Tuesday, August 27, 2013

មនុស្ស​ស្រី ៥​ប្រភេទ​ដែល​បុរស​គួរ​ចៀសវាង

     

 ​បុរស​អាច​នឹង​ពិបាក​ផ្គាប់ចិត្ត​ចំពោះ​មនុស្ស​ស្រី​ដែល​ ពួកគេ​ណាត់​ជួប​ខ្លាំងណាស់​។ នៅ​ពេល​ពួក​គេ​រកឃើញ​ប្រភេទ​មនុស្ស​ដែល​ពួកគេ​ចៀសវាង ពួកគេ​អាច​នឹង​រត់​ដាក់​មេ​ផាយ​ទៅ​ទៅ​ដៅ​ផ្ទុយគ្នា​អោយ​បាន​លឿន​តាមតែ​អាច​ ធ្វើទៅបាន​! វា​ពិបាក​ណាស់​ក្នុងការ​សាង​នូវ​តារាង​មនុស្ស​ស្រី ៥​ប្រភេទ​ដែល​បុរស​គួរ​ចៀសវាង ប៉ុន្តែ​ខាង​ក្រោម​នេះ​គឺជា​ប្រភេទ​មនុស្ស​ស្រី​ជា​ញឹកញាប់​ដែល​បុរស​យើង​ ត្រូវតែ​ចៀសវាង​។​

១, ប្រភេទ​ស្ត្រី​ម្ញិ​ក​ម្ញ៉​ក់​៖ បុរស​ភាគច្រើន​តែង​ចូលចិត្ត​មនុស្ស​ស្រី​ដែល​មាន​រឹង​ម្ញិ​ក​ម្ញ៉​ក់ ប៉ុន្តែ​ប្រភេទ​មនុស្សម្ញិ​ក​ម្ញក់​អាច​មាន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​ ការគោរព​ខ្លួនឯង​។ មនុស្ស​ស្រី​បែប​នេះ​ច្រើនតែ​យកចិត្តទុកដាក់​ទៅលើ​តម្លៃ​ទាំងអស់ ព្រម​ដាក់​ទម្ងន់​យ៉ាងខ្លាំង​ដល់​ការអត់ធ្មត់​រប​ស់បុរ​ស​ទៀតផង​។ ដើម្បី​យកចិត្តទុកដាក់​បាន ពួកគេ​អាច​នឹង​សើច​កក្អឹក​, ប៉ះ និង​ធ្វើ​ក្បាល​ងីងើ ឬ​អាច​ធ្វើអោយ​បុរស​សឹងតែ​មិន​អាច​ទទួលយក​បាន​តែ​ម្តង​។​

២, ប្រភេទ​ស្ត្រី​ចូលចិត្ត​ឈ្លោះ​គ្នា​៖ ស្ត្រី​មួយ​ចំនួន​មិន​ចំណាយ​ពេលវេលា​យូរ​គ្នា​ការឈ្លោះប្រកែក​គ្នា​ទេ​។ វា​ហាក់បីដូចជា ពួកគេ​កំពុងតែ​ចង់បាន​រឿង​បែប​នេះ​ហើយ​មើលទៅ​។ ព​យក​គេ​ចាប់ផ្តើម​ឈ្លោះ​គ្នា​ក្នុង​ការសរសេរ​អក្សរ​អ្វីមួយ​ដូចជា ការ​យល់​ថា​សម្តី​ដែល​និយាយ​នោះ​អាច​បង្ក​ជា​ទំនាស់​បាន​ចំពោះ​ចរិក​ ផ្ទាល់ខ្លួន ហើយ​ករណី​នេះ​វា​ដូចគ្នា​នឹង​ពួក​គេ​ចង់​បង្កើត​សង្គ្រាម​ជាមួយ​ពិភពលោក​នេះ ​អញ្ជឹង​។ អ្នក​គ្រាន់តែ​អាច​រង​ទុក្ខ​នឹង​ស្ត្រី​បែប​នេះ​ប៉ុណ្ណោះ​ដែល​ធ្វើអោយ​ អ្នករស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​ល្វីង​ជូរចត់​។​

៣, មាន​ជំងឺផ្លូវចិត្ត​៖ នេះ​គឺជា​ប្រភេទ​មនុស្ស​ស្រី​ដែល​គួរអោយខ្លាច​ណាស់​។ ពួកគេ​នឹង​ចូល​ក្នុង​ជីវិត​របស់​អ្នក ហើយក៏​អាច​ដាំ​ឬ​សគល់​ដ៏​គួរអោយខ្លាច​នោះ​ជាមួយ​អ្នក​ដែរ​។ គ្មាន​ការងារ​អ្វី​ដែល​អាច​ជំនះ​ស្ត្រី​បែប​នេះ​បានឡើយ ទោះបីជា​អ្នក​ប្រាប់​ពួកគេ​ច្រើន​ដង​ថា​អ្នក​មិន​ចាប់អារម្មណ៍​នឹង​ការ​ណាត់ ​ជួប​គ្នា​ជាមួយ​គេ​ក៏​ដោយ​។ ពួក​គេ​គ្រាន់តែ​ព្យាយាម​កាន់តែ​ខ្លាំង​ដើម្បី​អោយ​អ្នក​យកចិត្តទុកដាក់​។ ពួកគេ​នឹង​រក្សា​ការ​ទូរស័ព្ទ​មក​អ្នក ព្រមទាំង​ចង់​និយាយ​ជាមួយ​អ្នក​រហូត​។ វា​គឺជា​រឿង​ជាក់ស្តែង​មួយ​ដែល​បុរស​ជា​ច្រើន​មិនគួរណា​ចូលចិត្ត​ស្ត្រី​បែប ​នេះ​ឡើយ​។​

៤, ស្ត្រី​ប្រភេទ​សន្យាថា​នឹង​ធ្វើ​អ្វីមួយ​រួចហើយ​៖ អ្នក​កំពុងតែ​មាន​ពេលវេលា​យ៉ាង​ល្អ​មួយ​ជាមួយ​នាង​ក្នុងពេល​ណាត់​ជួប​គ្នា​ ដំបូង​។ សម្លេង​ចម្រៀង​ក៏​ពិរោះ អ្នក​កំពុងតែ​រីករាយ​នឹង​ការទំនាក់ទំនង​របស់​នាង​ព្រមទាំង​ធ្វើអោយ​ខ្លួន​ឯង ​មាន​ផា​សុខភាព​ពេល​នៅ​ជាមួយ​នាង​។ ប៉ុន្តែ​ចូរ​កាត់បន្ថយ ឬ​ផ្អាក​សកម្មភាព​នេះ​សិន​ទៅ​នៅ​ពេល​អ្វីៗ​ទាំងអស់​ដែល​នាង​ចាប់​ផ្តើមនិយាយ ​ភ្លាមៗ​អំពី​ការ​រៀបការ​, រៀប​គម្រោង​ដើរលេង​ជាមួយគ្នា និង​ការ​មានកូន​ជាដើម​។ រឿង​អស់ទាំង​នេះ​មិនមែន​ជា​សញ្ញា​នៃ​ការចាប់ផ្តើម​អោយមាន​ទំនាក់ទំនង​ដ៏​ល្អ ​មួយ​ឡើយ​។ បុរស​ត្រូវ​ដឹង​ពី​រឿង​នេះ ហើយ​វា​ក៏​ជា​មូលហេតុ​ដែល​ពួកគេ​មិន​ចូល​ចិត្ត​ស្ត្រី​បែប​នេះ​ដែរ​។ ជា​យូរណាស់​មកហើយ ស្ត្រី​ដែល​គ្រាន់តែ​ចាប់ផ្តើម​មាន​ទំនាក់ទំនង​មួយ និង​មាន​ការប្តេជ្ញាចិត្ត​រួច​បែបនេះ នឹង​អាច​ធ្វើអោយ​រឿង​នេះ​មាន​កំហុស​បាន​។​

៥, ស្ត្រី​ប្រភេទ​ដែល​យល់​ថា​ខ្លួនឯង​ត្រូវ​រហូត​៖ ពួក​គេ​គ្រាន់តែ​មិន​ចង់​ទទួលស្គាល់​គំនិត​របស់​អ្នក​ក្នុង​ការយល់ឃើញ​ពី​ អ្វី​មួយ​ប៉ុណ្ណោះ​។ ពួក​គេ​គួរតែ​ធ្វើ​អ្វីៗ​ត្រូវ​ទាំងអស់​មិន​ថា​ប្រធានបទ​នោះ​ជា​អ្វី​នោះ​ទេ ​។ បើសិន​ជា​អ្នក​ហ៊ាន​បញ្ចេញយោបល អ្នក​នឹង​ត្រូវ​ស្តាយក្រោយ​។ ស្ត្រី​ប្រភេទ​នេះ​អាច​នឹង​ស៊ូទ្រាំ​នឹង​ទទួល​យក​ចំនុច​មួយ ប៉ុន្តែ​ពួកគេ​ប្រហែល​ហាក់បីដូចជា​ល្អ​តែ​ពេល​ដំបូង​ប៉ុណ្ណោះ​។ បុរស​ចូលចិត្ត​ស្ត្រី​បែប​នេះ​តែ​ពេល​ចាប់ផ្តើម ប៉ុន្តែ​មិន​យូរ​មិនឆាប់​ពួកគេ​នឹង​យល់​ថា​ស្ត្រី​បែប​នេះ​មិន​អាច​រំពឹង​ថា ​រស់នៅ​ជាមួយគ្នា​បាន​យូរ​ឡើយ​៕​

No comments: