និងទទួលបានជោគជ័យក្នុងអាជីវកម្មមួយ តើទាមទារអ្វីខ្លះ?
ការចាប់ផ្តើមជំនួញផ្ទាល់ខ្លួន គឺជារឿងមួយដែលគួរឲ្យរំភើប
និងជាបទពិសោធន៍មួយដែលផ្ដល់ផលប្រយោជន៍គួរជាទីពេញចិត្ត ។
វាអាចផ្ដល់នូវអត្ថប្រយោជន៍ច្រើន ដូចជាក្លាយជាចៅហ្វាយខ្លួនឯង
អាចកំណត់កាលវិភាគខ្លួនឯង និងរស់នៅដោយក្ដីរីករាយនិងពេញចិត្ត ។
ប៉ុន្ដែការក្លាយខ្លួនទៅជាអ្នកសហគ្រិនដ៏ជោគជ័យម្នាក់តម្រូវឲ្យ
មានការធ្វើផែនការយ៉ាងច្បាស់លាស់ ពោរពេញដោយការច្នៃប្រឌិត
និងខិតប្រឹងប្រែង ។ ខាងក្រោមនេះជាអត្តចរិក និងជំនាញ
ដែលជាទូទៅធ្វើឲ្យសហគ្រិនទទួលបានភាពជោគជ័យ៖
- មិនមានភាពភ័យខ្លាចក្នុងការទទួលយកហានិភ័យ៖ ធ្វើជាចៅហ្វាយលើខ្លួនឯងមានន័យថា យើងអាចធ្វើការសម្រេចចិត្តដែលពិបាកតឹងតែងបាន ។ ភាពជាសហគ្រិនរួមបញ្ចូលទាំងភាពមិនប្រាកដច្បាស់ផងដែរ ។ តើអ្នកលះបង់គ្រប់យ៉ាង ដើម្បីច្រានចោល “ភាពមិនប្រាកដច្បាស់” នៅក្នុងជីវិតបានឬទេ? ប្រសិនបើ “បាន” នោះអ្នកមិនសក្ដិសមជាសហគ្រិននោះទេ ។ តើអ្នករំភើបចិត្តក្នុងការប្រឈមមុខជាមួយនឹងហានិភ័យដែលអាចកើត មានឡើងបានដែរឬទេ? ប្រសិនបើពេញចិត្ត នោះលោកអ្នកគួរតែអាននូវចំនុចបន្តបន្ទាប់ទៀតនៅក្នុងអត្ថបទនេះ ។
- មានភាពឯករាជ្យម្ចាស់ការ៖ សហគ្រិនត្រូវចេះធ្វើការសម្រេចចិត្តដោយខ្លួនឯង ។ ប្រសិនបើអ្នកមានទំនុកចិត្តទៅលើសភាវៈគតិរបស់ខ្លួនឯង ហើយមិនភ័យខ្លាចនូវការបដិសេធម្ដងហើយម្ដងទៀត នោះបានន័យថា អ្នកកំពុងតែឈានឆ្ពោះទៅរកភាពជាសហគ្រិនម្នាក់ហើយ ។
- ពូកែប្រើវិធីសាស្ត្រលួងលោម៖ ទោះបីជាអ្នកមានគំនិតមួយដែលវិសេសជាងគេក្នុងពិភពលោកនេះក៏ដោយ ប្រសិនបើលោកអ្នកមិនចេះបញ្ចុះបញ្ចូលអតិថិជន និយោជិក និងដៃគូ ឬអ្នកផ្ដល់ប្រាក់កម្ចីដ៏មានសក្ដានុពលនោះទេ នោះភាពជាសហគ្រិនប្រាកដជាមិនងាយសម្រាប់អ្នកឡើយ ។ ប្រសិនបើអ្នកចូលចិត្តការនិយាយជាសារធារណៈ សម្របខ្លួនជាមួយនឹងមនុស្សថ្មីៗយ៉ាងងាយ ពូកែក្នុងការបញ្ចេញគំនិតដែលទាក់ទិននឹងតថភាព នោះគំនិតរបស់អ្នកជាក់ជានឹងបានទទួលជោគជ័យជាមិនខាន ។
- ចេះចរចារ៖ ប្រសិនបើអ្នកជាម្ចាស់ជំនួញតូចមួយ អ្នកប្រាកដជាត្រូវចរចារជាមួយនឹងរឿងរ៉ាវគ្រប់យ៉ាងរាប់ចាប់ពី កិច្ចសន្យាជួលតូចតាច រហូតដល់កិច្ចសន្យាអាជីវកម្ម ។ ជំនាញក្នុងការចរចារដ៏ល្អឥតខ្ចោះជួយសន្សំសំចៃប្រាក់ និងជួយឲ្យអាជីវកម្មមានដំណើរការរលូន ។
- មានភាពច្នៃប្រឌិត៖ អ្នកតែងតែមានគំនិតថ្មីៗមែនទេ? តើអ្នកមានវិធីថ្មីៗក្នុងការដោះស្រាយបញ្ហាដែរឬទេ? ប្រសិនបើអ្នកមានសមត្ថភាពមើលឃើញនូវរបៀបទទួលយកអត្ថប្រយោជន៍ពី ឱកាសថ្មីៗ នោះភាពជាសហគ្រិនពិតជាសក្ដិសមជាមួយអ្នក ។
- មានជំនួយពីអ្នកដទៃ៖ មុនពេលចាប់ផ្ដើមពាណិជ្ជកម្ម ការមានបណ្ដាញខ្នងបង្អែករឹងមាំជារឿងមួយចាំបាច់ណាស់ ។ មានរឿងជាច្រើនដែលបង្ខំឲ្យអ្នកធ្វើការសម្រេចចិត្ត នាប៉ុន្មានខែដំបូងនៃការបើកអាជីវកម្មរបស់អ្នក ហេតុដូចនេះហើយ អ្នកត្រូវការមនុស្សដែលអាចជួយអ្នកបាន ។ អ្នកគួរគិតគូរស្វែងរកមនុស្សដែលអាចណែនាំផ្លូវដល់អ្នកបាន ។ អ្នកមគ្គុទេសក៍ផ្នែកពាណិជ្ជកម្ម គឺជាអ្នកដែលមានបទពិសោធន៍ច្រើនក្នុងផ្នែកជំនួញ មានជោគជ័យក្នុងអាជីវកម្ម និងមានចិត្តចង់ផ្ដល់ដំបូន្មានដល់អ្នក ។
2. ២០ សំនួរមុនពេលចាប់ផ្តើមពាណិជ្ជកម្មមួយ
ដូច្នេះអ្នកបានដឹងរួចហើយ
ថាអ្នកត្រូវការអ្វីខ្លះដើម្បីក្លាយខ្លួនទៅជាសហគ្រិនម្នាក់
មែនទេ? ឥឡូវនេះសូមសួរខ្លួនឯងចំនួន ២០សំនួរ
ដើម្បីឲ្យលោកអ្នកកាន់តែច្បាស់ថែមទៀតពីគន្លឹះក្នុងការសម្រេច
ចិត្តធ្វើអាជីវកម្មដ៏ត្រឹមត្រូវ៖
- ហេតុអ្វីបានជាខ្ញុំចង់ចាប់ផ្តើមជំនួញមួយ?
- តើខ្ញុំចង់បើកជំនួញប្រភេទអ្វី?
- តើអ្នកណាជាអតិថិជនរបស់ខ្ញុំ?
- យើងផលិតផល ឬសេវាកម្មអ្វីដែលពាណិជ្ជកម្មរបស់ខ្ញុំនឹងផ្ដល់ជូនអ្នកប្រើប្រាស់?
- តើខ្ញុំបានរៀបចំចំណាយពេលវេលា និងប្រាក់ដើម្បីចាប់ផ្ដើមជំនួញរបស់ខ្ញុំហើយឬនៅ?
- តើខ្ញុំនឹងដាក់ទីតាំងពាណិជ្ជកម្មនៅកន្លែងណា?
- តើខ្ញុំត្រូវការនិយោជិកចំនួនប៉ុន្មាននាក់?
- តើខ្ញុំត្រូវការប្រាក់ប៉ុន្មានដើម្បីចាប់ផ្តើមជំនួញមួយនេះ?
- តើខ្ញុំត្រូវការខ្ចីប្រាក់ដែរឬទេ?
- តើត្រូវចំណាយពេលឆាប់ប៉ុណ្ណាមុនពេលផលិតផល ឬសេវាកម្មរបស់ខ្ញុំអាចដំណើរការលើទីផ្សារបាន?
- តើខ្ញុំត្រូវចំណាយពេលយូរប៉ុណ្ណា ទើបខ្ញុំអាចរកប្រាក់ចំណេញបាន?
- តើអ្នកណាជាគូប្រជែងរបស់ខ្ញុំ?
- តើខ្ញុំនឹងត្រូវកំណត់តម្លៃផលិតផលរបស់ខ្ញុំប៉ុន្មានប្រៀបធៀបទៅនឹងគូប្រជែងរបស់ខ្ញុំ?
- តើពាណិជ្ជកម្មរបស់ខ្ញុំត្រូវរៀបចំតាមទម្រង់ច្បាប់យ៉ាងដូចម្ដេច?
- តើខ្ញុំត្រូវបង់ពន្ធអ្វីខ្លះ?
- តើប្រភេទធានារ៉ាប់រងអ្វីដែលខ្ញុំត្រូវការ?
- តើខ្ញុំត្រូវគ្រប់គ្រងពាណិជ្ជកម្មរបស់ខ្ញុំយ៉ាងដូចម្ដេច?
- តើខ្ញុំត្រូវផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្ញុំយ៉ាងដូចម្ដេច?
3. ១០ ជំហានក្នុងការចាប់ផ្តើមពាណិជ្ជកម្ម
- សរសេរគម្រោងពាណិជ្ជកម្ម
- ស្វែងរកអ្នកជំនួយការពាណិជ្ជកម្ម និងការហ្វឹកហាត់ផ្នែកពាណិជ្ជកម្ម
- ជ្រើសរើសទីតាំងពាណិជ្ជកម្ម
- រៀបចំហិរញ្ញវត្ថុសម្រាប់ពាណិជ្ជកម្ម
- រៀបចំប្រព័ន្ធច្បាប់របស់ពាណិជ្ជកម្មរបស់អ្នក
សួរថាតើ ការគ្រប់គ្រងរបស់អ្នកជាប្រភេទ Sole proprietorship, partnership, Limited Liability Company (LLC), corporation, S corporation, nonprofit or cooperative?
- ចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
- ទទួលលេខសម្គាល់ពន្ធ
- ចុះឈ្មោះពាណិជ្ជកម្មរបស់អ្នកជាមួយនឹងរដ្ឋាភិបាល និងពន្ធក្នុងតំបន់ ដើម្បីទទួលបាននូវលេខសម្គាល់ពន្ធ, ប្រាក់សំណងបុគ្គលិក, ភាពគ្មានការធ្វើ និងធានារ៉ាប់រងសម្រាប់ជនពិការ ។
- សិទ្ធិធ្វើពាណិជ្ជកម្ម និងការអនុញ្ញាត
ដើម្បីអាចដំណើរការពាណិជ្ជកម្មរបស់
អ្នកដោយស្របច្បាប់បាន ត្រូវតែមានការអនុញ្ញាតសិទ្ធិសហព័ន្ធ
និងពីរដ្ឋ ព្រមទាំងទទួលបានការអនុញ្ញាតដែលអ្នកត្រូវការ ។
- យល់ដឹងពីតួនាទីរបស់និយោជក៖ សិក្សាពីច្បាប់ក្នុងការជួលបុគ្គលិកមកធ្វើការ ។
ដើម្បីទទួលបានជោគជ័យនៅក្នុងពាណិជ្ជ
កម្មរបស់អ្នក អ្នកត្រូវសិក្សាស្វែងយល់ឲ្យលំអិតពីអតិថិជន
គូប្រជែង និងឧស្សាហកម្មរបស់អ្នក ។ ការ “ស្រាវជ្រាវទីផ្សារ”
គឺជាដំណើរការវិភាគទិន្នន័យ ក្នុងគោលបំណងឲ្យដឹងពីផលិតផល
និងសេវាកម្មប្រភេទណាដែលជាតម្រូវការទីផ្សារខ្លាំង
ហើយអាចប្រជែងនៅក្នុងទីផ្សារបាន ។
ការស្រាវជ្រាវទីផ្សារអាចជួយឲ្យអ្នក៖
- កាត់បន្ថយហានិភ័យនៅក្នុងមុខជំនួញ
- អាចចាប់បាននូវបញ្ហានាបច្ចុប្បន្ន និងនៅថ្ងៃខាងមុខរបស់ជំនួញរបស់អ្នក
- ដើម្បីស្វែងរក “ឱកាស” នៃការលក់
No comments:
Post a Comment