Tuesday, August 27, 2013

ប្រវត្តិ​នៃ​វិស្វ​កម្ម​សំណង់​ស៊ីវិល


The inside of a transit mixer uses a simple Ar...វិស្វ​កម្ម​សំណង់​ស៊ីវិល​គឺ​ជា​ផ្នែក​នៃ​ មុខ​វិជ្ជា​រូបសាស្ត្រ​ និង​ វិទ្យាសាស្ត្រ​ ហើយ​ប្រវត្តិ​របស់​វា​គឺ​ត្រូ​វបាន​មាន​ទំនាក់​ទំនង​យ៉ាង​ទូលាយ​ទៅ​នឹង​ការ​ ស្វែង​យល់​ពី​រូប​វិទ្យា និង គណិត​វិទ្យា នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​។ ព្រោះ​តែ​វិស្វ​កម្ម​សំណង់​ស៊ីវិល​គឺ​ជា​ជំនាញ​វិជ្ជា​ជីវៈ​ដែល​មាន​លក្ខណៈ​ ធំ​ទូលាយ​ រួម​បញ្ចូល​ទាំង​មុខ​វិជ្ជា​បច្ចេក​ទេស​តូច​ៗ​មួយ​ចំនួន​ដោយ​ឡែក​ទៀត​នោះ ប្រវត្តិ​របស់​វា​ក៏​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ចំណេះ​ដឹង​ស្តី​ពី​រចនា​ សម្ព័ន្ធ, សម្ភារៈវិទ្យាសាស្ត្រ​, ភូគព្ភ​សាស្ត្រ​, ធរណី​វិទ្យា, ធារា​សាស្ត្រ​, បរិស្ថាន, មេកានិច និង ផ្នែក​ផ្សេងៗទៀត។
ឆ្លង​កាត់​តាម​ប្រវត្តិ​សាស្ត្រ​បុរាណ និង យុគសម័យ​កណ្តាលមកហើយនោះ ការរចនា​បែប​ស្ថាបត្យកម្ម​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ពេញ​លេញ​ដោយសិប្ប​ករ ដូច​ជា អ្នក​ចំលាក់​ថ្ម និង​ជាង​ឈើ ដែល​អ្នក​អ្នក​ធ្វើ​ឲ្យ​លេច​ឡើង​នូវតួនាទី​នៃ​អ្នក​សាង​សង់​កំពូល​។ ចំណេះ​ដឹងនៃ​សិល្បៈ​ទាំង​នេះ​ត្រូវ​បាន​រក្សាទុក​បន្ត​បន្ទាប់​ទៅ​កាន់​អ្នក ​ស្នង​ការងារ​ និង​ការ​ផ្លាស់​ប្តូរ​ទៅ​តាម​​ការ​ឲ្យ​តម្លៃ​ខ្ពស់់​ទៅ​លើ​ស្នាដៃ​សិល្បៈ​ ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។ រចនា​សម្ព័ន្ធអគារ, ផ្លូវ​ថ្នល់ និង ហេដ្ឋារចនា​សម្ព័ន្ធ ដែល​នៅ​បន្ត​គង់​វង្ស​ ហើយ​មាន​សន្ទុះ​រីក​ចំរើន​ឡើងជា​បន្ត​បន្ទាប់។​
ឧទាហរណ៍ដំបូង​បង្អស់​នៃ​ការ​ឈាន​ទៅ​ដល់​ការ ​ប្រើ​ប្រាស់​រូប​វិទ្យា​ និង​គណិត​វិទ្យា​ នៅ​ក្នុង​វិស័យ​វិស្វ​កម្ម​សំណង់​ស៊ីវិល​ គឺ​សមិទ្ធិផល​ការងារ​របស់​ អាគីមេដស៍ នៅ​ស.វទី ៣ មុន​គ.ស រួម​មាន ច្បាប់​របស់​អាគីមេដស៍ ដែល​ទាញ​យក​ហេតុ​ផល​សម្រាប់​ការ​យល់​ដឹង​របស់​យើង​បន្ថែម​ទៅ​លើ​ភាព​អណ្តែង​ នៃ​អង្គ​ធាតុ​ និង ការ​អនុវត្ត​ដូច​ជា ប្រដាប់បញ្ចូលទឹក ឬរហាត់ទឹកដែលមានទំរង់ជាខ្ចៅរបស់​អាគីមេដស៍។ លោក អាគីមេដស៍។ ​គណិត​វិទូ​ជន​ជាតិ​ឥណ្ឌា​ម្នាក់ឈ្មោះ  ប្រាម៉ាគុបតា (Brahmagupta)​ បាន​ប្រើ​ប្រាស់​លេខ​គណិត​នៅ​គ.សទី ៧ ដោយ​ផ្អែក​ទៅ​លើ​លេខ​របស់​ជន​ជាតិ​ហិណ្ឌូ​អារ៉ាប់ សម្រាប់​ការ​គណនា​រក​មាឌ។
Related articles
  • ប្រវត្តិ មុខ របរ ផ្នែក វិស្វ កម្ម សំណង់ ស៊ីវិល (diaworld.wordpress.com)
  • វិស្វកម្ម សំណង់ ស៊ីវិល (Civil engineering) (diaworld.wordpress.com)

    ប្រវត្តិ​មុខ​របរ​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល 2011/11/14

    (History of the civil engineering profession)


    វិស្វកម្ម​ គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​មនុស្ស​តាំងពី​កំណ​កំណើត​មនុស្ស​ជាតិ​មក​ម៉្លេះ។ ការ​អនុវត្ត​ដំបូង​បង្អស់​នៃ​សំណង់​ស៊ីវិល​ ប្រហែល​មាន​ចាប់​ពី ឆ្នាំ ៤០០០ និង ២០០០ នៃ​ពុទ្ធ​សករាជ នៅ​សម័យ​អេស៊ីប​បុរាណ និង មេសូប៉ូតាមា (អ៊ីរ៉ាក់​ពី​បុរាណ) នៅ​ពេល​ដែល​មនុស្ស​ចាប់​ផ្តើម​បោះ​បង់​ចរក​ភាព (ភាព​ពនេចរ​គ្មាន​ទិស​ដៅ) ដែល​ធ្វើ​ឲ្យ​មនុស្ស​ចេះ​រៀប​ចំ​រចនា​សម្ព័ន្ធ​ជម្រក​សម្រាប់​ជ្រក​កោន។ ក្នុង​កំឡុង​ពេល​នេះ ការ​ដឹក​ជញ្ជូនជា​ផ្នែកសំខាន់​មួយ​ ដែល​បាន​រីក​លូត​លាស់​ ហើយ​ដឹក​នាំ​ទៅ​ការ​អភិវឌ្ឍ​នៅ​កង់​វិល​ និង ទូក។
    រហូត​មក​ទល់​សម័យ​ទំនើប​កាល​ពី​មុន​នេះ​ នៅ​តែ​មិន​មាន​ការ​វែក​ញែក​ច្បាស់​លាស់​នៅ​ឡើយ​រវាងផ្នែក​វិស្វ​កម្ម​សំណង់​ ស៊ីវិល និង ផ្នែក​ស្ថាបត្យ​កម្ម។ រីឯ​អត្ថ​ន័យ​នៃ​ពាក្យ វិស្វ​កម្ម និង​ ស្ថាបត្យ​កម្ម ធ្លាប់​បាន​គេ​ប្រើ​ប្រាស់​ក្នុង​ន័យ​តែ​មួយ​ ទៅ​តាម​តំបន់​ផ្សេង​ៗ​ជា​ច្រើន ដែល​គេ​ហៅ​វិស្វករ​ និង ស្ថាបត្យ​ករ​ មាន​ភាព​ដូច​គ្នា។ សំណង់​ ពីរ៉ាមីត នៅ​ប្រទេស​អេស៊ីប (ប្រហែល​ព.ស ២៧០០ ដល់ ២៥០០) គឺ​ជា​សំណង់​ដំបូង​ ដែល​មាន​រចនា​សម្ព័ន្ធ​ធំ​ជាង​បង្អស់។ សំណង់​ពី​បុរាណ​មួយ​ផ្សេង​ទៀត មាន​ជារួម​ដូច​ជា សំណង់​ប្រព័ន្ធ​គ្រប់​គ្រង​ផ្លូវ​ទឹក ឃឺ​ណាត (មាន​ចំណាស់​ច្រើន​ជាង ៣០០០ឆ្នាំ ហើយ​មាន​ប្រវែង​វែង​ជាង ៧១គ.ម), ប្រាសាទផាថេនុន ដែល​សាង​សង់​ដោយលោក អ៊ីកថីនុស ក្នុង ក្រិច​បុរាណ (ព.ស ៤៤៧ – ៤៣៨), ប្រាសាទ​អាភីយ៉ាន វេ សាង​សង់​ដោយ​វិស្វករជន​ជាតិ​រ៉ូម៉ាំង (ប្រហែល ព.ស ៣១២), មហាកំពែង​ចិន សាង​សង់​ដោយ​ មេទ័ព​ មេង ធៀន ក្រោម​បញ្ជា​រាជ​វង្ស​ឈីន អធិរាជ​ស្តេច​ ស៊ី ហ័ងទី (ប្រហែល​ព.ស ២២០) និង សំណង់​វិហារ​សាសនា​នៅ​ប្រទេស​ស្រី​លង្កាបុរាណ ដូច​ទៅ​នឹង​ វិហារ​ ជេតា​វ៉ាណារ៉ាម៉ាយ៉ា និង ​សំណង់​ធារាសាស្ត្រ​ដ៏​ធំ នៅ​ អានូរ៉ាដាពូរ៉ា ដែរ។ ជន​ជាតិ​រ៉ូម៉ាំង​បាន​អភិវឌ្ឍ​សំណង់​ស៊ីវិល​ទៅ​តាម​អណា​ចក្រ​របស់​គេ រួម​មាន ប្រព័ន្ធ​ធារាសាស្ត្រ​, insulae, ផែ, ស្ពាន, ទំនប់ទឹក និង ផ្លូវ។
    នៅ​ស.វទី ១៨ អត្ថន័យ​នៃ​ពាក្យ​វិស្វកម្ម​សំណង់​ស៊ីវិល​ត្រូវ​បាន​គេ​រួម​បញ្ចូល​គ្រប់​ យ៉ាង​ ដោយ​ឲ្យ​មាន​អត្ថ​ន័យ​ខុស​ផ្ទុយ​ស្រឡះ​ពី​វវិស្វកម្ម​យោធា។ មនុស្ស​ដំបូង​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​វិស្វករ​សំណង់​ស៊ីវិល​នោះគឺលោក ចន ស្មីតថុន ដែលបាន​សាងសង់​ Eddystone Lighthouse។ នៅ​ក្នុង​ឆ្នាំ ១៧៧១ លោក​ស្មីត​ថុន និង​ មិត្ត​រួម​ការងារ​របស់​គាត់​មួយ​ចំនួន​ទៀត​បាន​បង្កើត​សហគមន៍​ ស្មីតថុននៃពួក​វិស្វករ​សំណង់​ស៊ីវិលឡើង​មក ដែល​ជា​ក្រុម​នៃ​អ្នក​ដឹក​នាំ​អ្នក​មាន​ជំនាញ​វិជ្ជាជីវៈ​នេះ ដើម្បី​ជួប​ជុំ​គ្នា​ជាលក្ខណៈ​តូច​តាច​នៅ​អាហារ​ពេលល្ងាច​។ ទោះ​ជាមាន​លក្ខណៈ​តូច​តាច​ក៏​ដោយ ក៏​ជាភស្តុតាង​បញ្ចាក់​ថា​មាន​ការ​ជួបជុំ​ផ្នែក​បច្ចេក​ទេសមយយ ជាជាង​ការ​នៅ​ក្នុង​សហគមន៍​រប៉ាត់​រប៉ាយ។
    នៅ​ឆ្នាំ ១៨១៨ “វិទ្យាស្ថាន​វិស្វករ​សំណង់​ស៊ីវិល​” ត្រូវ​បាន​បង្កើត​ឡើងនៅ​ក្រុង​ឡុនដុន ប្រទេស​បារាំង ហើយ​នៅ​ឆ្នាំ ១៨២០ វិស្វករ​ដែល​មាន​កេរឈ្មោះ​លេច​ធ្លោ​ជាង​គេឈ្មោះ ថូម៉ាស ថេលហ្វត បាន​ក្លាយ​ជា​ប្រធាន​ដំបូងគេ​បង្អស់​នៃវិទ្យាស្ថាននេះ។ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទទួលស្គាល់​ពេញ​លេញ​ពី​រដ្ឋាភិបាល​ នៅ​ឆ្នាំ ១៨២៨ ដែល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា វិស្វកម្ម​សំណង់​ស៊ីវិល​ជា​ ជំនាញ​វិជ្ជា​ជីវៈ​ ពេញ​លក្ខណៈ​មួយ។ ការ​ទទួល​ស្គាល់​នេះ មាន​ន័យ​ថា៖
    សិល្បៈ​នៃ​ការ​រៀប​ចំ​ប្រភព​ធន​ធាន​នៃ​ ថាមពល​ក្នុង​ធម្ម​ជាតិ​សម្រាប់​ប្រើ​ប្រាស់ និង​ជា​ប្រយោជន៍​ភាព​ងាយ​ស្រួល​របស់​មនុស្ស​ជាតិ នោះ​វា​ប្រៀប​បី​ដូច​ជា​ផលិត​ផល និង ចរាចរណ៍​នៅ​ក្នុង​រដ្ឋ​ ដែល​ប្រយោជន៍​ទាំង​ពីរ​នេះ​ គឺ​សម្រាប់​ពាណិជ្ជ​កម្ម​ក្នុង​និង​ក្រៅ​ស្រុក និង​ការ​សាង​សង់​ចំណតផែ និង ផែពាណិជ្ជ​កម្ម, ប៉ុលឌែរ,​ សំណង់​ញែកទឹកពីសមុទ្ទ, និង ប្រភាតារ (សើនបញ្ចាំងភ្លើងសម្រាប់នាវា) និង សិល្បៈនៃ​ការ​រៀប​ចំ​ថាម​ពល​សប្បនិមិត្ត​សម្រាប់​ជា​ប្រយោជន៍​នៃ​ ផ្នែកពាណិជ្ជ​កម្ម ផ្នែក​សំណង់និងប្រព័ន្ធម៉ាស៊ីន និងផ្នែក​ប្រព័ន្ធ​បង្ហូរ​ទឹក​នៅ​ក្នុង​ទី​ក្រុង និង ធានី។
    មហា​វិទ្យា​ល័យ​ឯកជន​ដំបូង​បំផុត ដែល​បង្រៀនផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​ក្នុង​សហរដ្ឋ​អាមេរិកគឺ សកលវិទ្យាល័យ​ន័រវ៉ិច ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៨១៩ ដោយ​លោក ខេបថេន អាលដេន ផាទ្រីច។ កំរិត​ដំបូង​នៃ​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សហរដ្ឋ​អាមេរិកត្រូវ​បាន​ ផ្តល់​ជា​រង្វាន់​កិត្តិ​យស​ដោយ វិទ្យាស្ថាន រិនសេលេអឺ ផូលីថេចនិក (វិទ្យាស្ថាន​ជំនាញពហុបច្ចេកវិទ្យា រិនសេលែ) ក្នុង​ឆ្នាំ ១៨៣៥។ ស្រ្តី​ដំបូង​ដែល​បាន​រៀនចប់​ផ្នែក​វិស្វ​កម្ម​សំណង់​ស៊ីវិល​ដំបូង​បំផុត ដែល​បាន​ទទួល​រង្វាន់​កិត្តិយស​ពីសកលវិទ្យាល័យ​ខ័រណេល គឺលោកស្រី ណូរ៉ា ស្តេនថុនប្លាច់ឆ៍​ ក្នុង​ឆ្នាំ ១៩០៥។
     វិស្វកម្ម​សំណង់​ស៊ីវិល (Civil engineering) 

    វិស្វកម្ម​សំណង់​ស៊ីវិល គឺ​ជា​ការ​សិក្សា​ទៅ​លើ ជំនាញ​ផ្នែក​វិស្វកម្ម(professional engineering) ដែល​ទាក់​ទង​ទៅ​នឹងការ​រចនា ការ​សាង​សង់ និង ការ​ជួស​ជុល​ទៅ​លើ​ផ្នែក​រូប​សាស្ត្រ​ និង បរិស្ថាន​ធម្ម​ជាតិ​ រួម​បញ្ចូល​នូវ​ការ​ងារ​ផ្នែក​ផ្លូវ​ថ្នល់ ស្ពាន ប្រឡាយ ទំនប់ទឹក និង សំណង់​អគារ។ វិស្វ​កម្ម​សំណង់​ស៊ីវិល គឺ​ជា​វិជ្ជា​ដ៏​ចំណាស់ជាង​គេ​បំផុត​ក្នុង​ចំណោម​វិជ្ជា​វិស្វ​កម្ម​លើ​ពិ​ ភព​លោក​នេះ បន្ទាប់​ពី​វិស្វកម្ម​យោធា (military engineering)។
    មុខ​វិ​ជ្ជា​នេះ​ត្រូវ​បាន​ផ្តាច់​ចេញ​ពី​ វិស្វកម្ម​យោធា។ ជាទូ​ទៅ​ វិស្វ​កម្ម​សំណង់​ស៊ីវិល មាន​បែង​ចែក​ចេញ​ជា​មុខ​វិជ្ជា​តូច​ៗទៀត ដែល​មាន​ដូច​ជា៖
    វិស្វ​កម្ម​សំណង់​ស៊ីវិល ត្រូវ​បាន​ប្រើ​ប្រាស់​ប្រាស់​ទៅ​លើ​គ្រប់​កំរិត​ទាំង​អស់ មិន​ថា​នៅ​ក្នុង​ផ្នែក​សាធារណៈចាប់​ពី​មន្ត្រី​ក្រុង រហូត​ដល់​រដ្ឋា​ភិ​បាល​ជាតិ និង នៅ​ក្នុង​ផ្នែក​ឯក​ជន​ ចាប់​ពី​បុគ្គល​ជា​ម្ចាស់​ផ្ទះ​រហូត​ដល់​ក្រុម​ហ៊ុន​អន្ត​រ​ជាតិ។
    អត្ថបទជាភាសាអង់គ្លេស៖ Civil engineering

No comments: