១. ពុលស្រា
វង្វេងភ្លេចស្មារតី ពុលស្រី
វង្វេងភ្លេចភរិយា ពុលល្បែងពាលា
វង្វេងភ្លេចកិច្ចការ ពុលដុល្លា វង្វេងភ្លេចអ្នកក្រតូចតាច ពុលអំណាច វង្វេងមិនខ្លាចច្បាប់។
២.
អ្នកចេះពីរៀនមានក្បួនការពារខុស ជនពាលគ្មានរៀនអ្វីទាំងអស់
អាងតែជម្លោះ កម្លាំងបាយ ។ ជនពាលមានអំណាច
កាន់ចិត្តកាចគ្មានស្រណោះស្តាយ
ទោះជាបាត់បង់ទាំងជាតិម្តាយមាតុប្រទេស ក៏មិនខ្វល់ដែរពីអនាគត
ឲ្យតែពាលរក្សាបានអំណាច ។
៣.
កុំខឹងពេលក្រ កុំល្អពេលមាន
កុំប្តឹងពេលគ្មាន កុំហ៊ានពេលអត់ កុំជ្រើមពេលជ្រូល កុំឈួលពេលព្រាត់
កុំក្បត់ពេលខ្សត់ កុំស្បថពេលទាល់។
៤.
ទូកអាចលិចបានដោយសាររន្ធតូចៗ ដែលធ្លុះធ្លាយ
ឯប្រទេសមួយអាចលិចលង់បានដោយសារប្រជាពលរដ្ខម្នាក់ៗ
នាំគ្នាសង្ងំដេកយកតែសុខរៀងៗខ្លួន។
៥.
នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម កូនប្រុសបណ្តាច់ កុំភ្លេចបណ្តាំ
កប្បាសសូត្រថ្នាំ ត្រីមាំងលែងថោក ។ ដូងស្លាអំពៅ អំបិលស្ករស្រូវ មានទៅមានមក
មានចុះមានឡើង រាស្រ្តយើងល្មមរក ល្មមរេលៃលក គួរយកគួរខាន។
៦.
ការរកឃើញដ៏អស្ចារ្យ គឺការរកឃើញ ផាពល្ងង់ របស់ខ្លួន ព្រោះវាជារបំាងនៃចំណេះដឹង។
៧.
ខ្ញុំសុខចិត្ត ស្តាប់គេជេ ក៏មិនចង់ស្តាប់អ្នកនិយាយ ផ្អែមល្ហែម
ធ្វើពុតជាមនុស្សល្អដែល -ឆាវឆាវ
«តើមនុស្សចិត្តក្លាហាន និង មនុស្សល្ងង់ មានលក្ខណះស្រដៀងគ្នា
ដែររឺទេ?»
ចម្លើយ របស់ ពិជ័យសង្គ្រាម
គឺមានដូចខាងក្រោមនេះ ដែលវាគ្រាន់តែជាជ្រុងមួយ នៃ គំនិតទាំងឡាយតែប៉ុណ្ណោះ ៖
១.
មនុស្សចិត្តក្លាហាន៖ តាមដែល អារីស្តូត គាត់យកសម្តីរបស់គ្រូគាត់ គឺ សូក្រាត
មកបង្រៀនទស្សនៈវិជ្ជាខាងសង្គ្រាមថ្វាយ ព្រះអង្គម្ចាស់ អាឡិចហ្សង់
ដែលជាសិស្សរបស់គាត់នោះ មានជាសេចក្តីថា «
... ភាពក្លាហាន ជាវិទ្យាសាស្ត្រ ... »។
២.
មនុស្សល្ងង់៖ មិនមានវិទ្យាសាស្ត្រក្នុងខ្លួន ឬ មានតិចតួច ដែលគេមិនរាប់ថាមាន។
មនុស្សល្ងង់ ភាគច្រើនតែធ្វើតាមសភាវគតិ បើគាត់ធ្វើតាមបែបវិទ្យាសាស្ត្រ ក៏ដោយសារ
សភាវគតិ នៃ ការធ្វើតាមគេ ឬ តាមការបញ្ជា ឬ ព្រោះផលប្រយោជន៍តែប៉ុណ្ណោះ។
ដោយសារ សភាវគតិ
មនុស្ស «ហ៊ាន» ធ្វើអ្វីមួយតាមទម្លាប់ពីធម្មជាតិកំណើត តែដោយសារ វិទ្យាសាស្ត្រ ចេះគិតគូរ
អំពី គុណសម្បត្តិ និង គុណវិបត្តិ ឬ បរាជ័យ និង ជោគជ័យ ឬ ស្គាលខ្លួនឯង និង
ស្គាល់ដៃគូប្រជែង នាំឲ្យមនុស្សបណ្តុះ «សេចក្តីក្លាហាន»
ទោះជាដឹងខ្លួនឬ មិនដឹងខ្លួនថា គេបានធ្វើតាមបែបវិទ្យាសាស្ត្រក៏ដោយ។
មេទ័ព ត្រូវចេះបណ្តុះសេចក្តីក្លាហានឲ្យមានក្នុងខ្លួនកូនទាហាន តាមនយោបាយរបស់ខ្លួន
(នយោបាយ ក៏ជាវិទ្យាសាស្ត្រដែរ)។
សេចក្តីក្លាហាន
ធ្វើឲ្យមនុស្ស «ហ៊ាន» ដោយ គិតគូរតាមបែបវិទ្យាសាស្ត្រ។
សភាវគិត
ក៏ធ្វើឲ្យមនុស្ស «ហ៊ាន» ដែរ។ ការដែលគេ «ហ៊ាន» វានាំដល់ការប្រកួតប្រជែង
ឬ ការប្រយុទ្ធ។
បើនិយាយមួយបែបទៀត៖
គេតែងនិយាយថា៖ សត្វខ្លា «ហ៊ាន» ខាំសម្លាប់មនុស្ស។
គេតែងនិយាយថា៖
មនុស្សស្រវឹង «ហ៊ាន» និយាយពីអាថ៌កំបាំងរបស់ខ្លួន។
គេតែងនិយាយថា៖
វីរបុរស មានភាពក្លាហាន ដោះស្រាយបញ្ហា ចូលប្រយុទ្ធ ដណ្តើមយកជ័យ។
No comments:
Post a Comment