Tuesday, August 27, 2013

ជំ​ហ៊ាន​សាមញ្ញ​៤​ចំណុច​សម្រាប់​រៀបចំ​ផែនការ​អាជីព​

     

ការទទួល​បាន​ការងា​រ ដែល​ជាក្តី​សុបិន្ត​របស់​អ្នកមិន​ពិបាក ដូចជា​អ្នក​គិត​នោះ​ទេ ប្រសិនបើ​អ្នក​ធ្វើ​តាម ជំ​ហ៊ាន​៤​យ៉ាង ដូចខាងក្រោម​នេះ ៖

១. ព័ត៌មាន​
​អំឡុង​ពេល​សិក្សា ព្យាយាម​ធ្វើ​ការទំនាក់ទំនង ជា​មួយ​កន្លែង​ការងារ​នៃ​ក្តី​សុ​បិ​ន្ត​របស់អ្នក ទោះ​វា​ជា​ស្ថាប័ន្ត​រដ្ឋ ឬ សហគ្រាស​ពាណិជ្ជកម្ម ឬ ស្ថាប័ន្ត​មិន​រក​ប្រាក់​ចំណេញ​ក៏ដោយ​។ ព្យាយម​រក​ព័ត៌មាន ដែល​ទាក់ទង​នឹង គុណ​តម្លៃ ទ​ន្សៈ​វិស័យ សេវា ឬ ផលិតផល និង យុទ្ធសាស្ត្រ​នៃ​កន្លែង​ការងារ ដែល​ជាក្តី​សុបិន្ត​របស់អ្នក​។ អ្នក​អាច​រកបាន​ព័ត៌មាន ខាងលើ​តាមរយៈ​មធ្យោបាយ​ដូចតទៅ​នេះ ៖ លិខិត​ព័ត៌មាន សៀវភៅ​ព្រឹត្តិបត្រ​ព័ត៌មាន សៀវភៅ​ផលិតផល សេវា សេចក្តីប្រកាស​ព័ត៌មាន  វេបសាយ និង មនុស្ស​ដែល​ស្គាល់​អ្នក​។ កន្លែង​ការងារ​ខ្លះ​ធ្វើ សិក្ខាសាលា សន្និសីទ និង ព្រឹត្តិការណ៍​សាធារណៈ​ផ្សេងៗ​ទៀត ជា​ទៀងទាត់ ដូច្នេះ ចូរ​ព្យាយាម​អោយ​អស់​លទ្ធភាព ដើម្បី​ចូលរួម​កិច្ចប្រជុំ​ទាំងនេះ ។​

២.​ការអប់រំ​
​ជ្រើសរើស​សាលា និង មុខវិជ្ជា ដែល​អ្នក​ជឿជាក់​ប្រាកដថា សក្តិសម​នឹង​អ្នក​បំផុត​។ កសាង​ព្រឹត្តិប័ត្រ​ពិន្ទុ របស់​អ្នក​ធ្វើ​ជា​និស្សិត​សកម្ម​។ វា​ជា​ការសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​បន្ត​អភិ​វ​ឌ្ឈ​ជំនាញ ភាសា​អង់គ្លេស និង ចូលរួម​ដំណើរ​កំសាន្តរ​បស់​សាលា ហើយ​ព្យាយាម​អភិ​វឌ្ឈការ​អប់រំ​មួយ ដែល​មាន​លក្ខណៈ​ទូលំទូលាយ នៅក្នុង​វិស័យ​នោះ ។​

៣.​បទពិសោធន៍​
​បទពិសោធន៍​ជាក់ស្តែង ប្រហែល​ជា​ទ្រព្យ​ដ៏​សំខាន់​បំផុត​មួយ​នៅ ក្នុង​ការស្វែងរក​ការងារ ធ្វើ​ជា​ដំបូង​នៅ​ក្នុង​វិស័យ​នោះ​។ ប៉ុន្តែ​ពាក្យ​ថា បទពិសោធន៍ មិនមែន​ចាំបាច់​តែ​ជា​ការងារ ដែល​ទទួលបាន​ប្រាក់​កំរៃ ជា​ទៀងទាត់​នោះទេ​។ ការងារ​ស្ម័គ្រចិត្ត និង ការបណ្តុះបណ្តាល​នៅ​តាម​គ្រឹះស្ថាន​ការងារ​ផ្សេងៗ គឺ​ពិតជា​មាន​តម្លៃ​សម្រាប់​អ្នក​ណាស់​។ ការចូលរួម​ផ្តល់​អត្ថបទ ដល់​ព្រឹត្តិប័ត្រ​ព័ត៌មាន ឬ វេបសាយ​របស់​សាល ក៏ ប្រហែលជា​អាច​ជួយ ជំនួស​អោយ​បទពិសោធន៍​ជាក់ស្តែង​បាន​ផង​ដែរ ។​

៤. ការ​អភិ​វឌ្ឈន៍​សហសេវិក និង អតិថិជន​
​ជា​ចុងក្រោយ ជំ​ហ៊ាន​ទី​បួន ដែល​តែងតែ​ចូលរួមចំណែក ដល់​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ មួយ​ក្នុង​ការ​ចូល​ទៅ​ក្នុង​វិស័យ​ការងារ​ដែល​អ្នក​បាន​ស្រលាញ់ នោះ​គឺ​ការ​អភិឌ្ឍន៍​សហសេវិក និង អតិថិជន​។ ចេញ​មួយ​ដំណើរការ នៃ​ការប្រមូល​ព៌ត៌មាន និង​ការពង្រីក​ការអប់រំ និង បទពិសោធន៍​របស់​អ្នក អ្នក​គួរតែ​ស្វះស្វែង​រាប់អាន អ្នកដទៃ ទាំង​ចាស់​ទាំង​ក្មេង ដែលមាន​ចំណាប់​អារម្មណ៍​ក្នុង​វិស័យ ដែល​អ្នក​ស្រលាញ់​។ វា​ត្រូវ​បាន​គេ ហៅថា ការបង្កើត​បណ្តាញ​សង្គម ឬ ការធ្វើទំនាក់ទំនង​។ ការស្វែងរក​មនុស្ស​ដែល​អ្នក ស្គាល់​នៅ​ក្នុង​វិស័យ​នោះ មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ពួកគេ​អាច​ផ្តល់អោយ​អ្នក នូវ​ការគាំទ្រ​យ៉ាងច្រើន ក្នុង​វិស័យ​ជំនាញ អ្នក​អាចឹង​ពី​ឱកាស​ការងារ និង ការអប់រំ អ្នក​អាច​អភិ​វ​ឌ្ឈ​អតិថិជន​ទៅ​អនាគត និង ដឹង​ពី​ការអភិវឌ្ឍន៍​ថ្មីៗ​បំផុត នៅក្នុង​វិស័យ​នោះ ៕

No comments: